អគារមនី្ទរពេទ្យព្រះអង្គឌួងថ្មី តម្លៃជាង ៨លានដុល្លារ នឹងបើកដំណើរការ ក្នុងខែមីនានេះ

គិតមកដល់ពេលនេះ អគារព្យាបាលត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង តម្លៃ៨លានដុល្លារ ក្រោមជំនួយរបស់សាធារណរដ្ឋកូរ៉េ បានសាងសង់រួចជាស្ថាពរហើយ ខណៈអគារនេះគ្រោងនឹងសម្ពោធដាក់ដំណើរការនៅខែមីនា ឆ្នាំ២០២២ នេះ។ នេះបើយោងតាម ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ក្នុងកិច្ចចុះពិនិត្យគម្រោងសាងសង់ ផ្ទាល់កាលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។ ឯកឧត្តម ម៉ម ប៊ុនហេង បានឱ្យដឹងថា «យើងខ្ញុំ ក៏នឹងគោរពស្នើសុំការអញ្ជើញពីសម្តេចតេជោ ដើម្បីអញ្ជើញមកសម្ពោធបើកឱ្យដំណើរការអគារមនី្ទរពេទ្យព្រះអង្គឌួងថ្មី នៅក្នុងខែមីនានេះ ដើម្បីឆ្លើយតបទៅតម្រូវការប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត»។ គួរបញ្ជាក់ថា អគារថ្មីនេះ បានសាងសង់ឡើងក្រោមជំនួយឥតសំណង ៨លានដុល្លារ របស់កូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ (KOICA) ហើយបានបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០២០។ (អានបន្ថែម) អគារមនី្ទរពេទ្យព្រះអង្គឌួងថ្មីនេះ ត្រូវបានបំពាក់សម្ភារទំនើបបំផុត និងចាំបាច់នានា ដើម្បីពិនិត្យព្យាបាល និងវះកាត់ ធ្វើយ៉ាងណាបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីពេទ្យព្រះអង្គឌួងឱ្យល្អប្រសើរមួយកម្រិតទៀត៕

អាន​បន្ថែម

អគារពាណិជ្ជកម្មពហុបំណងថ្មីមួយ នៅតំបន់ក្បាលថ្នល់ បើកសម្ពោធជាផ្លូវការ

អគារពាណិជ្ជកម្មពហុបំណងថ្មីកម្ពស់ ១២ជាន់ ថ្មីមួយ ឈ្មោះថា Kampus បានបើកសម្ពោធជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី១២ ខែមីនា។ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងតំបន់ក្បាលថ្នល់ អគារនេះត្រូវបានសាងសង់ឡើងជាមួយនឹងការរចនាប្លែកថ្មី ដែលមានផ្ទៃក្រសឡាសរុប ១០ ៥៤៣ ម៉ែត្រការ៉េ ជាមួយនឹងចំណតរថយន្តក្រោមដី។ ផ្នែកខ្លះនៃអគារនឹងត្រូវបានបម្រើជាសាលសន្និសីទ និងមជ្ឈមណ្ឌលការងាររបស់សហព័ន្ធយុវជន ខណៈ ផ្នែកខ្លះទៀតនឹងប្រើប្រាស់ជាកន្លែងធ្វើការរួមគ្នាសម្រាប់យុវជន ក៏ដូចជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងអភិវឌ្ឍន៍ផងដែរ។ អគារនេះក៏មានជាការិយាល័យជួល ហាងកាហ្វេ ភោជនីយដ្ឋាន កន្លែងកម្សាន្ត កន្លែងលំហែរកាយ ស្កាយបារ និងកន្លែងផ្សេងៗទៀត។ លោក ហ៊ុន ម៉ានី បានថ្លែង អបអរសាទរចំពោះការដាក់ដំណើរការអគារ Kampus នេះថា គម្រោងនេះត្រូវបានសាងសង់ឡើង ក្នុងគោលបំណងសម្រាប់យុវជនកម្ពុជាអាចធ្វើសកម្មភាព រៀបចំកិច្ចប្រជុំ ឬជួបជុំ ដើម្បីបម្រើដល់អាជីវកម្ម អាជីព ឬបុព្វហេតុជាតិ និងប្រជាជន។

អាន​បន្ថែម

ហេតុអ្វីបានជាគម្រោងខុនដូមួយចំនួននៅតែជោគជ័យទោះស្ថិតក្នុងវិបត្តិកូវីដ១៩?

សរសរដោយ Harbor Property ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ គម្រោងខុនដូមួយចំនួនក្នុងទីក្រុងភ្នំពេញជួបការលំបាកក្នុងការលក់ ខណៈគម្រោងខ្លះទៀតត្រូវបានពន្យារពេល ដោយសារអ្នកអភិវឌ្ឍន៍ភាគច្រើនពឹងផ្អែកខ្លាំងលើអ្នកទិញជនជាតិបរទេស។ យ៉ាងណាក្ដី គម្រោងខុនដូមួយចំនួននៅតែដំណើរការល្អទោះស្ថិតក្នុងវិបត្តិកូវីដក្ដី។ តើហេតុអ្វីបានជាគម្រោងខុនដូមួយចំនួនលក់បានជោគជ័យ ខណៈខ្លះទៀតលក់មិនសូវដាច់? លោក អៀ ចរិយា នាយកប្រតិបត្តិនៃក្រុមហ៊ុន AP Real Estate បានប្រាប់ Harbor Property ថា មូលហេតុដែលគម្រោងខុនដូមួយចំនួននៅតែទទួលបានជោគជ័យ គឺដោយសារវាមានលក្ខណៈពិសេសប្លែកពីគេ មានទីតាំងល្អ ផ្តល់ការបញ្ចុះតម្លៃ និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួល។ គម្រោងទាំងនោះមានទីតាំងនៅកណ្តាលទីក្រុង ជាប់នឹងភោជនីយដ្ឋាន ហាងកាហ្វេ សាលារៀន មន្ទីរពេទ្យ និងផ្សារ ដែលបង្កលក្ខណៈងាយស្រួលសម្រាប់អ្នករស់នៅ។ លើសពីនេះ គម្រោងស្ថិតនៅទល់មុខផ្លូវធំៗដែលមានដង់ស៊ីតេប្រជាជនខ្ពស់ ហើយតម្លៃក៏ប្រកួតប្រជែងផងដែរ។ លោកបានបន្ថែមថា៖ «គម្រោងខុនដូដែលទទួលបានជោគជ័យ បានផ្តល់ការបញ្ចុះតម្លៃ និងជម្រើសទូទាត់ប្រាក់ងាយស្រួល ដោយសារប្រជាជនកម្ពុជាមួយចំនួនមិនអាចមានលទ្ធភាពបង់ប្រាក់ពេញលេញ ឬបង់រំលោះពី ២000-៣000 ដុល្លារក្នុងមួយខែបាននោះទេ។ ដូច្នេះដើម្បីទទួលបានភាពជោគជ័យ អ្នកអភិវឌ្ឍន៍បានអនុញ្ញាតឱ្យពួកគេបង់រំលោះត្រឹមតែ ៥00 ទៅ ១000 ដុល្លារក្នុងមួយខែ។ ចំណុចនេះនឹងធ្វើឱ្យប្រជាជនក្នុងស្រុកដែលមានប្រាក់ខែលើសពី ១000 ដុល្លារក្នុងមួយខែអាចទិញខុនដូបាន»។ ដោយសារវិបត្តិកូវីដ […]

អាន​បន្ថែម

ហេដ្ឋារចនាសម្ព័ន្ធធំៗ ៤ គម្រោង នៅខេត្តពោធិ៍សាត់ តម្លៃជិត១០លានដុល្លារ បញ្ចប់ការសាងសង់ជាស្ថាពរ

សមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដែលស្ថិតក្នុងក្រុងពោធិ៍សាត់ បានស្ថាបនារួចរាល់ជាស្ថាពរហើយ ខណៈនៅមួយចំនួនតូចទៀតប៉ុណ្ណោះ កំពុងបន្តស្ថាបនា។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ គម្រោងដែលបានបញ្ចប់ទាំងនោះរួមមាន ទីលានទុកដាក់សម្រាម អាងប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងផ្លូវក្រាលស៊ូ DBST ព្រមទាំងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់។ ដោយឡែក ខ្សែផ្លូវមួយចំនួនតូចទៀត គ្រោងនឹងបញ្ចប់ការដ្ឋាន នៅអំឡុងខែមីនា ឆ្នាំ២០២២ នេះផងដែរ។ សូមបញ្ជាក់ថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ស្ថិតក្នុងគម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ដែលជាកម្ចីហិរញ្ញប្បទានពីធនាគារ ADB ៩,៩៣លានដុល្លារ និងអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។  

អាន​បន្ថែម

ក្រសួងដែនដីនឹងបើកវគ្គអប់រំអំពីច្បាប់ និងបទបញ្ជាថ្មីៗ ដល់អ្នកគូរប្លង់ និងក្រុមហ៊ុនសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកវគ្គផ្សព្វផ្សាយខ្លឹមសារច្បាប់ គោលការណ៍ បទបញ្ជា និងបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងវិស័យសំណង់ ដល់រូបវ័ន្តបុគ្គល និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងអ្នកសាងសង់ទាំងអស់ទូទាំងប្រទេស។ បើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វគ្គអប់រំនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ វេលាម៉ោង៨ ព្រឹក តាមប្រព័ន្ធ Zoom (Meeting ID: 814 9688 4411, Passcode: MLMUPC2022) ក្រោមអធិបតីភាព ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

អាន​បន្ថែម

គម្រោងដំបូងបង្អស់ និងធំជាងគេរបស់ក្រុមហ៊ុនព្រីន បុរីភូមិសំរោង បើកការដ្ឋានជាផ្លូវការហើយ

នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមិនា ឆ្នាំ២០២២ ក្រុមហ៊ុនព្រីន ហ័ន យូ ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ឆ្នើមមួយ នៅក្នុងប្រទេសកម្ពុជាបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់គម្រោង <<បុរីភូមិសំរោង>> ដែលជាបុរីបែបសហគមន៍ធំជាងគេនៅក្នុងខណ្ឌព្រែកព្នៅដែលមានទំហំសរុបទៅដល់ ២៧០ហិកតា។ បុរីភូមិសំរោង មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ដែលមានចំងាយត្រឹមតែ១៥នាទីប៉ុណ្ណោះពីផ្សារអ៊ីអន សែនសុខ និងពហុកីឡដ្ឋានមរតកតេជោ និងត្រឹមតែ៥នាទីប៉ុណ្ណោះពីផ្សារព្រែកព្នៅ ជាទីតាំងមួយដែលកំពុងមានសក្ដានុពលខ្លាំង និងហេដ្ឋារចនាសម្ព័ន្ធខ្វែងខ្វាត់កាត់ដល់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤។ ចំណែកឯនៅចំកណ្ដាលបុរីវិញ មានកាត់ដោយផ្លូវរដ្ឋទទឹង៣០ម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ រហូតដល់ផ្លូវទំនប់កប់ស្រូវ និងច្រកឡើងផ្លូវល្បឿនលឿនទៅក្រុងព្រះសីហនុ ដែលនឹងផ្ដល់ភាពអ៊ូអរ និងរស់រវើកដល់ផ្ទះអាជីវកម្មរបស់បុរីភូមិសំរោងនាពេលអនាគតទាំងនៅលើផ្លូវជាតិលេខ៥ និងផ្លូវ៣០ម៉ែត្រផ្ទាល់។ ជាមួយនិងម៉ូដផ្ទះរចនាដោយស្ថាបត្យករជនជាតិស្វីស ស្អាត សាមញ្ញ ទំនើប អមដោយសួនច្បារផ្កាចម្រុះ និងច្រើនប្រភេទផ្ទះមានដូចជា ផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះថ្មី វីឡាភ្លោះមង្គល និងវីឡាចរណៃ នាំយកបទពិសោធន៍ការរស់នៅដែលពិសេសមិនធ្លាប់មានជូនដល់ប្រជាជនខ្មែរសម័យថ្មី។ លោកអ្នកអាចមកទស្សនាផ្ទះគំរូ និងការិយាល័យលក់ឥឡូវនេះដើម្បីបានជម្រើសផ្ទះល្អនិងប្រូម៉ូសិនពិសេសភ្លាមៗ ឬក៏អាចសាកសួរព័ត៌មានបន្ថែមតាមរយ​ៈលេខទូរសព្ទ 089 877 533/069 877 533 ។        

អាន​បន្ថែម

ស្វែងយល់ពីប្រភេទឯកសារបញ្ជាក់អំពីការកាន់កាប់អចលនវត្ថុស្របច្បាប់នៅកម្ពុជា

ភាពស្របច្បាប់ដែលអាចបញ្ជាក់ពីការកាន់កាប់អចលនវត្ថុនៅកម្ពុជា ត្រូវបានកំណត់តាមរយៈប័ណ្ណកម្មសិទ្ធ ឬវិញ្ញាបនបត្រ ឬលិខិតស្នាមយថាភូតដទៃទៀត ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។ ខាងក្រោមនេះ ជាប្រភេទឯកសារពាក់ព័ន្ធនានា ដែលបញ្ជាក់ពីការកាន់កាប់អចលនវត្ថុស្របច្បាប់នៅកម្ពុជា៖ ១. ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ (ប័ណ្ណស ឬប័ណ្ណដាច់ដោយដុំ) នេះជាប្រភេទប័ណ្ណ ដែលត្រូវផ្តល់ជូនដល់អ្នកដាក់ពាក្យស្នើសុំចុះបញ្ជីអចលវត្ថុមានលក្ខណៈដាច់ដោយដុំ មុនឆ្នាំ២០១៩។ ការចុះជាដុំ មានន័យថា ការស្នើសុំចុះបញ្ជីតែដីរបស់អ្នកស្នើ មិនមែនជាការចុះបញ្ជីជាកញ្ចប់ ជាភូមិ ឬជាស្រុកនោះទេ។ ប័ណ្ណនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់តាមរយៈអនុក្រឹត្យលេខលេខ ៤៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២។ ២. វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណជាប្រព័ន្ធ ឬប័ណ្ណរឹង) ប្រភេទប័ណ្ណកម្មសិទ្ធិនេះ ត្រូវបានដាក់ចេញឲ្យប្រើប្រាស់ឆ្នាំ២០០២ តាមរយៈអនុក្រឹត្យលេខ ៤៦ អនក្រ.បក ដែលមានរូបផែនទីកម្ពុជា និងមានផ្ទៃពណ៌ក្រហមបញ្ឈរនៅចំកណ្តាល។ លក្ខណៈពិសេសរបស់ប័ណ្ណនេះ គឺមាន QR Code ភ្ជាប់មកជាមួយ និងមានពត៌មានលម្អិត និងបន្ទុកនានានៃអចលវត្ថុលើប័ណ្ណនោះផងដែរ ដែលមានលក្ខណៈគតិយុត្តរឹងមាំជាងប័ណ្ណកម្មសិទ្ធិដទៃទៀត។ ៣. លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) ប្រកាសអន្តរក្រសួងលេខ ១៤៤១៤ ប្រក ចុះថ្ងៃទី៣០ ខែធ្នូ […]

អាន​បន្ថែម

ត្រឹមចុងឆ្នាំ ២០២១ កម្ពុជាមានបំណុល ៩,៤៩ ប៊ីលានដុល្លារ ភាគច្រើនប្រើលើហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមដំណាច់ឆ្នាំ២០២១ កម្ពុជា មានសន្និធិបំណុលសាធារណៈ (កម្ចីដែលនៅជំពាក់គេ) សរុបចំនួន ៩,៤៩ ប៊ីលានដុល្លារ ដោយសុទ្ធតែជាបំណុលសាធារណៈក្រៅប្រទេស ហើយភាគច្រើនគឺប្រើលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ នេះបើយោងតាម ព្រឹត្តិបត្របំណុលសាធារណៈកម្ពុជា ចេញផ្សាយចុះថ្ងៃទី ២៥ខែកុម្ភៈ កន្លងទៅ។ ដោយឡែក ក្នុងឆ្នាំ ២០២១ រដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងសុំកម្ចីសម្បទាន ជាមួយដៃគូអភិវឌ្ឍន៍នានាសរុប ៩០៥លានដុល្លារ ស្មើនឹងប្រមាណ៤៣% នៃពិដានអតិបរមាដែលច្បាប់អនុញ្ញាត ១,៥០០ លាន អេស.ដេ.អ៊ែរ។ គោលដៅនៃកម្ចី គឺប្រើដើម្បីអនុវត្តគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យអាទិភាព ទិសដៅដើម្បីកំណើនសេដ្ឋកិច្ចរយៈពេលវែង។ ក្នុងចំណោមកម្ចីសរុប វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាញយក ៧២% ខណៈវិស័យអាទិភាពចំពោះមុខផ្សេងទៀត ប្រមាណ២៨% ។ ក្រសួងបញ្ជាក់ថា ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានដែលមានកម្រិតសម្បទានខ្ពស់ដោយមានធាតុអំណោយជាមធ្យម ៥០%។ (និយាយងាយយល់គឺកម្ចីការប្រាក់ទាបជាងទីផ្សារ) គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៣ រហូតដល់ដំណាច់ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទាន ជាមួយដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ១៥,៥៥ ប៊ីលានដុល្លារ ក្នុងនោះ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់ដណ្តប់ ប្រមាណ ៨៣% និងវិស័យអាទិភាពចំពោះមុខផ្សេងទៀតប្រមាណ ១៧%។

អាន​បន្ថែម

សម្ដេច ហ៊ុន សែន នឹងសម្ពោធផ្លូវ ៣៨ខ្សែ នៅសៀមរាប ថ្ងៃទី ទី ០៤ ខែ មេសា

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និងការកែលម្អស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី ៤ មេសា ក្រោមអធិបតីភាព សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើយោងប្រសាសន៍របស់អភិបាលខេត្តសៀមរាម ឯកឧត្តម ទៀ សីហា កាលពីថ្ងៃទី ១១ មីនា នេះ។ ឯកឧត្តមបន្តថា៖ «មកដល់ពេលនេះ ការសាងសង់ផ្លូវសម្រេចបានបាន១០០% ខណៈ នៅសេសសល់បន្តិចបន្តួច លើការងារបំពាក់ប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ និងការងារមួយចំនួនតូចប៉ុណ្ណោះ» ។ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប មានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៥០ លានដុល្លារអាមេរិក។ លើសពីនេះ រដ្ឋក៏បន្ថែមទឹកប្រាក់ ៩លានដុល្លារអាមេរិក ដើម្បីរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ខណៈ ៥ លានដុល្លារទៀត សម្រាប់កែលម្អ ដងស្ទឹងសៀមរាប ដែលមានប្រវែងជាង ៩ គីឡូម៉ែត្រ។ ការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បានបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា […]

អាន​បន្ថែម

មកទល់បច្ចុប្បន្ន ភ្នំពេញមានបូរីជាង ៣០០ កន្លែង និងអគារខ្ពស់ជាង ១៦០០ អគារ

គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារខ្ពស់ៗចំនួន ១៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥អគារ ។ លើសពីនេះ ក្នុងឆ្នាំ ២០២១ កន្លងទៅ ភ្នំពេញទទួលបានគម្រោងសាងសង់ថ្មីៗ ១០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លាអាមេរិក ។ នេះបើតាមការឱ្យដឹងរបស់អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង កាលពីថ្ងៃទី ១០ ខែ មីនា កន្លងទៅ ក្នុងពិធីបើកការដ្ឋានបូរីតាមោកស៊ីធីលែនទំហំ ៤៤ហិកតា នៅខណ្ឌព្រែកព្នៅ។ ឯកឧត្តមបន្ដថា វិស័យសំណង់នៅរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២២ នៅតែបន្តរីកចម្រើន ទោះប្រទេសជួបវិបត្តិកូវីដជាង ២ឆ្នាំ មកហើយក្ដី។ ឯកឧត្តមបញ្ជាក់ទៀតថា ជាមួយនឹងនិន្នការវិជ្ជមានទាំងនេះ កំណើនសេដ្ឋកិច្ចកម្ពុជានឹងបន្តងើបឡើងវិញក្នុងពេលឆាប់ៗខាងមុខ ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេស អគារពាណិជ្ជកម្ម សណ្ឋាគារ សំណង់បុរី ដីឡូតិ៍ អគារស្នាក់នៅរួម […]

អាន​បន្ថែម

រដ្ឋគ្រោងពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្តភាគឥសាន្ត

រដ្ឋាភិបាលកំពុងសិក្សា និងរៀបចំផែនការពង្រីក និងកែលម្អបណ្តាញលូទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាមទីក្រុងនានាៗនៅភូមិភាគឥសាន្ត ដោយនឹងចាប់ផ្តើមពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ គម្រោងលើកកម្ពស់បណ្តាញលូទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំមន្ដ្រីពាក់ព័ន្ធ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ។ លោក ហេង សាលពិសិដ្ឋ អគ្គនាយករងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណៈការ និងដឹកជញ្ចូនបានឱ្យដឹងថា គម្រោងនេះជាផ្នែកមួយនៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ដែលបានដាក់ចេញកាលពីឆ្នាំ២០២១។ លោកបន្តថា ក្រុងសែនមនោរម្យ គឺជាទីក្រុងដំបូង ដែលរដ្ឋនឹងអនុវត្តគម្រោង ខណៈទីតាំងពីរទៀត គឺក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និង នៅក្រុងក្រចេះ ខេត្តក្រចេះ។

អាន​បន្ថែម

ច្រកព្រំដែនអន្តរជាតិខ្មែរ-ថៃស្ទឹងបត់សម្រេច ៤០% ហើយ ត្រៀមបើកបណ្ដោះអាសន្នឆាប់ៗ

មកទល់បច្ចុប្បន្ន ការដ្ឋានអគាររដ្ឋបាលច្រកទ្វារអន្តរជាតិខ្មែរ-ថៃស្ទឹងបត់ ប៉ែកខាងកម្ពុជាសម្រេចបានប្រមាណ៤០ % ហើយ ខណៈប៉ែកខាងថៃសម្រេចបានជាង ៩០% ដោយភាគីទាំងពីរ ត្រៀមចង់បើកដំណើរការជាបណ្ដោះអាសន្នឆាប់ៗនេះ។ នេះបើតាមកិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម បរិនញ៉ា ភោធីសាធ អភិបាលខេត្តស្រះកែវ ប្រទេសថៃ កាលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ។ ទោះស្ថិតក្នុងដំណាក់កាលសាងសង់ក្ដី ទាំងភាគីថៃ និងកម្ពុជា ក៏បានព្រមព្រៀងគ្នាថា នឹងបើកច្រកទ្វារនេះជាបណ្តោះអាសន្ន ដើម្បីសម្រួលរចរន្តដឹកទំនិញចេញចូលរវាងប្រទេសទាំងពីរឱ្យកាន់តែងាយស្រួល។ ឯកឧត្តម អ៊ុំ រាត្រី ថា៖ «កាលបរិច្ឆេទបើកឲ្យដំណើរការថ្ងៃណា គឺរងចាំគោលការណ៍រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការកសាងអគាររដ្ឋបាលសម្រាប់មន្ត្រីជំនាញបំពេញការងាររួចរាល់ក្នុងកម្រិតណាមួយសិន»។ គួរបញ្ជាក់ថា គម្រោងច្រកទ្វារនេះ រួមមាន ការសាងសង់អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ឃ្លាំង និងទីលានកុងទីន័រ និងអគាររដ្ឋបាលជាដើម។ បច្ចុប្បន្នគម្រោងនេះ កំពុងសាងសង់ដោយក្រុមហ៊ុន CM Grand Development Co., Ltd & Tan Kim Eng […]

អាន​បន្ថែម