មន្ទីររៀបចំដែនដីភ្នំពេញ នឹងប្តូរទីតាំងទៅអគារអតីតក្រសួងអភិវឌ្ឍន៍ជនបទនៅសង្កាត់មិត្តភាព
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ នឹងធ្វើការផ្លាស់ប្តូរទីតាំងរបស់ខ្លួន ទៅកាន់ទីតាំងថ្មីវិញ នៅឯអតីតអគារនៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលស្ថិតនៅកាច់ជ្រុងផ្លូវលេខ១១ ៤ កែងផ្លូវលេខ១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា។ យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរកាលពីថ្ងៃទី១៧ ខែសីហា បច្ចុប្បន្នមន្ទីរ បាននិងកំពុងរៀបចំដំណើរការផ្លាស់ប្តូរទៅទីតាំងថ្មីហើយ ដូច្នេះ ក្នុងរយៈពេលនេះ អាចនឹងមានការរអាក់រអួល ឬយឺតយ៉ាវក្នុងដំណើការផ្តល់សេវាមួយចំនួន ដល់សាធារណៈជន។ អាស្រ័យហេតុនេះ មន្ទីររៀបចំដែនដី ក៏សូមឱ្យសាធារណៈជនមេត្តាយោគយល់ នឹងជ្រាបជាព័ត៌មានចាប់ពេលនេះតទៅ៕
អានបន្ថែមវិស័យផ្សារទំនើបកម្ពុជានឹងកក្រើកឡើងវិញ ខណៈក្រុមហ៊ុនល្បី Bluebell ឈានជើងមកដល់ហើយ
ក្រុមហ៊ុន Bluebell Group ដែលជាក្រុមហ៊ុនចែកចាយ និងជាប្រតិបត្តិករម៉ាកយីហោពហុបណ្ដាញល្បីៗ បានឈានជើងចូលមកទីផ្សារកម្ពុជាជាផ្លូវការហើយ ដោយក្រុមហ៊ុននឹងមកគ្រប់គ្រងអគារ The Peak ដែលស្ថិតនៅចំកណ្ដាលបេះដូង រាជធានីភ្នំពេញ។ ក្នុងពិធីប្រកាសបើកដាក់ឱ្យដំណើរការសម្រាប់ប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែសីហា លោក Pierre Balsan អគ្គនាយកនៃក្រុមហ៊ុន Bluebell Cambodia បានលើកឡើងថា ប្រទេសកម្ពុជាគឺជាព្រំដែនថ្មីនៃផ្សារទំនើបលក់រាយ ហើយក្រុមហ៊ុន Bluebell Cambodia បានពាំនាំនូវគោលគំនិតផ្សារទំនើបលក់រាយអន្តរជាតិថ្មីចុងក្រោយបំផុតចូលមកក្នុងទីផ្សារកម្ពុជា។ ក្រុមហ៊ុន Bluebell Group ផ្ដល់ជូននូវផលិតផលជាច្រើនប្រភេទ រួមបញ្ចូលទាំងគ្រឿងតុបតែងស្បែកជើង សម្លៀកបំពាក់ គ្រឿងក្រអូប គ្រឿងសម្អាង អាហារឆ្ងាញ់ៗ គ្រឿងអលង្ការ នាឡិកាដៃ វ៉ែនតា និងថ្នាំជក់ ជាដើម។ មានអាយុជាង ៦០ឆ្នាំ បច្ចុប្បន្ន Bluebell ធ្វើការគ្រប់គ្រងម៉ាកយីហោចំនួន ១៥០ នៅទូទាំងតំបន់អាស៊ី ទាំងក្នុងវិស័យផ្សារទំនើបលក់រាយក្នុងស្រុក និងវិស័យផ្សារទំនើបលក់រាយសម្រាប់ភ្ញៀវទេសចរ។
អានបន្ថែមក្រសួងសេដ្ឋកិច្ច៖ កម្ពុជានឹងមានកំណើន ៤,៨% នៅឆ្នាំ២០២២
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករកំណើនថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៤,៨% ក្នុងឆ្នាំ២០២២ ព្រោះសង្កេតឃើញថាលទ្ធភាពស្តារសេដ្ឋកិច្ចកំពុងឃើញសញ្ញាវិជ្ជមានបន្តិចម្ដងៗ ខណៈយុទ្ធនាការចាក់វ៉ាក់សំាងបង្កើនភាពសាំកំពុងបន្តយ៉ាងសកម្ម។ ថ្លែងនៅក្នុងសិក្ខារសាលាគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី១៧ ខែសីហា នេះ ឯកឧត្តមរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា សម្រាប់ឆ្នាំ២០២១ ដោយសារព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងវីរុសបំប្លែងថ្មី បានធ្វើឱ្យកំណើនសេដ្ឋកិច្ចមានត្រឹម២,៤%។ ឯកឧត្តមបន្តថា កន្លងមក រដ្ឋាភិបាលបានបញ្ចេញថវិកាអន្តរាគមន៍ប្រមាណ ៧១៩លានដុល្លារ ដើម្បីទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ និងអាជីវកម្ម ប៉ុន្តែដោយសារមានព្រឹត្តិការណ៍ ២០កុម្ភៈ ទំហំថវិកា កើនដល់ ១៤៥៤លានដុល្លារ។ ដូចគ្នានេះ សម្រាប់ឆ្នាំ ២០២១ ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្តរងសម្ពាធ និងមានភាពមិនប្រាកដប្រជាទេ។ យោងតាមរបាយការណ៍ ភ្នាក់ងារអចលនទ្រព្យ CBRE ទីផ្សារខុនដូ មានតែ ៥ ក្នុងចំណោម ១៧ គម្រោងប៉ុណ្ណោះ ដែលបានបញ្ចប់ការដ្ឋានតាមផែនការ។ ដូចគ្នា ទីផ្សារលក់រាយ ឬទីផ្សារទំនើប ក៏នៅតែជួបបញ្ហាធ្ងន់ធ្ងរជាងគេ ដោយអត្រាអ្នកជួលតូបក្នុងផ្សារទំនើបធ្លាក់ចុះ ៤,៦% ជាមធ្យម ខណៈអត្រាជួលទីផ្សារការិយាល័យ […]
អានបន្ថែមភ្នាក់ងារអចលនទ្រព្យកម្ពុជាជាង ១០០០ នាក់ នឹងអប់រំឱ្យចេះប្រើបច្ចេកវិទ្យាថ្មីពីប្រទេសចិន
ក្រុមហ៊ុនអចលនទ្រព្យ LSCG និងក្រុមហ៊ុនអចលនទ្រព្យ Milky-Way Reality Investment Plc បានបោះទុនរួមគ្នា ១លានដុល្លារ បង្កើតវគ្គបណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យស្តង់ដារសរុប ១០០០នាក់។ ការបណ្តុះបណ្តាលនេះ នឹងត្រូវធ្វើឡើងតាមបច្ចេកទេសទំនើបរបស់ប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារអចលនទ្រព្យជាតិ និងអន្តរជាតិនាពេលបច្ចុប្បន្ន និងអនាគត។ អគ្គនាយកក្រុមហ៊ុន LSCG លោក លី សុខឆាយ បានមានប្រសាសន៍ថា ការបង្កើតវគ្គបណ្តុះបណ្តាលលនេះគឺជាចំណុចចាប់ផ្តើមដំបូងប៉ុណ្ណោះ ក្នុងទិសដៅវែងឆ្ងាយរបស់ក្រុមហ៊ុនក្នុងការលើកម្ពស់ភ្នាក់ងារអចលនទ្រព្យខ្មែរឱ្យមានវិជ្ជាជីវៈតាមទាន់ប្រទេសអភិវឌ្ឍ។ «ក្រុមហ៊ុនយើងទាំងពីរបានគិតគូរតាំងពីជាង២ឆ្នាំមុនកូវីដមកម្ម្ល៉េះ ប៉ុន្តែបន្តអូសបន្លាយពន្យារពេលរហូតដោយសារកូវីដ មកដល់ច្ចុប្បន្ននេះ» លោកបានបន្ដ។ លោក ប៉ាត់ ចំណាន សហស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Milky-Way Realty Investment PLC ក៏បានសម្តែងសុទិដ្ឋិនិយមលើកម្មវិធីនេះ ដោយបញ្ជាក់ថាការអប់រំភ្នាក់ងារពីជំនាញឌីជីថល គឺជាកត្តាចាំបាច់នៅក្នុងទីផ្សារបច្ចុប្បន្នដែលដើរទៅមុខយ៉ាងលឿន។
អានបន្ថែមរដ្ឋអនុម័តបញ្ចេញកញ្ចប់ថវិកា ១០០លានដុល្លារ បន្ថែមទៀត ដើម្បីជួយទ្រទ្រង់ SME
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចអនុវត្តគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME) ជំហានទី២ ជាមួយនឹងទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិក បន្ទាប់ពីជំហានទី១ ទទួលបានជោគជ័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ១៦ ខែសីហា កន្លងទៅ។ គម្រោងនេះ មានគោលបំណងផ្តល់កម្ចីមានការប្រាក់ទាប ដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដូចជា ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម ដើម្បីយកទៅទ្រទ្រង់អាជីវកម្ម និងប្រើជាទុនបង្វិលក្នុងអំឡុងវិបត្តិកូវីដនេះ។ ចំពោះកម្ចីសម្រាប់ចំណាយមូលធន ក្រុមហ៊ុនអាចខ្ចីបានខ្ពស់បំផុត ៥០ម៉ឺនដុល្លារ ខណៈកម្ចីទុនបង្វិល គឺអាចខ្ចីខ្ពស់បំផុតដល់ទៅ ៣០ម៉ឺនដុល្លារ។ ដូច្នេះ សម្រាប់ក្រុមហ៊ុនដែលចាប់អារម្មណ៍អាចទៅទាក់ទងនៅធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) និងគ្រឹះស្ថានហិរញ្ញវត្ថុដៃគូសរុបចំនួន ២៦ ស្ថាប័ន។ គួរបញ្ជាក់ថា នេះជាការអនុវត្តគម្រោងជំហានទី២ ក្រោយការអនុវត្តជំហានទី១ កាលពីខែមេសា ឆ្នាំ២០២០ ទទួលបានជោគជ័យ ដោយប្រើប្រាស់ថវិកាអស់ប្រមាណ ១០០លានដុល្លារអាមេរិក ដែលមានការចូលរួមពីគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៣៣។
អានបន្ថែមអ្នកឧកញ៉ា ពុង ឃាវសែ៖ យុវជនដែលចង់មានអនាគតភ្លឺស្វាង គួររៀនជំនាញមួយនេះ
ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា អ្នកឧកញ៉ា ពុង ឃាវសែ បានជំរុញឱ្យយុវជនខ្មែរងាកមកចាប់យកជំនាញបច្ចេកទេសឱ្យបានច្រើនជាងមុន ព្រោះកម្ពុជាកំពុងខ្វះធនធានមនុស្សផ្នែកនេះច្រើនណាស់។ អ្នកឧកញ៉ា បន្តថា សម្រាប់យុវជនដែលចង់រៀនផ្នែកបច្ចេកទេស មិនថាបច្ចេកទេសសំណង់ វិស្វកម្ម ឬបច្ចេកវិទ្យា ឱ្យតែបច្ចេកទេស ធនាគារកាណាឌីយ៉ា នឹងជួយផ្តល់ជាឥណទានការប្រាក់ទាប ឬមិនយកការប្រាក់តែម្ដងសម្រាប់សិស្សពូកែ។ អ្នកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងដូច្នេះ ក្នុងឱកាសធ្វើជាវាគ្មិនក្នុង «កម្មវិធីជជែកដេញដោល យុវជនថ្នាក់ជាតិ២០២១»កាលពីពេលថ្មីៗនេះ។ អ្នកឧកញ៉ា ពុង ឃាវសែ ដែលជា ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ាផង ប្រធានក្រុមហ៊ុន OCIC និងជាប្រធានសមាគមអ្នកសាងសង់កម្ពុជាផងនោះ បានបង្ហាញក្តីបារម្ភថា យុវជនខ្មែរជាច្រើន បច្ចុប្បន្នចូលចិត្ដរៀនខាងគណនី គ្រប់គ្រងហរិញ្ញវត្ថុ និងធនាគារ តែមិនសូវមានអ្នករៀនខាងបច្ចេកទេសប៉ុន្មានទេ។ «ហេតុនេះ ធ្វើឱ្យកម្ពុជាខ្វះខាតអ្នកបច្ចេកទេសជាច្រើន ហើយមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការក្រុមហ៊ុនបរទេសជាច្រើនដែលកំពុងវិនិយោគនៅកម្ពុជាបាន» អ្នកឧកញ៉ាបន្ដ។ «ជាក់ស្ដែង បច្ចុប្បន្នកម្ពុជាក៏មានរោងចក្របច្ចេកទេសខ្ពស់ៗជាច្រើន ហើយទៅថ្ងៃខាងមុខ ក្រុមហ៊ុនពីបរទេសដែលមានបច្ចេកទេសខ្ពស់នឹងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ ដូច្នេះ ពួកគេកំពុងត្រូវការអ្នកជំនាញក្នុងស្រុក ហេតុនេះ បើសិនជាយុវជនចេះជំនាញបច្ចេកទេសនេះ វាគឺជាឱកាស»។ អ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់បន្ថែមថា សម្រាប់តែសិស្សណា […]
អានបន្ថែមFacebook និង Google វិនិយោគរួមគ្នាដំឡើងខ្សែកាបក្រោមសមុទ្រធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិក
ក្រុមហ៊ុនដ៏ល្បីរបស់អាមេរិក Facebook និង Google បានសម្រេចវិនិយោគរួមគ្នាសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអ៊ីនធើណេតក្រោមបាតសមុទ្រដ៏វែងមួយខ្សែនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលគម្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៤ ខាងមុខ។ យោងតាមសារព័ត៌មាន The Straits Time ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហានេះ គម្រោងនេះ មានឈ្មោះថា Apricot ដែលនឹងតភ្ជាប់ប្រទេសជប៉ុន សិង្ហបុរី តៃវ៉ាន់ ហ្វីលីពិន និងឥណ្ឌូនេស៊ី ក្នុងគោលបំណងបន្ថែមទំហំ broadband និងការបង្កើតសមត្ថភាពសេវា 5G។ គម្រោង Apricot នេះ គឺជាហេដ្ឋារចនាសម្ព័ន្ធខ្សែបណ្ដាញបំពេញបន្ថែមទៅលើគម្រោង Echo ដែលជាខ្សែកាបក្រោមសមុទ្រភ្ជាប់ប្រទេសសិង្ហបុរី ទៅភាគខាងលិចនៃសហរដ្ឋអាមេរិក ដែលជាកិច្ចសហការរបស់ក្រុមហ៊ុនដ៏ធំទាំងពីរនេះផងដែរ។ ក្រុមហ៊ុន Google លើកឡើងថា ខ្សែកាបក្រោមបាតសមុទ្រ Echo និង Apricot នឹងជួយធ្វើឱ្យប្រសើរឡើងនូវសេវា Google Cloud និងសេវាកម្មឌីជីថលផ្សេងទៀតរបស់ក្រុមហ៊ុន។ ចំណែកក្រុមហ៊ុន Facebook លើកឡើងថា បណ្តាញខ្សែកាបអុបទិកថ្មីនឹងមានសមត្ថភាពបញ្ជូនទិន្នន័យជាង ១៩០ Terabits ក្នុងមួយវិនាទី។
អានបន្ថែមមន្ទីរពិសោធន៍ជាតិរបស់ក្រសួងឧស្សាហកម្មកម្ពស់៧ជាន់ ដំណាក់កាលទី ២ បញ្ចប់ការសាងសង់
ការដ្ឋានអគារមន្ទីរពិសោធន៍ជាតិកម្ពស់ ៧ ជាន់ របស់ក្រសួងឧស្សាហកម្ម ដំណាក់កាលទី ២ (អគារ B) ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែលើ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ ដោយពិធីប្រគល់-ទទួលអគារ ត្រូវបានធ្វើឡើងពីព្រឹកថ្ងៃ ១៦ ខែសីហា នេះ។ ការប្រគល់-ទទួលអគារ នេះ គឺធ្វើឡើងសម្រាប់អគារ B ដែលជាដំណាក់កាលទី ២ ក្រោមអធិបតីភាពឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោយដំណាក់កាលទី ១ បញ្ចប់ដោយជោគជ័យការពីខែមីនា ដើមឆ្នាំ ២០២១។ (អានបន្ថែម) អគារមន្ទីរពិសោធន៍B នេះមានទំហំ ២០ ម៉ែត្រ គុណ ៣០ ម៉ែត្រ ដែលមានកម្ពស់៧ ជាន់ ដែលនឹងប្រើប្រាស់ជាលំហពហុបំណង ការិយាល័យ សាលប្រជុំ និងកន្លែងពិសោធន៍។ គួរបញ្ជាក់ថា អគារមន្ទីរពិសោធន៍នេះ នឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ ពិសោធន៍ និងបញ្ជាក់គុណភាព […]
អានបន្ថែមរដ្ឋអនុម័តឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ជាផ្លូវការ
រដ្ឋាភិបាលកម្ពុជា បានអនុម័តឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីសម្រាប់ឆ្នាំ ២០២១-២០៣៥ ជាផ្លូវការហើយ។ ផែនការកំណត់យកខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តគោលក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវកាទាំងក្នុងប្រទេស និងនាំចេញ។ សម្តេច ហ៊ុន សែន បានបញ្ជាក់នៅលើលិខិតអារម្ភកថាដែលចុះកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ថា វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី កំពុងស្ថិតនៅដំណាក់កាលកំណើននៃវដ្តជីវិតក្នុងការអភិវឌ្ឍទេសចរណ៍ ដែលពោរពេញទៅដោយសក្កានុពលសម្រាប់អភិវឌ្ឍនាពេលអនាគត។ ការអភិវឌ្ឍទេសចរណ៍ នឹងបង្កើតកាលានុវត្តភាពសត្យានុម័តសម្បូរបែបសម្រាប់ការវិនិយោគ និងបង្កើតតម្លៃបន្ថែមក្នុងវិស័យទេសចរណ៍ និងអន្តរវិស័យនានាដែលជួយដល់ការអភិវឌ្ឍសដ្ឋកិច្ចខេត្តមណ្ឌលគិរី និងសេដ្ឋកិច្ចជាតិ។ តាមផែនការ នឹងមានការបង្កើតតំបន់អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ការអភិវឌ្ឍព្រលានយន្តហោះមណ្ឌលគិរី តំបន់រណបភ្ជាប់ជាមួយក្រុងសែនមនោរម្យ តំបន់ទេសចរណ៍សមាហរណតាមច្រកព្រំដែនដូចជាកាស៊ីណូ និងល្បែងកម្សាន្តជាដើម។ លើសពីនេះ ផែនការក៏បានកំណត់យកតំបន់គោលដៅ ចំនួន ៦ ក្នុងការអភិវឌ្ឍការងារទាំងនេះផងដែរ។ (អានបន្ថែម) បើអនុវត្តតាមផែនការមេនេះ ខេត្តមណ្ឌលគិរីអាចនឹងទទួលបានចំណូល ៥០០លានដុល្លារ ពីភ្ញៀវទេសចរប្រមាណ ៣លាននាក់ក្នុងមួយឆ្នាំៗ។
អានបន្ថែមមន្ទីរពិសោធន៍ថ្មីមួយនឹងពង្រឹងជំនាញវិស្សកម្មកូនខ្មែរឱ្យចេះសង់គម្រោងធំៗ
អគារមន្ទីរពិសោធន៍ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមវត្តមានរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្ងៃទី១៦ ខែសីហា នេះ។ គម្រោងនេះគ្រោងសាងសង់ក្នុងទឹកប្រាក់ ៥៨០,០០០ដុល្លារអាមេរិក ក្រោមជំនួយរបស់ក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងខាងត្បូង ក្រុមហ៊ុនសាជីវកម្មផ្លូវល្បឿនលឿនកូរ៉េ និងវិទ្យាស្ថានកូរ៉េសំណង់ស៊ីវិល និងបច្ចេកវិទ្យាសាងសង់ ។ អគារមន្ទីរពិសោធន៍នេះ មានប្រវែងសរុប ១៨×២៥ម៉ែត្រ កំម្ពស់ ២ជាន់ ក្នុងនោះ រួមមានបន្ទប់ Asphalt Test Lab, បន្ទប់ Concrete Test Lab, បន្ទប់ Curing Room និង Storage Room ព្រមទាំងបន្ទប់ការិយាល័យ។ ការសាងសង់អគារនេះ គ្រោងប្រើរយៈពេល ៧ខែ ដោយគ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២២ខាងមុខនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងនេះនឹងជួយបង្កើនប្រសិទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា តាមរយៈការពង្រឹងប្រព័ន្ធគ្រប់គ្រង ការបណ្តុះបណ្តាលអ្នកជំនាញ ការផ្តល់សម្ភារបច្ចេកទេស […]
អានបន្ថែមក្រសួងដែនដីបង្កើតក្រុមការងារពិសេសមួយមករៀបចំដីធ្លីខេត្តព្រះសីហនុឡើងវិញ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសថ្មីមួយក្រុម ឱ្យមករៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី នៅខេត្តព្រះសីហនុឡើងវិញ។ ការងារនេះ ជាផ្នែកមួយនៅការអនុវត្ត និងពន្លឿនគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង។ យោងតាមសេចក្តីសម្រេចលេខ ០៣៧ សសរ ចុះថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ ក្រុមការងារនេះ ជាសេនាធិការ (ជំនួយការ) ឱ្យគណៈកម្មធិការបច្ចេកទេសអន្តរក្រសួងធំមួយដែលដឹកនាំដោយរដ្ឋមន្ត្រីឆ្នើម ០៣រូប។(អានបន្ថែម) ក្រុមការងារពិសេសនេះ មានសមាជិកសរុបទាំងអស់ ចំនួន ៤៣រូប ដែលមានភារកិច្ចសិក្សាស្រាវជ្រាវ ចងក្រង និងវិភាគទិន្នន័យដីធ្លីក្នុងខេត្តព្រះសីហនុ។ លើសពីនេះ ក្រុមការងារនេះ ក៏នឹងជាអ្នកតាក់តែងសេចក្តីព្រាងគោលនយោបាយ និងលើកសំណើអំពីជម្រើសគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុ ដាក់ជូនគណៈកម្មាធិការពិនិត្យ និងសម្រេចផងដែរ។ គួរបញ្ជាក់ផងដែរថា ផែនការមេជំរុញឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាគម្រោងទ្រង់ទ្រាយធំរបស់រដ្ឋ ដែលមានមានការចូលរួមពីច្រើនក្រសួង ទិសដៅប្ដូរមុខមាត់ខេត្តព្រះសីហនុទៅជាទីក្រងស៊ិនជិនទី ២។ (អានបន្ថែម) កន្លងមក រដ្ឋបានអនុវត្តការងារលើកកម្ពស់ខេត្តនេះជាបន្តបន្ទាប់ ដូចជាការស្ថាបនាផ្លូវ ៣៤ ខ្សែ និង ផ្លូវ ១១ ខ្សែ ការពង្រីកកំពង់ផែ និងព្រលានយន្តហោះ […]
អានបន្ថែមរដ្ឋអនុម័តឱ្យសង់ស្ថានីយទឹកកខ្វក់ទី ៣ នៅខេត្តព្រះសីហនុហើយ គ្រោងចំណាយ២០លានដុល្លារ
រដ្ឋាភិបាលកម្ពុជា សម្រេចអនុម័តជាផ្លូវការហើយ លើគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ ដោយការដ្ឋានគ្រោងនឹងចំណាយថវិកាប្រមាណ ២០លានដុល្លារអាមេរិក ដែលបានមកពីគម្រោងទេសចរណ៍នាគរាជ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ បើតាមផែនការ ក្រោយពិនិត្យទីតាំង និងសិក្សាជាបន្តបន្ទាប់កន្លងមក ស្ថានីយទី៣នេះ នឹងសាងសង់ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលមានសមត្ថភាពចម្រោះទឹកបានដល់ទៅ ២០ ០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។ គួរបញ្ជាក់ថា នៅក្នុងខេត្តព្រះសីហនុមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ២កន្លែងរួចមកហើយ គិតត្រឹមខែកក្កដា ស្ថានីយទី១ សាងសង់សម្រេចបាន៩៨% និងទី២ សម្រេចបាន១០០%។ (អានបន្ថែម)
អានបន្ថែម