អគារពហុបំណងអន្តរជាតិចំនួន ៤ គ្រោងនឹងលេចរូបរាងឡើងនៅខេត្តក្រុងចំនួន ៣នៃប្រទេសកម្ពុជា
អគារពហុបំណងអន្តរជាតិចំនួន ៤ បាននិងកំពុងលេចរូបរាងឡើងក្នុងទីក្រុងភ្នំពេញ ខេត្តកោះកុង និងខេត្តកែប ដែលគម្រោងទាំងនេះសុទ្ធសឹងតែទទួលបានគាំទ្រដ៏ខ្លាំងខ្លាពីប្រទេសចិន ក្រោមគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ។ គម្រោងទី ១ គឺអគារអន្តរជាតិចុងហ្វាង ដែលជាអគារខ្ពស់ជាងគេក្នុងចំណោមគម្រោងទាំង ៤ ដែលមានទីតាំងនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ អគារនេះមានកម្ពស់ ១៨០ ម៉ែត្រ មានចំនួន ៦០ ជាន់ ហើយនឹងត្រូវបញ្ចប់ការសាងសង់នៅធ្នូ ឆ្នាំ ២០២០។ អគារអន្តរជាតិចុងហ្វាងនេះ ទើបតែបញ្ចប់ការសាងសង់គ្រោង កាលពីថ្ងៃទី ២៨ សីហា កន្លងទៅនេះ ដោយមានវត្តមានឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្កន៍ ជាអធិបតីភាពក្នុងពិធីសម្ពោធ។ គម្រោងទាំងមូលនៃអគារពហុបំណងនេះរួមមាន ធនាគារពាណិជ្ជកម្មចិន មជ្ឃមណ្ឌលបណ្តុះបណ្តាលសហគ្រាសធុនតូច និងមធ្យម ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា មជ្ឈមណ្ឌលទេសចរណ៍ ពាណិជ្ជកម្ម និងជាអគារហិរញ្ញវត្ថុសម្រាប់តំបន់អាស៊ីអាគ្នេយ៍ផងដែរ ។ លើសពីនេះ ចំណុចពិសេសជាងគេ គឺភោជនីយដ្ឋាននៅជាន់ខ្ពស់ជាងគេនៅក្នុងភ្នំពេញ ដែលជាការនិយមចូលចិត្តលំហែរកាយរបស់អតិថិជន ។ ដោយឡែក គម្រោងពហុបំណង ៣ […]
អានបន្ថែមខេត្តព្រះសីហនុកំពុងអភិវឌ្ឍន៍ឆ្នេរជំទាវម៉ៅឱ្យទៅជាតំបន់កម្សាន្តចំរុះដើម្បីទាក់ទាញភ្ញៀវទេសចរ
អាជ្ញាធរខេត្តព្រះសីហនុ បាន និងកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ឆ្នេរពយជំទាវម៉ៅប្រវែង ១៣ គីឡូម៉ែត្រ ឱ្យទៅជាតំបន់កម្សាន្តចំរុះ ដែលអាចដើរកម្សាន្តបានទាំងយប់ទាំងថ្ងៃក្នុងគោបបំណងដើម្បីទាក់ទាញភ្ញៀវទេសចរ។ តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់វិទ្យុជាតិកម្ពុជាកាលពីថ្ងៃ ២៨ សីហាថា ឆ្នេរពយជំទាវម៉ៅនឹងក្លាយជាឆ្នេរដែលទាក់ទាញបំផុតនៅខេត្តព្រះសីហនុ ព្រោះអជ្ញាធរនឹងមានរៀបចំរមណីយដ្ឋានឆ្នេរនេះ ដោយបង្កើតឱ្យមានសកម្មភាពកម្សាន្ត Beach Volleyball កន្លែងភ្ញៀវគេង កន្លែងប្រកួតកីឡាផ្សេងៗ ការរៀបចំពិពណ៌ផ្សេងៗ និងមានចំណត បន្ទប់ទឹកស្អាត ហើយអាចរៀបចំទៅជា Food street ស្ដង់ដារវិថីម្ហូបអាហារថែមទៀតផង។ លោកបានបន្ថែមថា អាជ្ញាធរនឹងរៀបចំសកម្មភាពកម្សាន្តផ្សេងៗនៅពេលយប់ ព្រោះវាជាតំបន់ដាច់ដោយឡែកមួយពីភូមិឋានដែលឱ្យភ្ញៀវអាចដើរលេងកម្សាន្តរហូតដល់ភ្លឺបាន។ ចំពោះគម្រោងនេះដែរខាងអាជ្ញាធរកំពុងតែសិក្សា និងអនុវត្តជាបណ្ដើរៗហើយ។ ក្រៅពីនេះ រដ្ឋបាលខេត្តក៏កំពុងរៀបចំអភិវឌ្ឍឆ្នេរសមុទ្រជាបន្តបន្ទាប់ ដែលរួមមានដូចជា ឆ្នេរអារីស្តុន ឆ្នេរអូរត្រេះ និងឆ្នេរអូរឈើទាលជាដើម ។
អានបន្ថែមផលចំណេញពីការលក់ពីអចលទ្រព្យនឹងត្រូវជាប់ពន្ធ ២០% ចាប់ពីខែមករាឆ្នាំ ២០២១ តទៅ
អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមប្រមូលពន្ធ ២០% លើផលចំណេញមូលធន ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ តទៅ នេះគឺមានន័យថារាល់ផលចំណេញពីការលក់អចលទ្រព្យទូទៅនឹងត្រូវជាប់ពន្ធនេះដែរ។ ចំណេញមូលធន សំដៅដល់ប្រាក់ចំណូលដែលបានមកពីការលក់ ឬផ្ទេរមូលធន ក្រោយការដកចំណាយ។ ដោយឡែក មូលធន សំដៅទៅលើ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធបញ្ញា រូបិយវត្ថុបរទេស។ អត្រាពន្ធលើចំណេញមូលធនត្រូវបានកំណត់តាមអត្រាថេរ ២០% ។ អ្នកជាប់ពន្ធត្រូវបានអនុញ្ញាតឱ្យជ្រើសរើសវិធីគណនាចំណេញមូលធនណាមួយក្នុងចំណោមវិធីទាំង២ រួមមាន៖ ១) វិធីកាត់កងចំណាយតាមការកំណត់ ពោលគឺរដ្ឋអនុញ្ញាតិឱ្យកាត់ចំណាយ ៨០% នៃប្រាក់ចំណូលដែលទទួលបានពីការលក់ ឬផ្ទេរទ្រព្យ ឧទាហរណ៍ អ្នកលក់ដីបាន ១លានដុល្លារ។ សម្រាប់វិធីទី ១ គឺមិនមែនយកពន្ធលើ ១លានដុល្លារ នេះទេ។ ពន្ធដាអនុគ្រោះ ឱ្យគាត់កាត់កងចំណាយដល់ទៅ ៨០%។ មានន័យថា គាត់ចំណេញតែ ២០ម៉ឺនដុល្លារទេ ហើយជាប់ពន្ធ ២០% ពោលគឺត្រូវបង់ពន្ធត្រឹមតែ ៤ម៉ឺនដុល្លារ ប៉ុណ្ណោះ។ ២) វិធិកាត់កងតាមចំណាយជាក់ស្តែង […]
អានបន្ថែមមជ្ឈមណ្ឌលពាណិជ្ជកម្មដារាសំណាង នៅខេត្តព្រះសីហនុ បើសម្ពោធជាផ្លូវការ
អភិបាលខេត្តព្រះសីហនុឯកឧត្ដម គួច ចំរើន កាលពីថ្ងៃទី ២៨ សីហានេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្ម ដារាសំណាង តម្លៃជាង ១ លានដុល្លារអាមេរិក។ លោក មុំ តារា តំណាងក្រុមហ៊ុន តារា ស៊ីណា ប្រូឃ័រ បានឱ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ត្រូវបានសាងសង់លើផ្ទៃដី ១២.៨៨៦ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោកបានឱ្យដឹងទៀតថា ក្រុមហ៊ុនប្រើរយៈពេល ១២ខែ ក្នុងការសាងសង់គម្រោងនេះ ដោយចំណាយថវិកាសរុបប្រមាណ ១,៥ លាន ដុល្លារអាមេរិក។ មជ្ឍមណ្ឌលពាណិជ្ជកម្មនេះ រួមមាន តូបនិងស្តង់សរុបចំនួន ៤០៨ ចំណតរថយន្ត ចំនួន២កន្លែង អាចចតរថយន្តបាន៩០គ្រឿង ចំណតទោចក្រយានយន្ត បន្ទប់អនាម័យចំនួន ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត។
អានបន្ថែមតម្លៃលក់លំនៅដ្ឋាននៅសឹង្ហបុរីធ្លាក់ចុះ ១៤% ដោយសារកូវីដ ១៩
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសិង្ហបុរី EDMUND TIE & Company បានឱ្យដឹងថាតម្លៃលំនៅដ្ឋានឯកជននៅសិង្ហបុរីធ្លាក់ចុះប្រមាណ ១% ក្នុងត្រីមាស១ ឆ្នាំ២០២០ បើធៀបនឹងត្រីមាសដដែលនៃឆ្នាំមុន។ នេះបើយោងតាមសន្ទស្សន៍តម្លៃអចលនទ្រព្យនៃលំនៅដ្ឋាន (URA All Residential Property Price Index)។ សន្ទស្សន៍តម្លៃអចលនទ្រព្យមិនមែនដីធ្លី (PPI) ធ្លាក់ចុះប្រមាណ ១% បើធៀបនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ ២០១៩ ហើយសន្ទស្សន៍ថ្លៃអចលនទ្រព្យបានចុះបញ្ជីក៏ធ្លាក់ចុះប្រមាណ ០,៩% ផងដែរ។ ការធ្លាក់ចុះតម្លៃនេះគឺបណ្ដាលមកពី ការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ និងកាត់បន្ថយតម្រូវការអ្នកទិញ។ វីរ៉ុសកូវីដ ១៩ បណ្ដាលឱ្យប្រទេសមួយចំនួនត្រូវបានអនុវត្តប្រធានការបិទប្រទេស និងមានការរឹតត្បិតការហោះហើរចេញចូល។ កត្តាទាំងនេះ កាត់បន្ថយចំនួនអ្នកមកទស្សនាផ្ទះល្វែង កាត់បន្ថយសកម្មភាពទិញ និងជួល ដែលជះឥទ្ធិពលដល់ការទិញលក់ និងតម្លៃផ្ទះឯកជនផងដែរ។ (អានបន្ថែម)
អានបន្ថែមច្បាប់ថ្មីបើកឱ្យក្រុមហ៊ុនជួលជនបរទេសច្រើនជាមុន ខណៈវិស័យសំណង់កំពុងត្រូវការពលកម្មបន្ថែម
រូបភាព៖ the print.in ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសអនុញ្ញាតឱ្យក្រុមហ៊ុនអាចប្រើប្រាស់កម្លាំងពលកម្មបរទេសបានច្រើនជាងមុន ប្រសិនបើក្រុមហ៊ុនមិនអាចរកកម្លាំងពលកម្មក្នុងស្រុកគ្រប់គ្រាន់ ខណៈដែលវិស័យសំណង់កំពុងត្រូវការកម្លាំងពលកម្មបន្ថែម។ យោងតាមប្រកាសដែលបានចុះផ្សាយនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ ក្រុមហ៊ុនអាចប្រើប្រាស់កម្លាំងកម្មករបរទេសលើសពី ១០ ភាគរយនៃចំនួនកម្លាំងពលកម្មសរុប។ ក្រុមហ៊ុនត្រូវដាក់លិខិតស្នើសុំទៅក្រសួងការងារ ប្រសិនបើក្រុមហ៊ុនមានគោលបំណងប្រើប្រាស់កម្លាំងពលកម្មបរទេសបន្ថែម។ យោងតាមច្បាប់ចាស់ ក្រុមហ៊ុនអាចផ្តល់ការងារដល់ជនបរទេសមិនលើសពី ១០ភាគរយនៃចំនួនកម្លាំងពលកម្មសរុប។ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្ដម ហេង សួរ បានមានប្រសាសន៍ថា ប្រកាសនេះគឺសមស្របជាមួយនេះនឹងតម្រូវការសេដ្ឋកិច្ច។ ឯកឧត្ដមបន្តថា បច្ចុប្បន្ននេះ មានការខ្វះខាតកម្លាំងពលកម្មក្នុងវិស័យសំណង់ កសិកម្ម ក៏ដូចជាវិស័យកម្សាន្តពេលរាត្រី។ ទោះជាយ៉ាងណា ឯកឧត្ដម មិនមានទិន្នន័យអំពីចំនួនកម្លាំងពលកម្មដែលត្រូវការនេះទេ។ វិស័យសំណង់មានការកើនឡើងយ៉ាងខ្លាំង តាមរយៈការវិនិយោគជាបន្តបន្ទាប់។ យោងតាមតួលេខពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុងអំឡុងពេល ៦ ខែដើមឆ្នាំនេះ ក្រសួងបានអនុម័តគម្រោងវិនិយោគជាង ២៥០០គម្រោង ដែលមានតម្លៃប្រមាណជា ៣,៨ ពាន់លានដុល្លារ។ របាយការណ៍ដដែលបានឱ្យដឹងថា ក្រុមហ៊ុនចិននាំមុខគេក្នុងការវិនិយោគវិស័យនេះ ដែលផ្តល់ការងារជាង […]
អានបន្ថែមទីលានចាក់សំរាមលើទំហំដី ១៧ហិកតានៅខេត្តព្រះសីហនុសម្រេចការងារបឋមរួចទាំងស្រុងហើយ
ក្រុមការងារបានសម្រេចការងារបឋម ដូចជា ការដោះមីន ឆ្កាព្រៃ និងសំអាតដី បាន ១០០%ហើយ សម្រាប់គម្រោងសាងសង់ទីលានចាក់សំរាមថ្មីលើផ្ទៃដីប្រមាណ ១៧ហិកតា ក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សារវាងក្រសួងសាធារណការ និងដឹកជញ្ចូន និងតំណាងក្រុមហ៊ុនសាងសង់ កាលពីថ្ងៃទី ២៦ សីហានេះ។ ទីលានចាក់សំរាមនេះ នឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៥លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដែលចាប់ផ្ដើមកាលពីថ្ងៃទី ០១ ខែកក្កដា កន្លងមកនេះ ហើយគ្រោងនឹងបញ្ចប់ការក្នុងរយៈពេល ១៧ខែ ខាងមុខ។ សម្រាប់រយៈពេល៥ ឆ្នាំដំបូង ទីលានចាក់សំរាមថ្មីនេះនឹងមានសមត្ថភាពអាចផ្ទុកសំរាមបានជាង ៨៨ម៉ឺនម៉ែត្រគីប ដោយមានរណ្ដៅចំនួន ៤ (ទទឹងគិតជាមធ្យម ១៣០ម៉ែត្រ បណ្ដោយ ១៥០ម៉ែត្រ និង ជម្រៅចាប់ពី២-៤ម៉ែត្រ) មានប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម និងបំពង់បញ្ចេញឧស្ម័នពុលផងដែរ។ (អានបន្ថែម)
អានបន្ថែមស្ថាបត្យករហុងកុងសាងសង់ស្ថានីយបំប្លែងទឹកភ្លៀងជាទឹកស្អាតប្លែកថ្មីមួយនៅកម្ពុជា
ក្រុមហ៊ុនស្ថាបត្យករហុងកុង បានសាងសង់ស្ថានីយស្ដុក និងបំប្លែងទឹកភ្លៀងឱ្យទៅជាទឹកស្អាតមួយកន្លែង នៅភូមិស្នឹង ខេត្តបាត់ដំបង ដោយប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្មបែបថ្មីមិនធ្លាប់មានពីមុនមក ក្នុងគោលបំណងដើម្បីជួយដោះស្រាយបញ្ហាទឹកកខ្វក់ និងគ្រោះរាំងស្ងួត។ នេះបើយោងតាមសារព័ត៌មាន DeZeen។ អាងស្តុងទឹកភ្លៀងនេះ ហៅថា WaterHall ដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុន Orient Occident Atelier។ គម្រោងនេះមានទំហំ ៦០ម៉ែត្រការ៉េ ដោយមាន ២អាង សាងសង់ឡើងដោយការតម្រៀបឥដ្ឋជាចន្លោះៗ ដើម្បីចម្រោះទឹកស្អាតមុននឹងយកមកប្រើប្រាស់។ អាងទី ១ ជាការរៀបឥដ្ឋបិទជិត ដោយធ្វើការបូមទឹកចេញពីបឹងនៅតំបន់ក្បែរនោះ តាមរយៈប្រព័ន្ធបូមទឹកបង្កប់ក្នុងដី និងបម្លែងទឹកកង្វក់ទៅជាទឹកស្អាតមុននឹងចែកចាយឱ្យប្រើប្រាស់។ ចំណែកឯអាងទី ២ គឺជាការសាងសង់ឡើងជាសាលបើកចំហរពាក់កណ្ដាល ដោយរៀបឥដ្ឋបិទជិតពាក់កណ្ដាល និងចំហរពាក់កណ្ដាល មានដំបូលដែកសាងសង់ជារាងចានគោម ដើម្បីទ្រនិងស្តុកទុកទឹកភ្លៀង។ គួរបញ្ជាក់ផងដែរថា គម្រោងនេះសាងសង់ឡើងក្រោមជំនួយរបស់ក្រុមហ៊ុន ២ គឺ ក្រុមហ៊ុន Orient Occident Atelier និងក្រុមហ៊ុន Hong Kong Institute of Architects (HKIA) Community Project Fund ផងដែរ។ […]
អានបន្ថែមប្រធានសមាគមអ្នកវាយតម្លៃកម្ពុជាត្រូវបានជ្រើសរើសឱ្យដឹកនាំសមាគមអ្នកវាយតម្លៃអាស៊ាន
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម ត្រូវបានជ្រើសរើសជាប្រធានសមាគមអ្នកវាយតម្លៃអាស៊ាន (AVA) ក្នុងអាណត្តិទី២៣ ហើយប្រទេសកម្ពុជាក៏នឹងមានកិត្តិយសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AVA នៅឆ្នាំក្រោយផងដែរ។ លោក ច្រឹក សុខនីម បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា លោកក៏ដូចជាសមាជិកទាំងអស់ពិតជាមានមោទនភាពខ្លាំងណាស់ដែលទទួលបានតំណែងនេះ ហើយលោកក៏បានប្តេជ្ញាថានឹងខិតខំអោយអស់ពីសមត្ថភាពបម្រើឱ្យផលប្រយោជន៍សមាគម។ «ឱកាសនេះ មិនត្រឹមតែជាមោទនភាពសម្រាប់ខ្លួនខ្ញុំ និងសមាជិក CVEA ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកិត្តិយសសម្រាប់ប្រទេសកម្ពុជាយើងផងដែរ។ យើងអាចបង្ហាញថាកម្ពុជាក៏អាចអនុវត្តការងារនេះប្រកបដោយប្រសិទ្ធភាពដែរ។ លើសពីនេះ តំណែងនេះក៏ជាឱកាសដ៏ល្អសម្រាប់ខ្ញុំក្នុងការក្រេបជញ្ជក់ចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍ពីសមាជិកអន្តរជាតិដទៃទៀត»។ «យើងនឹងបន្តលើកកម្ពស់ស្តង់ដារការវាយតម្លៃអចលនទ្រព្យឱ្យប្រសើរជាងមុន ពោលគឺជំរុញឱ្យប្រទេសជាសមាជិកទាំងអស់បំពេញការងារប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងតម្លាភាព» ។ ជាមួយគ្នានេះដែរ លោក ច្រឹក សុខនីម ក៏បានបញ្ជាក់ផងដែរថាប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AVA នៅខែកក្កដា ឆ្នាំ ២០២១ ខាងមុខនេះ ដែលកាលបរិច្ឆេទពិតប្រាកដនឹងត្រូវកំណត់នៅពេលក្រោយ។ លោកបន្តថា ៖«របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំគឺការចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមនានារបស់សមាជិកទាំងអស់។ ដោយឡែក របៀបវារៈពិសេសឆ្នាំក្រោយនេះ គឺការបង្ហាញពីសក្តានុពលរបស់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ យើងមិនត្រឹមតែបង្ហាញពីទិដ្ឋភាពវិជ្ជមាននៃវិស័យអចលនទ្រព្យទេ តែយើងនឹងសឱ្យអន្តរជាតិឃើញពីវប្បធម៌របស់យើង ដែលជាចំណុចគោលក្នុងការទាក់ទាញអ្នកវិនិយោគ»។
អានបន្ថែមជីប ម៉ុង លែន បើកលក់វីឡាម៉ូតថ្មីនៅគម្រោង លែនម៉ាក ៦០ម៉ែត្រ និងផ្តល់ជូនការបញ្ចុះតម្លៃ៨%
ជីប ម៉ុង លែន បានបើកលក់វីឡាម៉ូតថ្មីបន្ថែមទៀតនៅគម្រោង លែនម៉ាក ៦០ម៉ែត្រ ព្រមទាំងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់៨%។ កម្មវិធីបើកលក់វីឡាម៉ូតថ្មីនេះនឹងធ្វើឡើងនៅថ្ងៃទី២៩-៣០ សីហា ខាងមុខនេះ នៅការិយាល័យលក់ក្នុងគម្រោង លែនម៉ាក ៦០ម៉ែត្រ ផ្ទាល់។ ជីប ម៉ុង លែន បានបន្ថែម វីឡា ឃីង វីឡា ឃ្វីន II វីឡា ឃ្វីន B II នៅគម្រោង លែនម៉ាក ៦០ម៉ែត្រ ដើម្បីផ្តល់ជូនជម្រើសដ៏សម្បូរបែប និងល្អឥតខ្ចោះជូនដល់អតិថិជនទាំងអស់ បន្ទាប់ពីវីឡាប្រភេទថ្មីទាំងនេះទទួលបានការគាំទ្រយ៉ាងច្រើននៅគម្រោងហ្គ្រេន ភ្នំពេញ ស៊ីធី នាពេលកន្លងមក។ គម្រោង លែនម៉ាក ៦០ម៉ែត្រ ស្ថិតនៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងមានចម្ងាយត្រឹមតែ ១០០ម៉ែត្រប៉ុណ្ណោះពីគម្រោងផ្សារទំនើបអ៊ីអន ៣ ដែលទីនេះនឹងក្លាយជាតំបន់ដែលមានសក្តានុពលខ្ពស់ផ្នែកពាណិជ្ជកម្ម ជាពិសេសសម្រាប់អ្នកដែលចង់វិនិយោគក្នុងវិស័យអចលនទ្រព្យ។ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មួយនេះជាមហាវិថីតែមួយគត់នាពេលបច្ចុប្បន្នដែលតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ ២ និងលេខ […]
អានបន្ថែមស្ថានីយប្រេងអប្សរាបញ្ចប់ការសាងសង់ដំណាក់កាលដំបូង គ្រោងនឹងផលិតដំណក់ប្រេងក្នុងឆ្នាំនេះ
ស្ថានីយបូមប្រេងដំបូងនៃកម្ពុជា នៅបាសាំងអប្សរា បានបញ្ចប់ការសាងសង់ដំណាក់កាលដំបូងហើយ ដោយគ្រោងនឹងសម្រេចគោលដៅផលិតដំណក់ប្រេងជាលើកដំបូងនៅក្នុងកំឡុងឆ្នាំនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ២៦ សីហានេះ ក្រុមហ៊ុនទើបតែបញ្ចប់ការសាងសង់ស្ថានីយ៍អណ្ដូងទី ១ នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២៥ សីហានេះ ហើយក៏កំពុងតែ ដឹកជញ្ចូនទៅកាន់ស្ថានីយបូមប្រេងប្លុក A ដែលស្ថិតក្នុងឈូងសមុទ្រថៃ ភាគនិរតីនៃខេត្តព្រះសីហនុ។ លោក Kelvin Tang នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន KrisEnergy បានឱ្យដឹងថា ៖ «ចាប់ពីពេលដែលយើងកាត់ដែកដំបូង រហូតដល់ការដឹកចេញនៃអណ្ដូងនេះ គឺត្រូវចំណាយពេល ៩ ខែ។ ហើយបើទោះបីជាមានការរាតត្បាតពីវីរ៉ុសកូវីដ ១៩ ក៏ដោយ ក៏ក្រុមការងារ និងសហការីនៅឯ NOV Profab នៅតែខិតខំពុះពារឧបសគ្គរហូតបានសម្រេចនូវសមិទ្ធិផលដ៏វិសេសវិសាលនេះ»។ លោកក៏បានប្ដេជ្ញាចិត្តថានឹងសម្រេចគោលដៅក្នុងការផលិតដំណក់ប្រេងដំបូងបង្អស់ឱ្យបានមុនបំណាច់ឆ្នាំ២០២០នេះ ដោយរំពឹងថានឹងអាចបូមប្រេងបានរហូតដល់ ៧ ៥០០ បារ៉ែលក្នុងមួយថ្ងៃ។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន KrisEnergy ដំណាក់កាលទី ១ នៃគម្រោងនេះ រួមមានការសាងសង់ ស្ថានីយបូមខ្នាតតូចចំនួន១កន្លែង និងអណ្ដូងចំនួន ៥ […]
អានបន្ថែមគម្រោងព្រលានយន្តហោះដ៏ធំសម្បើមនៅកោះកុង គ្រោងបញ្ចប់ដំណាក់កាលទី ១នៅចុងឆ្នាំនេះ
គម្រោងអាកាសយានដ្ឋានតារាសាគរដ៏ធំសម្បើមនៅកោះកុង គ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី ១ នៅចុងឆ្នាំ ២០២០នេះហើយ។ នេះបើតាមការឱ្យដឹងពី លោក លី តៅ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Union Development ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងនេះ។ លោក លី តៅ បានឱ្យដឹងដូច្នេះ ក្នុងជំនួបជាមួយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីព្រឹកថ្ងៃទី ២៦ សីហា កន្លងមកនេះ។ លោកបានឱ្យដឹងថា ការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិ គឺប្រព្រឹត្តទៅតាមផែនការ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ ក្នុងឆ្នាំនេះ។ ជាមួយគ្នានេះដែរ លោកក៏បានស្នើសុំការគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រី ឱ្យបន្តជួយដល់ការសាងសង់បន្ថែមទៀតផងដែរ។ តាមផែនការ គម្រោងនេះ នឹងត្រូវចំណាយទឹកប្រាក់ ២០០លានដុល្លារ ដោយគម្រោងទាំងមូលរួមមានការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ ៣២០០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរ។ ក្រោយសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិ នឹងអនុញ្ញាតឱ្យយន្តហោះធុនយក្ស ប្រភេទ ប៊ូអីង ៧៧៧ និងអ៊ែរបើស A៣៤០ ចុះចតបាន។ (អានបន្ថែម) […]
អានបន្ថែម