កំពង់ផែទេសចរណ៍លំដាប់អន្តរជាតិទន្លេមេគង្គ គ្រោងសាងសង់នៅស្រុកកៀនស្វាយ
កំពង់ផែទេសចរណ៍អន្តរជាតិ គ្រោងសាងសង់ នៅលើដងទន្លេមេគង្គក្រោម ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយក្រុមហ៊ុន Prince Real Estate Group ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅរាធានីភ្នំពេញ និងការដឹកជញ្ជូននតាមផ្លូវទឹកសាបនៅកម្ពុជា។ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ ត្រូវបានលើកឡើងដោយក្រុមហ៊ុន Prince Real Estate Group ក្នុងជំនួបជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៤ មិថុនា នៅទីស្តីការក្រសួង។ ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុននឹងចាប់អនុវត្តគម្រោងសាងសង់នាវាទេសចរណ៍នេះ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល Prince Manor Resort ស្រុកកៀនស្វាយ។ នេះ បើយោងតាម ការដកស្រង់សម្តីរបស់លោក Xu Zhixing នាយកប្រតិបត្តិក្រុមហ៊ុន នៅក្នុងការចេញផ្សាយព័ត៌មានរបស់ក្រសួង។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីសម្ដែងការគាំទ្រចំពោះគម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ ដោយបញ្ជាក់ថា ចង់ឱ្យមាននាវាទេសចរណ៍ធំៗនៅរាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន […]
អានបន្ថែមគម្រោង «ខ្សែក្រវាត់មួយ ផ្លូវមួយ» កំពុងដំណើរការបន្ត ខណៈចំហាយកូវីដ-១៩ នៅមានឥទ្ធិពល
គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិននៅកម្ពុជា នៅតែបន្តដដែល ទោះបីជួបបញ្ហាប្រឈមដូចជាខ្វះកម្មករ និងការផ្គត់ផ្គង់ ដោយសាររីករាលដាលនៃជំងឺកូវីដ-19 ប៉ុន្មានខែកន្លងមក។ នេះបើយោងតាម ការឱ្យដឹងពីសារព័ត៌មាន Xinhua របស់ចិន កាលពីថ្ងៃទី ០២ ខែមិថុនាឆ្នាំ ២០២០ ។ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ-19 វិធានការការពារជាច្រើន ត្រូវបានដាក់ចេញ រួមមានវិធានការអនុវត្តចត្តាឡីស័កចំនួន១៤ថ្ងៃ និងបង្ការផ្សេងៗ ដែលបង្កការលំបាកដល់កម្មករកម្ពុជា និងចិនទាំងឡាយក្នុងការបំពេញកិច្ចការងារខ្លួន។ លោក You Yuansheng អគ្គនាយករងនៃគម្រោងវារីអគ្គិសនី China Huadian នៅស្ទឹងប្ញស្សីជ្រុំក្រោម បានប្រាប់សារព័ត៌មានXinhua ថា បច្ចុប្បន្ននេះ កម្មករចិនមានចំនួន ៩៤ នាក់ប៉ុណ្ណោះ ដែលកំពុងធ្វើការ។ ទោះយ៉ាងណាក៏ដោយ ក្រុមការងាររបស់លោកបានរៀបចំផែនការលម្អិតរួចហើយ ក្នុងការធានាថាគម្រោងនេះ នឹងដំណើរការដោយសុវត្ថិភាព ដើម្បីផ្តល់ថាមពលបានគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។ ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ ២០២០ នេះ ស្ថានីយវារីអគ្គិសនីរបស់ប្រទេសកម្ពុជា បានផ្តល់ថាមពល ៧៥ លានគីឡូវ៉ាត់ម៉ោង បើទោះជាមានការផ្ទុះឡើងនៃជំងឺកូវីដ-19 នេះក៏ដោយ។ ចំពោះការស្ថាបនាផ្លូវដែកវិញ ក្រុមហ៊ុនស្ថាបនាផ្លូវដែកចិន CREC-2 បានចាប់ផ្តើមការដ្ឋានឡើងវិញកាលពីថ្ងៃទី ២៧ […]
អានបន្ថែមក្រសួងបរិស្ថានថានឹងបន្ត ក្រោយចុះបញ្ជីដីបេតិកភណ្ឌធម្មជាតិជោគជ័យបានជិត៣ ម៉ឺនហិកតា
ចាប់តាំងពីឆ្នាំ ២០១៦ មកទល់ពេលនេះ ក្រសួងបរិស្ថានបានដាក់ចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ បានចំនួន ១១ កន្លែង ដែលជារមណីយដ្ឋានភ្នំមានលក្ខណៈជាប្រវត្តិសាស្ត្រ នៅលើផ្ទៃដីសរុបប្រមាណ ២៨ ៧១៩,៣៩១ ហិកតា រួចមកហើយ និងកំពុងពិចារណាដាក់បញ្ចូល តំបន់មួយចំនួន បន្តទៀត។ “ការចេញអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក្នុងការកែប្រែតំបន់រមណីយដ្ឋានភ្នំទាំង១១ នេះ ជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំ គឺជាការឱ្យតម្លៃទៅលើប្រវត្តិសាស្ត្រ វប្បធម៌ ការអភិរក្ស ជីវៈចម្រុះ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងវិស័យទេសចរណ៍នៅតំបន់ទាំងនោះ។” នេះជាការលើកឡើងរបស់លោក លោក លឿង កេសរោ ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន តាមរយៈបទសម្ភាសន៍ជាមួយនឹងទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី 0៤ ខែមិថុនា ឆ្នាំ ២០២០។ កន្លងមក ក្រសួងបរិស្ថានបានធ្វើការគ្រប់គ្រង លើអភិរក្ស និងអភិវឌ្ឍតំបន់ការពារធម្មជាតិទាំងអស់នោះ ដោយបែងចែកជាប្រភេទដូចជា៖ តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល តំបន់បេតិកភណ្ឌធម្មជាតិ និងតំបន់ឧទ្យានជាតិសមុទ្រ។ នៅក្នុងការងារអភិរក្សតំបន់បេតិកភណ្ឌធម្មជាតិ ក្រសួងបរិស្ថានបានបង្កើតបានចំនួន ១១ កន្លែង […]
អានបន្ថែមតើអចលនទ្រព្យប្រភេទណាខ្លះដែលជាប់ពន្ធ?
ដោយសារ វិស័យអចលនទ្រព្យ មានសន្ទុះខ្លាំងនា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការយល់ដឹងពីប្រភេទអចលនទ្រព្យដែលជាប់ពន្ធ គឺជារឿងសំខាន់ និងចំាបាច់ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ភ្នាក់ងារគក់ចេដី និងទាំងសម្រាប់ប្រជាពលរដ្ឋទូទៅ ដើម្បីងាយស្រួលក្នុងការរៀបចំបង់ពន្ធលើអចលនទ្រព្យរបស់ខ្លួន ឱ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌតម្រូវរបស់ច្បាប់ ។ តើអចលនទ្រព្យប្រភេទណាខ្លះ ដែលត្រូវជាប់ពន្ធ? និយមន័យ “អចលនទ្រព្យ” មានចែងក្នុង មាត្រា ១៣ នៃច្បាប់ស្តីពីហិរញ្ញវត្ថុ ឆ្នាំ២០១០ ដែលសំដៅលើ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់នឹងដីនោះ។ នៅកម្ពុជា អចលនទ្រព្យដែលជាប់ពន្ធ លុះត្រាតែអចលនទ្រព្យនោះមានតម្លៃលើសពី ១០០លានរៀល ឬប្រហែល ២ ម៉ឺន ៥ ពាន់ដុល្លារអាមេរិក និងដែលស្ថិតក្នុងចំណោមប្រភេទខាងក្រោម៖ ១. ដី៖ សំដៅដល់ដីគ្មានសំណង់ និង/ឬ ដីមានសំណង់ ២. ផ្ទះ៖ សំដៅដល់ទីកន្លែងសម្រាប់ស្នាក់នៅ ៣. អគារ ឬសំណង់ផ្សេងៗ៖ សំដៅដល់អគារ និងសំណង់ផ្សេងៗដែលសង់ភ្ជាប់ទៅនឹងដី។ ចំណែកឯ អចលនទ្រព្យដែលត្រូវបានលើកលែងពន្ធ […]
អានបន្ថែមខេត្តបន្ទាយមានជ័យ គ្រោងនឹងផលិតថាមពលសូឡា ៣០MW នៅខែ តុលា នេះ
ស្ថានីយថាមពលពន្លឺព្រះអាទិត្យ ឬថាមពលសូឡា អានុភាព ៣០ មេហ្គាវ៉ាត នៅខេត្តបន្ទាយមានជ័យ គ្រោងបញ្ចេញថាមពលនៅមុនបំណាច់ឆ្នាំនេះ ដើម្បីផ្គត់ផ្គង់ថាមពល ដែលកំពុងមានតម្រូវការថាមពលកើនឡើង ខណៈខេត្តនេះ មានការវិនិយោគកើនឡើងគួរឲ្យកត់សម្គាល់។ “ថ្មីៗនេះ គម្រោងគេហៅថា ថាមពលដើរដោយពន្លឺព្រះអាទិត្យ មាន ៣០ មេហ្កាវ៉ាត់ កំពុងតែដំណើរការសាងសង់។” នេះជាការលើកឡើងរបស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៤ មិថុនា។ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា “បច្ចុប្បន្ន តម្រូវការប្រើប្រាស់ថាមពលក្នុងខេត្ត ប្រមាណ ១០០ មេហ្គាវ៉ាត ពីបណ្តាញជាតិ ហើយការបញ្ចេញថាមពលពីស្ថានីយថាមពលសូឡា នឹងរួមចំណែកកាត់បន្ថយការនាំចូលថាមពលពីប្រទេសជិតខាង ថៃ។” លោកអភិបាលខេត្ត មានប្រសាសន៍ថា៖ “ហើយតាមកិច្ចសន្យា ក្នុងខែ តុលា នេះ គម្រោងនេះ នឹងផលិតផលលក់ភ្លើងឱ្យបាន លក់ទៅ អគ្គិសនីកម្ពុជា…ដើម្បីប្រើប្រាស់ក្នុងខេត្តបន្ទាយមានជ័យ ក្នុងចំណោម ១០០ មេហ្កាវ៉ាត់នេះ ដែលយើងមាន ៣០ មេហ្កាវ៉ាត់រួចហើយ។” មានទីតាំងស្ថិតនៅ ស្រុកសេរីសោភ័ណ ស្ថានីយ៍ថាមពល […]
អានបន្ថែមសួនសមិទ្ធផលនយោបាយឈ្នះឈ្នះចំនួន៤ នឹងកសាងឱ្យហើយចុងឆ្នាំនេះ
សួនសមិទ្ធផលនយោបាយឈ្នះឈ្នះ ចំនួន៤ បន្ថែមទៀត នឹងត្រូវកសាងនៅបរិវេណវិមានឈ្នះឈ្នះ ដើម្បីអបអរសាទរខួបទិវានយោបាយឈ្នះឈ្នះ ដែលនឹងប្រព្រឹត្តទៅនៅខែ ធ្នូ ឆ្នាំ ២០២០ នេះ។ នេះបើយោងតាមការចុះផ្សាយព័ត៌មានផ្លូវការរបស់ក្រសួងការពារជាតិ ក្នុងថ្ងៃទី ០៤ ខែ មិថុនា នេះ។ នៅក្នុងកិច្ចប្រជុំក្រុមការងារសាងសង់វិមានឈ្នះឈ្នះនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធ បានសម្រេចឱ្យធ្វើសួនចំនួន៤ គឺសួនឃឿនការពារជាតិ, សួនវិស័យរក្សាសន្តិភាព, សួនវិស័យសន្តិសុខសង្គមសាធារណៈ និងសួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះឈ្នះ ក្នុងបរិវេណវិមានឈ្នះឈ្នះនេះ។ យោងតាមប្រសាសន៍រដ្ឋមន្ត្រីការពារជាតិថ្លែងក្នុងឱកាសនោះ សួនសមិទ្ធផលនីមួយៗ សុទ្ធតែមានអត្ថន័យខុសៗគ្នា។ សួនឃឿនការពារជាតិ ស្ថាបនាឡើងដើម្បីរំលឹកគុណដល់ កងយោធពលខេមរភូមិន្ទ។ សួនវិស័យរក្សាសន្តិភាព សាងសង់ឡើង ដើម្បីរំលឹកដល់សមិទ្ធផលរបស់កងកម្លាំងមួកខៀវកម្ពុជា ដែលចូលរួមបេសកកម្មរក្សាសន្តិភាព និងសកម្មភាពមនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ និងអង្គភាពកម្ចាត់មីន ស៊ីម៉ាក។ សួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះឈ្នះ គឺដើម្បីបង្ហាញពីសមិទ្ធផលអ្នកដែលបានចូលរួមសាងសង់វិមានឈ្នះឈ្នះ។ ចំណែកឯទីបួន គឺសួនវិស័យសន្តិសុខសង្គម ដែលត្រូវកសាងឡើងដើម្បីបង្ហាញពីសមិទ្ធផលនានា របស់កងរាជអាវុធហត្ថ និងនគរបាលកម្ពុជា។ សម្ដេច […]
អានបន្ថែមយុទ្ធសាស្ត្រជោគជ័យសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងឱនភាពទីផ្សារបច្ចុប្បន្ន
ក្រៅពីការបញ្ចុះតម្លៃដែលកំពុងប្រជែងគ្នាពេញទីផ្សារ កំពុងតែបន្តជាមួយនឹងការផ្គត់ផ្គង់ ខុនដូយ៉ាងលើសលុប អ្នកអភិវឌ្ឍន៍អចលនទ្រព្យ កំពុងត្រូវបានជំរុញឱ្យបង្កើតយុទ្ធសាស្រ្តថ្មីៗដើម្បីវាយលុក ឬរក្សាទិសដៅនៃការលក់របស់ពួកគេ ព្រោះការលក់នៅតែមានស្ថេរភាពដដែលសម្រាប់ការអភិវឌ្ឍន៍ខុនដូភាគច្រើន តែលក់ទំាងតម្លៃធ្លាក់ចុះនេះ គឺជារឿងមួយគួរឱ្យកត់សម្គាល់បំផុត នៅក្រុងព្រះសីហនុ។ ភាពងាយរកបាន បានក្លាយជាកត្តាកំណត់ជោគជ័យសម្រាប់ការអភិវឌ្ឍខុនដូ។ ទីផ្សារនេះ កំពុងជួបប្រទះស្ថានភាពមួយ ដែលគេហៅថា “ទីផ្សារ ដែលអ្នកទិញមានទឹកមាត់ប្រៃ” ដូច្នេះ ធ្វើឱ្យការអភិវឌ្ឍនៅទីតាំងធំៗមួយចំនួនមានតំលៃសមរម្យជាង។ នេះគឺជាគន្លឹះយុទ្ធសាស្ត្រមួយដែលអ្នកអភិវឌ្ឍន៍អាចអនុវត្ត ដើម្បីពង្រីកមូលដ្ឋានអ្នកទិញរបស់ពួកគេ។ គេក៏អាចបន្ទាបតម្លៃ និងបើកដំណើរការការអភិវឌ្ឍដែលមានស្រាប់របស់ខ្លួន ជាមួយនឹងតម្លៃចរចា ទាបជាងផែនការដែលបានគ្រោងទុក។ ក្នុងស្ថានភាពទីផ្សារកំពុងថយចុះបែបនេះ ការកាត់បន្ថយតម្លៃ និងការពឹងផ្អែកលើការលក់តែម្យ៉ាង អាចមិនគ្រប់គ្រាន់ដើម្បីបង្កើតប្រាក់ចំណូលថេរបានទេ។ ក្នុងស្ថានភាពនេះ អ្នកអភិវឌ្ឍន៍ អាចជួល បន្ទប់ខុនដូណាដែលមិនទាន់លក់សិនក៏បាន។ នេះនឹងជំរុញឱ្យគេងាកមកបន្តគម្រោងរបស់ខ្លួនបាន ហើយទីបំផុតនឹងបង្កើនប្រាក់ចំណេញពីគម្រោងដែលខ្លួនបានចំណាយទុនអភិវឌ្ឍហើយ។ ម៉្យាងវិញទៀត រាល់ចំណាយ ដែលមិនចាំបាច់អាចកាត់បន្ថយបាន ដើម្បីបង្កើនកម្រិតផលចំណេញទាំងមូល។ នៅពេលអនាគត ការអភិវឌ្ឍដែលទទួលបានជោគជ័យគឺជាតំបន់ដែលមានទីតាំងនៅជិតផ្សារទំនើប និងសាលារៀន។ ហើយការអភិវឌ្ឍទាំងនេះ នឹងអាចទទួលបានការលក់ខ្ពស់ជាងមុន ពីព្រោះអ្នកទិញក្នុងការអភិវឌ្ឍទាំងនេះ ភាគច្រើនជាអ្នកប្រើប្រាស់ចុងក្រោយ ឬជាវិនិយោគិន ដែលគេហៅថា ទិញយកទៅជួលបន្ត។ ពួកគេ យល់ច្បាស់ពីតម្រូវការជួល ពីជនបរទេស និងក្រុមគ្រួសាររបស់ពួកគេនៅតំបន់នោះ។ អ្នកអភិវឌ្ឍន៍ ក៏អាចបង្វែរការយកចិត្តទុកដាក់ដល់តំបន់លំនៅឋាន […]
អានបន្ថែមជប៉ុនសម្ពោធដាក់ឲ្យដំណើរការ ម៉ាស៊ីនស្ទាក់សំរាមស្វ័យប្រវត្តិខ្នាតធំនៅភ្នំពេញ
ជប៉ុនសម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនមេកានិច ឬម៉ាស៊ីនស្ទាក់សំរាមខ្នាតធំ ដែលជាផ្នែកនៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក JICA Cambodia Office កាលពីថ្ងៃទី៣ មិថុនា ២០២០នេះ។ ម៉ាស៊ីនស្ទាក់សំរាមស្វ័យប្រវត្តិនេះ គឺជាម៉ាស៊ីនបំពាក់ប្រព័ន្ធមេកានិចស្វ័យប្រវត្តិ ដែលអាចជួយប្រមូលសំរាមនៅមុខប្រឡាយលូនៅស្ថានីយបូមទឹកចំនួន៤ ក្នុងរាជធានីភ្នំពេញ ដែលរដ្ឋាភិបាលជប៉ុនបានសាងសង់នៅក្នុងគម្រោងការពារទឹកជំនន់ ដំណាក់កាលទី២ កាលពីពេលថ្មីៗកន្លងទៅនេះ។ លក្ខណៈពិសេសនៃបច្ចេកវិទ្យាជប៉ុននាំមកថ្មីនេះ គឺថា កាលពីមុនមានម៉ាស៊ីននេះ ដើម្បីរើសំរាមចេញពីលូបាន គឺគេតម្រូវឲ្យមនុស្សជ្រមុជទឹកចូលក្នុងរណ្តៅដើម្បីយកសំរាមចេញពីមុខចម្រឹងដែកស្ទាក់សំរាម។ តែក្រោយពីមានម៉ាស៊ីនមេកានិចថ្មីនេះ សំរាមត្រូវបានយកចេញដោយស្វ័យប្រវត្តិ ហើយផ្ទេរចេញក្រៅដោយឧបករណ៍មេកានិច។ លើសពីនេះទៀត ម៉ាស៊ីនថ្មីនេះ នឹងចូលរួមចំណែកក្នុងការរក្សាប្រព័ន្ធលូនៅក្នុងទីក្រុងឲ្យមានភាពល្អប្រសើរ ផ្តល់សុវត្ថិភាពក្នុងការងារប្រតិបត្តិការ ព្រមទាំងការពារបរិស្ថានទឹក ដោយការលុបបំបាត់សំរាមចេញពីប្រព័ន្ធលូ។ គួរបញ្ជាក់ផងដែរ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។ គិតមកដល់ពេលនេះ មានរយៈពេលជិត ១ ឆ្នាំ កន្លះ ក្នុងការសាងសង់។ គម្រោងនេះ ចំណាយ ទឹកប្រាក់សរុបប្រមាណ ៣៦ លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុន Cambodia Airports បង្ហាញប្លង់មេអភិវឌ្ឍន៍អាកាសយានដ្ឋានព្រះសីហនុ ដល់ឆ្នាំ២០៤០
Cambodia Airports ក្រុមហ៊ុនសម្បទានគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិទាំងបី ក្នុងប្រទេសកម្ពុជា បង្ហាញប្លង់មេ នៃការអភិវឌ្ឍអាកាសយានដ្ឋានព្រះសីហនុ រយៈពេលម្ភៃឆ្នាំទៅមុខ រហូតដល់ឆ្នាំ ២០៤០ ដើម្បីពង្រីងសមត្ថភាព អាកាសយានដ្ឋានអន្តរជាតិនេះ ដើម្បីទទួលអ្នកដំណើរ ទាំងវិនិយោគិន និងភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ចូលទៅខេត្តមាត់សមុទ្រព្រះសីហនុ។ គម្រោងសម្រាប់រយៈពេលពីរទសវត្សរ៍នេះ ត្រូវបានលើកបង្ហាញ នៅក្នុងកិច្ចប្រជុំមួយ នៅរដ្ឋលេខារដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) កាលពីថ្ងៃទី២ មិថុនានេះ ដែលនៅក្នុងឱកាសនោះ រដ្ឋមន្រ្តីទទួលបន្ទុក SSCA ឯកឧត្តម ម៉ៅ ហាល់វណ្ណាល់ បានចុះហត្ថលេខា លើរបាយការណ៍ចុងក្រោយនៃ ផែនការមេ នៃអាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុ ដែលរៀបចំដោយ ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន ( SCA) ។ ផែនការមេនេះ ចែកជាពីរដំណាក់កាល ផ្តោតសំខាន់ទៅលើការកសាង ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន។ ដំណាក់កាលទីមួយ ជាគម្រោងអនុវត្តទ្រង់ទ្រាយថំ រហូតដល់ឆ្នាំ២០៣០ ផ្តោតសំខាន់ទៅលើការពង្រីកបរិវេណសម្រាប់យន្តហោះ។ ក្នុងនោះ រួមមាន ការពង្រឹកផ្លូវរត់ ដែលមានប្រវែងរហូតដល់៣.៨០០ ម៉ែត្រ ផ្លូវនាំចូលចំណតថ្មី ចំណតយន្តហោះ និងកាស្ថាបនាស្ថានីយអ្នកដំណើរថ្មី។ […]
អានបន្ថែមសម្ដេចតេជោ ចាប់អារម្មណ៍ចង់បំពាក់អំពូលឆ្លាតវៃ (LED) សម្រាប់ដងវិថីទូទាំងប្រទេស
ខេត្តព្រះសីហនុនឹងក្លាយជាទីក្រុងឆ្លាត ដើរមុនគេក្នុងចំណោមទីក្រុងឆ្លាតដទៃ បន្ទាប់ពីការរៀបចំបំពាក់អំពូលឆ្លាតវៃតាមដងវិថី។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងយ៉ាងដូច្នេះ នៅក្នុងសន្និសីទកាសែតនៃដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវ ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុនាថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២០។ សម្តេចបានមានប្រសាសន៍ថា៖ «ខ្ញុំអាចនិយាយបានថា ខេត្តព្រះសីហនុនឹងក្លាយជាទីក្រុងឆ្លាត ដើរមុនគេក្នុងចំណោមទីក្រុងឆ្លាតដទៃ។ ក្នុងនោះខ្ញុំបានណែនាំឲ្យឯកឧត្តម ជា សុផារ៉ា ចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុន Minebea ដែលមានទីតាំងនៅឯតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ យកបង្គោលភ្លើង និងអំពូល គេហៅថា អំពូលឆ្លាត យកមកដាក់ជាង៥០០០ ហើយខ្ញុំគិតថានៅទូទាំងប្រទេសថ្ងៃក្រោយ ត្រូវប្រើអំពូលបែបនេះដើម្បីបំភ្លឺតាមផ្លូវ។» ការរៀបចំដាក់អំពូលភ្លើងឆ្លាតនេះ មិនត្រឹមតែអាចសន្សំសំចៃអគ្គិសនីប៉ុណ្ណោះទេ ថែមទាំងក្លាយជាសក្ដានុពលទេសចរណ៍ថែមទៀតផង។ សម្ដេចបានបន្តថា៖ «ខ្ញុំគិតថាខេត្តព្រះសីហនុ គ្រាន់តែយកផ្លូវថ្នល់ ក៏អាចទាក់ទាញទេសចរក្នុងស្រុក មកលេងកម្សាន្ត មកមើលផ្លូវថាវាស្អាតប៉ុណ្ណា។ ហើយខ្ញុំបានផ្ដល់មតិឲ្យឯកឧត្តមគួច ចំរើន ឲ្យរៀបភ្លើងឲ្យស្អាត។ គាត់មកមើលផ្លូវ ឲ្យគាត់មកមើលភ្លើង។ វាទៅជាទេសចរណ៍មួយប្រកបដោយការទាក់ទាញនៅទិសនិរតីរបស់យើងនេះ។» គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុគឺដែលមានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ ដែលថ្មីៗនេះ រដ្ឋាភិបាលកំពុងតែអភិវឌ្ឍផ្លូវទាំង ៣៤ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងខេត្តនេះ […]
អានបន្ថែមបដិវត្តន៍នៃវិស័យការិយាល័យពាណិជ្ជកម្ម នាពេលអនាគត
ទីផ្សារការិយាល័យនឹងនៅតែបន្តកើនឡើង ខណៈតម្លៃដីធ្លីនៅតែបន្តកើនឡើង ដូចជាការជួលការិយាល័យនៅក្នុងរាជធានីភ្នំពេញបានកើនឡើងយ៉ាងជាប់បន្តគ្នា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីមានការផ្គត់ផ្គង់បន្ថែម បន្តចូលមកបំពេញទីផ្សារក៏ដោយ។ ទីផ្សារការិយាល័យសព្វថ្ងៃនៅក្នុងរាជធានីភ្នំពេញ នៅតែមានការកើនឡើង ហើយរហូតមកដល់ពេលនេះ មិនមានកត្តាហានិភ័យសម្រាប់ការធ្លាក់ចុះបន្ទាប់ទេ។ វិស័យនេះ បានរីកចម្រើនខណៈដែលក្រុមហ៊ុនពហុជាតិសាសន៍ជាច្រើន បានសម្រុកមកប្រទេសកម្ពុជា។ ដោយសារចំនួនអគារការិយាល័យជាច្រើនទៀត កំពុងស្ថិតក្នុងដំណាក់កាលរៀបចំផែនការនៅឡើយ បូករួមនឹងចំនួនទីតាំងដែលបានទទួលកក់ទុកមុនស្រេចហើយនោះ គេរំពឹងថា នឹងមានការចាប់ផ្តើមសាងសង់បន្ថែមទៀត។ កត្តានេះ នឹងនាំឱ្យមានការកើនឡើងនូវការផ្គត់ផ្គង់នាពេលអនាគត ដែលបានគ្រោងទុក ក្រោយពីឆ្នាំ ២០២២ ទៅ។ ទន្ទឹមនឹងនេះ កំណើនកន្លែងទំនេរគ្មានអ្នកទិញ អាចនឹងកើនឡើងខ្លាំង ចំពោះអគារចាស់ៗដែលបានកសាងរួចតាំងពីខ្ទង់ ១០ ឆ្នាំមុន ដែលកត្តានេះ អាចនឹងបង្ខំឲ្យម្ចាស់ផ្ទះជួល បញ្ចុះតម្លៃជួលដើម្បីទាក់ទាញអតិថិជន ឬអាចនឹងចាប់ផ្តើមកែលម្អនូវគុណភាពការិយាល័យជួលរបស់ខ្លួន ដើម្បីរក្សាអតិថិជន ដែលកំពុងជួលរួចមកហើយ។ ការព្រួយបារម្ភមួយទៀត គឺការកើនឡើងនៃដង់ស៊ីតេមនុស្សក្នុងអគារការិយាល័យ។ កន្លែងធ្វើការបែបបើកទូលាយ (flexible working spaces) មាននិន្នាការកើនឡើង នៅពេលមានការរីករាលដាលនៃជំងឺរាតត្បាតរាលដាលកូវីដ១៩។ ដូច្នេះ អគារខ្លះនឹងត្រូវមានគិតគូរអំពីសមត្ថភាពប្រតិបត្តិការជណ្តើរយន្ត ដើម្បីដោះស្រាយជាមួយនឹងបរិមាណមនុស្សចេញចូល។ កន្លែងធ្វើការដែលអាចបត់បែនបាន ជាធម្មតា ត្រូវបានបំពាក់ដោយឧបករណ៍ចាំបាច់មួយចំនួន ហើយការធ្វើដូចនេះ អនុញ្ញាតឱ្យបុគ្គិលមួយចំនួន មានការិយាល័យរូបវន្ត សម្រាប់បំពេញការងារក្នុងរយៈពេលជាក់លាក់ណាមួយ ដោយតម្លៃដែលបានគិតទុកជាមុន។ […]
អានបន្ថែមប្រជាពលរដ្ឋស្នើកាត់ដីទំហំ ៣៥០ ហិកតា រដ្ឋមន្ត្រីពីររូបថា មិនបដិសេធ តែសុំឱ្យចុះបញ្ជីត្រឹមត្រូវ
តបទៅនឹងសំណើរបស់តំណាងប្រជាសហគមន៍អូលួចំនួនជិត ៣០០ នាក់ ស្នើសុំកាត់ដីទំហំ ៣៥០ ហិកតា ពីតំបន់អភិរក្សសត្វខ្សឹបនៃតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានមិនបដិសេធទេ ប៉ុន្តែសហគមន៍អូលួត្រូវរៀបចំនីតិសម្បទាសហគមន៍ និងរៀបចំចុះបញ្ជីឱ្យបានត្រឹមត្រូវជាមុនសិន។ នេះបើយោងតាមចុះផ្សាយផ្លូវការរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃ ៣០ ឧសភា។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា សហគមន៍អូលួ ត្រូវបង្កើតសហគមន៍ស្របតាមច្បាប់ មានសម្បទាផ្លូវច្បាប់ និងមានការទទួលស្គាល់ដោយច្បាប់ជាមុនសិន ដើម្បីក្លាយជាយន្តការស្របច្បាប់លើការបំពេញដំណើការនីតិវិធី ក៏ដូចជាមានយន្តការគ្រប់គ្រាន់ក្នុងការជជែកពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីអភិវឌ្ឍសហគមន៍របស់ខ្លួនឱ្យរីកចម្រើន។ រួមដំណើរក្នុងពេលនោះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយជំរុញឱ្យប្រជាសហគមន៍ រួមគ្នាបង្កើតសហគមន៍ និងចុះបញ្ជីស្របតាមច្បាប់។ ការថ្លៃងក្នុងន័យតែមួយដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលរដ្ឋមន្ត្រីទាំង ២ បានចូលរួមក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋជិត ៣០០នាក់ នៅក្នងសហគមន៍អូលួ ស្ថិតនៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២០។ វេទិការដ្ឋមន្ត្រីជួបជាមួយប្រជាពលរដ្ឋមូលដ្ឋានផ្ទាល់នេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីដោះស្រាយសំណើ និងសំណូមពរប្រជាពលរដ្ឋទាក់ទងនឹងការស្នើសុំកាត់ដីក្នុងតំបន់អភិរក្សសត្វខ្សឹប ស្ថិតក្នុងតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រឃុំទ្រៀល ស្រុកតាំងគោក ដើម្បីប្រកបរបរកសិកម្ម។ “ប្រសិនបើមិនមានការបង្កើតសហគមន៍ […]
អានបន្ថែម