គម្រោងបំពាក់ប្រព័ន្ធមេទឹកកខ្វក់ក្នុងក្រុងសៀមរាមសម្រេចបានប្រហែលជាង ៨០%ហើយ

គម្រោងបំពាក់ប្រព័ន្ធមេទឹកកខ្វក់នៅក្រុងសៀមរាប សម្រេចបានប្រមាណជាង ៨០ ភាគរយ ហើយ ដែលគម្រោងនេះគឺធ្វើឡើងក្នុងគោលបំណងរៀបចំហេដ្ឋារចនាសម្ពន្ធ័ក្រុងសៀមរាបឲ្យកាន់តែប្រសើរឡើង។ តាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមថ្ងៃ ទី១៩ ខែមករា ឆ្នាំ២០២០នេះ គម្រោងត្រូវបានបញ្ចប់ប្រវែងសរុប៣០១៩ម៉ែត្រ ឬស្មើនឹង៨១.៥៩% ហើយ។ គួរប​ញ្ជាក់ផងដែរថា គម្រោងបំពាក់ប្រព័ន្ធមេទឹកកខ្វក់ ជាការសហការគ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងគោលបំណងដើម្បីសម្រួល និងកាត់បន្ថយការកកស្ទះលូ នៅរដូវភ្លៀងនាពេលខាងមុននេះ។ ធនាគារអភិវឌ្ឍន៏អាស៊ី ( ADB ) បានចូលរួមចំណែកលើកស្ទួយក្នុងវិស័យនានាជាច្រើន នៅក្នុងប្រទេសកម្ពុជា​ ដែលក្នុងនោះមានការចូលដោយវិស័យសាងសង់ និងវស័យអភិវឌ្ឍន៏នៅតាមទីជនបទជាដើម។

អាន​បន្ថែម

ក្រសួងឧស្សាហកម្មទាក់ទាញវិនិយោគិនជប៉ុនវិនិយោគក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកទឹកចិត្តដល់វិនយោគិនជប៉ុនធ្វើការវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា ដើម្បីជំរុញឲ្យប្រជាពលរដ្ឋទទួលបានសេវាទឹកស្អាតប្រើប្រាស់ប្រកបដោយនិរន្តរភាពបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ការចូលរួមវិនិយោគក្នុងវិស័យទឹកស្អាត នឹងរួមចំណែកក្នុងគោលនយោបាយរាជរដ្ឋាភិបាល កំណត់យកឆ្នាំ២០២៥ តម្រូវឲ្យតំបន់ទីក្រុង និងទីប្រជុំជន មានទឹកស្អាតប្រើប្រាស់ ១០០ ភាគរយ។ ថ្លែងនៅក្នុងសិក្ខាសាលា ស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន ធ្វើឡើងកាលពីថ្ងៃទី២២ ខែមករា ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍ថា តម្រូវការប្រើប្រាស់ទឹកស្អាតមានកំណើនកើនឡើងគួរឲ្យកត់សំគាល់ ដោយសារកំណើនសេដ្ឋកិច្ច ជីវិភាពប្រជាពលរដ្ឋ និងគម្រោងអភិវឌ្ឍន៍នានា។ ឯកឧត្តម ចម ប្រសិទ្ធ ថ្លែងទៀតថា៖ «ក្រសួងបន្តផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគទាំងក្នុង និងក្រៅស្រុក ដែលមានសមត្ថភាពខាងបច្ចេកទេស និងហិរញ្ញវត្ថុ ជាពិសេស វិស័យឯកជនជប៉ុនធ្វើការវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា ក្នុងបំណងជំរុញឲ្យប្រជាពលរដ្ឋទទួលបានសេវាទឹកស្អាតប្រើប្រាស់ប្រកបដោយនិរន្តរភាព បានឆាប់បំផុតតាមដែលអាចធ្វើទៅបាន»។ បើយោងតាមតួលេខផ្តល់ដោយឯកឧត្តមរដ្ឋមន្រ្តី ការប្រើប្រាស់ទឹកស្អាត គឺមានប្រមាណ ៣០លានម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។ បច្ចុប្បន្ន ក្រសួងមានប្រតិបត្តិករសាធារណៈចំនួន១១ និងឯកជនមានចំនួន ២៥៨។ “យើងកំពុងតែផលិតហើយ តែមិនទាន់គ្រប់គ្រាន់ទេ។ ចឹងហើយបានយើងធ្វើសិក្ខាសាលានេះ ដើម្បីទាក់ទាញយកអ្នកវិនិយោគបន្ថែមទៀត ជួយផ្គត់ផ្គង់ទឹក។ […]

អាន​បន្ថែម

ចំណូលពន្ធប្រថាប់ត្រានិងពន្ធលើឈ្នូលដីនិងផ្ទះឆ្នាំ២០១៩ កើនឡើងជាងទ្វេដង

ចំណូលពន្ធប្រថាប់ត្រា និងពន្ធលើឈ្នូលដីនិងផ្ទះ សម្រាប់់១២ ខែ ក្នុងឆ្នាំ ២០១៩ កើនឡើងជាង ១០០ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានពន្ធដារ។ យោងតាមសេចក្តីប្រកាសពត៏មាន កាលពីថ្ងៃទី ២១ ខែមករា កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា សម្រាប់ឆ្នាំ ២០១៩ ចំណូលពន្ធសរុបមានរហូតដល់ជាង ២ ៨០០ លានដុល្លារអាមេរិក ដែលតួលេខនេះគឺលើសពីផែនការ ២៣ ភាគរយ ឬ កើនឡើងជាង ២៨ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំចាស់។ ក្នុងចំណោមចំណូលពន្ធសរុបទាំងអស់ ចំណូលពន្ធប្រថាប់ត្រាកើនឡើង៤៣,៧៣ភាគរយ ហើយពន្ធលើឈ្នួលដី និងផ្ទះ កើនឡើងរហូតដល់ ៦៨,២០ភាគរយ ដែលនេះជាកត្តាវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា។ របាយការណ៍ដដែលនេះ បានបញ្ជាក់ថា ការកើនឡើងនៃពន្ធនេះគឺបណ្ដាលមកពីកត្តាជាច្រើន ដូចជា គោលនយោបាយការបង្កើតឲ្យមានការបង់ពន្ធតាមប្រព័ន្ធអ៊ីនធឺណិតដូចជា E-filing និង E-VAT ជាដើម ក៏ដូចជាវិធានការណ៍សំខាន់ៗផ្សេង ដែលធ្វើឲ្យការប្រមូលពន្ធមានប្រសិទ្ធិភាព និងតម្លាភាពជាងមុន។ លើសពីនេះទៀត អគ្គនាយកដ្ឋានពន្ធដា នឹងនៅតែបន្តតាមដាន […]

អាន​បន្ថែម

អន្តរក្រសួងប្ដេជ្ញាដោះស្រាយការកកស្ទះឯកសារពន្ធស្មើសូន្យលើការផ្ទេរនិងចុះប័ណ្ណកម្មសិទ្ធិអចលនទ្រព្យរវាងញាតិ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសសហការគ្នាដោះស្រាយបញ្ហាការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ ចំពោះការផ្ទេរនិងចុះប័ណ្ណកម្មសិទ្ធិដែលត្រូវបង់ពន្ធប្រថាប់ត្រាស្មើសូន្យ*** ជាពិសេសការផ្ទេរក្នុងវង្វង់ញាតិ ក្រោយមានការកកស្ទះឯកសារ ជាង ១៣ ម៉ឺនច្បាប់ កន្លងមកនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានពីអគ្គនាយកដ្ឋានពន្ធដារ កន្លងមកឃើញថា មានការកកស្ទះឯកសារជាច្រើននៅរដ្ឋបាលសារពើពន្ធ ចំពោះករណីប្រថាប់ត្រាពន្ធស្មើសូន្យ ទាក់ទងនឹងការទទួលបានប័ណ្ណកម្មសិទ្ធិក្នុងវង្វង់ញាតិ ពោលគឺការទទូលបានកម្មសិទ្ធិពី ឪពុក ម្ដាយ ជីដូន ជីតា កូនបង្កើត កូនប្រសារ បងប្អូនបង្កើត តាមរយៈប្រទានកម្ម (ផ្ទេរពីមនុស្សរស់ទៅញាតិ) ឬ សន្តតិកម្ម (ផ្ទេរពីមនុស្សស្លាប់ទៅញាតិ)។ ដូច្នេះហើយ តាមរយៈកិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី២០ មករា កន្លងមកនេះ ស្ថាប័នទាំងពីរ បានដាក់ចេញនូវវិធានការណ៍ជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាចោទខាងលើនេះ ដោយកំណត់ឲ្យសម្រេចបាន ក្នុងរយៈពេល១ខែ ដែលវិធានការណ៍ទាំងនោះរួមមានចំណុចសំខាន់ៗដូចជា៖ – មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ត្រូវពង្រឹងនិងពន្លឿនការបញ្ជូនឯកសារដែលបានទទួល (File Sharing) ទៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់អគ្គនាយកដ្ឋានពន្ធដារ ។ – ស្នើមន្ទីរជួយផ្សព្វផ្សាយ […]

អាន​បន្ថែម

ក្រុមហ៊ុនយក្សចិនប្ដេជ្ញាបន្តវិនិយោគក្នុងទីផ្សារអចលទ្រព្យនៅកម្ពុជា ក្រោយសម្រេចគម្រោងធំៗ១០ ក្នុងឆ្នាំ២០១៩

ក្រុមហ៊ុនចិនខ្នាតយក្ស  Prince Real Estate កាលពីថ្មីៗនេះ បានប្រកាសថានឹងនៅតែបន្តវិនិយោគក្នុងទីផ្សារអចលទ្រព្យនៅកម្ពុជាក្នុងឆ្នាំ ២០២០ នេះ ក្រោយក្រុមហ៊ុនបានបញ្ជាក់ថាខ្លួនបាន បានបោះទុនរាប់ពាន់លានដុល្លារ និងសម្រេចបានគម្រោងធំៗ ចំនួន១០ គម្រោង ទូទាំងប្រទេសកម្ពុជា រួចមកហើយ ក្នុងឆ្នាំ២០១៩ កន្លងមកនេះ។ គម្រោងទាំង ១០ នេះ គឺគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ១ ៨៧៦ ហិកតាដែលមានចំនួន ៦ គម្រោងដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ហើយ ៤ គម្រោងស្ថិតក្នុងរាជធានីភ្នំពេញ  នេះបើយោងតាមប្រសាសន៍របស់ លោក ឈ៊ីវ គួរស៊ីង ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Prince Real Estate Group ដែលថ្លែងជាមួយសារព័ត៌មាន AKP កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ  ។ លោក ឈ៊ីវ គួរស៊ីង បានបន្តទៀតថា ក្នុងចំណោមសមិទ្ធិផលទាំង ១០ នេះ ក្រុមហ៊ុនក៏បានទិញនូវគម្រោង ២ធំៗ […]

អាន​បន្ថែម

ក្រុមហ៊ុនម៉ាឡេស៊ីគ្រោងនឹងវិនិយោគជាង ២០ លានដុល្លារលើរោងចក្រថាមពលពន្លឺព្រះអាទិត្យមួយនៅក្រុងបាវិត

ក្រុមហ៊ុន Astoria Solar Farm Sdn Bhd (ASF) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបច្ចេកវិទ្យាថាមពលអគ្គីសនីឈានមុខគេរបស់ម៉ាឡេស៊ី Pestech កាលពីថ្មីៗនេះ បានប្រកាសពីផែនការរបស់ខ្លួនក្នុងការវិនិយោគជាង ២០ លានដុល្លារអាមេរិក លើគម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យ នៅក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីបានទិញភាគហ៊ុនពីក្រុមហ៊ុនក្នុងស្រុកមួយ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Pestech ក្រុមហ៊ុន ASF បានទិញភាគហ៊ុន ៩៤% របស់ក្រុមហ៊ុន Green Sustainable Ventures (Cambodia) Co Ltd ក្នុងតម្លៃ ៤ លានដុល្លារអាមេរិកដែលក្នុងនោះក្រុមហ៊ុន ASF នឹងមានសិទ្ធិស្របច្បាប់ពេញលេញក្នុងការអភិវឌ្ឍគម្រោងរបស់ពួកគេក្រោមសម្បទាន ២០ ឆ្នាំ។ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលផងដែរនូវ សិទ្ធសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យខ្នាតធំ ២០ មេហ្គាវ៉ាត់ នៅក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើយោងតាមសារព័ត៌មាន The Edge Markets។ ប្រភពដដែលនេះក៏បានរាយការណ៍ផងដែរថា ទុនវិនិយោគសម្រាប់គម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យនេះ គឺប្រមាណ ២០ លានដុល្លារអាមេរិក ហើយគម្រោងនេះរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការ នៅខែតុលាឆ្នាំ២០២០ ខាងមុខនេះ។ […]

អាន​បន្ថែម

សាលាក្រុងគ្រោងនឹងបង្កើតឲ្យមានផ្លូវអាទិភាពសម្រាប់រថយន្តក្រុងឆាប់ៗនេះ

សាលារាជធានីភ្នំពេញគ្រោងនឹងរៀបចំឲ្យមានផ្លូវអាទិភាពថ្មីមួយទៀត​សម្រាប់រថយន្តក្រុងសាធារណៈក្នុងគោលបំណងដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាធ្វើឲ្យរាជធានីភ្នំពេញក្លាយជាទីក្រុងដែលមានសណ្ដាប់ធ្នាប់និងប្រកបនិរន្តរភាព។ ការប្រកាសពីគម្រោងនេះត្រូវបានធ្វើឡើង កាលពីថ្ងៃទី ១៧​ ខែមករា កន្លងមកនេះ ក្នុងកិច្ចប្រជុំរវាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយនឹងតំណាងអង្គការ JICA ធនាគារ ADB និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធផ្សេងទៀត។ គម្រោងផ្លូវអាទិភាពថ្មីនេះ នឹងត្រូវចាប់ផ្តើមពីចំនុចប្រសព្វរវាងផ្លូវព្រះមុន្នីវង្ស និង ផ្សារឌើហ្គោល ឆ្ពោះរហូតដល់គល់ស្ពានស្ទឹងមានជ័យ។   គោលបំណង់នៃការបង្កើតផ្លូវអទិភាពនេះគឺចង់អោយសេវាធារណ៍នៅរាជធានីភ្នំពេញរិតតែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋ។ សាលារាជធានីភ្នំពេញនឹងចាប់ផ្ដើមរៀបចំគម្រោងនេះចាប់ពីពេលនេះ ហើយគ្រោងដាក់ឲ្យប្រើប្រាស់ក្នុងកំឡុង ខែកញ្ញា ឬតុលា ឆ្នាំ២០២០ ខាងមុន នេះ។ នេះបើយាងតាមរយៈបទសម្ភាសន៏អ្នកនាំពាក្យសាលាក្រុងរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី នាពេលថ្មីនេះជាមួយ វិទ្យុបាំរាង RFI ។ ដោយឡែក ចំពោះទឹកប្រាក់នៅក្នុងការអនុវត្តគម្រោងមួយនេះ គឺនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ ដោយសារសាលារាជធានីភ្នំពេញ គ្រោងនឹងរៀបចំហេដ្ឋារចនាសម្ពន័្ធបន្ថែមទៀត ដូចជាការងារបច្ចេកទេស ការងារផ្សព្វផ្សាយ ការលាបថ្នាំ គូសគំនូស រៀបចំកន្លែងរង់ចាំ និងប្រពន្ធ័ភ្លើងចរាចរជាដើម ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លើសពីនេះ លោក ម៉េត មាសភក្តី បានឲ្យដឹងទៀតថា ប្រសិនជាគម្រោងដំបូងនេះសម្រេចបានជោគជ័យ សាលារាជធានីភ្នំពេញគ្រោងនឹងរៀបចំផ្លូវអាទិភាពនេះបន្ថែមទៀតនាពេលអនាគត។ គួរបញ្ជាក់ផងដែរ នាពេលបច្ចុប្បន្ននេះ សាលារាជធានីបានដាក់ឲ្យប្រើប្រាស់ផ្លូវរថយន្តក្រុងសាធារណ៍មានចំនួន ១៣ខ្សែ និងមានចំនួនរថយន្តប្រមាណជាង២០០គ្រឿងរូចមកហើយ តាំងពីឆ្នាំ ២០១៤មកម្លេះ ដែលជាមធ្យមមានអ្នកដំណើរចន្លោះពី […]

អាន​បន្ថែម

សំណង់តាមដងទន្លេមេគង្គអាចនឹងរងហានិភ័យនៃការដួលរលំដោយសារតែការបូមខ្សាច់លើសកំណត់

ក្រុមអ្នកស្រាវជ្រាវភូមិសាស្រ្តបរិស្ថានវិទ្យាពីប្រទេសអង់គ្លេស កាលពីថ្មីៗនេះ បានរកឃើញថា បណ្ដោយច្រាំងទន្លេមេគង្គ ជាពិសេសនៅក្នុងប្រទេសកម្ពុជា កំពុងប្រឈមនឹងហានិភ័យខ្លាំងក្នុងការបាក់ច្រាំង ដោយសារតែការបូមខ្សាច់ច្រើនហួសកំណត់ ដែលជំរុញដោយតម្រូវការខ្សាច់ខ្ពស់នៅក្នុងវិស័យសំណង់ ទាំងសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងនាំចេញ។ យោងតាមរបាយការណ៍របស់ The Science Times ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Southampton បានរកឃើញថា ការបូមខ្សាច់គឺជាមូលហេតុចម្បងនៃអស្ថិរភាពនៅតាមដងទន្លេមេគង្គ ដែលអាចនឹងនាំឱ្យមានការដួលរលំហេដ្ឋារចនាសម្ព័ន្ធតាមដងទន្លេ។ របាយការណ៍ដដែល ក៏បានលើកឡើងថាក្នុងចំណោមប្រទេសទាំងអស់ដែលទន្លេមេគង្គហូរកាត់ ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានជង្រុកខ្សាច់នៅបាតទន្លេច្រើនជាងគេ ហើយក៏មានសកម្មភាពបូមខ្សាច់ច្រើនខ្លាំងណាស់ដែរ។ តាមរយៈការប្រើបច្ចេកវិទ្យាសូណារ (Sonar) ដែលជាបច្ចេកទេសប្រើការបញ្ជូនសញ្ញាជាសំឡេងដើម្បីវាស់ការរុករកវត្ថុនៅក្រោមផ្ទៃទឹក អ្នកស្រាវជ្រាវបានរកឃើញថា នៅបាតទន្លេមេគង្គ មានប្រហោងធំៗ ជាច្រើន ហើយជាមធ្យមមានប្រវែងប្រហែល ៤២ ម៉ែត្រនិងជម្រៅ ៨ ម៉ែត្រ ដែលនេះគឺកើតឡើងដោយការបូមខ្សាច់គ្មាននិរន្តរភាព។ ក្រុមអ្នកស្រាវជ្រាវ បានបន្តទៀតថា បរិមាណនៃការបូមខ្សាច់នាពេលបច្ចុប្បន្ន គឺមានទំហំចន្លោះពី ៥ ទៅ ៩ ដងច្រើនជាង អត្រាដែលខ្សាច់អាចកកើតឡើងវិញដោយធម្មជាតិ ដែលនេះជាកត្តាដែលអាចនាំឱ្យមានហានិភ័យខ្ពស់នៃការបាក់ច្រាំងទន្លេ។ លើសពីនេះទៀតតាមរយៈ ការស្កេនឡាស៊ែរដី (Terrestrial Laser Scanning) សាស្រ្តាចារ្យ Julian Leyland ក៏បានបញ្ជាក់ផងដែរថា ការស្រុតចុះនៃបាតទន្លេត្រឹមតែ […]

អាន​បន្ថែម

ឆ្ពោះទៅកាន់ទីក្រុងបៃតង៖ គម្រោងបៃតងជាង៤០០ គម្រោង ត្រូវបានសាង់សង់នៅភ្នំពេញ ត្រឹមចុងឆ្នាំ២០១៩

ក្នុងគោលបំណងដើម្បីកសាងទីក្រុងប្រកបដោយចីរភាព អ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួន បាននិងកំពុងងាកមកចាប់អារម្មណ៍លើការសាងសង់គម្រោងបៃតងច្រើនជាងមុន ដោយសង្កេតឃើញថា គម្រោងបៃតងចំនួន ៤០៥ ត្រូវបានសាងសង់នៅទីក្រុងភ្នំពេញ ក្នុងត្រីមាសទី0៤ នៃ ឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍របស់ភ្នាក់ងារអចលនទ្រព្យ CBRE។ ចេញផ្សាយកាលពី ថ្ងៃទី ១៦ ខែមករា កន្លងមក របាយការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា គម្រោងបៃតងទាំងនោះរួមមាន សណ្ឋាគារ កន្លែងលក់រាយ ការិយាល័យ អាផាតមិន ខុនដូ និងគម្រោងផ្សេងៗទៀត។ ក្នុងនោះដែរ ខុនដូឈរនៅលំដាប់ទី២ ដែលមានចំនួនប្រមាណ ១២០គម្រោង ដែលជាប្រភេទសំណង់បៃតង ។ គម្រោងបៃតងទាំងនោះ មានទីតាំងនៅតាមតំបន់នានាក្នុងរាជធានីភ្នំពេញ ដែលសង្កាត់បឹងកេងកង គឺជាទីតាំងសំខាន់ដែលមានគម្រោងបៃតងច្រើនបំផុត ពោលគឺប្រមាណ ១៨ ភាគរយ។ តំបន់បឹងកក់និងចំការមន គឺជាទីតាំងបន្ទាប់ដែលមានគម្រោងបៃតង ១៤ និង ១៣ ភាគរយ។ គួរបញ្ជាក់ផងដែរថា “គម្រោងបៃតង” គឺជាគម្រោងទាំងឡាយណាដែល ទាំងការរចនា ការសាងសង់ និងការប្រតិបត្តិការរបស់គម្រោងនោះ អាចជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន បង្កើតផលវិជ្ជមានទៅលើអាកាសធាតុនិងបរិស្ថាន ក៏ដូចជាធ្វើឲ្យគុណភាពជីវិតប្រសើរឡើង។ (អានបន្ថែម) […]

អាន​បន្ថែម

CBRE ព្យាករណ៍ថាការផ្គត់ផ្គង់ខុនដូនឹងកើនឡើង ៥៥ ភាគរយក្នុងឆ្នាំ២០២០

ភ្នាក់ងារអចលនទ្រព្យ CBRE បានព្យាករណ៍ថា ការផ្គត់ផ្គង់ខុនដូនឹងមានកំណើន ៥៥ ភាគរយក្នុងឆ្នាំ ២០២០ ដោយសារតែមានការកើនឡើងខ្ពស់នៃវិស័យសំណង់ក្នុងឆ្នាំ២០១៩  ក៏ដូចជាច្បាប់សំណង់ដែលទើបនឹងអនុម័តដាក់អោយប្រើប្រាស់ ដែលជួយពង្រឹងជំនឿចិត្តដល់គុណភាពសំណង់ និងសំណង់ខុនដូផងដែរ។ យោងតាមរបាយការណ៍របស់ប្រភពដដែល ដែលចេញផ្សាយកាលពីថ្ងៃ១៦ ខែមករាកន្លងមកនេះ ប្រភេទខុនដូតម្លៃសមរម្យ រួមចំណែក ៣០ភាគរយ (កើនឡើង ៦ ភាគរយបើធៀបនឹងឆ្នាំ២០១៩) ខណៈខុនដូប្រភេទតម្លៃកណ្ដាលរួមចំណែក ៤៦ ភាគរយ (ធ្លាក់ចុះ ៦ ភាគរយ)  និងខុនដូប្រភេទតម្លៃថ្លៃរួមចំណែក  ២៤ភាគរយកើនឡើង ១ ភាគរយ) ។ លោកស្រី អាន់ សុធីតា នាយកគ្រប់គ្រងក្រុមហ៊ុន CBRE (Cambodia) បានឪ្យដឹងថា កំណើនតម្រូវការខុនដូ គឺឆ្លុះបញ្ជាំងពីសេដ្ឋកិច្ចរឹងមាំ លំហូរចូលនៃការវិនិយោគផ្ទាល់បរទេស ជាពិសេសតម្រូវការខុនដូ ប្រភេទតម្លៃសមរម្យ។ លោកស្រី អាន់ សុធីតា បានបញ្ជាក់ទៀតថា តម្រូវការខុនដូ តម្លៃសមរម្យ គឺឆ្លុះបញ្ជាំងពីតម្រូវការអ្នកទិញក្នុងស្រុក ដែលមានកំណើនខ្ពស់ តាមរយៈខុនដូ ក្នុងក្រុង ជាយក្រុង ដោយសារកត្តាការងារក្នុងក្រុង […]

អាន​បន្ថែម

ការវិនិយោគអចលនទ្រព្យនៅទីផ្សារអន្តរជាតិ

ជាទូទៅ គំនិតនៃការវិនិយោគអចលនទ្រព្យនៅបរទេសមិនមែនជារឿងថ្មីនោះទេ និងនៅតែជាចំណុចគួរឲ្យចាប់អារម្មណ៍ខ្លាំងសម្រាប់អ្នកមានស្តុកស្តមមួយចំនួននៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើមូលហេតុមួយចំនួនដូចជា ប្រព័ន្ធអប់រំមានស្តង់ដាខ្ពស់ សេវាដឹកជញ្ជូនសាធារណៈល្អ ជាតំបន់ដែលជាគោលដៅទេសចរណ៍ឈានមុខគេ ឋិតក្នុងតំបន់ដែលមានអាកាសធាតុនិងម៉ោងពេលដែលមនុស្សភាគច្រើនចូលចិត្ត ប្រព័ន្ធច្បាប់ល្អ ជាពិសេសមានសុខសុវត្ថិភាព។ល។ ម្យ៉ាងវិញទៀត គេសង្កេតឃើញថា លំនឹងទីផ្សារអចលនទ្រព្យ និងភាពរឹងមាំនៃតម្រូវការជួលនៅទីនោះ គឺជាហេតុផលដ៏សំខាន់មួយដែលធ្វើឱ្យអ្នកទិញអចលនទ្រព្យភាគច្រើនកំពុងស្វែងរការវិនិយោគនៅបរទេស។ ដោយឡែកនៅប្រទេសអូស្រ្តាលីតម្រូវការអចលនទ្រព្យនៅតាមទីក្រុងមូយចំនួនដូចជា ទីក្រុង Melbourne គឺតម្រូវការមានអាត្រាខ្ពស់ជាងការផ្គត់ផ្គង់ ដោយកើនរហូតដល់ ៥% ក្នុងមួយឆ្នាំ ជាពិសេសនៅតាមតំបន់សំខាន់ៗមួយចំនួន។ សម្រាប់ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងមួយចំនួនទៀតដូចជា Brisbane, Melbourne និង​ Sydney បានចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់ និងមានភាពល្អប្រសើរខ្លាំង  ដែលនេះជាហេតុធ្វើឲ្យអ្នកវិនិយោគមួយចំនួនមានទំនុកចិត្ត។ ក្នុងនោះផងដែរ ទីក្រុង Melbourne បានបង្ហាញពីភាពលេចល្លោលើវិស័យអចលនទ្រព្យនៅឆ្នាំនេះ ដែលបានទាក់ទាញអ្នកវិនិយោគជាច្រើនទៅក្នុងតំបន់ ដោយផ្អែកលើមូលដ្ឋាន សេវាសាធារណៈផ្សេងៗល្អ ដូចជាមធ្យោបាយធ្វើដំណើរស្ថិតនៅជិតសាលារៀន និង សាកលវិទ្យាល័យធំៗ។ កត្តាដែលសំខាន់បំផុតក្នុងការទិញអចលនទ្រព្យនៅក្រៅប្រទេសដូចជា អូស្ត្រាលី​ សឹង្ហបូរី ឬចក្រភពអង់គ្លេស គឺដើម្បីផ្តល់ជាកន្លែងស្នាក់នៅសម្រាប់កូនៗ របស់ពួកគេដែលកំពុងសិក្សានៅទីនោះ។ បើយោងតាម the Times Higher Education ដែលហៅកាត់ថា (THE)​ របស់សកលវិទ្យាល័យពិភពលោកមួយបានបង្ហាញថា សកលវិទ្យាល័យដែលពួកគេកំពុងសិក្សានោះគឺសុទ្ធតែជាសកលវិទ្យាល័យស្ថិតក្នុងលំដាប់ល្អបំផុតលើពិភពលោក […]

អាន​បន្ថែម

រដ្ឋាភិបាលកំពុងពន្លឿនការសិក្សាស្ថាបនាផ្លូវលេខ១០ ពីសំឡូត មកកោះកុង

គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ សំឡូត វាលវែង កោះកុង ត្រៀមបើកការដ្ឋានសាងសង់នៅឆ្នាំ២០២០នេះ ខណៈក្រុមការងារអន្តរក្រសួងបានពន្លឿនការសិក្សាហេតុប៉ះពាល់នៃគម្រោង មុនសម្រេចបើកការដា្ឋន។ យោងតាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងសាងសង់ផ្លូវជាតិលេខ១០ ស្ថិតនៅក្នុងគម្រោងត្រៀមសម្ផោធបើកការដ្ឋានក្នុងឆ្នាំ២០២០។ ក្រុមការងារអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចុះត្រួតពិនិត្យ និងកំណត់ទីតាំងភូមិសាស្រ្ត ស្ថិតនៅក្នុងខេត្តពោធ៍សាត់ និងកោះកុង សម្រាប់គម្រោងផ្លូវជាតិលេខ១០នេះ។ ការចុះអង្កេតនេះ គឺធ្វើឡើងតាមរយៈការជិះលើឧត្តម្ភចក្រ ពិនិត្យមើលពីខាងលើ។ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា ការចុះត្រួតពិនិត្យកាលពីពេលថ្មីៗនេះ មិនទាន់បានសម្រេចជ្រើសរើស ឬកំណត់ទីតាំងសម្រាប់ស្ថាបនាផ្លូវជាតិលេខ១០ នៅឡើយទេ។ ឯកឧត្តម ប៉ាល់ ចន្ទតារា បញ្ជាក់ថា តាមរយៈចុះត្រួតពិនិត្យ ដល់ទីតាំងផ្ទាល់ ឃើញថាតម្រាយផ្លូវ ដែលបានដៅទុកកន្លងមក ប៉ះពាល់ដល់ព្រៃឈើច្រើនពេក។ ដូច្នេះហើយ អន្តរក្រសួងសម្រេចចិត្តមិនទាន់សម្រេច ហើយនឹងធ្វើការពិនិត្យផ្លូវវាងផ្សេងទៀត។ […]

អាន​បន្ថែម