គណៈកម្មការទន្លេមេគង្គពន្យារការពិភាក្សាគម្រោងវារីអគ្គិសនីចំនួន ០២ របស់ឡាវ

គណៈកម្មការទន្លេមេគង្គ សម្រច​ពន្យារការ​ពិភាក្សាលើគម្រោ​ងវារីអគ្គិសនីចំនួន ០២ ​របស់​ឡាវ​ លើដងទន្លេមេគង្គ​ ដោយសារ​មាន​ការ​សម្ដែង​ការ​ព្រួយ​បារម្ភ​ផលប៉ះពាល់​លើ​វិស័យ​បរិស្ថាន​ពី​សំណាក់​ប្រទេស កម្ពុជា​ ថៃ វៀត​ណាម និង​បណ្ដាប្រទេស​ផ្សេងៗទៀត​ ដែល​ស្ថិត​នៅ​ជុំវិញ​ដង​ទន្លេមេគង្គ។ ​នេះ​បើយោង​ទៅ​តាម​សេចក្ដីប្រកាស​របស់​គណៈកម្មការទន្លេមេគង្គកាល​ពីថ្ងៃទី ០៥ មិថុនា​ ២០២០​ កន្លងទៅ។ គម្រោងវារីអគ្គិសនីទី០១ គឺ​គម្រោង​វារីអគ្គីសនី​ហ្លួងព្រះបាំង (Luang Prabang)​​មានអានុភាព ១.៤៦០ មេហ្គាវ៉ាត់ ដែល​រដ្ឋាភិបាល​ឡាវ​ដាក់​ស្នើ​សុំការ​សាងសង់​លើ​ដង​ទន្លេមេគង្គ​ ផ្នែក​ខាង​ជើង​នៃ​ខេត្ត​ហ្លួងព្រះបាំង (Luang Prabang) ត្រូវ​ពន្យារ​កាលបរិច្ឆេទទៅ​ថ្ងៃ​ទី​ ៣០​ មិថុនា ២០២​០ វិញ។​ “ដោយសារតែការព្រួយបារម្ភ និងសំណូមពរដែលលើកឡើងដោយប្រទេសកម្ពុជាថៃ និងប្រទេសវៀតណាម និងភាគីពាក់ព័ន្ធមេគង្គដទៃទៀត និងដោយមានការព្រមព្រៀងពីប្រទេសឡាវ យើងបានសម្រេចចិត្តផ្លាស់ប្តូរកាលបរិច្ឆេទនៃ “ដំណើរការពិគ្រោះយោបល់ជាមុន” សម្រាប់គម្រោងហ្លួងព្រះបាង រហូតដល់ថ្ងៃទី ៣០ ខែមិថុនាវិញ” ។ ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Somkiat Prajamwong ប្រធានគណៈកម្មការ MRC JC សម្រាប់ឆ្នាំ ២០២០។ គម្រោងវារីអគ្គិសនីហ្លួងព្រះបាំងនេះ គឺជាគម្រោងទី ៥ ដែលរដ្ឋាភិបាលឡាវបានដាក់ស្នើ […]

អាន​បន្ថែម

ទម្រង់វិនិយោគជាសមូហភាព នៅកម្ពុជា

ទម្រង់វិនិយោគសមូហភាព ឬហៅកាត់ថា CIS ដែលបានកំណត់ដោយច្បាប់នៃប្រទេសកម្ពុជា គឺជារចនាសម្ព័ន្ធវិនិយោគ ដែលបុគ្គលផ្សេងៗ ដាក់លុយវិនិយោគរួមគ្នា លើទ្រព្យសម្បត្តិជាក់លាក់ណាមួយ ជាទម្រង់នៃការប្រមូលមូលនិធិ ផលប្រយោជន៍ត្រឡប់ ឬប្រាក់ចំណេញដែលរកបាន តាមកិច្ចព្រមព្រៀងសមាមាត្រនៃការវិនិយោគ ឬតាមសមាមាត្រភាគហ៊ុន ពីវិនិយោគិនដែលបានបណ្តាក់ទុនរួម។ នៅឆ្នាំ ២០១៨ ប្រទេសកម្ពុជា បានអនុម័តលើប្រកាសស្តីពី “អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មលើគម្រោងវិនិយោគសមូហភាព” ដែលបានផ្តល់សិទ្ធិអំណាចដល់គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) ក្នុងការគ្រប់គ្រងធ្វើប្រតិបត្តិការ និងគ្រប់គ្រងគម្រោងវិនិយោគសមូហភាពនៅក្នុងប្រទេស។ បទប្បញ្ញត្តិនេះ កំណត់ទម្រង់អង្គភាពដែលចាំបាច់ សម្រាប់ការបង្កើត ឬសម្រាប់អនុវត្តសកម្មភាពស៊ីអាយអេស នៅកម្ពុជា បានយ៉ាងទូលំទូលាយ។ ស៊ីអាយអេស សំដៅទៅលើគម្រោងវិនិយោគ ដែលអាជ្ញាបណ្ណពាក់ព័ន្ធត្រូវបានផ្តល់ដោយ គ.ម.ក និង / ឬមានលក្ខណៈដូចខាងក្រោម៖ – ការប្រមូលប្រាក់ ឬរបស់មានតម្លៃតាមរយៈការចេញអង្គភាពមូលនិធិ ឬប្រព័ន្ធអេឡិចត្រូនិក រួមទាំងការកៀរគរមូលនិធិ ឬទម្រង់ផ្សេងៗទៀត ដែលត្រូវបានអនុម័តដោយ គ.ម.ក ដើម្បីបង្កើតមូលនិធិសាធារណៈ មូលនិធិឯកជន ឬការវិនិយោគលើអចលនទ្រព្យ – រាល់ប្រាក់ដែលប្រមូលបាន និងរបស់មានតម្លៃ ដែលបានប្រើ និងគ្រប់គ្រងដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិស៊ីអាយអេស ដើម្បីបង្កើនអត្ថប្រយោជន៍ហិរញ្ញវត្ថុ ឬទទួលបានពីសិទ្ធិ […]

អាន​បន្ថែម

វិស័យសាធារណការ និងដឹកជញ្ជូនកម្ពុជា តម្រង់ទិសទៅរកនិរន្តរភាព ក្រោយចប់កូវីដ

សេដ្ឋកិច្ចប្រទេសកម្ពុជាទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការផ្ទុះឡើងនៃវីរុសនេះ។ ដូចគ្នានឹងការព្យាកររបស់ធនាគារពិភពលោកចំពោះការធ្លាក់ចុះសេដ្ឋកិច្ចកម្ពុជា ពីដក ១% ទៅដក ២,៩% ដោយសារកូវីដ១៩ នៅឆ្នាំនេះ ចំណែកឯ UNCTAD មើលឃើញថា ដូចប្រទេសជាច្រើននៅលើពិភពលោកដែរ សេច្ឋកិច្ចប្រទេសកម្ពុជា ប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើន ដើម្បីឆ្លើយតបបាននឹងផលប៉ះពាល់នៃ Covid-19។ នេះបើយោងតាមអ្នកសម្របសម្រួលផ្នែកនិវាសនដ្ឋានរបស់អង្គការសហប្រជាជាតិ ( UN Resident Coordinator ) Pauline Tamesis បាននិយាយនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 ជាមួយក្រុមការងារប្រចាំប្រទេសរបស់យូអិន (UN Country Team) កាលពីក្នុងខែមេសា កន្លងទៅនេះ។ លោកស្រីបានបន្ថែមទៀតថា “ទោះបីនៅកម្ពុជា មិនទាន់មានការផ្ទុះឡើងនៃជំងឺនេះខ្លាំងមែនក៏ដោយ ក៏ការធ្លាក់ចុះខាងសេដ្ឋកិច្ចក្រៅប្រទេស កំពុងតែជះឥទ្ធិពលខ្លាំងដល់សេដ្ឋកិច្ចជាតិ។ “វិស័យឈានមុខគេ ដូចជាវិស័យវាយនភណ្ឌ ទេសចរណ៍ និងវិស័យសំណង់ កំពុងស្ថិតនៅក្រោមសម្ពាធខ្លាំង ដែលបណ្តាលឲ្យមានទិន្នផលទាប និងការបញ្ឈប់ការងារដ៏ច្រើនហើយវានឹងមានផលប៉ះពាល់ដល់វិស័យផ្សេងទៀតផងដែរ” ។ ទំហំប៉ះពាល់នៃបញ្ហាសេដ្ឋកិច្ចចេញពីវិបត្តិមេរោគនេះ ទៅលើវិស័យគម្រោងសាងសង់ នៅមិនទាន់អាចវាស់វែងបាននៅឡើយ។ តែទោះយ៉ាងណា ដើម្បីជួយសេដ្ឋកិច្ចកម្ពុជា ចេញពីវិបត្តិនេះ ម្ចាស់ជំនួយអន្តរជាតិផ្សេងៗគ្នា បានត្រៀមរួចជាស្រេចនូវកញ្ចប់មូលនិធិគាំទ្ររបស់ពួកគេសម្រាប់ស្តារសេដ្ឋកិច្ចក្នុងគ្រាក្រោយវិបត្តិកូវីដ១៩។ ទោះបីជាគម្រោងទាំងនោះ […]

អាន​បន្ថែម

កោះកុងក្រៅ អាចនឹងមានសក្តានុពលអភិវឌ្ឍន៍ ក្រោយក្លាយជាឧទ្យានជាតិសមុទ្រក្នុងឆ្នាំ ២០២១

កោះកុងក្រៅ ជារមណីយដ្ឋានកោះធម្មជាតិមួយក្នុងខេត្តកោះកុង ដែលជាកោះធំជាងគេរបស់កម្ពុជា ទំហំ ១០៣ គីឡូម៉ែត្រការ៉េនេះ ត្រូវបានរាជរដ្ឋាភិបាលកំពុងសិក្សាលើគម្រោងអភិវឌ្ឍន៍នៅលើកោះនេះ និងរំពឹងទុកថា នឹងអាចផ្លាស់ប្តូរឱ្យក្លាយជា “ឧទ្យានជាតិសមុទ្រ” ក្នុងឆ្នាំ ២០២១ ខាងមុខនេះ។ កាលពីថ្ងៃទី ០៤ ខែ​ មិថុនា នេះ គេឃើញរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចមួយ ស្តីពីការបង្កើតគណៈកម្មការត្រួតពិនិត្យការអភិវឌ្ឍនៅកោះកុងក្រៅ ខេត្តកោះកុង។ ដែលក្នុងសមាសភាពក្រុមការងារនេះ មាន ឯកឧត្តម សាយ​​ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានដឹកនាំការងារត្រួតពិនិត្យនេះ អមបេសកកម្មដោយមន្ត្រីជាន់ខ្ពស់ ជាច្រើនរូបទៀត ពីក្រសួងពាក់ព័ន្ធ ជាពិសេសពីក្រសួងសេដ្ឋកិច្ច ក្រសួងដែនដី និងក្រសួងទេសចរណ៍។ យោងតាមសេចក្តីសម្រេចនេះ ក្រុមការងារនេះ មានភារកិច្ចត្រួតពិនិត្យលើគម្រោងអភិវឌ្ឍន៍នៅកោះកុងក្រៅទាំងមូល របស់ក្រុមហ៊ុនកោះកុង អេស អ្ស៊ី ហ្សិត ខូអិលធីឌី ដូចមានក្នុងលិខិតលេខ៨៤៧ សជណ.ផអ ចុះថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនរាជរដ្ឋាភិបាល។ ពាក់ព័ន្ធបញ្ហា “ឧទ្យានជាតិសមុទ្រ” ក្រសួងបរិស្ថានបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង កាលពីថ្ងៃទី ០៣ […]

អាន​បន្ថែម

អគារទីស្នាក់ការកណ្តាលដ៏ធំស្កឹមស្កៃ របស់គណបក្សប្រជាជនកម្ពុជា សម្រេចបាន ៩៥%

គិតត្រឹមថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២០ នេះ អគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាថ្មី លើផ្ទៃដី ១, ៦ ហិកតា សម្រេចការសាងសង់បានប្រមាណ ៩៥% បន្ទាប់ពីដំណើរការសាងសង់បានជាងមួយឆ្នាំកន្លះរួចមក។ នេះបើយោង ទំព័រហ្វែសបុកផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ យោងតាមប្រភពដដែលបានឱ្យដឹងថា អគារទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាថ្មីនេះ  ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំប្រមាណ ១, ៦ ហិកតា ដែលមានកម្ពស់ ៥ ជាន់។ បើគិតពីទីលានមហាជនខាងមុខ រហូតទៅដល់កំពូលពេជ្រ មានកម្ពស់ ៤៨ ម៉ែត្រ និងទំហំសំណង់អគារជាង ៥០.០០០ ម៉ែត្រក្រឡា បណ្ដោយ ១៥០ ម៉ែត្រ ទទឹង ៧៤ ម៉ែត្រ ។ ចំពោះលក្ខណៈពិសេសនៃអគារនេះវិញ នៅជាន់ផ្ទាល់ដី មានចំណតរថយន្តជាង ៥០០ ចំណត និងទីធ្លាមុខអគារសម្រាប់មហាជន អាចចតរថយន្តបាន ៣០០ គ្រឿង។ រីឯនៅជាន់លើ មានសាលសម្រាប់ប្រជុំជាលក្ខណៈមហាជន ឬក៏មិទ្ទិញ (Meeting) ដែលមានសមត្ថភាពអាចដាក់មនុស្សបានចំនួនប្រមាណជា […]

អាន​បន្ថែម

កំពង់ផែទេសចរណ៍លំដាប់អន្តរជាតិទន្លេមេគង្គ គ្រោងសាងសង់នៅស្រុកកៀនស្វាយ

កំពង់ផែទេសចរណ៍អន្តរជាតិ គ្រោងសាងសង់ នៅលើដងទន្លេមេគង្គក្រោម ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយក្រុមហ៊ុន Prince Real Estate Group ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅរាធានីភ្នំពេញ និងការដឹកជញ្ជូននតាមផ្លូវទឹកសាបនៅកម្ពុជា។ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ ត្រូវបានលើកឡើងដោយក្រុមហ៊ុន Prince Real Estate Group ក្នុងជំនួបជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៤ មិថុនា នៅទីស្តីការក្រសួង។ ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុននឹងចាប់អនុវត្តគម្រោងសាងសង់នាវាទេសចរណ៍នេះ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល Prince Manor Resort ស្រុកកៀនស្វាយ។ នេះ បើយោងតាម ការដកស្រង់សម្តីរបស់លោក Xu Zhixing នាយកប្រតិបត្តិក្រុមហ៊ុន នៅក្នុងការចេញផ្សាយព័ត៌មានរបស់ក្រសួង។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីសម្ដែងការគាំទ្រចំពោះគម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ ដោយបញ្ជាក់ថា ចង់ឱ្យមាននាវាទេសចរណ៍ធំៗនៅរាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន […]

អាន​បន្ថែម

គម្រោង «ខ្សែក្រវាត់មួយ ផ្លូវមួយ» កំពុងដំណើរការបន្ត ខណៈចំហាយកូវីដ-១៩ នៅមានឥទ្ធិពល

គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិននៅកម្ពុជា នៅតែបន្តដដែល ទោះបីជួប​បញ្ហាប្រឈម​ដូច​ជា​ខ្វះកម្មករ និងការផ្គត់ផ្គង់ ដោយសាររីករាលដាលនៃជំងឺកូវីដ-19 ប៉ុន្មានខែកន្លងមក។ នេះបើយោងតាម ការឱ្យដឹងពីសារព័ត៌មាន Xinhua របស់ចិន កាលពីថ្ងៃទី ០២ ខែមិថុនាឆ្នាំ ២០២០ ។ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ-19 វិធានការការពារជាច្រើន​ ​ត្រូវ​បាន​ដាក់ចេញ ​រួមមានវិធាន​ការអនុវត្តចត្តាឡីស័កចំនួន​១៤​ថ្ងៃ និងបង្ការផ្សេងៗ ដែលបង្កការលំបាកដល់កម្មករ​កម្ពុជា​ និង​ចិន​ទាំង​ឡាយ​ក្នុង​ការបំពេញ​កិច្ច​ការ​ងារ​ខ្លួន។​ លោក You Yuansheng អគ្គនាយករងនៃគម្រោងវារីអគ្គិសនី China Huadian នៅ​ស្ទឹង​ប្ញស្សីជ្រុំក្រោម​ បានប្រាប់សារព័ត៌មាន​Xinhua ថា បច្ចុប្បន្ន​នេះ កម្មករចិនមានចំនួន ៩៤ នាក់ប៉ុណ្ណោះ ដែលកំពុងធ្វើការ។​ ទោះយ៉ាងណាក៏ដោយ ក្រុម​ការ​ងារ​របស់​លោក​បានរៀបចំផែនការលម្អិតរួចហើយ ក្នុង​ការ​ធានាថាគម្រោង​នេះ នឹងដំណើរការដោយសុវត្ថិភាព ដើម្បីផ្តល់ថាមពលបាន​គ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។ ក្នុងរយៈពេលបួន​ខែ​ដំបូង​នៃឆ្នាំ ២០២០ នេះ ស្ថានីយវារីអគ្គិសនីរបស់ប្រទេសកម្ពុជា បានផ្តល់ថាមពល ៧៥ លានគីឡូវ៉ាត់ម៉ោង បើទោះជាមានការផ្ទុះឡើងនៃ​ជំងឺ​កូវីដ-19 នេះក៏ដោយ។ ចំពោះការស្ថាបនាផ្លូវដែកវិញ ក្រុម​ហ៊ុនស្ថាបនាផ្លូវដែកចិន CREC-2 បានចាប់ផ្តើមការដ្ឋានឡើងវិញកាលពីថ្ងៃទី ២៧ […]

អាន​បន្ថែម

ក្រសួងបរិស្ថានថានឹងបន្ត ក្រោយចុះបញ្ជីដីបេតិកភណ្ឌធម្មជាតិជោគជ័យបានជិត៣ ម៉ឺនហិកតា

ចាប់តាំងពីឆ្នាំ ២០១៦ មកទល់ពេលនេះ ក្រសួងបរិស្ថានបានដាក់ចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ បានចំនួន ១១ កន្លែង ដែលជារមណីយដ្ឋានភ្នំមានលក្ខណៈជាប្រវត្តិសាស្ត្រ នៅលើផ្ទៃដីសរុបប្រមាណ ២៨ ៧១៩,៣៩១ ហិកតា រួចមកហើយ និងកំពុងពិចារណាដាក់បញ្ចូល តំបន់មួយចំនួន បន្តទៀត។ “ការចេញអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក្នុងការកែប្រែតំបន់រមណីយដ្ឋានភ្នំទាំង១១ នេះ ​ជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំ គឺជាការឱ្យតម្លៃទៅលើប្រវត្តិសាស្ត្រ វប្បធម៌ ការអភិរក្ស ជីវៈចម្រុះ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងវិស័យទេសចរណ៍នៅតំបន់ទាំងនោះ។” នេះជាការលើកឡើងរបស់លោក លោក លឿង កេសរោ  ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន​ តាមរយៈបទសម្ភាសន៍ជាមួយនឹងទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ​ កាលពីថ្ងៃទី 0៤ ខែមិថុនា ឆ្នាំ ២០២០។ កន្លងមក ក្រសួងបរិស្ថានបានធ្វើការគ្រប់គ្រង លើអភិរក្ស និងអភិវឌ្ឍតំបន់ការពារធម្មជាតិទាំងអស់នោះ ដោយបែងចែកជាប្រភេទដូចជា៖ តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល តំបន់បេតិកភណ្ឌធម្មជាតិ និងតំបន់ឧទ្យានជាតិសមុទ្រ។ នៅក្នុងការងារអភិរក្សតំបន់បេតិកភណ្ឌធម្មជាតិ ក្រសួងបរិស្ថានបានបង្កើតបានចំនួន ១១ កន្លែង […]

អាន​បន្ថែម

តើអចលនទ្រព្យប្រភេទណាខ្លះដែលជាប់ពន្ធ?

ដោយសារ វិស័យអចលនទ្រព្យ​ មានសន្ទុះខ្លាំងនា    រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  ការយល់ដឹងពីប្រភេទអចលនទ្រព្យដែលជាប់ពន្ធ គឺជារឿងសំខាន់ និងចំាបាច់ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ភ្នាក់ងារគក់ចេដី និងទាំងសម្រាប់ប្រជាពលរដ្ឋទូទៅ ដើម្បីងាយស្រួលក្នុងការរៀបចំបង់ពន្ធលើអចលនទ្រព្យរបស់ខ្លួន ឱ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌតម្រូវរបស់ច្បាប់ ។ ​​ តើ​អចលនទ្រព្យ​ប្រភេទណា​ខ្លះ​ ដែល​ត្រូវ​ជាប់ពន្ធ? និយមន័យ “អចលនទ្រព្យ” មានចែងក្នុង មាត្រា ១៣ នៃច្បាប់​ស្តីពី​ហិរញ្ញវត្ថុ ឆ្នាំ​២០១០ ដែលសំដៅ​លើ​ ដី ផ្ទះ អគារ និង​សំណង់​ផ្សេងៗ ដែល​សង់​ភ្ជាប់​នឹង​ដីនោះ។ នៅកម្ពុជា អចលនទ្រព្យដែលជាប់ពន្ធ លុះត្រា​តែ​​​អចលនទ្រព្យ​នោះ​មាន​តម្លៃ​លើស​ពី ១០០​លាន​រៀល​ ឬប្រហែល ២ ម៉ឺន ៥ ពាន់ដុល្លារអាមេរិក និងដែលស្ថិតក្នុងចំណោមប្រភេទខាងក្រោម៖ ១​. ដី៖ សំដៅដល់ដីគ្មានសំណង់ និង/ឬ ដីមានសំណង់ ២.​ ផ្ទះ៖ សំដៅដល់ទីកន្លែងសម្រាប់ស្នាក់នៅ ៣. អគារ ឬសំណង់ផ្សេងៗ៖ សំដៅដល់អគារ និងសំណង់ផ្សេងៗដែលសង់ភ្ជាប់ទៅនឹងដី។ ចំណែកឯ អចលនទ្រព្យដែលត្រូវបានលើកលែងពន្ធ […]

អាន​បន្ថែម

ខេត្តបន្ទាយមានជ័យ គ្រោងនឹងផលិតថាមពលសូឡា ៣០MW នៅខែ តុលា នេះ

ស្ថានីយថាមពលពន្លឺព្រះអាទិត្យ ឬថាមពលសូឡា អានុភាព ៣០ មេហ្គាវ៉ាត នៅខេត្តបន្ទាយមានជ័យ គ្រោងបញ្ចេញថាមពលនៅមុនបំណាច់ឆ្នាំនេះ ដើម្បីផ្គត់ផ្គង់ថាមពល ដែលកំពុងមានតម្រូវការថាមពលកើនឡើង ខណៈខេត្តនេះ មានការវិនិយោគកើនឡើងគួរឲ្យកត់សម្គាល់។ “ថ្មីៗនេះ គម្រោងគេហៅថា ថាមពលដើរដោយពន្លឺព្រះអាទិត្យ មាន ៣០ មេហ្កាវ៉ាត់ កំពុងតែដំណើរការសាងសង់។” នេះជាការលើកឡើងរបស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៤ មិថុនា។ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា “បច្ចុប្បន្ន តម្រូវការប្រើប្រាស់ថាមពលក្នុងខេត្ត ប្រមាណ ១០០ មេហ្គាវ៉ាត ពីបណ្តាញជាតិ ហើយការបញ្ចេញថាមពលពីស្ថានីយថាមពលសូឡា នឹងរួមចំណែកកាត់បន្ថយការនាំចូលថាមពលពីប្រទេសជិតខាង ថៃ។” លោកអភិបាលខេត្ត មានប្រសាសន៍ថា៖ “ហើយតាមកិច្ចសន្យា ក្នុងខែ តុលា​ នេះ គម្រោងនេះ នឹងផលិតផលលក់ភ្លើងឱ្យបាន លក់ទៅ អគ្គិសនីកម្ពុជា…ដើម្បីប្រើប្រាស់ក្នុងខេត្តបន្ទាយមានជ័យ ក្នុងចំណោម ១០០​ មេហ្កាវ៉ាត់នេះ ដែលយើងមាន ៣០ មេហ្កាវ៉ាត់រួចហើយ។” មានទីតាំងស្ថិតនៅ ស្រុកសេរីសោភ័ណ ស្ថានីយ៍ថាមពល […]

អាន​បន្ថែម

សួនសមិទ្ធផលនយោបាយឈ្នះឈ្នះចំនួន៤ នឹងកសាងឱ្យហើយចុងឆ្នាំនេះ

សួនសមិទ្ធផលនយោបាយឈ្នះឈ្នះ ចំនួន៤ បន្ថែមទៀត នឹងត្រូវកសាងនៅបរិវេណវិមានឈ្នះឈ្នះ ដើម្បីអបអរសាទរខួបទិវានយោបាយឈ្នះឈ្នះ ដែលនឹង​ប្រព្រឹត្តទៅនៅខែ​ ធ្នូ ឆ្នាំ ២០២០ ​នេះ។ នេះបើយោង​តាមការចុះផ្សាយព័ត៌មានផ្លូវការរបស់ក្រសួងការពារជាតិ ​ក្នុងថ្ងៃទី ០៤ ខែ មិថុនា នេះ។ នៅក្នុង​កិច្ចប្រជុំក្រុមការងារសាងសង់វិមានឈ្នះឈ្នះនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង​ក្រុម​ក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ព្រម​ទាំងមន្ត្រីដែល​ពាក់ព័ន្ធ បានសម្រេចឱ្យធ្វើសួនចំនួន​៤ គឺសួនឃឿនការពារជាតិ, សួនវិស័យរក្សាសន្តិភាព, សួនវិស័យសន្តិសុខសង្គមសាធារណៈ និងសួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះឈ្នះ ក្នុង​បរិវេណវិមានឈ្នះឈ្នះនេះ​។ យោងតាមប្រសាសន៍រដ្ឋមន្ត្រីការពារជាតិថ្លែងក្នុងឱកាសនោះ សួនសមិទ្ធផលនីមួយៗ សុទ្ធតែមាន​អត្ថន័យ​ខុសៗ​គ្នា​។ សួនឃឿនការពារជាតិ ស្ថាបនាឡើង​ដើម្បីរំលឹក​គុណ​ដល់​ កងយោធពលខេមរភូមិន្ទ។ សួនវិស័យរក្សាសន្តិភាព សាងសង់ឡើង​ ដើម្បីរំលឹកដល់សមិទ្ធផល​របស់កងកម្លាំងមួកខៀវកម្ពុជា ដែលចូលរួមបេសកកម្មរក្សាសន្តិភាព និងសកម្មភាពមនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ និងអង្គភាពកម្ចាត់មីន ស៊ីម៉ាក។ សួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះឈ្នះ គឺដើម្បីបង្ហាញពីសមិទ្ធផលអ្នកដែលបានចូលរួមសាងសង់​វិមាន​ឈ្នះឈ្នះ។ ចំណែកឯទីបួន គឺសួន​វិស័យសន្តិសុខសង្គម ដែលត្រូវកសាងឡើង​ដើម្បីបង្ហាញពីសមិទ្ធផលនានា របស់​កងរាជអាវុធហត្ថ និងនគរបាលកម្ពុជា។ សម្ដេច​ […]

អាន​បន្ថែម

យុទ្ធសាស្ត្រជោគជ័យសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងឱនភាពទីផ្សារបច្ចុប្បន្ន

ក្រៅពីការបញ្ចុះតម្លៃដែលកំពុងប្រជែងគ្នាពេញទីផ្សារ កំពុងតែបន្តជាមួយនឹងការផ្គត់ផ្គង់ ខុនដូយ៉ាងលើសលុប អ្នកអភិវឌ្ឍន៍អចលនទ្រព្យ កំពុងត្រូវបានជំរុញឱ្យបង្កើតយុទ្ធសាស្រ្តថ្មីៗដើម្បីវាយលុក ឬរក្សាទិសដៅនៃការលក់របស់ពួកគេ ព្រោះការលក់នៅតែមានស្ថេរភាពដដែលសម្រាប់ការអភិវឌ្ឍន៍ខុនដូភាគច្រើន តែលក់ទំាងតម្លៃធ្លាក់ចុះនេះ គឺជារឿងមួយគួរឱ្យកត់សម្គាល់បំផុត នៅក្រុងព្រះសីហនុ។ ភាពងាយរកបាន បានក្លាយជាកត្តាកំណត់ជោគជ័យសម្រាប់ការអភិវឌ្ឍខុនដូ។ ទីផ្សារនេះ កំពុងជួបប្រទះស្ថានភាពមួយ ដែលគេហៅថា “ទីផ្សារ ដែលអ្នកទិញមានទឹកមាត់ប្រៃ” ដូច្នេះ ធ្វើឱ្យការអភិវឌ្ឍនៅទីតាំងធំៗមួយចំនួនមានតំលៃសមរម្យជាង។ នេះគឺជាគន្លឹះយុទ្ធសាស្ត្រមួយដែលអ្នកអភិវឌ្ឍន៍អាចអនុវត្ត ដើម្បីពង្រីកមូលដ្ឋានអ្នកទិញរបស់ពួកគេ។  គេក៏អាចបន្ទាបតម្លៃ និងបើកដំណើរការការអភិវឌ្ឍដែលមានស្រាប់របស់ខ្លួន ជាមួយនឹងតម្លៃចរចា ទាបជាងផែនការដែលបានគ្រោងទុក។ ក្នុងស្ថានភាពទីផ្សារកំពុងថយចុះបែបនេះ ការកាត់បន្ថយតម្លៃ និងការពឹងផ្អែកលើការលក់តែម្យ៉ាង អាចមិនគ្រប់គ្រាន់ដើម្បីបង្កើតប្រាក់ចំណូលថេរបានទេ។ ក្នុងស្ថានភាពនេះ អ្នកអភិវឌ្ឍន៍ អាចជួល បន្ទប់ខុនដូណាដែលមិនទាន់លក់សិនក៏បាន។ នេះនឹងជំរុញឱ្យគេងាកមកបន្តគម្រោងរបស់ខ្លួនបាន ហើយទីបំផុតនឹងបង្កើនប្រាក់ចំណេញពីគម្រោងដែលខ្លួនបានចំណាយទុនអភិវឌ្ឍហើយ។ ម៉្យាងវិញទៀត រាល់ចំណាយ ដែលមិនចាំបាច់អាចកាត់បន្ថយបាន ដើម្បីបង្កើនកម្រិតផលចំណេញទាំងមូល។ នៅពេលអនាគត ការអភិវឌ្ឍដែលទទួលបានជោគជ័យគឺជាតំបន់ដែលមានទីតាំងនៅជិតផ្សារទំនើប និងសាលារៀន។ ហើយការអភិវឌ្ឍទាំងនេះ នឹងអាចទទួលបានការលក់ខ្ពស់ជាងមុន ពីព្រោះអ្នកទិញក្នុងការអភិវឌ្ឍទាំងនេះ ភាគច្រើនជាអ្នកប្រើប្រាស់ចុងក្រោយ ឬជាវិនិយោគិន ដែលគេហៅថា ទិញយកទៅជួលបន្ត។ ពួកគេ យល់ច្បាស់ពីតម្រូវការជួល ពីជនបរទេស និងក្រុមគ្រួសាររបស់ពួកគេនៅតំបន់នោះ។ អ្នកអភិវឌ្ឍន៍ ក៏អាចបង្វែរការយកចិត្តទុកដាក់ដល់តំបន់លំនៅឋាន […]

អាន​បន្ថែម