ក្រសួងគ្រោងបញ្ចប់ការចុះបញ្ជីដីទូទាំងប្រទេសឲ្យបាន១០០ភាគរយត្រឹមឆ្នាំ២០២១
ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កំណត់យកឆ្នាំ២០២១ ជាឆ្នាំនៃការចុះបញ្ជីដីទូទាំងប្រទេស រួមទាំងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច សម្រេចឲ្យបាន១០០ភាគរយ ខណៈបច្ចុប្បន្ននេះ ការចុះបញ្ជីដីសម្រេចបាន៧៤ភាគរយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចេញផ្សាយជាសាធារណ កាលពីថ្ងៃទី ២ ខែឧសភា បានបង្ហាញថា ការចុះបញ្ជីដីទូទាំងប្រទេស សម្រេចបានប្រមាណ៥,២លានក្បាលដី ស្មើនឹង ៧៤ភាគរយ នៃចំនួនក្បាលដីប៉ាន់ស្មានសរុប៧លានក្បាលដី គិតត្រឹមខែមេសា ឆ្នាំ២០១៩។ សេចក្តីប្រកាសព័ត៌មានដដែល បន្តថា ក្នុងចំណោមការចុះបញ្ជីដែលសម្រេចបាន មានការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន ៤,៦លានក្បាលដី និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំបាន៦សែនក្បាលដី។ ក្រសួងបន្ថែមថា ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចសម្រចបាន ២៤សហគមន៍ ស្មើនឹង៦៨៤ ក្បាលដី។ ពាក់ព័ន្ធនឹងនៃការដោះស្រាយវិវាទដីធ្លី ក្រសួងទទួលបានពាក្យបណ្តឹង ១០ ០៧៨ ករណី ក្នុងនោះ បានដោះស្រាយបញ្ចប់ ៨ ០៦២ ករណី និងកំពុងដោះស្រាយ ២ ០១៦ ករណី។ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការដាក់ទិសដៅសម្រេចនៃការចុះបញ្ជីក្បាលដីនេះ គឺដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី […]
អានបន្ថែមPropertyGuru បានរកឃើញអ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជា២០១៩ហើយ
កម្មវិធីប្រកួតប្រជែងយកពានរង្វាន់ប្រចាំឆ្នាំសម្រាប់អចលនទ្រព្យល្អបំផុតនៅកម្ពុជា «PropertyGuru Cambodia Property Awards លើកទី៤»បានរកឃើញអ្នកឈ្នះហើយ ក្នុងអំឡុងពេលអាហារពេលល្ងាចនៅឯសណ្ឋាគារ Sofitel Phnom Penh Phokeethra
អានបន្ថែមផ្លូវរថភ្លើងក្រោមដីដំបូងបង្អស់នៅទីក្រុងម៉ានីលត្រូវបានបើកការដ្ឋានសាងសង់ហើយ
ប្រព័ន្ធរថភ្លើងក្រោមដីលើកដំបូងបង្អស់របស់ទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីខែមីនា ឆ្នាំ ២០១៩ កន្លងទៅនេះ បើទោះបីជា ក្រុមហ៊ុនជប៉ុនដែលទទួលខុសត្រូវគម្រោងនេះ ធ្លាប់បានព្រមានរួចមកហើយថា ផែនការបញ្ចប់ការសាងសង់ប្រពន្ធ័នេះនៅឆ្នាំ២០២២ គឺជាការមានសុទិដ្ឋិនិយមខ្ពស់ពេកហើយ។
អានបន្ថែមក្រុមហ៊ុនZHENG HENG (Cambodia) Co., Ltd ចុះហត្ថលេខា ជាមួយនឹងក្រុមហ៊ុន TRF VACATION CLUB ក្នុងការដាក់បញ្ចូល រមណីយដ្ឋាន សណ្ឋាគារយក្សលំដាប់ពិភពលោក WYNDHAM Hotels ជាផ្លូវការ ក្នុងគម្រោង Long Bay តំបន់តារាសាគរ
តំណាងនៃប្រទេសកម្ពុជា និងចិនកាលពីពេលថ្មីៗនេះ បានជួបពិភាក្សាគ្នាលើគម្រោងវិនិយោគបង្កើតទីក្រុងសម្ព័ន្ធភាព និងសួនឧស្សាហកម្មលាវនីង នៅខេត្តព្រះសីហនុ
អានបន្ថែមក្រុមហ៊ុនZHENG HENG (Cambodia) Co., Ltd ចុះហត្ថលេខា ជាមួយនឹងក្រុមហ៊ុន TRF VACATION CLUB ក្នុងការដាក់បញ្ចូល រមណីយដ្ឋាន សណ្ឋាគារយក្សលំដាប់ពិភពលោក WYNDHAM Hotels ជាផ្លូវការ ក្នុងគម្រោង Long Bay តំបន់តារាសាគរ
ពិធីចុះហត្ថលេខារវាង ក្រុមហ៊ុន ZhengHeng (Cambodia) Co., Ltd ប្រធានគម្រោង រមណីយដ្ឋានលំហែកាយ Long Bay Dara Sakor ដែលជាគន្លឹះសំខាន់នៃគម្រោង «ផ្លូវមួយខ្សែក្រវាត់មួយ»
អានបន្ថែមកម្មករសំណង់ទទូចចង់បានកិច្ចការពារសង្គម
កម្មករដែលបម្រើការនៅក្នុងវិស័យសំណង់ បានទទូចចង់បានកិច្ចការពារសង្គម តាមរយៈការទទួលស្គាល់នៅក្នុងបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីការពារផលប្រយោជន៍របស់កម្មករ ដូចទៅនឹងកម្មករបម្រើការក្នុងវិស័យវាយនភណ្ឌ។
អានបន្ថែមកម្ពុជា-ចិនពិភាក្សាលើការបង្កើតទីក្រុងសម្ព័ន្ធភាព និងសួនឧស្សាហកម្មលាវនីង នៅខេត្តព្រះសីហនុ
ការចាត់តាំងក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដែលមានជំនាញ គឺអាចជួយបង្កើនគុណតម្លៃនៃអចលនទ្រព្យរបស់លោកអ្នកបានយ៉ាងល្អប្រសើរ ស្របពេលដែលវាក៏អាចជួយកាត់បន្ថយពេលវេលា
អានបន្ថែមសាលាក្រុងភ្នំពេញ និងទីក្រុងប៉ារីសសហការគ្នាសិក្សាប្លង់មេអភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ
សាលារាជធានីភ្នំពេញ និងទីក្រុងប៉ារីស បានសហការគ្នាសិក្សាប្លង់មេអភិវឌ្ឍន៍តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជននៅរាជធានី ដោយផ្តោតលើការគិតគួរអំពីបញ្ហាលំហរសាធារណ
អានបន្ថែម៧ចំណុចនេះអាចជួយឲ្យអ្នកទទួលបាននូវរបៀបថែរក្សាដំបូលស័ង្កសីជាប់បានលើសពី១០ឆ្នាំ
ស្របពេលដែលការប្រើប្រាស់ស័ង្កសីគឺជាជម្រើសដ៏ពេញនិយម និងសក្កិសមបំផុតសម្រាប់ប្រក់ដំបូលលំនៅដ្ឋានរបស់ប្រជាជនកម្ពុជា ក្រុមហ៊ុនឯកទេសខាងផលិតស័ង្កសី ISI STEEL បានចេញវីដេអូររយៈពេល២នាទីបង្ហាញ៧ចំណុចដើម្បីធ្វើឲ្យដំបូលស័ង្កសីអាចរក្សាគុណភាពបានយូរ។
អានបន្ថែមសួនសត្វលំដាប់ពិភពលោក គ្រោងនឹងបើកសម្ពោធនៅខេត្តសៀមរាបឆ្នាំ២០២១
សួនសត្វលំដាប់ពិភពលោក គ្រោងនឹងបើកដំណើរការ នៅឆ្នាំ២០២១ នៅខេត្តសៀមរាប ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ។
អានបន្ថែមរដ្ឋាភិបាលគ្រោងនឹងសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់តម្លៃ២០០លានដុល្លារនៅខេត្តព្រះសីហនុ
រដ្ឋាភិបាលគ្រោងនឹងចំណាយថរិកា ប្រមាណ ២០០លានដុល្លារអាមេរិក ដើម្បីសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់៦ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃនៅខេត្តព្រះសីហនុ។
អានបន្ថែមក្រុមហ៊ុន ជីប ម៉ុង រៀបចំកម្មវិធីថ្លែងអំណរគុណដល់តំណាងចែកចាយដែកថែបអ៊ីតាលីម៉ាកវីទូទាំងប្រទេស និងបន្តភាពជាដៃគូជោគជ័យរួមគ្នា
ក្រុមហ៊ុន ជីប ម៉ុង ដែលបានទទួលសិទ្ធធ្វើពាណិជ្ជកម្ម និងនាំចូលផលិតផល ដែកថែបអ៊ីតាលីម៉ាកវី ផ្តាច់មុខសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៧មក បានរៀបចំកម្មវិធី«រួមកម្លាំងខ្លាំងទាំងអស់គ្នា»ដើម្បីថ្លែងអំណរគុណ រឹតចំណងមិត្តភាព និងបន្តដំណើរទៅកាន់ភាពជោគជ័យរួមគ្នារវាងថ្នាក់ដឹកនាំក្រុមហ៊ុន ដៃគូពាណិជ្ជកម្ម ព្រមទាំងតំណាងចែកចាយដែកថែបអ៊ីតាលីម៉ាកវីទូទាំងប្រទេស។ កម្មវិធីមានអ្នកចូលរួមសរុបប្រមាណ៥០០នាក់ដែលជាតំណាងចែកចាយដែកថែបអ៊ីតាលីម៉ាក់វីទូទាំងប្រទេសព្រមទាំងគណៈប្រតិភូតំណាងរោងចក្រផលិតដែកថែបម៉ាកវីមកពីក្រៅប្រទេសផងដែរ ។ លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថាក្រុមហ៊ុន ជីប ម៉ុង នឹងនៅតែបន្តសម្រុកយុទ្ធសាស្ត្រពង្រីកទីផ្សារសម្រាប់ផលិតផលដែកថែបអ៊ីតាលីម៉ាកវីឲ្យកាន់តែទូលំទូលាយដើម្បីឲ្យតំណាងចែកចាយកាន់តែមានភាពងាយស្រួលក្នុងការលក់ និងអាចលក់ដាច់ក្នុងបរិមាណដ៏ច្រើន។ លោកឧកញ៉ា លាង ឃុន បានបន្ថែមថាខណៈដែលក្រុមហ៊ុន ជីប ម៉ុង កំពុងតែរីកចម្រើនទៅមុខ ក្រុមហ៊ុន ជីប ម៉ុង តែងតែគិតយ៉ាងណាធ្វើឲ្យដៃគូពាណិជ្ជកម្មក៏ដូចជាតំណាងចែកចាយទាំងអស់រីកចម្រើន ជោគជ័យទៅមុខទាំងអស់គ្នា។ ក្នុងនាមជាដៃគូពាណិជ្ជកម្មចែកចាយដែកថែបប្រមាណជាងបីទស្សវត្ស ក្រុមហ៊ុន ជីប ម៉ុង តែងតែយកចិត្តទុកដាក់ធានាថាដៃគូពាណិជ្ជកម្មរបស់ខ្លួនតែងតែទទួលបាននូវតម្លៃ និងលក្ខខ័ណ្ឌពិសេសៗពីផលិតផលដែកថែបអ៊ីតាលីម៉ាកវីនេះ។ លើសពីនេះទៅទៀត ក្រុមហ៊ុន ជីប ម៉ុង តែងតែបន្តផ្តល់ជូនជាការលើកទឹកចិត្តក្នុងរូបភាពផ្សេងៗដល់តំណាងចែកចាយរបស់យើងចំពោះកិច្ចខិតខំប្រឹងប្រែងលក់គ្រប់ ឬលើសផែនការ។ តំណាងរោងចក្រផលិតដែកថែបអ៊ីតាលីម៉ាកវីដែលវត្តមានក្នុងកម្មវីធី«រួមកម្លាំងខ្លាំងទាំងអស់គ្នា»បានអះអាងក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងក្រុមហ៊ុន ជីប ម៉ុង និងរោងចក្រផលិតដែកថែបអ៊ីតាលីម៉ាកវីបានឆ្លងកាត់នូវរឿងរ៉ាវយ៉ាងច្រើនទាំងឧបសគ្គ និងជោគជ័យ […]
អានបន្ថែម