ក្រសួងគ្រោងបញ្ចប់ការចុះបញ្ជីដីទូទាំងប្រទេសឲ្យបាន១០០ភាគរយត្រឹមឆ្នាំ២០២១

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កំណត់យកឆ្នាំ២០២១ ជាឆ្នាំនៃការចុះបញ្ជីដីទូទាំងប្រទេស រួមទាំងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច សម្រេចឲ្យបាន១០០ភាគរយ ខណៈបច្ចុប្បន្ននេះ ការចុះបញ្ជីដីសម្រេចបាន៧៤ភាគរយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចេញផ្សាយជាសាធារណ កាលពីថ្ងៃទី ២ ខែឧសភា បានបង្ហាញថា ការចុះបញ្ជីដីទូទាំងប្រទេស សម្រេចបានប្រមាណ៥,២លានក្បាលដី ស្មើនឹង ៧៤ភាគរយ នៃចំនួនក្បាលដីប៉ាន់ស្មានសរុប៧លានក្បាលដី គិតត្រឹមខែមេសា ឆ្នាំ២០១៩។

សេចក្តីប្រកាសព័ត៌មានដដែល បន្តថា ក្នុងចំណោមការចុះបញ្ជីដែលសម្រេចបាន មានការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន ៤,៦លានក្បាលដី និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំបាន៦សែនក្បាលដី។

ក្រសួងបន្ថែមថា ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចសម្រចបាន ២៤សហគមន៍ ស្មើនឹង៦៨៤ ក្បាលដី។

ពាក់ព័ន្ធនឹងនៃការដោះស្រាយវិវាទដីធ្លី ក្រសួងទទួលបានពាក្យបណ្តឹង ១០ ០៧៨ ករណី ក្នុងនោះ បានដោះស្រាយបញ្ចប់ ៨ ០៦២ ករណី និងកំពុងដោះស្រាយ ២ ០១៦ ករណី។

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការដាក់ទិសដៅសម្រេចនៃការចុះបញ្ជីក្បាលដីនេះ គឺដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋលើបញ្ហាដីធ្លី ការលើកកម្ពស់កម្រិតជីវភាព ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ សន្តិសុខស្បៀង និងភាពសុខដុមនៃសង្គម។

ដើម្បីសម្រេបាននូរគោលដៅ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលជាក្រសួងសេនាធិការ បានខិតខំរៀបចំនូវបទដ្ឋានគតិយុត្តសមស្រប និងដាក់ចេញផែនការសកម្មភាពជាក់ស្តែងជំរុញការចុះបញ្ជីដីធ្លីទូទាំងប្រទេស និងយន្តការនៃការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងដោះទឹក និងពង្វាងទឹកចេញពីភ្នំពេញ ប្រវែង ២៦០ គ.ម សម្រេចបាន ៦០%

គម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ស្តារប្រឡាយចំនួន ១០ខ្សែ មានប្រវែង ២៦០គីឡូម៉ែ​ត្រ​​ សម្រេចបាន ៦០% ហើយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០​២៤​។ នៅក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោងខាងលើឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា​ ការជន់លិចតំបន់ជុំវិញរាជធានីភ្នំពេញ និងតំបន់រណប និងផ្នែកខ្លះនៃខេត្តកណ្តាល បណ្តាលពីបរិមាណទឹកភ្លៀងហូរធ្លាក់ពីតំបន់ភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ និងពីតំបន់ភ្នំក្រវាញ តាមព្រែកនានាហូរចូលមកស្ទឹងព្រែកត្នោត ធ្វើឱ្យកើនឡើងពី ១៣០០​ ទៅ ១៧០០ម៉ែត្រគូបក្នុងមួយវិនាទី ខណៈសំណង់ដោះទឹកនៅកំពង់ទួលទឹកថ្លានៅផ្នែកខាងក្រោមអាចដោះទឹកបានប្រមាណ ៨៥០ម៉ែត្រគូបក្នុងមួយវិនាទី។ ឯកឧត្តមបន្ថែមថា កត្តាកម្ពស់ទឹកនៅតាមអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ហក់ឡើងខ្ពស់ និងបរិមាណទឹកដ៏ច្រើនពីតំបន់ផ្ទៃរងទឹកភ្លៀងនៅជុំវិញផង ក៏ជាហេតុបណ្តាលឱ្យមានការជន់លិចដែរ។ ជាការឆ្លើយតប គម្រោងពង្វាងទឹកនេះ ជាយុទ្ធសាស្ត្រក្នុងការដោះទឹកឱ្យបានឆាប់ធ្លាក់ចូលទៅក្នុងអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដែលមានការស្តារប្រឡាយចំនួន ១០ខ្សែ ប្រវែង ២៦០គីឡូម៉ែត្រ ព្រមទាំងអភិវឌ្ឍធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធដោះទឹកជំនន់ទឹកភ្លៀងផងដែរ។ ដោយឡែក ចំពោះការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់នៃគម្រោងដោះទឹក និងពង្វាងទឹកចេញ​ពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រសង្កាត់កំពង់សំណាញ់ សង្កាត់រកាខ្ពស់ សង្កាត់ព្រែកហូរ […]

ឧបនាយករដ្ឋមន្ត្រី៖ ព្រែកជីកហ្វូណនមិនប៉ះពាល់បរិស្ថានវៀតណាមនោះទេ ខណៈកម្ពុជាបានជ្រើសថ្ងៃខែបើកការដ្ឋានរួចរាល់ហើយ!

ឆ្លើយតបនឹងសំណួររបស់ CNBC Inter’l ពាក់ព័ន្ធនឹងករណីដែលថា ព្រែកជីកហ្វូណននឹងបង្វែរបរិមាណទឹកទន្លេមេគង្គ នឹងធ្វើឱ្យខ្វះខាតទឹកសម្រាប់ស្រោចស្រពនៅតាមតំបន់ផ្នែកខាងក្រោមទន្លេមេគង្គ (ជាពិសេសនៅតំបន់វៀតណាមខាងត្បូង) ដែលជាប្រភពផ្គត់ផ្គង់កសិកម្មសម្រាប់ទីផ្សារអាស៊ី ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ច្បាស់ៗថា​ បរិមាណលំហូរទឹកដែលនឹងត្រូវហូរឆ្លងកាត់ព្រែកជីកហ្វូណនធៀបនឹងបរិមាណលំហូរទឹកនៃទន្លេមេគង្គទាំងមូល គឺតិចតួចខ្លាំងសឹងថាពុំចាំបាច់និយាយ នេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយ CNBC International TV ចេញផ្សាយថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៤។ “អ្វីដែលបានលើកឡើងគឺជាការព្រួយបារម្ភដែលគ្មានទិន្នន័យបញ្ជាក់។ អនុញ្ញាតឱ្យខ្ញុំប្រាប់អ្នកអំពីតួលេខជាក់លាក់។ សព្វថ្ងៃ ៨០០០ ម៉ែត្រគូប ក្នុងមួយវិនាទី នៃបរិមាណលំហូរទឹកទន្លេមេគង្គហូរទៅកាន់សមុទ្រ។ ចំណែកឯបរិមាណលំហូរទឹកដែលនឹងត្រូវរំលែកពីទន្លេមេគង្គមកតាមព្រែកជីកហ្វូណន គឺមានត្រឹមតែ ៣,៦ ម៉ែត្រគូប ក្នុងមួយវិនាទី ពោលគឺមានត្រឹមតែ ០,០៦% នៃបរិមាណលំហូរទឹកក្នុងទន្លេមេគង្គតែប៉ុណ្ណោះ។ ដូច្នេះ បរិមាណនេះគឺវាតិចតួចហួសនឹងលើកមកនិយាយ។” ប្រសាសន៍ឯកឧត្តមស៊ុន ចាន់ថុល។ ឯកឧត្តមបញ្ជាក់ថា ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងព្រែកជីកហ្វូណននេះ ត្រូវបានធ្វើឡើងដោយអ្នកជំនាញនិងទីប្រឹក្សាជាតិនិងអន្តរជាតិចំនួន ៤៨រូប និងត្រូវបានធ្វើឡើងដោយគ្រប់ជ្រុងជ្រោយ។ គម្រោងនេះ នឹងមិនមានការប៉ះពាល់បរិស្ថានទាំងនៅក្នុងប្រទេសកម្ពុជា […]

៤ខែក្នុងឆ្នាំ២០២៤ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរបានជិត ២០លានដុល្លារ កើនជិត ៤២%

រយៈពេល ៤ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៩.៩១៧.៥៣៣ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៤២១.៣៧៩នាក់ កើន៤០,៩៣ភាគរយ។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៤១,៩៥ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២៣។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមេសា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៣.៣៨៤.២៤០ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៧៣.៨៤៥​នាក់ ដែលចំណូលនេះកើនឡើង ១៦,៨៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ - Video Advertisement -

គម្រោងស្ដារផ្លូវជាតិលេខ៣១ (ចាប់ពីបែកគុសដល់ស្រុកកំពង់ត្រាច) សម្រេចបានជិត ៨០%

គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គីឡូម៉ែត្រ សម្រេចបាន ៧៨,៤៣ភាគរយ ខណៈរដ្ឋគ្រោងនឹងបញ្ចប់ឱ្យបានមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពស្តង់ដារបច្ចេកទេសខ្ពស់។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ នៅថ្ងៃទី០៥ មេសា ២០២៤។ ឯកឧត្តមបានបញ្ជាក់ថា បើគ្មានការប្រែប្រួលទេ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ នឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់ ព្រោះលទ្ធផលការងារគម្រោងជារួមគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ សម្រេចបាន ៧៨,៤៣ភាគរយ ហើយ។ ឯកឧត្តមបន្ថែមថា តាមការគ្រោងទុក ការងារនឹងបញ្ចប់ក្នុងដំណាច់ខែមិថុនា ឆ្នាំ២០២៤ ក្រោយពីបំពេញបន្ថែមការងារបំពាក់សម្ភារៈ បរិក្ខាសុវត្តិភាពរួច អាចនឹងរៀបចំបែបបទប្រគល់ទទួលបញ្ចប់គម្រោងបណ្ដោះអាសន្ននៅចុងខែសីហា ឆ្នាំ២០២៤នេះ ពោលគឺមានន័យថាបញ្ចប់មុនកិច្ចសន្យារយៈពេល១ឆ្នាំ។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងជំរុញការងារ កាយដីសម្អាតពង្រីកផ្លូវមុខបន្ថែមក្រោមស្ពានផ្លូវវាងផ្សារបន្ទាយមាសត្រង់គីឡូម៉ែត្រលេខ 35+750 ដាក់លូបង្ហូរទឹកកាត់ផ្លូវតភ្ជាប់ទល់ខ្លោងទ្វារវត្តស្រែរនោង និងបន្ថែមដែកក្បាំង guard rail ការពារលូប្រអប់។ គួរបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម […]

រដ្ឋាភិបាល​​ថៃដំឡើងកម្រិតតម្លៃជាប់ពន្ធអប្បបរមា ដើម្បជំរុញ​​ទីផ្សារ​អចលនទ្រព្យ​​របស់​ខ្លួន​រស់​ឡើង​វិញ

រដ្ឋាភិបាល​ប្រទេស​ថៃ​បាន​បង្ហាញ​វិធានការ​ថ្មី​មួយ​ចំនួន ​រួម​មាន​ការ​កាត់​បន្ថយសេវា​ចុះ​បញ្ជី​អចលនទ្រព្យ និងពន្ធលើប្រតិបត្តិការ​ផ្ទេរ​ប្រាក់ទិញលក់ ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​លំនៅឋាន​របស់​ប្រទេស​ខ្លួន​រស់​ឡើង​វិញឱ្យបានឆាប់រហ័ស។ ថ្មីៗនេះ គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើសំណើដើម្បីបង្កើនកម្រិតតម្លៃកំណត់អប្បបរមាសម្រាប់យកពន្ធលើប្រតិបត្តិការទិញលក់ផ្ទះ និងខុនដូ រហូតដល់តម្លៃ ៧លានបាត ឬប្រហែល $១៩ម៉ឺនដុល្លារ  នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកាលពីថ្ងៃទី០៩ មេសាកន្លងទៅ និងធ្វើបច្ចុប្បន្នភាពដោយ Businesstimes កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤។ គួរបញ្ជាក់មុននឹងចេញវិធានការថ្មីនេះ កាលពីមុន មានតែអចលនទ្រព្យលំនៅឋានដែលមានតម្លៃចាប់ពី ៣លានបាត ឬ ៨ម៉ឺនដុល្លារ ប៉ុណ្ណោះដែលមានសិទ្ធិទទួលបានការកាត់បន្ថយពន្ធលើថ្លៃចុះបញ្ជី ពី ២% មកត្រឹម ០,០១% ដែលវិធានការចាស់នេះ ត្រូវបានប្រកាសជាលើកដំបូងក្នុងឆ្នាំ ២០២២។ ប៉ុន្តែតាមរយៈវិធានការថ្មីនេះ រដ្ឋាភិបាល​​នឹង​បន្ត​កាត់បន្ថយថ្លៃសេវា​ចុះ​បញ្ជី​អចលនទ្រព្យ និងពន្ធលើប្រតិបត្តិការ​ផ្ទេរ​ប្រាក់ទិញលក់អចលនទ្រព្យ ចំពោះតែអចលនទ្រព្យណា​ដែល​មាន​តម្លៃ​ចាប់ពី ៧លានបាត ឬ ១៩ម៉ឺនដុល្លារ ឡើងទៅតែប៉ុណ្ណោះ។ ជាមួយគ្នានោះ គណៈរដ្ឋមន្ត្រីថៃ ក៏បានអនុម័តការលើកទឹកចិត្តពន្ធសម្រាប់បុគ្គលដែលសាងសង់ផ្ទះផ្ទាល់ខ្លួន និង បង្កើនកម្រិតតម្លៃកំណត់អប្បបរមាសម្រាប់យកពន្ធលើប្រតិបត្តិការទិញលក់អចលនទ្រព្យ សម្រាប់ក្រុមហ៊ុន ដែលមានសិទ្ធិទទួលបានការលើកទឹកចិត្តផ្នែកពន្ធដាររបស់ក្រុមប្រឹក្សាវិនិយោគពី ១លានបាត (២៧.៤៩១ដុល្លារ) ដល់ ១,៥ លានបាត (៤១.២៣៦ដុល្លារ) […]

កម្ពុជាបង្កើតភ្លៀងសិប្បនិម្មិត ដើម្បីជួយកាត់បន្ថយកម្ដៅតាមសាលារៀនសាធារណៈ

រដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យសមត្ថកិច្ចតាមមូលដ្ឋានចុះបង្កើតភ្លៀងសិប្បនិមិ្មតនៅតាមសាលារៀនសាធារណៈ ដើម្បីជួយកាត់បន្ថយកម្តៅ ខណៈបច្ចុប្បន្នអាកាសធាតុក្តៅហួតហែងខ្លាំង ដែលអាចនឹងប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សតាមសាលារៀន។ ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចខេត្តកោះកុង និងស្រុកមណ្ឌលសីមា ក៏បានចុះអនុវត្តភ្លាមៗដោយបានធ្វើការបាញ់ទឹកដើម្បីបង្កើតជាភ្លៀងសិប្បនិម្មិតនៅតាមអគារសិក្សានីមួយៗ តាមទីធ្លា និងលើដំបូលអគារនៅសាលារៀនចំនួន២ គឺសាលាបឋមសិក្សាទីរួមខេត្ត ក្នុងក្រុងខេមរៈភូមិន្ទ និងសាលារៀនចាំយាម ស្រុកមណ្ឌលសីមាខេត្តកោះកុង។ នេះបើយោងតាមហ្វេសប៊ុករដ្ឋបាលខេត្តកោះកុង នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ ទាក់ទងនឹងសកម្មភាពមួយនេះដែរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅខេត្តកោះកុង បានបង្ហាញក្តីសាទរ និងគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការមួយនេះ និងបានថ្លែងអំណរគុណដល់កង់កម្លាំងសមត្ថកិច្ចចំពោះសកម្មភាពចុះបាញ់ទឹក ថាពិតជាបានរួមចំណែក លើកម្ពស់សុខភាពសិស្ស ខណៈបច្ចុប្បន្នអាកាសធាតុក្តៅខ្លាំងខុសពីឆ្នាំមុនៗ។ ទន្ទឹមនឹងនេះផងដែរ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានឱ្យដឹងទៀតថា លោកបានដាក់ផែនការដល់បណ្តារអធិការនគរបាលស្រុកត្រៀមចុះបាញ់ទឹកបង្កើតជាភ្លៀវសិប្បនិម្មិតតាមសាលារៀននានា ពេលមានការស្នើសុំពីគណៈគ្រប់គ្រងសាលារៀននីមួយៗ ពិសេសពេលមានអាកាសធាតុក្តៅខ្លាំង ដើម្បីកាត់បន្ថយកម្តៅ និងផ្តល់ឱកាសឱ្យសិស្សបានបន្តសិក្សារៀនសូត្រ។ គួររំលឹកថា កាលពីថ្ងៃ០១ ឧសភា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំបន្ថែមដែរថា បើថ្ងៃណាក្តៅខ្លាំងលើស៤០អង្សា សិស្សអាចឈប់សំរាកបានដើម្បីសុវត្ថិភាព ខណៈសម្តេចក៏ស្នើឱ្យក្រសួងអប់រំកែម៉ោងពេលវេលារៀន និងអាចផ្អាកការសិក្សារបស់សិស្សបាន។ ទន្ទឹមគ្នានេះ សម្តេចក៏ស្នើឱ្យអាជ្ញាធរមូលដ្ឋាន ត្រៀមចេញអន្តរាគមន៍លើបញ្ហាខ្វះទឹកជូនពលរដ្ឋឱ្យបានទានពេលផងដែរ៕ - […]