វិនិយោគិនអាមេរិកបោះទុនរាប់សែនដុល្លារជាមួយនឹងក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជា

កាលពីថ្មីៗនេះ ក្រុមហ៊ុនវិនិយោគិនរបស់សហរដ្ឋអាមេរិក 500 Startups បានវិនិយោគដើមទុនរាប់សែនដុល្លារជាមួយនឹងក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះថាKhmerHome.com

អាន​បន្ថែម

គម្រោងលំនៅដ្ឋានតម្លៃសមរម្យជាង ៣០០០ ខ្នងគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងខែវិច្ឆិ�

ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឲ្យតំណាងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងយូអិនឌីភី (UNDP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីគម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់ពលករ។ គម្រោងលំនៅដ្ឋានតម្លៃសមរម្យគ្រោងនឹងសាងសង់លើផ្ទៃដីប្រមាណ ៧ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលនឹងមានផ្ទះសរុប ចំនួន ៣,១៣៦ ខ្នង។ បច្ចុប្បន្ន គម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលរចនាប្លង់ស្ថាបត្យកម្ម។ កាលពីដើមខែ ឧសភា កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញប្រកាសរៀបចំកម្មវិធីប្រកួតប្រជែងរចនាប្លង់ ដើម្បីស្វែងរកប្លង់ស្ថាបត្យកម្មដែលប្រកបដោយនិរន្តរភាពនិងមិនប៉ះពាល់បរិស្ថាន ក៏ដូចជាឆ្លើយតបទៅនឹងរបៀបរស់នៅរបស់អ្នកមានប្រាក់ចំណូលទាបផងដែរ (អានបន្ថែម) ។ ការរចនាប្លង់ស្ថាបត្យកម្មនេះនឹងត្រូវបានបញ្ចប់នៅខែសីហា ហើយគម្រោងរំពឹងថានឹងបើកការដ្ឋានសាងសង់នៅក្នុងខែវិច្ឆិកាខាងមុខនេះ។ គម្រោងលំនៅដ្ឋានតម្លៃសមរម្យនេះ គឺជាកិច្ចសហការរវាងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និង UNDP ដែលធ្វើឡើងក្នុងគោលបំណងដើម្បីជួយដល់ប្រជាជនដែលមានប្រាក់ចំណូលទាបនៅក្នុងប្រទេសកម្ពុជាឲ្យមានលំនៅដ្ឋានសមរម្យ នេះបើយោងតាមប្រសាសន៍របស់ លោកជំទាវឧកញ៉ា លឹម ឈីវហូ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះផ្តល់អាទិភាពទិញដល់និយោជករបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ […]

អាន​បន្ថែម

ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ នឹងចាប់ផ្តើមការសាងសង់ក្នុងខែវិច្ឆិកានេះ

ផ្លូវល្បឿនលឿនទំនើបដំបូងបង្អស់របស់កម្ពុជា ដែលភ្ជាប់ក្រុងភ្នំពេញទៅខេត្តព្រះសីហនុ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមការសាសង់ក្នុងខែវិច្ឆិកាឆ្នាំនេះ ខណៈរដ្ឋាភិបាលបច្ចុប្បន្នកំពុងធ្វើការយ៉ាងសកម្មលើកិច្ចការសំណង

អាន​បន្ថែម

សមាគមអ្នកវាយតម្លៃអចលនវត្ថុជំរុញឲ្យរដ្ឋាភិបាលបង្កើតច្បាប់ឈ្មួញជើងសារអចលនទ្រព្យ

ឧកញ៉ា ចេង ខេង ដែលជាប្រធានក្រុមបឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា

អាន​បន្ថែម

កម្ពុជាបើកភ្លើងខៀវឲ្យចិនសាងសង់ទីក្រុងរណបលើដីជាង ៣០០ហិកតា ក្នុងខេត្តព្រៃវែង

ក្រុមហ៊ុនចិនមួយឈ្មោះថា Jiangxi Haihui Utility Co., Ltd. កាលពីថ្មីៗនេះបានប្រកាសគម្រោងសាងសង់ទីក្រុងរណបថ្មីមួយលើផ្ទៃដីទំហំប្រមាណ ៣០០ហិកតានៅមុខសាលាខេត្តព្រៃវែង ដែលគម្រោងនេះបានទទួលការស្វាគមន៍

អាន​បន្ថែម

ក្រុមហ៊ុនម៉ាកាវគ្រោងនឹងបើកកាស៊ីណូ និងរីសតថ្មីមួយនៅសៀមរាប

ក្រុមហ៊ុនម៉ាកាវមួយឈ្មោះថា Macau Legend Development Limited កាលពីពេលថ្មីៗនេះបានប្រកាសពីផែនការវិនិយោគរបស់ខ្លួនលើ មណ្ឌលកម្សាន្តនិងកាស៊ីណូថ្មីមួយក្នុងខេត្តសៀមរាប នេះបើតាមការរាយការណ៍របស់សារព័ត៌មាន GGR Asia។

អាន​បន្ថែម

គន្លឹះនិងវិធីសាស្រ្តងាយៗដើម្បីចេះវាយតម្លៃអចលទ្រព្យដោយខ្លួនឯង

អ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាគេតែងតែត្រូវប៉ាន់ដីជាហូរហែររហូតមក? ហើយយើងទិញមិនដែលត្រូវនឹងគេសោះ!! ពេលខ្លះទៀតធ្វើនំអត់ម្សៅផងក៏ចំណេញដែរ? ហេតុអ្វីបានជាគេរើសកន្លែងវិនិយោគហើយលក់វិញបានថ្លៃរហូត?

អាន​បន្ថែម

Prince Real Estate Group វិនិយោគរាប់លានដុល្លារសាងសង់មជ្ឈមណ្ឌលឧស្សាហកម្មនៅកំពង់ស្ពឺ

កាលពីថ្ងៃទី ២៨ ខែ ឧសភា កន្លងមកនេះ ក្រុមហ៊ុន Prince Real Estate Group បានបើកការដ្ឋានសាងសង់គម្រោងមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំមួយឈ្មោះថា ខេម អិម ជេ ឬ Cam MJ Development Park Co., Ltd. លើផ្ទៃដីជាង ២៤ ហិកតា ក្នុងស្រុកគងពិសីខេត្តកំពង់ស្ពឺ ដើម្បីបើកជាមជ្ឈមណ្ឌលឧស្សាហកម្មនិងពាណិជ្ជកម្មដ៏សំខាន់មួយទៀតនៅក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលឧស្សាហកម្ម ខេម អិម ជេ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ដែលមានចម្ងាយប្រមាណ ៣២គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះនឹងជាបណ្ដុំរោងចក្រ ក្រុមហ៊ុន និង ឃ្លាំងស្តុកទំនិញ ដែលនឹងផ្តោតសំខាន់ទៅលើវិស័យកសិកម្មអេកូឡូស៊ី ការដឹកជញ្ជូន និងការអភិវឌ្ឍប្រព័ន្ធ “O2O”។ លើសពីនេះទៀតមជ្ឈមណ្ឌល ខេម អិម ជេ នឹងមានជាគម្រោងខុនដូ មជ្ឈមណ្ឌលសន្និបាត និងតាំងពិព័រណ៍ បន្ទប់ស្នាក់នៅសម្រាប់បុគ្គលិក អាហារដ្ឋាន ផ្សារទំនើប គ្លីនិក ការិយាល័យ និងគម្រោងដទៃទៀតជាច្រើន។ ទោះជាយ៉ាងណាក្រុមហ៊ុនព្រីនរៀលអ៊ីស្ទេតគ្រុបមិនទាន់បានចេញផ្សាយព័ត៌មានលម្អិតទាក់ទងនឹងគម្រោងកំណត់ពេលវេលានៅឡើយទេ។ ក្រៅពីគម្រោង […]

អាន​បន្ថែម

រោងចក្រស៊ីម៉ងត៍ខ្មែរ-ចិនតម្លៃជាង ២៣០លានដុល្លារ បើកឲ្យដំណើរការក្នុងខេត្តបាត់ដំបង

នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត

អាន​បន្ថែម

ឥណ្ឌូនេស៊ីនឹងបោះបង់ផែនការហេដ្ឋារចនាសម្ព័ន្ធធំៗ

រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងនឹងទម្លាក់ចោលនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន ១៤ ដែលមានតម្លៃប្រមាណ ១៩ ប៊ីលានដុល្លារ ប្រសិនបើគម្រោងទាំងនោះមិនអាចឆ្លងផុតការធ្វើ Stress Test មួយចំនួននៅត្រឹមចុងអាណត្តិរបស់លោកប្រធានាធិបតីវីដូដូ។ គម្រោងមួយចំនួនរួមទាំងគម្រោងផ្លូវដែកនៅកាលីម៉ាន់តាន់ និងកោះស៊ូម៉ាត្រាខាងត្បូង ព្រមទាំងគម្រោងព្រលានយន្តហោះមួយចំនួន និងគម្រោងកំពង់ផែសមុទ្រនៅ Java ត្រូវបានផ្អាកដោយសារកង្វះវឌ្ឍនភាពនៃគម្រោង។ សារព័ត៌មាន រយទ័រ បានរាយការណ៍សម្តីរបស់លោក ប៊ុឌី ការីយ៉ាសូម៉ាឌីវ៉ាស៍ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថា គម្រោងដែលគ្រោងនឹងទម្លាក់ចោលទាំងនោះមានបញ្ហាដីធ្លី (ការទិញ) បញ្ហាអ្នកវិនិយោគ និងបញ្ហាទាក់ទិននឹងលទ្ធភាពសាងសង់នៃគម្រោង។ ទោះបីមានគម្រោងចំនួន ២២២ នៅសល់ក្នុងបញ្ជី “គម្រោងយុទ្ធសាស្ត្រ” របស់រដ្ឋាភិបាល ក៏ដោយ ក៏ប្រទេសនេះកំពុងតែខិតខំប្រឹងប្រែងអនុវត្តកម្មវិធីហេដ្ឋារចនាសម្ព័ន្ធដែលប្រកបដោយមហិច្ឆតាខ្ពស់របស់ខ្លួន។ សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានការផ្អាកគម្រោងដឹកជញ្ជូនធំៗមួយចំនួន និងបន្ទាប់ពីមានឧប្បត្តិហេតុមួយចំនួន ព្រមទាំងរបាយការណ៍មួយដែលបានរកឃើញថា ៨០ភាគរយ នៃគម្រោងសាងសង់នៅហ្សាកាតាមិនមានសុវត្ថិភាព។ ក្រៅពីនេះក៏មានការរាយការណ៍ផងដែរថាមានបញ្ហាពាក់ព័ន្ធនឹងការផ្តល់ប្រាក់កម្ចីពីប្រទេសចិនសម្រាប់គម្រោងដែលពួកគេបានសន្យាផ្តល់ក្នុងផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ។

អាន​បន្ថែម

ថវិកាជាតិជាង ៨២ លានដុល្លារបានចំណាយលើការស្ដារឡើងវិញនៃផ្លូវដែកប៉ោយប៉ែត-ពោធិ៍សាត់

កាលពីព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវសេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីបាត់ដំបងទៅពោធិ៍សាត់ ដែលជាសមិទ្ធិផលដំណាក់កាលទី ៣ របស់ក្រសួងក្នុងការសម្រេចឲ្យបាននូវផ្លូវរថភ្លើងប៉ោយប៉ែត-ភ្នំពេញនៅក្នុងខែកក្កដា ខាងមុខនេះ។ កំណាត់ផ្លូវដែកពីបាត់ដំបងទៅពោធិ៍សាត់ មានប្រវែង ១០៧គ.ម មានស្ថានីយចំនួន ១៦។ កំណាត់ផ្លូវដែកនេះអាចទ្រទម្ងន់បាន ១៥តោន/អ័ក្ស និងចំណាយថវិកាចំនួន ១៧,១លានដុល្លារ ជាប្រភពថវិកាជាតិក្នុងការសាងសង់ឡើងវិញ។ គួរបញ្ជាក់ផងដែរថា ខ្សែបាត់ដំបង-ពោធិ៍សាត់ គឺជាសមិទ្ធិផលដំណាក់កាលទី ៣ បន្ទាប់ពីកំណាត់ផ្លូវប៉ោយប៉ែត-សិរីសោភ័ណ ប្រវែង៤៨គ.ម ដែលបានដាក់ឲ្យដំណើរការកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ និងកំណាត់ផ្លូវសិរីសោភ័ណ-បាត់ដំបង ប្រវែង៦៥គ.ម និងដាក់ឲ្យដំណើរការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ កន្លងមកនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ “មកដល់ពេលនេះ យើងបានបញ្ចប់ការសាងសង់និងបើកដំណើរផ្លូវដែកជាងពាក់កណ្ដាលហើយ បើគិតពីប៉ោយប៉ែតមកដល់ពោធិ៍សាត់គឺមានប្រវែងសរុប ២២០គ.ម ឆ្លងកាត់ខេត្ត៣ និងស្ថានីយ៍ចំនួន៣០ដោយចំណាយថវិកាជាង ៨២,៣លានដុល្លារអាមេរិក។ ហើយចំពោះផ្លូវដែកភ្នំពេញ-ប៉ោយប៉ែតទាំងមូល ប្រវែង៣ ៨៦គ.ម ក្រសួងគ្រោងនឹងដាក់ឲ្យដំណើរការនៅដើមខែកក្កដា […]

អាន​បន្ថែម

ទំនប់វារីអគ្គិសនីយក្ស ២៦០០ មេហ្គាវ៉ាត់ ក្នុងស្រុកសំបូរខេត្តក្រចេះគួរតែសង់ ឬ មិនសង�

Sample Hydro-power Dam កាលពីថ្មីៗនេះ ប្រធានបទទាក់ទងនឹងគម្រោងទំនប់វារីអគ្គិសនីសំបូរក្នុងខេត្តក្រចេះ ត្រូវបានលើកយកមកពិភាក្សាក្នុងបណ្តាញសង្គមទាំងក្នុងនឹងក្រៅប្រទេស សារជាថ្មីម្ដងទៀត ដោយមានការចោទជាសំណួរថា តើកម្ពុជាគួរអនុម័តការសាងសង់គម្រោងនេះឬទេ? ការចោទជាសំណួរនេះ គឺដោយសារតែកាលពីថ្ងៃទី ១៦ ឧសភានេះ សារព័ត៌មានបរទេស The Guardian បានផ្សព្វផ្សាយពីការបែកធ្លាយលទ្ធផលការសិក្សារបស់វិទ្យាស្ថាន Natural Heritage Institute នៃសហរដ្ឋអាមេរិកស្តីពីផលប៉ះពាល់នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសំបូរនេះថា “ការអនុម័តសាងសង់ទំនប់វារីអគ្គិសនីសំបូរតាមដងទន្លេមេគង្គ គឺជាការសម្លាប់ជីវិតទន្លេមេគង្គ” ។ ទំនប់វារីអគ្គិសនីសំបូរគឺជាទំនប់វារីអគ្គិសនីដ៏ធំមួយ ស្នើឡើងក្រោមការសហការណ៍រវាងប្រទេសចិន និងកម្ពុជា ដែលអាចនឹងបង្កើតថាមពលបានដល់ទៅ ២៦០០ មេហ្គាវ៉ាត់។ ប៉ុន្តែដើម្បីបង្កើតថាមពលដ៏សម្បើមនេះ គឺត្រូវសាងសង់ទំនប់បេតុងប្រវែង ១៨ គីឡូម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គ។ លទ្ធផលនៃការសិក្សាខាងលើបានឲ្យដឹងថា ទំនប់បេតុងនេះនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានត្រីដោយសារទំនប់នេះនឹងរាំងខ្ទប់ការបន្លាស់ទីត្រីទន្លេសាបឆ្ពោះទៅទន្លេមេគង្គ។ ម្យ៉ាងទៀតទំនប់វារីអគ្គិសនីនេះនឹងប៉ះពាល់ដល់ជីវភាពរស់នៅ និងអាហារូបត្ថម្ភរបស់អ្នកនៅក្នុងតំបន់ ជាពិសេសនៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គក្នុងប្រទេសវៀតណាម។ ប្រភពដដែលបានផ្ដល់ជាអនុសាសន៍ថា គួរតែសាងសង់ប្រព័ន្ធស្រូបពន្លឺព្រះអាទិត្យ ឬ Solar Power នៅលើទំនប់វារីអគ្គិសនីសេសានក្រោម២ដែលមានស្រាប់ ជំនួសការសាងសង់ទំនប់វារីអគ្គិសនីនេះ។ ទោះជាយ៉ាងក្ដី រដ្ឋាភិបាលកម្ពុជាពុំទាន់មានសេចក្ដីប្រកាសជាផ្លូវការទាក់ទងនឹងការអនុម័តសង់ ឬមិនសង់ទំនប់វារីអគ្គិសនីសំបូរនេះទេ។ បើតាមសារព័ត៌មាន The Guardian ឯកឧត្តម អ៊ិត […]

អាន​បន្ថែម