អាផាតមិននៅហុងកុងលក់បានថ្លៃខ្ពស់បំផុតនៅអាស៊ី

អាផាតមិនប្រណិតមួយនៅទីក្រុងហុងកុងត្រូវបានលក់ក្នុងតម្លៃ ១៧,០០០ដុល្លារក្នុងមួយហ្វូតការ៉េ ដែលធ្វើឱ្យវាក្លាយជាអចលនទ្រព្យលំនៅឋានដែលថ្លៃបំផុតនៅអាស៊ី​។

អាន​បន្ថែម

Sky Forest for Vietnam Real Estate Project

មានការបង្ហាញពីផែនការសម្រាប់គម្រោងអចលនទ្រព្យប្រកបដោយលក្ខណៈច្នៃប្រឌិតបំផុតមួយនៅក្នុងប្រទេសវៀតណាម ដែលមានការអភិវឌ្ឍអគារខ្ពស់អមដោយទេសភាពព្រៃលើមេឃ "Sky Forest" នៅលើដំបូលអគារ។

អាន​បន្ថែម

អចលនទ្រព្យពាណិជ្ជកម្មនៅអាស៊ីកើនឡើងនូវភាគរយក្នុងអចលនទ្រព្យពិភពលោក

ការសិក្សាថ្មីមួយរបស់ក្រុមហ៊ុន CBRE បានបង្ហាញពីកំណើនអចលនទ្រព្យពាណិជ្ជកម្មនៅអាស៊ីជាភាគរយនៃការផ្គត់ផ្គង់នៅក្នុងសកលលោក ដែលក្នុងនោះទីក្រុងតូក្យូតំណាងឱ្យទីផ្សារមួយដែលធំជាងគេរបស់ពិភពលោក។

អាន​បន្ថែម

ថៃនៅតែខ្លាំងខណៈមានការធ្លាក់ចុះការវិនិយោគលើសណ្ឋាគារនៅតំបន់អាស៊ីប៉ាស៊ីហ្វិក

រវិនិយោគក្នុងទីផ្សារអចលនទ្រព្យសណ្ឋាគារនៅអាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះ ២២ភាគរយក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០១៧ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL ។

អាន​បន្ថែម

ខណ្ឌមានជ័យគោលដៅសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

ខណ្ឌមានជ័យជាខណ្ឌមួយក្នុងខណ្ឌធំៗក្នុងរាជធានីភ្នំពេញដែលត្រូវបានកំណត់ជាគោលដៅសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយសារតែទីតាំងយុទ្ធសាស្រ្តរបស់ខណ្ឌនៅភាគខាងត្បូងនៃរាជធានី។ ខណ្ឌដែលមានសង្កាត់ចំនួនបួនលាតសន្ធឹងនៅចុងភាគអាគ្នេយ៍នៃទីក្រុងនេះ មានគម្រោងជាច្រើនត្រូវបានអនុវត្តរួចហើយនៅឆ្នាំ២០១៧។ ផ្លូវថ្នល់ថ្មី ការកែលម្អប្រឡាយ និងការជួសជុលប្រព័ន្ធលូទឹកត្រូវបានអនុវត្តទាំងអស់នៅឆ្នាំនេះ ប៉ុន្តែល្បឿននៃការអភិវឌ្ឍនៅក្នុងតំបន់ ជាពិសេសការបើកដំណើរការប្រើប្រាស់មហាវិថី ហ៊ុន សែន មានន័យថាសាលារាជធានីមានផែនការធំៗសម្រាប់តំបន់នេះ។ ស្ថានីយបូមទឹកពីរដំណាក់ថ្មីមួយនឹងត្រូវដំឡើងនៅចន្លោះរវាងបឹងទំពុន និងមហាវិថី ហ៊ុន សែន ដើម្បីពង្រឹងការគ្រប់គ្រងទឹកជំនន់នៅក្នុងតំបន់ ជាពិសេសចាប់តាំងពីការចាក់បំពេញបឹងត្របែក។ ក្រៅពីនេះក៏មានផងដែរគម្រោងស្ពានអាកាសថ្មីចំនួនពីរ ឬបីនៅខណ្ឌមានជ័យ ក្នុងតំបន់កកស្ទះចរាចរណ៍គួរឲ្យកត់សម្គាល់ដែលនៅចន្លោះរវាងមហាវិថី ហ៊ុន សែន ផ្លូវលេខ២៧១ និងមហាវិថីមុនីវង្ស ហើយស្ពានអាកាសមួយទៀតនៅឧទ្យានកាណាឌីយ៉ាកាត់មហាវិថីវេងស្រេង និងផ្លូវឧកញ៉ា ដួង ងៀប។

អាន​បន្ថែម

ផ្លូវជាតិលេខ២ លេខ៣ និងលេខ៤ នឹងត្រូវពង្រីក

ក្រសួងសាធារណការបានប្រកាសពីផែនការពង្រីកផ្លូវជាតិលេខ៣ និងលេខ៤ ដោយមានជួលក្រុមហ៊ុនចិនសម្រាប់ការប្រឹក្សាយោបល់ផ្នែកបច្ចេកទេសនិងការសាងសង់ ។ ផ្លូវជាតិលេខ៣ នឹងត្រូវពង្រីកបន្ថែមនូវផ្លូវពីរជួរលើចម្ងាយផ្លូវ ៨២គីឡូម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅទៅបាយកូស ខេត្តតាកែវ។ ក្រុមហ៊ុន Wan Ann របស់ចិនកំពុងធ្វើការជាអ្នកពិគ្រោះយោបល់ផ្នែកបច្ចេកទេសហើយនឹងដាក់ជូននូវគំរូរចនាចុងក្រោយ ។ ក្រៅពីនេះក៏មានផែនការពង្រីកផ្លូវជាតិលេខ២ តាមរយៈការគាំទ្រមូលនិធិពីប្រទេសកូរ៉េខាងត្បូង ហើយដែលបច្ចុប្បន្នកំពុងសិក្សាពីលទ្ធភាពសាងសង់។ ការងារនេះក៏ត្រូវបានរំពឹងថានឹងចាប់ផ្តើមក្នុងពេលឆាប់ៗផងដែរលើការធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ៤។ រាជរដ្ឋាភិបាលមានបំណងចាប់ផ្តើមការងារផ្លូវថ្នល់នៅមុន ឬបន្ទាប់ពីការបោះឆ្នោតជាតិដែលគ្រោងនឹងធ្វើនៅពាក់កណ្តាលឆ្នាំ២០១៨។

អាន​បន្ថែម

រដ្ឋមន្រ្តីអំពាវនាវអោយមានការគោរពច្បាប់

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា បានប្រើប្រាស់សុន្ទរកថារបស់លោកនៅក្នុងពិធីបើកពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាលើកទី៤ ដើម្បីផ្ញើសារមួយទៅកាន់វិស័យអភិវឌ្ឍន៍អចលនទ្រព្យ។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាគន្លឹះរបស់ឯកឧត្តម ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឲ្យតួអង្គសំខាន់ៗនៅក្នុងឧស្សាហកម្មសំណង់និងអចលនទ្រព្យ អនុវត្តតាមបទប្បញ្ញត្តិបច្ចេកទេសនិងច្បាប់ដើម្បីទទួលបានការអនុញ្ញាតសាងសង់មុនពេលសាងសង់។ ឯកឧត្តមបានមានប្រសាសន៍ថា “ក្រុមហ៊ុនសំណង់ និងស្ថាបត្យកម្មរួមទាំងក្រុមកម្មករសំណង់ត្រូវបានតម្រូវឲ្យចុះបញ្ជីអាជីវកម្មរបស់ខ្លួនស្របតាមច្បាប់ដែលកំពុងអនុវត្ត។” ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា “វាមានភាពចាំបាច់ក្នុងការរៀបចំសំណង់ និងថែទាំការដ្ឋាន រួមទាំងអនាម័យផ្លូវថ្នល់សាធារណៈ ជាពិសេសការដឹកជញ្ជូនបេតុងនិងសម្ភារសំណង់ផ្សេងៗនៅតាមផ្លូវសាធារណៈ។ រាល់ការដ្ឋានសាងសង់ត្រូវតែបំពាក់នូវបរិក្ខារ និងឧបករណ៍ដើម្បីការពារសុវត្ថិភាព និងសុខុមាលភាពរបស់កម្មករ។”

អាន​បន្ថែម

ចិននឹងបញ្ចប់ការសាងសង់អគារ Gold Tower 42

គម្រោងអគារ Gold Tower 42 ដែលហ៊ុមព័ទ្ធទុកចោល ទីបំផុតទៅដូចជាស្ថិតនៅលើផ្លូវឈានទៅរកការបិទបញ្ចប់នៅខែវិច្ឆិកា បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍កូរ៉េ Yun​woo បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីចាប់ផ្តើមការសាងសង់ឡើងវិញ។ លោក Kim Tae Yeon អគ្គនាយកក្រុមហ៊ុន Yunwoo បានប្រកាសនៅក្នុងពិធីថា ការសាងសង់នឹងចាប់ផ្តើមជាថ្មីម្តងទៀតនៅឆ្នាំ ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៩។ ការថ្លែងបែបនេះគឺបន្ទាប់ពីការសន្យារបស់ក្រុមហ៊ុន Yunwoo ជាមួយរាជរដ្ឋាភិបាលកម្ពុជាកាលពីដើមឆ្នាំបន្ទាប់ពីរាជរដ្ឋាភិបាលគំរាមថានឹងរឹបអូសអចលនទ្រព្យនេះ។ ក្រុមហ៊ុនអភិវឌ្ឍន៍ក៏បានផ្តល់ការធានាថា ក្រុមហ៊ុននឹងមិនលក់យូនីតបន្ថែមទៀតទេរហូតដល់គម្រោងត្រូវបានបញ្ចប់។ ជាន់អគារចំនួន ៣១ជាន់ ត្រូវបានសាងសង់ឡើងរួចហើយ ជាមួយនិងផែនការសាងសង់ចំណតរថយន្តក្រោមដីចំនួន ៥ជាន់ មជ្ឈមណ្ឌលទិញទំនិញចំនួន ៣ជាន់ ការិយាល័យរដ្ឋបាលចំនួន ៨ជាន់ និងខុនដូចំនួន ២៩ជាន់ដែលមាន ៣៩៩យូនីត។ ក្រុមហ៊ុន Yunwoo បានអះអាងថា បានចំណាយថវិកាចំនួន ១០០លានដុល្លាររួចទៅហើយលើគម្រោងនេះ ហើយដំណាក់កាលបន្ទាប់ត្រូវការថវិកាចំនួន ១៤០លានដុល្លារបន្ថែមទៀត។

អាន​បន្ថែម

ថវិកាចំនួន ៣.៥លានដុល្លារត្រូវបានចំណាយលើហេដ្ឋារចនាសម្ព័ន្ធរាជធានី

រាជរដ្ឋាភិបាលបានប្រកាសថា ខ្លួនបានចំណាយថវិកាចំនួន ៣.៤លានដុល្លារទៅលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរាជធានីក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០១៧ ដោយមិនរាប់បញ្ចូលការងារធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធលូទឹក ការថែទាំស្ពាន និងការជួសជុលអាគារក្រុង។ អ្នកនាំពាក្យរបស់សាលារាជធានីលោក មេត មាសភក្តី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការងារកែលម្អរាជធានីត្រូវបានបញ្ចូលទៅក្នុងថវិកាប្រចាំឆ្នាំរបស់សាលារាជធានីភ្នំពេញ។ ទោះបីជារាជរដ្ឋាភិបាលបានខិតខំធ្វើការងារលើការធ្វើឲ្យប្រសើរឡើងតំបន់នៅជុំវិញវត្តភ្នំ ព្រះបរមរាជវាំង ការកែលម្អផ្លូវដើរតាមមាត់ទន្លេ និងការកែលម្អផ្លូវថ្នល់ក៏ដោយ ទីក្រុងនៅតែខ្វះការអភិវឌ្ឍតំបន់បៃតង។ ប្រតិបត្តិករទេសចរណ៍និងអ្នករៀបចំផែនការទីក្រុងបន្តអំពាវនាវឲ្យរដ្ឋាភិបាលគ្រប់គ្រងល្បឿននៃការអភិវឌ្ឍទីក្រុងដើម្បីបញ្ចូលតំបន់បៃតងឲ្យច្រើនឡើងសម្រាប់ជាប្រយោជន៍ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

អាន​បន្ថែម

ការសាងសង់បុរីកើនឡើងខ្លាំងមុនការបោះឆ្នោត

ចំនួនការសាងសង់បុរីថ្មីៗជាច្រើនត្រូវបានប្រកាសនៅដំណាច់ឆ្នាំ២០១៧ ដែលនេះផ្តល់នូវសូចនាករថា ឧស្សាហកម្មនេះនៅតែមានសន្ទុះខ្លាំងនៅមុនការបោះឆ្នោតនៅឆ្នាំក្រោយ។ បុរីវិមានភ្នំពេញបានប្រកាសពីការសាងសង់គម្រោងទី៨ របស់ខ្លួននៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅផ្លូវបុរីអង្គរជិតនឹងគម្រោងមួយផ្សេងទៀតរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន Chip Mong Land ក៏បានចាប់ផ្តើមសាងសង់លើគម្រោង Landmark 271 របស់ខ្លួននៅកណ្តាលរាជធានីនៅចុងខែធ្នូផងដែរ។ The Palm ដែលជាគម្រោងសម្រាប់ការរស់នៅលក្ខណៈបែបរីសតដ៏ពិសេស អភិវឌ្ឍន៍ដោយក្រុមហ៊ុន World​Bridge Group នៅតាមបណ្តោយផ្លូវជាតិលេខ១ ក៏បានចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែធ្នូ នេះផងដែរ។ ការបន្តដាក់ចេញនូវគម្រោងថ្មីៗបង្ហាញថា តាមទស្សនរបស់វិនិយោគិន ទីផ្សារអចលនទ្រព្យនឹងបន្តកើនឡើងនៅក្រោយការបោះឆ្នោត។

អាន​បន្ថែម

ការធ្វើឲ្យប្រាកដថាជាបំពង់ល្អបំផុត

បំពង់ផ្គត់ផ្គង់ទឹកគឺជាសមាសធាតុសំខាន់មួយនៃផ្ទះព្រោះរាល់សកម្មភាពប្រចាំថ្ងៃរបស់យើង មិនថាជាការងូតទឹក លាងចាន ឬស្រោចទឹករុក្ខជាតិ គឺត្រូវការប្រើប្រាស់ទឹក។ ទោះជាយ៉ាងណា ការប្រើប្រាស់ទឹកត្រូវការបំពង់ផ្គត់ផ្គង់ទឹកនៅក្នុងផ្ទះដើម្បីងាយស្រួលប្រើប្រាស់។ ដូច្នេះ ការជ្រើសរើស និងតំឡើងបំពង់ផ្គត់ផ្គង់ទឹកគឺជាការងារដែលមិនគួរមើលរំលង។ ការជ្រើសរើសប្រភេទបំពង់ផ្គត់ផ្គង់ទឹកត្រឹមត្រូវសម្រាប់ការប្រើប្រាស់ និងជ្រើសរើសបំពង់ផ្គត់ផ្គង់ទឹកដែលផលិតពីវត្ថុធាតុដើមមានគុណភាពខ្ពស់នឹងជួយពន្យារអាយុកាលផលិតផល និងបង្ការមិនឲ្យការខូចខាតកើតឡើងដោយងាយស្រួល។ សម្រាប់អ្នកដែលនឹងសាងសង់ផ្ទះ ឬបញ្ចប់ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹក អ្នកគួរពិចារណាអំពីថ្លៃតំឡើង និងការជ្រើសរើសបំពង់ផ្គត់ផ្គង់ទឹកយ៉ាងត្រឹមត្រូវ។ ថ្លៃបំពង់ផ្គត់ផ្គង់ទឹក ថ្វីបើបំពង់ផ្គត់ផ្គង់ទឹកមានសារៈសំខាន់មិនចាញ់ផ្នែកផ្សេងទៀតនៃផ្ទះក៏ដោយ ថ្លៃបំពង់ផ្គត់ផ្គង់ទឹកសម្រាប់តំឡើងក្នុងផ្ទះត្រូវបានចាត់ទុកថាមានតម្លៃថោក ព្រោះវាស្មើនឹង ១%នៃតម្លៃសាងសង់ផ្ទះមួយ​។ ប្រសិនបើថ្លៃសាងសង់ផ្ទះលើសពី ៣០,០០០ដុលា្លរ នោះថ្លៃចំណាយលើបំពង់ផ្គត់ផ្គង់ទឹកនឹងអស់ប្រហែល ៣០០ដុល្លារប៉ុណ្ណោះ។ ការជ្រើសរើសបំពង់ ទីមួយ អ្នកគួរពិនិត្យមើលផលិតផលបំពង់ដែលមានពាណិជ្ជសញ្ញានិងម៉ាកស្តង់ដារផលិតផលឧស្សាហកម្មដែលមានលេខបញ្ជាក់ច្បាស់លាស់ពីទំហំបំពង់ ដើម្បីប្រាកដថាផលិតផលដែលបានជ្រើសត្រូវតាមស្តង់ដារនិងសមស្របសម្រាប់ការប្រើប្រាស់។ ទីពីរ អ្នកអាចពិចារណាទិញបំពង់ដែលផលិតពីវត្ថុធាតុដើមមានគុណភាពខ្ពស់ដើម្បីជួយពន្យារអាយុកាលផលិតផល និងជួយបង្ការការខូចខាត។ បំពង់ដែលមានផ្ទៃរលោងទាំងខាងក្រៅនិងខាងក្នុងអាចឲ្យទឹកហូរបានយ៉ាងងាយស្រួល។ ជម្រើសមួយទៀត គឺការប្រើស៊ីម៉ង់ត៍រំលាយដែលមានសារធាតុអាចធ្វើឲ្យរាវនិងរំលាយបំពង់ហើយភ្ជាប់តំណជាបំពង់តែមួយ ជំនួសឲ្យការប្រើកាវបិទបំពង់ ព្រោះថាស៊ីម៉ងត៍រំលាយនេះការពារការលេចធ្លាយមានប្រសិទ្ធភាពជាង។ លើសពីនេះទៅទៀត អ្នកគួរជ្រើសរើសតំណនិងបំពង់ដែលស៊ីគ្នាល្អឥតខ្ចោះ និងប្រើម៉ាកផលិតផលដែលមានស្តង់ដារគួរឲ្យទុកចិត្តបាន។

អាន​បន្ថែម

Long-delayed Gold Tower 42 Gets the Go-ahead

បន្ទាប់ពីការប្រកាសជាង៤ដងថាការសាងសង់នឹងចាប់ផ្តើមឡើងវិញមក អគារ Gold Tower 42 ដែលជាគម្រោងនៅក្នុងទីប្រជុំជនភ្នំពេញដែលត្រូវបានពន្យារពេលជាយូរមកហើយនោះទីបំផុតទៅបានកំណត់ពេលចាប់ផ្តើមដំណើរការ។ ក្រុមហ៊ុន Yon Woo Co., Ltd របស់កូរ៉េខាងត្បូងបានប្រកាសជាផ្លូវការនៅឯសន្និសីទសារព័ត៌មានថា ក្រុមហ៊ុននឹងបន្តការសាងសង់ឡើងវិញនៅលើទីតាំងនៅដើមឆ្នាំក្រោយបន្ទាប់ពីការផ្អាកជិត ១០ឆ្នាំ។ បន្ទាប់ពីការមិនគោរពពាក្យសន្យាជាច្រើនដងជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងដ៏ធំមួយ នេះ បានចុះកិច្ចព្រមព្រៀងមួយកាលពីចុងខែ វិច្ឆិកា ជាមួយក្រុមហ៊ុនសាង់សង់របស់ចិនពីរ គឺ ក្រុមហ៊ុន Shenzhen Hongtao Decoration និងក្រុមហ៊ុន Waiman Construction & Engineering។ កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអភិវឌ្ឍន៍កូរ៉េ Yon Woo និងក្រុមហ៊ុនចិនទំាងពីរ បានបេ្តជ្ញាចិត្ត យ៉ាងមុតមាំថា នឹងបញ្ចប់ការសាងសង់អគារដ៏ ខ្ពស់ស្កឹមស្កៃនេះ ដោយដាក់កាលបរិច្ឆេទរយៈពេលពីរឆ្នាំ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩។ បើគ្មានការប្រែប្រួលនោះទេ ក្រុមហ៊ុននឹងចាប់ផ្តើមការងាសាងសង់នៅខែកុម្ភៈ ឬខែមីនា ឆ្នាំ ២០១៨ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ របស់ក្រុមហ៊ុននៅក្នុងសន្និសីទកាសែតស្តីពីការចុះកុងត្រាបន្តដំណើរការសាងសង់អគារពាណិជ្ជកម្ម ៤២ ជាន់ បានធ្វើឡើងនៅឯសណ្ឋាគារ Le Royal […]

អាន​បន្ថែម