Rinnai នាំមកនូវដំណោះស្រាយបច្ចេកវិទ្យាកម្តៅទឹកថ្មីដល់កម្ពុជា

បន្ទាប់ពីសិក្ខាសាលាបង្ហាញប្រព័ន្ធទឹកក្តៅរបស់ខ្លួនទៅកាន់ទីផ្សារនៅខេត្តសៀមរាប កាលពីខែកក្កដាឆ្នាំនេះ Rinnai ឥឡូវនេះកំពុងណែនាំពីឧបករណ៍ប្រព័ន្ធទឹកក្តៅថ្មី Electric Instant Water Heater –the Crystal Series។

អាន​បន្ថែម

រដ្ឋាភិបាលបង្ហាញផែនការទីក្រុងនាគរាជ ៨០ប៊ីលានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីការអភិវឌ្ឍ “ទីក្រុងនាគសម្តេចតេជោ” ដែលត្រូវបានដាក់ឈ្មោះតាមសញ្ញាចក្ររាសីរបស់នាយករដ្ឋមន្រ្តីប្រទេសកម្ពុជា សម្តេច ហ៊ុន សែន។ ផែនការទីក្រុងរណបថ្មីនេះត្រូវបានគ្រប់គ្រងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយត្រូវបានគេរំពឹងថានឹងត្រូវការទឹកប្រាក់វិនិយោគ ៨០ប៊ីលានដុល្លារ។ ថ្វីបើគម្រោងនេះត្រូវបានលើកយកមកជជែកពិភាក្សាដំបូងនៅឆ្នាំ២០១០ក៏ដោយ ក្រសួងនៅតែបន្តស្វែងរកដៃគូវិនិយោគបន្ថែមទៀតពីវិស័យឯកជន ដោយសារតែមកដល់បច្ចុប្បន្នមានតែក្រុមហ៊ុនចិនចំនួនបីប៉ុណ្ណោះដែលបង្ហាញការចាប់អារម្មណ៍ចំពោះគំនិតនេះ។ ទោះបីទីតាំងពិតប្រាកដនៃទីក្រុងនេះមិនត្រូវបានបង្ហាញឱ្យដឹងក៏ដោយ គម្រោងនេះត្រូវបានគេរំពឹងថានឹងសាងសង់នៅលើផ្ទៃដីទំហំ​ ៣០០,០០០ហិកតា ស្ថិតនៅចន្លោះទន្លេសាបនិងទន្លេមេគង្គ នេះបើយោងតាមកាសែតភ្នំពេញប៉ុស្តិ៍។ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ឯកឧត្តម ភឿង សោភ័ណ បានប្រកាសពីផែនការនេះក្នុងអំឡុងពេលពិភាក្សាការងារជាមួយក្រុមហ៊ុនសំណង់ចំនួន៦ មកពីប្រទេសបារាំងនៅដើមខែកញ្ញា។ ឯកឧត្តមបានមានប្រសាសន៍ថា “ប្រសិនបើគម្រោងដំណើរការនៅពេលដែលវាមានប្រាក់គ្រប់គ្រាន់ វានឹងត្រូវចំណាយពេល ១០ឆ្នាំដើម្បីបញ្ចប់គម្រោង” ហើយបានបន្ថែមថា ក្រុមហ៊ុនសំណង់ពីប្រទេសបារាំងនឹងជួយដល់ការងារបច្ចេកទេស។ យោងតាមឯកឧត្តមរដ្ឋលេខាធិការ ប្លង់មេត្រូវបានរៀបចំរួចរាល់ហើយ ហើយការរចនាជាទូទៅនៃទីក្រុងហាក់ដូចជានាគផុសចេញពីដី។ លោកបានពន្យល់ថា “ការរចនាគម្រោងនេះនឹងមានគំនិតរចនាបថខ្មែររួមជាមួយនិងភាពទំនើបដើម្បីធានាថាអត្តសញ្ញាណរចនាបថជាតិត្រូវបានថែរក្សាយ៉ាងល្អឥតខ្ចោះ”។ ទោះជាយ៉ាងណាលោក សេង ឡុត អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា លោកមិនទាន់បានដឹងពីផែនការជាក់លាក់សម្រាប់ទីក្រុងថ្មីនេះនៅឡើយទេ។ រដ្ឋលេខាធិការក្រសួងឯកឧត្តម ភឿង សោភ័ណ បានមានប្រសាសន៍ថា ការអភិវឌ្ឍទីក្រុងនេះនឹងបន្ធូរភាពកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដែលការកកស្ទះចរាចរណ៍កើតមានជារៀងរាល់ថ្ងៃ ជាពិសេសនៅម៉ោងមមាញឹក ព្រោះថាចំនួនប្រជាជនចេះតែបន្តកើនឡើង។ វាមានរយៈពេល ៥៨០ឆ្នាំមកហើយចាប់តាំងពីប្រទេសកម្ពុជាសាងសង់ទីក្រុងថ្មី”។ ការអភិវឌ្ឍអគារខ្ពស់ៗជាច្រើននៅរាជធានីភ្នំពេញមានន័យថា លំហូរនៃប្រជាជនពីទីជនបទមកទីក្រុងកំពុងកើនឡើងជាលំដាប់។ ជាលទ្ធផល […]

អាន​បន្ថែម

Lighthouse club កម្ពុជាជួបជុំគ្នានៅថ្ងៃទី ២៨ កញ្ញា ២០១៧

លឹប Lighthouse កម្ពុជា បានរៀបចំព្រឹត្តិការណ៍សង្គមនៅខែកញ្ញានៅក្នុងបរិយាកាសដ៏ពិសេសនៅអាគារបន្សល់ពីសម័យអាណានិគមដ៏ស្រស់ស្អាតរបស់ The Chinese House។ សូមថ្លែងអំណរគុណដល់លោក បិន និងក្រុមការងាររបស់លោក ដែលបានធ្វើជាម្ចាស់ផ្ទះ និងផ្តល់ជូននូវម្ហូបអាហារ និងភេសជ្ជៈឆ្ងាញ់ៗ ធ្វើឲ្យការសន្ទនាប្រព្រឹត្តទៅដោយរលូន។ វាពិតជាគួរឲ្យរីករាយដែលមានការអញ្ជើញចូលរួមពីបុគ្គលពិសេសៗទាំងអស់ ហើយវាក៏ពិតជាពិសេសដែលបានជួបមិត្តភក្តិចាស់មួយចំនួន សមាជិកថ្មីរបស់ក្លឹប និងអ្នកចូលរួមផ្សេងទៀត។ សូមអរគុណជាពិសេសចំពោះអ្នកឧបត្ថម្ភក្នុងខែកញ្ញារបស់យើង – RTD Enterprise & MAHKO! យើងសូមអរគុណចំពោះការគាំទ្ររបស់អ្នក។ ទឹកចិត្តសប្បុរសធម៌របស់អ្នកអាចឲ្យយើងជួយដល់សិស្សានុសិស្សសម្រាប់ការសិក្សារបស់ពួកគេ និងជួយដល់កម្មករសំណង់កម្ពុជា និងក្រុមគ្រួសាររបស់ពួកគេក្នុងពេលលំបាក។ កម្មវិធីសង្គមនៅខែតុលានឹងប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា – សូមមើលនៅទីនេះ សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីនាពេលខាងមុខ … សង្ឃឹមថានឹងបានជួបអ្នកទាំងអស់គ្នានៅក្នុងកម្មវិធី!

អាន​បន្ថែម

Lighthouse Club – ថ្ងៃនៃគ្រួសារ Golf ២២ តុលា ២០១៧ នៅ City Golf

នៅថ្ងៃសៅរ៍ទី២២ ខែតុលា ឆ្នាំ២០១៧ ក្លឹប Lighthouse កម្ពុជា ដែលជាអង្គការសប្បុរសធម៌មួយផ្តល់ការគាំទ្រដល់កម្មករសំណង់កម្ពុជាដែលជួបការលំបាក បានប្រារព្ធព្រឹត្តិការណ៍កីឡាកូនហ្គោលគ្រួសារប្រចាំឆ្នាំជាលើកដំបូងរបស់ខ្លួន។ ព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅទីលានវាយកូនហ្គោលស៊ីធីហ្គោលក្នុងរាជធានីភ្នំពេញ ដោយមានអ្នកលេង និងភ្ញៀវប្រហែល ៦០នាក់បានចូលរួម។ ដោយវាជាកម្មវិធីគ្រួសារ ការប្រកួតPitch and Putt និងកីឡាវាយកូនហ្គោលខ្នាតតូច ត្រូវបានរៀបចំសម្រាប់កុមារ និង Bouncy Castle។ អ្នកលេងអាចរីករាយនឹងកីឡាវាយកូនហ្គោលមិត្តភាពនាពេលរសៀលនៅទីលាន ៩រន្ធ។ បន្ទាប់មកទៀត មានការពិសារភេសជ្ជៈ ការជជែកគ្នា និងការញុំា BBQ ដែលរៀបចំដោយ Fatboys’ Sub and Sandwiches និង Dan’s Meats។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងភាពជាដៃគូជាមួយ Britcham និងអ្នកឧបត្ថម្ភផ្សេងៗទៀតរួមមាន ACH, Alchemy Design, Cicada Bar, សណ្ឋាគារ Raffles Hotel និង H&T Tool Company។ ក្រៅពីនេះក៏មានរង្វាន់ធំៗជាច្រើនត្រូវបានឧបត្ថម្ភដោយម្ចាស់ឧបត្ថម្ភផងដែរ ដែលក្នុងនោះរួមមានទូរទស្សន៍ទំហំ ៣២-inch ឧបត្ថម្ភដោយក្រុមហ៊ុន […]

អាន​បន្ថែម

តើសំណង់អគារខ្ពស់ៗចាំបាច់ឬទេសម្រាប់ក្រុងភ្នំពេញ?

ភពលោកមានការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកអគារទំនើបខ្ពស់ៗ ក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ ហើយនិន្នាការនេះត្រូវបានកត់សំគាល់ឃើញជាពិសេសនៅទ្វីបអាស៊ីដោយសារតែកំណើនសេដ្ឋកិច្ចខ្លាំងនៅទីផ្សារសំខាន់ៗ។ ការសាងសង់អគារខ្ពស់ៗជាសូចនាករនៃភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច។ អគារខ្ពស់មួយជាទូទៅមានមួយ ឬច្រើននៃចំណុចទាំងនេះ៖ កន្លែងវប្បធម៌ ការកំសាន្ត សណ្ឋាគារ ហាងលក់រាយ ការិយាល័យលំដាប់ថ្នាក់ពិភពលោក និងការមើលឃើញទិដ្ឋភាពទីក្រុង ៣៦០ដឺក្រេ ប៉ុន្ដែការអភិវឌ្ឍបែបនេះក៏អាចបង្ហាញពីការពោរពេញដោយអចលនទ្រព្យផងដែរ។ វាជាចម្លើយ Yes និងNo ថាតើទីក្រុងភ្នំពេញចាំបាច់សាងសង់អាគារខ្ពស់ៗដែរឬទេ។ វាអាស្រ័យលើគោលគំនិតនៃការអភិវឌ្ឍ។ នៅតំបន់មួយចំនួនវាសមហេតុផលសម្រាប់ការសាងសង់អគារខ្ពស់ៗ ចំណែកតំបន់មួយចំនួនទៀតគឺមិននោះទេ នេះបើតាមលោក Chhayleang Nguon នាយកប្រតិបត្តិក្រុមហ៊ុន Ratanaka Realty ។ ក្រុមប្រឹក្សា Council on Tall Building and Urban Habitat (CTBUH) ដែលជាស្ថាប័នអន្ដរជាតិក្នុងវិស័យអគារខ្ពស់ៗ និងការរចនាទីក្រុងប្រកបដោយនិរន្តភាព បានឲ្យនិយមន័យពាក្យ “អាគារកម្ពស់ Tall Building” ថាជាអគារដែលមានកម្ពស់ខ្ពស់ជាង ១៥០ម៉ែត្រ។ សព្វថ្ងៃនេះ រាជធានីភ្នំពេញពោរពេញទៅដោយអាគារកម្ពស់ ៨ទៅ ១៥ជាន់ ហើយអាគារទាំងនេះនៅរាយប៉ាយនៅទូទាំងទីក្រុង។ រហូតមកដល់ពេលនេះ ទីក្រុងភ្នំពេញមិនទាន់មានអគារដែលមានកម្ពស់ខ្ពស់ខ្លាំងនោះទេ។​ យ៉ាងណាក៏ដោយមានអាគារកម្ពស់ខ្ពស់ពីរត្រូវបានស្នើឡើងនោះគឺ ការអភិវឌ្ឍចម្រុះដែលមានអគារកម្ពស់ ៧៨ជាន់ […]

អាន​បន្ថែម

តើគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយផ្លូវមួយ” ផ្តល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

ក្នុង ន័យជួយជម្រុញហេដ្ឋារចនាសម្ព័ន្ធក្នុងការដឹកជញ្ជូន ឲ្យកាន់តែប្រើសើរប្រកបដោយចីរភាព និងកាន់តែជិត ព្រមទាំង ធ្វើឲ្យចំណង សេដ្ឋកិច្ច សង្គម វប្បធម៌ និងនយោបាយកាន់តែរីកធំ គំនិតផ្តួចផ្តើមផ្តើម “ ខ្សែក្រវាត់មួយ ផ្លូវមួយ” (OBOR) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Xi Jinping នៃសារធារណរដ្ឋមានិតចិន។ យោង តាមប្រសាសន៍ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Regional Conference) ឆ្នាំ២០១៧ នៅប្រទេសអូស្រ្តាលី កាលពីដើមខែវិច្ឆិកាកន្លងមកនេះ បានលើកឡើងថា “ ខ្សែក្រវាត់មួយ ផ្លូវមួយ” ដែលជាគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតី Xi Jinping មានគោលបំណងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ដើម្បីតភ្ជាប់ទ្វីបអាស៊ី ជាមួយអឺរ៉ុប និងអាហ្វ្រិក តាមផ្លូវពាណិជ្ជកម្មសូត្រពីជំនាន់មុន។ ឯកឧត្តមបានបន្ថែមថា គំនិតផ្ដួចផ្ដើមនេះ មិនត្រឹមតែនាំមកនូវឧត្ដមប្រយោជន៍ជូនប្រទេសពាក់ព័ន្ធតែប៉ុណ្ណោះទេ តែវានឹងក្លាយជាយុទ្ធសាស្ត្ររយៈពេលវែងក្នុងការជំរុញការតភ្ជាប់ និងសហប្រតិបត្តិការលើគ្រប់វិស័យរួមមានហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វិនិយោគ និងហិរញ្ញវត្ថុ ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។ […]

អាន​បន្ថែម

អគារពាណិជ្ជកម្មកម្ពស់៧៨ ជាន់ ថ្មីមួយទៀតនឹងរះឡើងក្បែរទីក្រុងកោះពេជ្រ

ភ្នំពេញ៖ អគារពាណិជ្ជកម្ម Glory International Centre ក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន​ចំណាយទុនខ្ទង់រយលានដុល្លារអារមេរិក ស្ថិត​នៅក្បែរទីក្រុងរណបកោះពេជ្រ ជិតអគារ The Bridge ត្រូវបានរំពឹង​ថានឹងបើកឲ្យដំណើរកានៅឆ្នាំ២០២៣។

អាន​បន្ថែម

OCIC នឹងសាងសង់ស្ពានបណ្តោះអាសន្ន

ក្រុមហ៊ុនវិនិយោគកម្ពុជាក្រៅប្រទេសទុនអណិកជនកម្ពុជា (OCIC) នឹងសាងសង់ស្ពានបណ្តោះអាសន្នមួយនៅលើទន្លេសាបដើម្បីបន្ធូរការកកស្ទះក្នុងអំឡុងពេលជួសជុលស្ពានមិត្តភាពកម្ពុជា – ជប៉ុន។ ក្រុមហ៊ុនបានប្រកាសកាលពីខែកក្កដា ថា ខ្លួននឹងវិនិយោគទឹកប្រាក់ 7 ៧លានដុល្លារ ដើម្បីសាងសង់ស្ពានដែកបណ្តោះអាសន្នដែលលាតសន្ធឹងពីស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិចនៅផ្លូវជាតិលេខ 5 ៥ ឆ្លងទៅទីក្រុងរណបជ្រោយចង្វារ ។ ការសាងសង់ស្ពាននេះនឹងចាប់ផ្តើមនៅខែសីហា ហើយនឹងចំណាយពេលប្រាំពីរខែ។ ស្ពាននេះនឹងត្រូវបានដាក់ឲ្យប្រើប្រាស់រយៈពេលពីរឆ្នាំរហូតទាល់តែការជួសជុលស្ពានធំដែលមានតម្លៃ 30 ៣០ លានដុល្លារត្រូវបានបញ្ចប់។ ស្ពានអចិន្រ្តៃយ៍ត្រូវបានគេរំពឹងថានឹងត្រូវបានសាងសង់នៅពេលក្រោយ ដើម្បីភ្ជាប់ទៅកាន់ទីក្រុងរណបជ្រោយចង្វារ ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន OCIC ។

អាន​បន្ថែម

សណ្ឋាគារ-កាស៊ីណូ Naga2 ប្រកាសបើកដំណើរការសាកល្បង

ភ្នំពេញ៖ ស្ថិត​នៅជិតដងទន្លេមេគង្គ ទល់មុខទីតាំងគម្រោង​សាងសង់អគារពាណិជ្ជកម្មកម្ពស់ ១៣៣​ជាន់ មជ្ឈមណ្ឌលកម្សាន្ត Naga2 ដែលមានសណ្ឋាគារ និងការស៊ីណូផងដែរនោះ បានប្រកាសបើកសម្ពោធសាកល្បងកាលពីពេលថ្មីនេះៗ។

អាន​បន្ថែម

ជប៉ុនបោះទុន ៧០លានដុល្លារវិនិយោគលលើលំនៅដ្ឋានតម្លៃសមរម្យ

ភ្នំពេញ៖ ក្រុមហ៊ុន Arakawa Co, ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន នឹងបោះទុនវិនិយោគ ៧០ លានដុល្លាអាមេរិក លើលំនៅដ្ឋានតម្លៃសមរម្យ ដែលមានផ្ទៃដីទំហំ ១៣,៦៨០ ម៉ែត្រក្រឡា​ ស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោង​អភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យនេះ​ បានប្រកាសបើកសម្ពោធការដ្ឋានសាងសង់នៅថ្ងៃទី ៨ ខែវិច្ឆិកា​ខាងមុខនេះ​ ក្រោមអធិបតីភាព ឯកឧត្តម​ ជា សុផារ៉ា​ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់។ លំ​នៅដ្ឋានអភិវឌ្ឍន៍នេះ នឹងត្រូវសាងសង់ជាពីរដំណាក់កាល ដោយដំណាក់ដំបូង​ ក្រុមហ៊ុន Arakawa នឹងសាងសង់អគារស្នាក់នៅរួមចំនួន ១០​អគារ ចែកជា៥ ប្លុក ដោយក្នុង១ ប្លុក មាន២ អគារ និងមានកម្ពស់ពី ១៩ ជាន់ទៅ ២៣ ជាន់ មានបន្ទប់ស្នាក់នៅសរុបប្រមាណ​ ២.០០០​ បន្ទប់។ គួររំលឹកថា ក្រុមហ៊ុនអភិវឌ្ឍន៍ជប៉ុន Arakawa ទទួលបានសិទិ្ធអភិវឌ្ឍន៍អគារកម្ពស់ ២១ ជាន់​ ក្នុងតម្លៃ […]

អាន​បន្ថែម

អគារខុនដូថ្មីរបស់សិង្ហបុរីប្រើប្រាស់ PPVC

អគារ ខុន ដូ ថ្មី ចំនួន ពីរ នឹង លេចឡើង ក្នុង ពេល ឆាប់ៗ នៅលើ ទឹកដី សិង្ហ បុរី បន្ទាប់ពី មាន កិច្ចព្រមព្រៀង ក្នុង ទំហំ ទឹកប្រាក់ ១១៣ លាន ដុល្លារ អាមេរិក រវាង ក្រុមហ៊ុន United Venture Development និង ក្រុមហ៊ុន Dragages Singapore ដែល ជា បុត្ត សម្ព័ន្ធ របស់ ក្រុមហ៊ុន Bouygues Construction ។ អគារ នេះ មានការ រចនា ប្រកបដោយ ភាព ទាក់ទាញ ដោយ ក្រុម ស្ថាបត្យក រ ADDP […]

អាន​បន្ថែម

MEGAWORLD ឈ្នះពាន់រង្វាន់ធំនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យហ្វីលីពីន

ក្រុមហ៊ុនសាជីវកម្ម Megaword នាំមុខគេក្នុងការទទួលបានពានរង្វាន់អចលនទ្រព្យហ្វីលីពីនប្រចាំឆ្នាំលើកទីបួននៅខែមេសា ដោយទទួលបានពានរង្វាន់ធំៗចំនួន៤ រួមទាំងពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត (ប្រទេសហ្វីលីពីន)

អាន​បន្ថែម