តម្លៃដីធ្លីនៅភ្នំពេញក្នុងឆ្នាំ ២០១៨ ព្យាករណ៍ថានឹងធ្លាក់ចុះ

យោងតាមការស្ទង់មតិដែលធ្វើឡើងដោយក្រុមហ៊ុន Key Estate Co. Ltd តម្លៃដីនៅភ្នំពេញទំនងជានឹងធ្លាក់ចុះពី២ ទៅ ៥ភាគរយ ដោយសារតែកត្តាសេដ្ឋកិច្ចនិងនយោបាយ។ លោក សន សៀប ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Key Estate Co. , Ltd. និងជាអ្នកវិភាគអចលនទ្រព្យម្នាក់នៅកម្ពុជាបានមានប្រសាសន៍ថា៖ “ជាទូទៅក្នុងអំឡុងពេលជិតបោះឆ្នោតអ្នកវិនិយោគមិនទាន់ចង់បណ្ដាក់ទុន ឬធ្វើអ្វីច្រើនទេ។ ពួកគេចង់រង់ចាំមើលអ្វីដែលនឹងកើតឡើងបន្ទាប់ពីការបោះឆ្នោតសិន” ។ “ទោះជាយ៉ាងណាបន្ទាប់ពីការបោះឆ្នោតតម្លៃដីឬតម្លៃអចលនទ្រព្យទាំងមូល រំពឹងថានឹងកើនឡើងជាថ្មីម្តងទៀតហើយវានឹងកាន់តែប្រសើរឡើង” លោកសនសៀប បានបន្ត៖ ការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខនេះមិនមែនជាកត្តាតែមួយទេ ប៉ុន្តែបញ្ហាសេដ្ឋកិច្ចក្នុងតំបន់ក៏ដូចជាបញ្ហាសេដ្ឋកិច្ចពិភពលោកក៏ជាកត្តាដែលនាំឱ្យតម្លៃដីធ្លីមានការធ្លាក់ចុះដែរ។ “បើផ្ដោតទៅលើប្រទេសកម្ពុជាសេដ្ឋកិច្ចប្រទេសយើងគឺចាត់ទុកថាល្អ ពុំមានបញ្ហាទេ។ ការព្យាករណ៍នៃកំណើន ផលិតផលក្នុងស្រុកសរុប ឬ GDP សម្រាប់ឆ្នាំនេះមានដល់ទៅ ៧ភាគរយ។ ប៉ុន្តែសេដ្ឋកិច្ចក្នុងតំបន់និងសេដ្ឋកិច្ចពិភពលោកទាំងមូលគឺជាមូលហេតុចំបង” លោកសនសៀប បានមានប្រសាសន៍ ៖ លោកបានបន្តទៀតថា៖ “ដោយសារសេដ្ឋកិច្ចរបស់ពួកគេកំពុងប្រឈមនឹងបញ្ហា នៅពេលនេះអ្នកវិនិយោគមានភាពស្ទាក់ស្ទើក្នុងការវិនិយោគ រើសទីតាំងវិនិយោគដោយម៉ត់ចត់ ឬ ផ្អាកការវិនិយោគសិនក្នុងអំឡុងពេលនេះ” ទាក់ទងនឹងតម្លៃដីធ្លីបច្ចុប្បន្ននៅរាជធានីភ្នំពេញការស្ទង់មតិមួយបានបង្ហាញថានៅឆ្នាំ ២០១៧ ខណ្ឌដូនពេញជាខណ្ឌដែលមានតម្លៃដីខ្ពស់ជាងគេ បន្ទាប់មក ខណ្ឌ៧មករា ខណ្ឌចំការមន ខណ្ឌទួលគោក ខ័ណ្ឌមានជ័យ […]

អាន​បន្ថែម

ផ្លូវហាយវេផ្លូវរត់៨ជួរបានដួលរលំនៅក្នុងប្រទេសចិន

ផ្នែកនៃផ្លូវប្រវែង៣០ម៉ែត្រនៃផ្លូវហាយវេទទឹង៨ជួរបានដួលរលំនៅជិតការដ្ឋានសាងសង់ផ្លូវក្រោមដីមួយនៅប្រទេសចិនកាលពីថ្ងៃទី០៧ ខែកុម្ភៈ ដោយបានសម្លាប់មនុស្ស ០៨នាក់។ ឧប្បត្តិហេតុដែលបានកើតឡើងនៅក្នុងក្រុង Foshan ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន នេះបានបណ្តាលឲ្យមនុស្សរងរបួសចំនួន ០៩ នាក់បន្ថែមទៀត។ សេចក្តីរាយការណ៍នៅក្នុងទូរទស្សន៍រដ្ឋចិនបានឲ្យដឹងថាការដួលរលំផ្លូវហាយវេនេះគឺបណ្តាលមកពីទឹកហូរចេញពីបំពង់ទឹកដែលលេចធ្លាយធ្វើឲ្យខូចខាតផ្លូវក្រោមដីដែលកំពុងត្រូវបានសាងសង់នៅពីក្រោមផ្លូវហាយវេនេះ។ កម្មករសំណង់ប្រឹងប្រែងគ្រប់គ្រងទឹកដែលហូរចូលក្នុងផ្លូវរូងក្រោមដីនោះស្ថិតក្នុងចំណោមអ្នកស្លាប់នៅពេលគ្រឿងបង្គុំគ្រឹះផ្លូវស្ពានបាក់រលំ ហើយបន្សល់ទុកនូវក្រហូងដែលមានជម្រៅ ៦ម៉ែត្រ។ ខ្សែរថភ្លើងក្រោមដីដែលកំពុងសាងសង់នេះមានចម្ងាយ ២៣គីឡូម៉ែត្រ ឆ្លងកាត់ក្រុងភាគខាងជើងនៃទីក្រុងក្វាងចូវ។ កាសែត South China Morning Post បានលើកឡើងថាការពង្រីកបណ្តាញផ្លូវក្រោមដីយ៉ាងលឿននៅក្នុងប្រទេសចិនបានធ្វើឲ្យមានការបាក់ស្រុតជាច្រើន និងគ្រោះថ្នាក់ធ្ងន់ធ្ងរជាច្រើនទៀត។

អាន​បន្ថែម

ការសាងសង់អគារបៃតងចាប់ផ្តើម

អគារដែលនឹងក្លាយជាអគារខ្ពស់បំផុតនិងល្បីល្បាញបំផុតមួយរបស់ប្រទេសសិង្ហបុរី និងដែលមានលក្ខណៈធម្មជាតិបៃតងនៅគ្រប់ជាន់ទាំងអស់នោះបានចាប់ផ្តើមសាងសង់ហើយ។ គម្រោងអគារ 88 Market Street ដែលមាន ៥១ជាន់នេះនឹងមានកម្ពស់ ២៨០ម៉ែត្រ និងផ្ទៃក្រឡាទំហំ ៩៣.០០០ម៉ែត្រការ៉េ។ អគារនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មដាណឺម៉ាក Bjarke Ingels Group (BIG) និងក្រុមហ៊ុនអ៊ីតាលី Carlo Ratti Associati (CRA) ហើយផ្នែកខាងក្រៅនៃអគារនឹងធ្វើឡើងពីដែកថែបនិងកញ្ចក់ព្រមទាំងរុំព័ទ្ធដោយលក្ខណៈបៃតង។ សួនព្រៃឈើសាធារណៈ និងទីធ្លា នឹងស្ថិតនៅជាន់ផ្ទាល់ដី ហើយ “សួនព្រៃដង្គំបៃតង (Green Oasis)” ចំនួន៤ជាន់នឹងស្ថិតនៅចន្លោះរវាងជាន់លំនៅដ្ឋាន (៨ជាន់ដំបូង) និងជាន់ការិយាល័យ (២៩ជាន់ខាងលើ)។ គម្រោងនេះត្រូវបានផ្តល់មូលនិធិដោយក្រុមហ៊ុនអភិវឌ្ឍន៍ CapitaLand របស់សិង្ហបុរី និងក្រុមហ៊ុន Mitsubishi Estate របស់ជប៉ុន។

អាន​បន្ថែម

ប្រទេសសិង្ហបុរីបើកដំណើរការមូលនិធិការបង្កើតថ្មីលើការដឹកជញ្ជូនផ្លូវគោក

អាជ្ញាធរដឹកជញ្ជូនផ្លូវគោករបស់សិង្ហបុរី (LTA) បានប្រកាសពីមូលនិធិការបង្កើតថ្មីលើការដឹកជញ្ជូនផ្លូវគោកដែលមានទឹកប្រាក់ចំនួន ១៨.៨លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំ ដើម្បីគាំទ្រដល់ការស្រាវជ្រាវនិងការសាកល្បងនូវដំណោះស្រាយការធ្វើដំណើរបែបថ្មីសម្រាប់ទីក្រុង។ តាមសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ បានឲ្យដឹងថា LTA កំពុងសិក្សាស្រាវជ្រាវពិនិត្យមើលការប្រើប្រាស់យានយន្តស្វ័យប្រវត្តិនិងស្វយ័ត (AVs) ដើម្បីបង្កើនប្រសិទ្ធភាព កាត់បន្ថយបញ្ហាខុសឆ្គងរបស់មនុស្ស និងផ្តល់សេវាឲ្យល្អប្រសើរ។ សេចក្តីថ្លែងការណ៍បានលើកឡើងថា “រថយន្ដក្រុងស្វយ័តនិងខ្សែផ្លូវដឹកជញ្ជូនប្រកបដោយថាមវន្ត និងអាចដឹកទៅមកបានតាមតម្រូវការ អាចនឹងត្រូវបានដាក់ពង្រាយដើម្បីបង្កើនការដឹកជញ្ជូនសាធារណៈតាមរយៈការផ្តល់នូវមធ្យោបាយដឹកជញ្ជូនដែលកាន់តែមានភាពឆ្លើយតប ប្រសិទ្ធភាព និងភាពងាយស្រួលសម្រាប់អ្នកដំណើរ”។ សេចក្តីថ្លែងការណ៍នោះក៏បានបន្ថែមថា មនុស្សយន្តនិងយន្តហោះ Drone ក៏អាចត្រូវបានប្រើដើម្បីពិនិត្យមើលការដឹកជញ្ជូនតាម MRT និងផ្លូវរូងក្រោមដីផងដែរ។ ប្រធានប្រតិបតិ្តរបស់ LTA លោក Ngien Hoon Ping បានលើកឡើងថា “ជាមួយនិងមូលនិធិការបង្កើតថ្មីលើការដឹកជញ្ជូនផ្លូវគោកនេះ ខ្ញុំសង្ឃឹមថានឹងមានដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀតកើតឡើងដើម្បីកែលម្អការដឹកជញ្ជូននៅថ្ងៃខាងមុខ។” នៅសិង្ហបុរីមានមនុស្សប្រហែល ១២៣ពាន់នាក់ ធ្វើការនៅក្នុងឧស្សាហកម្មដឹកជញ្ជូនតាមផ្លូវគោក ដែលបម្រើការដល់អ្នកដំណើរ៥លាននាក់ជារៀងរាល់ថ្ងៃនៅក្នុងការដឹកជញ្ជូនសាធារណៈ។

អាន​បន្ថែម

ការរលំបាក់ផ្លូវថ្មើរជើងក្នុងអគារផ្សារភាគហ៊ុនឥណ្ឌូនេស៊ី

ការរលំបាក់នៃស្ពានថ្មើរជើង (mezzanine walkway) នៅក្នុងអគារផ្សារភាគហ៊ុនហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីបានធ្វើឲ្យមនុស្សជាង ៧៥នាក់ រងរបួស កាលពីខែមករា បើទៅជាមិនមានសេចក្តីរាយការណ៍ពីករណីស្លាប់បាត់បង់ជីវិតក៏ដោយ។ អគារផ្សារភាគហ៊ុននេះត្រូវបានសាងសង់ឡើងនៅចុងទសវត្សឆ្នាំ ១៩៩០ ដែលវាជាផ្នែកមួយនៃបណ្តុំប៉មអគារពីរ ហើយឧប្បត្តិហេតុនេះបណ្តាលឲ្យមានការជម្លៀសមនុស្សជាបន្ទាន់ចេញពីអគារដោយភ័យខ្លាចថាមានការបំផ្ទុះគ្រាប់បែក។ មូលហេតុនេះត្រូវបានច្រានចោលដោយអាជ្ញាធរ ហើយភាគច្រើននៃជនរងគ្រោះគឺជានិស្សិតសាកលវិទ្យាល័យក្នុងតំបន់នោះ។ យ៉ាងណាក៏ដោយ គេនៅមិនដឹងច្បាស់ភ្លាមៗចំពោះមូលហេតុនៃឧប្បត្តិហេតុនៅអគារក្នុងសង្កាត់ Sudirman ដែលធ្លាប់ជាគោលដៅរបស់ក្រុមភេរវជននៅឆ្នាំ២០០០នេះនៅឡើយទេ។ លោក Iswandi Imran អ្នកជំនាញផ្នែកសំណង់បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា “ការខូចរិចរិលនៃសម្ភារអាចជាមូលហេតុនៃការបាក់រលំ។ វាអាចជាសំណឹកឬក៏អ្វីដែលធ្វើឲ្យខូចរិចរិលភាពរឹងមាំនៃរចនាសម្ព័ន្ធអគារបន្តិចម្តងៗ រហូតមិនអាចទ្រាំទ្រនឹងទម្ងន់ទៀតបាន។ ប៉ុន្តែអ្វីគ្រប់យ៉ាងត្រូវការការស៊ើបអង្កេតបន្ត។”

អាន​បន្ថែម

១០ ឆ្នាំទៀតសក្តានុពលទីផ្សារអចលទ្រព្យនឹងឆ្ពោះទៅខេត្តកំពត និងកែប

បើតាមការប៉ាន់ប្រមានរបស់អ្នកជំនាញទីផ្សារអចលទ្រព្យ បានអោយដឹងថានៅថ្ងៃអនាគតប្រហែលជា១០ឆ្នាំខាងមុខ ខេត្តកំពត និងកែប នឹងមានសក្ដានុពលខ្លាំងក្នុងទីផ្សារអចលនទ្រព្យកម្ពុជា

អាន​បន្ថែម

តើកម្ពុជាអាចនឹងជួបហានិភ័យពពុះអចលនទ្រព្យ (Property Bubble) ឬទេ?

ដោយដីមានការឡើងថ្លៃក្នុងកំឡុងពេលប៉ុន្មានឆ្នាំនេះ ឈ្មួញមួយចំនួនធំបារម្ភអំពីគ្រោះហានិភ័យនានាដែលអាចនឹងកើតមាន។ តើវាជាបញ្ហាកំរិតណា? តើយើងត្រូវមានវិធានការដូចម្ដេចដើម្បីអាចជៀសបានពីបញ្ហាមួយនេះ? ប្រទេសកម្ពុជាកំពុងតែប្រឈមមុខជាមួយនឹងបញ្ហាទីផ្សារអភិវឌ្ឍន៍ ដែលបណ្ដាលមកពីកំណើនឡើងខ្លាំងនៃតម្លៃដីធ្លីនិងការសាងសង់។ ប៉ុន្តែបញ្ហាមួយនេះអាចស្ថិតក្រោមការ គ្រប់គ្រងរបស់យើងបាន បើយើងយល់អំពីមូលហេតុនៃបញ្ហា និងដឹងពីវិធីទប់ស្កាត់។ ការផ្គត់ផ្គង់លើសតម្រូវការ (oversupply) គឺជាបញ្ហាចំបងដែលកើតមានឡើងក៏ដោយសារតែកំណើនគម្រោងដ៏លើសលុបនៅទីតាំងដដែលៗដូចៗគ្នា។ ការសង្កេតមើលទីផ្សារក្នុងទស្សនវិស័យរយៈពេលខ្លីក៏ជាបញ្ហាមួយផងដែរ ដែលនាំមកនូវការបោះបង់ចោលឱកាសទីផ្សារ។ វានឹងធ្វើឱ្យទីផ្សារមានហានិភ័យប្រសិនបើអចលនទ្រព្យភាគច្រើនត្រូវបានលក់ទៅឱ្យអ្នកដែលគ្មានតម្រូវការជាក់ស្តែង ឬអ្នកដែលគ្មានទស្សនវិស័យច្បាស់លាស់។ ដើម្បីដោះស្រាយបញ្ហាទាំងនេះទាំងអ្នកលក់និងអ្នកទិញត្រូវមានភាពសម្រុះសម្រួលគ្នា។ អ្នកលក់ត្រួវគិតអោយបានលំអិតអំពីការដាក់តម្លៃក្នុងទីផ្សារ ហើយអ្នកទិញគួរយល់អំពីបញ្ហាទីផ្សារក្នុងរយៈពេលវែង។ ពួកគេត្រូវតែធ្វើការសិក្សាទីផ្សារនិងលទ្ធភាពដើម្បីធានាថាពួកគេកំណត់ទីតាំងនិងតម្លៃមួយអោយបានត្រឹមត្រូវ។ សម្រាប់អ្នកទិញពួកគេត្រូវប្រាកដថាពួកគេអាចមានលទ្ធភាពទិញផ្ទះពិតប្រាកដ និងមានលទ្ធភាពសងកញ្ចីធនាគារ។ចូរកុំរំពឹងថានឹងទិញអចលនទ្រព្យហើយជួលដើម្បីយកថ្លៃឈ្នួលទៅទូទាត់ប្រាក់កម្ចីព្រោះថាមានចំណាយផ្សេងៗទៀតដែលអ្នកមិនបានរំពឹងទុក។ ពេលខ្លះអ្នកមិនអាចរកប្រាក់គ្រប់គ្រាន់ដើម្បីបង់ ហើយវានឹងក្លាយទៅជាបញ្ហាចម្បង។ អ្នកទិញគួរយល់ដែរថា នៅពេលទិញអចលនទ្រព្យប្រាក់ចំណូលមិនអាចចូលមកបានស្រួលក្នុងរយៈពេលខ្លីនោះទេ គឺវាត្រូវការពេលវេលា។

អាន​បន្ថែម

តើអ្នកគួរដាក់ប្រាក់បញ្ញើនៅធនាគារ ឬ វិនិយោគលើអចលនទ្រព្យ?

ការសម្រេចចិត្តថាតើត្រូវវិនិយោគលើទិន្នផលអចលនទ្រព្យ ឬ ដាក់ប្រាក់បញ្ញើនៅធនាគារ គឺជារឿងដែលពិបាកក្នុងការសម្រចចិត្តសម្រាប់វិនិយោគិនភាគច្រើន។

អាន​បន្ថែម

មជ្ឈមណ្ឌលបណ្តុះបណ្តាលអចលនទ្រព្យគ្រោងនឹងបើកដំណើរការក្នុងឆ្នាំនេះ

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) កំពុងជំរុញវិនិយោគិនអោយវិនិយោគលើមជ្ឈមណ្ឌលបណ្តុះបណ្តាលអចលនទ្រព្យដែលជាសាលាបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀតក្នុងវិស័យសំណង់និងអចលនទ្រព្យ ។

អាន​បន្ថែម

ទូកដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ-តាខ្មៅនឹងចាប់ផ្តើមនៅខែមេសា

សេវាដឹកជញ្ជូនសាធារណៈតាមផ្លូវទឹកដែលតភ្ជាប់ពីព្រែកព្នៅ-តាខ្មៅនឹងត្រូវដាក់ឱ្យដំណើរការនៅខែមេសា ដោយចាប់ផ្ដើមពីទូកចំនួន ២ និងចំណតចំនួន ៦។ ក្រសួងសាធារណការនិងដឹកជញ្ជូនបច្ចុប្បន្នកំពុងធ្វើការងារសាងសង់ស្ថានីយចំណតទាំង ៦ រួមមាន ស្ថានីយព្រែកព្នៅ ស្ថានីយឬស្សីកែវ ស្ថានីយផែបណ្តែតទឹក(ផ្សាររាត្រី)ស្ថានីយកំពង់ដរអីរីក្សត្រជិតNaga ស្ថានីយច្បារអំពៅ និង ស្ថានីយសួនច្បារតាខ្មៅ។ បើយោងតាមប្រសាសន៍របស់អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនឯកឧត្តម វ៉ា ស៊ឹមសុរិយា៖ “នៅខែមេសានេះ ក្រសួងនឹងបើកសេវាកម្មតែប្រាំមួយចំណតប៉ុណ្ណោះប៉ុន្តែផែនការដើមមានប្រហែល ១៦ ទៅ ១៨ចំណត។ ហើយជាដំបូងយើងនឹងចាប់ផ្តើមដំណើរការទូកចំនួន ២គ្រឿងសិនដោយក្នុងមួយគ្រឿងៗអាចដឹកមនុស្សបានប្រមាណ៦០នាក់”។ ឯកឧត្តមបានបន្តឱ្យដឹងទៀតថា ថវិកាប្រមាណ ២ លានដុល្លារត្រូវបានបម្រុងទុកសម្រាប់គម្រោងមួយនេះ។ “ការដឹកជញ្ជូនតាមផ្លូវទឹកនេះរំពឹងថានឹងជួយសម្រួលដល់ចរាចរនៅរាជធានីភ្នំពេញពីព្រោះវាផ្តល់នូវជម្រើសផ្សេងមួយទៀតសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរពីព្រែកព្នៅនិងតាខ្មៅមកកាន់រាជធានីភ្នំពេញ” លោកបានបន្ត។ នៅដំណាក់កាលនេះក្រសួងសាធារណការនិងដឹកជញ្ជូនមិនទាន់បានបង្ហាញពីតម្លៃតារាងពេលវេលានិងព័ត៌មានលម្អិតផ្សេងទៀតនៃសេវាដឹកជញ្ជូនថ្មីនេះនៅឡើយទេ។  

អាន​បន្ថែម

បច្ចេកវិទ្យាកែច្នៃសំរាមប្លាស្ទិក ទៅជាកៅស៊ូ AC ក្រាលផ្លូវ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលក្រុមនិស្សិត Eco Plastic មកពី មូលនិធិហាប់ស្វែល (Harpswell Foundation)ដើម្បីសម្ដែងចំណាប់អារម្មណ៍ និងពិភាក្សាបន្ថែមទៅលើគំនិតច្នៃប្រឌិតថ្មីមួយដែលកែច្នៃសំរាមប្លាស្ទិក ទៅជាកៅស៊ូ Asphalt Concrete (AC)សំរាប់ធ្វើផ្លូវ។ ការច្នៃប្រឌិតថ្មីនេះគឺជាវិធីសាស្រ្តថ្មីមួយទៀតនៃការ Recycle សំណល់ប្លាស្ទិក អោយទៅជាកៅស៊ូ Asphalt Concrete (AC)។ វិធីសាស្រ្តនេះអាចនឹងជួយសន្សំសំចៃតម្លៃផលិតបានច្រើនជាងមុន ប៉ុន្តែនៅរក្សាគុណភាពស្តង់ដារដដែល។ និស្សិតទាំងពីរ មានកញ្ញា លី សុកញ្ញា និស្សិតសាកលវិទ្យាល័យ ZAMAN និងកញ្ញា តាន់ ប៊ុនហ៊ង់ និស្សិតសាកលវិទ្យាល័យអាមេរិចកាំងភ្នំពេញបានឈ្នះការប្រកួត កម្មវិធីគំនិតច្នៃបង្កើតថ្មីនៅកម្ពុជា (Business Model Competition) ដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យជាតិគ្រប់គ្រង និង មូលនិធិ CIESF នាពេលកន្លងមកនេះ។ បេក្ខនារីទាំងពីររូបនេះ នឹងក្លាយជាតំណាងកម្ពុជាដើម្បីបន្តទៅចូលរួមការប្រកួតវគ្គក្នុងតំបន់ នៅប្រទេសប៊ូតង់ នាពេលខាងមុខនេះ។ “នេះគឺជាការច្នៃប្រឌិតដ៏អស្ចារ្យណាស់ ព្រោះវាអាចជួយដល់វិស័យសំណង់ផ្លូវថ្នល់បានច្រើន។ នេះគឺជាគំនិតថ្មីមួយដែលយើងត្រូវតែគាំទ្រ និងបន្តការសិក្សាដើម្បីអោយសម្រេចបាននូវលទ្ធផលមួយដ៏ធំជាងមុន។ យើងពិតជារីករាយណាស់ដែលកម្ពុជាមាន អ្នកមានទេពកោសល្យដូចពួកគេទាំងពីរនេះ” បើតាមប្រសាសន៍របស់ […]

អាន​បន្ថែម

ជប៉ុននឹងសាងសង់អគារឈើខ្ពស់បំផុតនៅលើពិភពលោក

ក្រុមហ៊ុនជប៉ុន Sumitomo Forestry Co. , Ltd. ថ្មីៗនេះបានប្រកាសផែនការសាងសង់អាគារឈើកំពស់៣៥០ ម៉ែត្រនៅក្នុងទីក្រុងតូក្យូដែលនឹងក្លាយជាអគារឈើខ្ពស់ជាងគេនៅលើពិភពលោក។ អាគារឈើនេះនឹងប្រើថវិកាសាងសង់ប្រមាណ ៦០០ ពាន់លានយ៉េន ឬ ៥.៦០០ លានដុល្លារអាមេរិក ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០៤១ ដើម្បីអបអរសាទរខួបលើកទី ៣៥០ នៃអាជីវកម្មរបស់ក្រុមហ៊ុនSumitomo Forestry ។ អាគារនេះនឹងមានកម្ពស់ ៧០ ជាន់ដោយប្រើប្រាស់រចនាសម្ព័ន្ធឈើនិងដែកថែបដែលក្នុងនោះ ៩០ ភាគរយ ជាឈើប្រណីតសរុបជាង ១៨៥.០០០ម៉ែត្រគូប ។ អគារនឹងតុបតែងដោយធម្មជាតិពណ៌បៃតងចាប់ពីជាន់ផ្ទាល់ដីដល់ជាន់ខ្ពស់បំផុត ។ ផ្នែកខាងក្រៅនឹងមានយ៉របន្តគ្នាព័ទ្ធជុំវិញគ្រប់បួនជ្រុងនៃអាគារ ។ រីឯរចនាសម្ព័ន្ឋខាងក្នុងគឺជាឈើសុទ្ធដែលនឹងរចនាដោយក្រុមហ៊ុន Nikken Sekkei Ltd. ។ បន្ទាប់ពីបញ្ចប់ការសាងសង់អគារ W350នេះនឹងប្រើប្រាស់ជា ផ្សារទំនើបការិយាល័យសណ្ឋាគារនិងលំនៅដ្ឋានក្រោមពាក្យស្លោក”ផ្លាស់ប្តូរទីក្រុងទៅជាធម្មជាតិ” ឬ “Change Cities into Forests” ។ ក្រុមហ៊ុន Sumitomo Forestry បានលើកឡើងថាក្រុមហ៊ុនកំពុងពង្រីកលទ្ធភាពការសាងសង់សំណង់អគារពីឈើ ក្នុងគោលបំណងបង្កើតបច្ចេកវិទ្យាស្ថាបនាថ្មីៗ នាពេលអនាគតដែលមិនប៉ះពាល់ដល់បរិស្ថាន ។

អាន​បន្ថែម