ផ្លូវជាតិលេខ២ លេខ៣ និងលេខ៤ នឹងត្រូវពង្រីក

ក្រសួងសាធារណការបានប្រកាសពីផែនការពង្រីកផ្លូវជាតិលេខ៣ និងលេខ៤ ដោយមានជួលក្រុមហ៊ុនចិនសម្រាប់ការប្រឹក្សាយោបល់ផ្នែកបច្ចេកទេសនិងការសាងសង់ ។ ផ្លូវជាតិលេខ៣ នឹងត្រូវពង្រីកបន្ថែមនូវផ្លូវពីរជួរលើចម្ងាយផ្លូវ ៨២គីឡូម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅទៅបាយកូស ខេត្តតាកែវ។ ក្រុមហ៊ុន Wan Ann របស់ចិនកំពុងធ្វើការជាអ្នកពិគ្រោះយោបល់ផ្នែកបច្ចេកទេសហើយនឹងដាក់ជូននូវគំរូរចនាចុងក្រោយ ។ ក្រៅពីនេះក៏មានផែនការពង្រីកផ្លូវជាតិលេខ២ តាមរយៈការគាំទ្រមូលនិធិពីប្រទេសកូរ៉េខាងត្បូង ហើយដែលបច្ចុប្បន្នកំពុងសិក្សាពីលទ្ធភាពសាងសង់។ ការងារនេះក៏ត្រូវបានរំពឹងថានឹងចាប់ផ្តើមក្នុងពេលឆាប់ៗផងដែរលើការធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ៤។ រាជរដ្ឋាភិបាលមានបំណងចាប់ផ្តើមការងារផ្លូវថ្នល់នៅមុន ឬបន្ទាប់ពីការបោះឆ្នោតជាតិដែលគ្រោងនឹងធ្វើនៅពាក់កណ្តាលឆ្នាំ២០១៨។

អាន​បន្ថែម

រដ្ឋមន្រ្តីអំពាវនាវអោយមានការគោរពច្បាប់

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា បានប្រើប្រាស់សុន្ទរកថារបស់លោកនៅក្នុងពិធីបើកពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាលើកទី៤ ដើម្បីផ្ញើសារមួយទៅកាន់វិស័យអភិវឌ្ឍន៍អចលនទ្រព្យ។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាគន្លឹះរបស់ឯកឧត្តម ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឲ្យតួអង្គសំខាន់ៗនៅក្នុងឧស្សាហកម្មសំណង់និងអចលនទ្រព្យ អនុវត្តតាមបទប្បញ្ញត្តិបច្ចេកទេសនិងច្បាប់ដើម្បីទទួលបានការអនុញ្ញាតសាងសង់មុនពេលសាងសង់។ ឯកឧត្តមបានមានប្រសាសន៍ថា “ក្រុមហ៊ុនសំណង់ និងស្ថាបត្យកម្មរួមទាំងក្រុមកម្មករសំណង់ត្រូវបានតម្រូវឲ្យចុះបញ្ជីអាជីវកម្មរបស់ខ្លួនស្របតាមច្បាប់ដែលកំពុងអនុវត្ត។” ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា “វាមានភាពចាំបាច់ក្នុងការរៀបចំសំណង់ និងថែទាំការដ្ឋាន រួមទាំងអនាម័យផ្លូវថ្នល់សាធារណៈ ជាពិសេសការដឹកជញ្ជូនបេតុងនិងសម្ភារសំណង់ផ្សេងៗនៅតាមផ្លូវសាធារណៈ។ រាល់ការដ្ឋានសាងសង់ត្រូវតែបំពាក់នូវបរិក្ខារ និងឧបករណ៍ដើម្បីការពារសុវត្ថិភាព និងសុខុមាលភាពរបស់កម្មករ។”

អាន​បន្ថែម

ចិននឹងបញ្ចប់ការសាងសង់អគារ Gold Tower 42

គម្រោងអគារ Gold Tower 42 ដែលហ៊ុមព័ទ្ធទុកចោល ទីបំផុតទៅដូចជាស្ថិតនៅលើផ្លូវឈានទៅរកការបិទបញ្ចប់នៅខែវិច្ឆិកា បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍កូរ៉េ Yun​woo បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីចាប់ផ្តើមការសាងសង់ឡើងវិញ។ លោក Kim Tae Yeon អគ្គនាយកក្រុមហ៊ុន Yunwoo បានប្រកាសនៅក្នុងពិធីថា ការសាងសង់នឹងចាប់ផ្តើមជាថ្មីម្តងទៀតនៅឆ្នាំ ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៩។ ការថ្លែងបែបនេះគឺបន្ទាប់ពីការសន្យារបស់ក្រុមហ៊ុន Yunwoo ជាមួយរាជរដ្ឋាភិបាលកម្ពុជាកាលពីដើមឆ្នាំបន្ទាប់ពីរាជរដ្ឋាភិបាលគំរាមថានឹងរឹបអូសអចលនទ្រព្យនេះ។ ក្រុមហ៊ុនអភិវឌ្ឍន៍ក៏បានផ្តល់ការធានាថា ក្រុមហ៊ុននឹងមិនលក់យូនីតបន្ថែមទៀតទេរហូតដល់គម្រោងត្រូវបានបញ្ចប់។ ជាន់អគារចំនួន ៣១ជាន់ ត្រូវបានសាងសង់ឡើងរួចហើយ ជាមួយនិងផែនការសាងសង់ចំណតរថយន្តក្រោមដីចំនួន ៥ជាន់ មជ្ឈមណ្ឌលទិញទំនិញចំនួន ៣ជាន់ ការិយាល័យរដ្ឋបាលចំនួន ៨ជាន់ និងខុនដូចំនួន ២៩ជាន់ដែលមាន ៣៩៩យូនីត។ ក្រុមហ៊ុន Yunwoo បានអះអាងថា បានចំណាយថវិកាចំនួន ១០០លានដុល្លាររួចទៅហើយលើគម្រោងនេះ ហើយដំណាក់កាលបន្ទាប់ត្រូវការថវិកាចំនួន ១៤០លានដុល្លារបន្ថែមទៀត។

អាន​បន្ថែម

ថវិកាចំនួន ៣.៥លានដុល្លារត្រូវបានចំណាយលើហេដ្ឋារចនាសម្ព័ន្ធរាជធានី

រាជរដ្ឋាភិបាលបានប្រកាសថា ខ្លួនបានចំណាយថវិកាចំនួន ៣.៤លានដុល្លារទៅលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរាជធានីក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០១៧ ដោយមិនរាប់បញ្ចូលការងារធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធលូទឹក ការថែទាំស្ពាន និងការជួសជុលអាគារក្រុង។ អ្នកនាំពាក្យរបស់សាលារាជធានីលោក មេត មាសភក្តី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការងារកែលម្អរាជធានីត្រូវបានបញ្ចូលទៅក្នុងថវិកាប្រចាំឆ្នាំរបស់សាលារាជធានីភ្នំពេញ។ ទោះបីជារាជរដ្ឋាភិបាលបានខិតខំធ្វើការងារលើការធ្វើឲ្យប្រសើរឡើងតំបន់នៅជុំវិញវត្តភ្នំ ព្រះបរមរាជវាំង ការកែលម្អផ្លូវដើរតាមមាត់ទន្លេ និងការកែលម្អផ្លូវថ្នល់ក៏ដោយ ទីក្រុងនៅតែខ្វះការអភិវឌ្ឍតំបន់បៃតង។ ប្រតិបត្តិករទេសចរណ៍និងអ្នករៀបចំផែនការទីក្រុងបន្តអំពាវនាវឲ្យរដ្ឋាភិបាលគ្រប់គ្រងល្បឿននៃការអភិវឌ្ឍទីក្រុងដើម្បីបញ្ចូលតំបន់បៃតងឲ្យច្រើនឡើងសម្រាប់ជាប្រយោជន៍ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

អាន​បន្ថែម

ការសាងសង់បុរីកើនឡើងខ្លាំងមុនការបោះឆ្នោត

ចំនួនការសាងសង់បុរីថ្មីៗជាច្រើនត្រូវបានប្រកាសនៅដំណាច់ឆ្នាំ២០១៧ ដែលនេះផ្តល់នូវសូចនាករថា ឧស្សាហកម្មនេះនៅតែមានសន្ទុះខ្លាំងនៅមុនការបោះឆ្នោតនៅឆ្នាំក្រោយ។ បុរីវិមានភ្នំពេញបានប្រកាសពីការសាងសង់គម្រោងទី៨ របស់ខ្លួននៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅផ្លូវបុរីអង្គរជិតនឹងគម្រោងមួយផ្សេងទៀតរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន Chip Mong Land ក៏បានចាប់ផ្តើមសាងសង់លើគម្រោង Landmark 271 របស់ខ្លួននៅកណ្តាលរាជធានីនៅចុងខែធ្នូផងដែរ។ The Palm ដែលជាគម្រោងសម្រាប់ការរស់នៅលក្ខណៈបែបរីសតដ៏ពិសេស អភិវឌ្ឍន៍ដោយក្រុមហ៊ុន World​Bridge Group នៅតាមបណ្តោយផ្លូវជាតិលេខ១ ក៏បានចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែធ្នូ នេះផងដែរ។ ការបន្តដាក់ចេញនូវគម្រោងថ្មីៗបង្ហាញថា តាមទស្សនរបស់វិនិយោគិន ទីផ្សារអចលនទ្រព្យនឹងបន្តកើនឡើងនៅក្រោយការបោះឆ្នោត។

អាន​បន្ថែម

ការធ្វើឲ្យប្រាកដថាជាបំពង់ល្អបំផុត

បំពង់ផ្គត់ផ្គង់ទឹកគឺជាសមាសធាតុសំខាន់មួយនៃផ្ទះព្រោះរាល់សកម្មភាពប្រចាំថ្ងៃរបស់យើង មិនថាជាការងូតទឹក លាងចាន ឬស្រោចទឹករុក្ខជាតិ គឺត្រូវការប្រើប្រាស់ទឹក។ ទោះជាយ៉ាងណា ការប្រើប្រាស់ទឹកត្រូវការបំពង់ផ្គត់ផ្គង់ទឹកនៅក្នុងផ្ទះដើម្បីងាយស្រួលប្រើប្រាស់។ ដូច្នេះ ការជ្រើសរើស និងតំឡើងបំពង់ផ្គត់ផ្គង់ទឹកគឺជាការងារដែលមិនគួរមើលរំលង។ ការជ្រើសរើសប្រភេទបំពង់ផ្គត់ផ្គង់ទឹកត្រឹមត្រូវសម្រាប់ការប្រើប្រាស់ និងជ្រើសរើសបំពង់ផ្គត់ផ្គង់ទឹកដែលផលិតពីវត្ថុធាតុដើមមានគុណភាពខ្ពស់នឹងជួយពន្យារអាយុកាលផលិតផល និងបង្ការមិនឲ្យការខូចខាតកើតឡើងដោយងាយស្រួល។ សម្រាប់អ្នកដែលនឹងសាងសង់ផ្ទះ ឬបញ្ចប់ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹក អ្នកគួរពិចារណាអំពីថ្លៃតំឡើង និងការជ្រើសរើសបំពង់ផ្គត់ផ្គង់ទឹកយ៉ាងត្រឹមត្រូវ។ ថ្លៃបំពង់ផ្គត់ផ្គង់ទឹក ថ្វីបើបំពង់ផ្គត់ផ្គង់ទឹកមានសារៈសំខាន់មិនចាញ់ផ្នែកផ្សេងទៀតនៃផ្ទះក៏ដោយ ថ្លៃបំពង់ផ្គត់ផ្គង់ទឹកសម្រាប់តំឡើងក្នុងផ្ទះត្រូវបានចាត់ទុកថាមានតម្លៃថោក ព្រោះវាស្មើនឹង ១%នៃតម្លៃសាងសង់ផ្ទះមួយ​។ ប្រសិនបើថ្លៃសាងសង់ផ្ទះលើសពី ៣០,០០០ដុលា្លរ នោះថ្លៃចំណាយលើបំពង់ផ្គត់ផ្គង់ទឹកនឹងអស់ប្រហែល ៣០០ដុល្លារប៉ុណ្ណោះ។ ការជ្រើសរើសបំពង់ ទីមួយ អ្នកគួរពិនិត្យមើលផលិតផលបំពង់ដែលមានពាណិជ្ជសញ្ញានិងម៉ាកស្តង់ដារផលិតផលឧស្សាហកម្មដែលមានលេខបញ្ជាក់ច្បាស់លាស់ពីទំហំបំពង់ ដើម្បីប្រាកដថាផលិតផលដែលបានជ្រើសត្រូវតាមស្តង់ដារនិងសមស្របសម្រាប់ការប្រើប្រាស់។ ទីពីរ អ្នកអាចពិចារណាទិញបំពង់ដែលផលិតពីវត្ថុធាតុដើមមានគុណភាពខ្ពស់ដើម្បីជួយពន្យារអាយុកាលផលិតផល និងជួយបង្ការការខូចខាត។ បំពង់ដែលមានផ្ទៃរលោងទាំងខាងក្រៅនិងខាងក្នុងអាចឲ្យទឹកហូរបានយ៉ាងងាយស្រួល។ ជម្រើសមួយទៀត គឺការប្រើស៊ីម៉ង់ត៍រំលាយដែលមានសារធាតុអាចធ្វើឲ្យរាវនិងរំលាយបំពង់ហើយភ្ជាប់តំណជាបំពង់តែមួយ ជំនួសឲ្យការប្រើកាវបិទបំពង់ ព្រោះថាស៊ីម៉ងត៍រំលាយនេះការពារការលេចធ្លាយមានប្រសិទ្ធភាពជាង។ លើសពីនេះទៅទៀត អ្នកគួរជ្រើសរើសតំណនិងបំពង់ដែលស៊ីគ្នាល្អឥតខ្ចោះ និងប្រើម៉ាកផលិតផលដែលមានស្តង់ដារគួរឲ្យទុកចិត្តបាន។

អាន​បន្ថែម

Long-delayed Gold Tower 42 Gets the Go-ahead

បន្ទាប់ពីការប្រកាសជាង៤ដងថាការសាងសង់នឹងចាប់ផ្តើមឡើងវិញមក អគារ Gold Tower 42 ដែលជាគម្រោងនៅក្នុងទីប្រជុំជនភ្នំពេញដែលត្រូវបានពន្យារពេលជាយូរមកហើយនោះទីបំផុតទៅបានកំណត់ពេលចាប់ផ្តើមដំណើរការ។ ក្រុមហ៊ុន Yon Woo Co., Ltd របស់កូរ៉េខាងត្បូងបានប្រកាសជាផ្លូវការនៅឯសន្និសីទសារព័ត៌មានថា ក្រុមហ៊ុននឹងបន្តការសាងសង់ឡើងវិញនៅលើទីតាំងនៅដើមឆ្នាំក្រោយបន្ទាប់ពីការផ្អាកជិត ១០ឆ្នាំ។ បន្ទាប់ពីការមិនគោរពពាក្យសន្យាជាច្រើនដងជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងដ៏ធំមួយ នេះ បានចុះកិច្ចព្រមព្រៀងមួយកាលពីចុងខែ វិច្ឆិកា ជាមួយក្រុមហ៊ុនសាង់សង់របស់ចិនពីរ គឺ ក្រុមហ៊ុន Shenzhen Hongtao Decoration និងក្រុមហ៊ុន Waiman Construction & Engineering។ កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអភិវឌ្ឍន៍កូរ៉េ Yon Woo និងក្រុមហ៊ុនចិនទំាងពីរ បានបេ្តជ្ញាចិត្ត យ៉ាងមុតមាំថា នឹងបញ្ចប់ការសាងសង់អគារដ៏ ខ្ពស់ស្កឹមស្កៃនេះ ដោយដាក់កាលបរិច្ឆេទរយៈពេលពីរឆ្នាំ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩។ បើគ្មានការប្រែប្រួលនោះទេ ក្រុមហ៊ុននឹងចាប់ផ្តើមការងាសាងសង់នៅខែកុម្ភៈ ឬខែមីនា ឆ្នាំ ២០១៨ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ របស់ក្រុមហ៊ុននៅក្នុងសន្និសីទកាសែតស្តីពីការចុះកុងត្រាបន្តដំណើរការសាងសង់អគារពាណិជ្ជកម្ម ៤២ ជាន់ បានធ្វើឡើងនៅឯសណ្ឋាគារ Le Royal […]

អាន​បន្ថែម

គម្រោងសាងសង់កម្ពុជាសំខាន់ៗចំនួន ១៥ កំពុងដំណើរការ

ដោយសង្ឃឹមថានឹងបង្កើនល្បឿនកំណើនសេដ្ឋកិច្ច ព្រមទាំងដោះស្រាយចំពោះការពង្រីកទីក្រុងនិងការកើនឡើងយ៉ាងលឿននូវចំនួនយានយន្ត ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល នាពេលថ្មីៗនេះបានបង្ហាញពីផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើនទូទាំងប្រទេស: 1) ផ្លូវក្រវ៉ាត់ទីពីរ – រាជធានីភ្នំពេញ ផ្លូវក្រវ៉ាត់ទី២ ត្រូវបានរាយការណ៍ថាត្រូវចំណាយថវិកា ៧២លានដុល្លារ ហើយវាតភ្ជាប់មហាវិថីរូស្ស៊ីទៅកាន់ផ្លូវជាតិលេខ២។ បច្ចុប្បន្នផ្លូវនេះកំពុងសាងសង់ ហើយរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០១៩។ 2) ផ្លូវក្រវ៉ាត់ទី៣ – រាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជាកំណត់កាលបរិច្ឆេទចាប់ផ្តើមសាងសង់ផ្លូវក្រវ៉ាត់ទី៣ នៅពេលណាមួយក្នុងឆ្នាំ២០១៨។ បច្ចុប្បន្នការពិភាក្សាការងារស្តីពីការអភិវឌ្ឍផ្លូវក្រវ៉ាត់ខាងក្រៅរាជធានីត្រូវបានបញ្ចប់។ ផ្លូវនេះនឹងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ និងឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥។ 3) ផ្លូវល្បឿនលឿន (Expressway) ភ្នំពេញ – ក្រុងព្រះសីហនុ ផ្លូវល្បឿនលឿន (Expressway) នេះនឹងតភ្ជាប់រាជធានីទៅកាន់ខេត្តឆ្នេរសមុទ្រព្រះសីហនុ ហើយវាមានប្រវែង ១៩០គីឡូម៉ែត្រ ទទឹង ២៥ម៉ែត្រ និងមានពីរជួរ។ ការចាប់ផ្តើមសាងសង់គម្រោងផ្លូវដែលមានទឹកប្រាក់ ១.៩ប៊ីលានដុល្លារនេះនឹងដំណើរការនាពេលឆាប់ៗ ដោយបច្ចុប្បន្នការពិភាក្សាការងារត្រូវបានបញ្ចប់ ហើយបន្ទាប់មកគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍គម្រោង។ 4) ការពង្រីកផ្លូវជាតិលេខ៥ ការពង្រីកផ្លូវជាតិលេខ៥ នឹងតភ្ជាប់តំបន់ជាយក្រុងភ្នំពេញនៅព្រែកក្ដាមទៅកាន់ខេត្តបាត់ដំបង​។ ក្រសួងសាធារណការនិងដឹកជញ្ជូន បានដាក់ដេញថ្លៃហើយសម្រាប់ការពង្រីកផ្លូវជាតិលេខ៥ដែលមាន៤ជួរ។ 5) ផ្លូវរថភ្លើងទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ […]

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជារៀបចំកម្មវិធីជប់លៀងបណ្តាញសមាជិកលើកទី៨

សមាគមអ្នកសាងសង់កម្ពុជា (CCA) បានរៀបចំពិធីជប់លៀងបណ្តាញអាជីវកម្មលើកទី៨ របស់ខ្លួននៅដើមខែធ្នូ ក្នុងគោលបំណងរួមដើម្បីពង្រឹងទំនាក់ទំនងអាជីវកម្មក្នុងចំណោមសមាជិករបស់ខ្លួន

អាន​បន្ថែម

ក្រុមហ៊ុនថ្មីចំនួន៣ ត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី៣

សមាគមអ្នកសាងសង់កម្ពុជា (CCA) ដែលបានដំណើរការជាសមាគមអ្នកម៉ៅការសាងសង់គ្រប់គ្រងដោយឯកជនក្នុងប្រទេសកម្ពុជាអស់រយៈពេល០៦ឆ្នាំ បានជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួនសម្រាប់អាណត្តិទី៣របស់ខ្លួន ដែលពន្យារអាណត្តិរបស់សមាគមសម្រាប់រយៈពេលបីឆ្នាំបន្ថែមទៀត។

អាន​បន្ថែម

ការតាំងពិព័ណ៌សំណង់ឆ្នាំ២០១៧ ដែលគាំទ្រដោយ CCA ទទួលបានជោគជ័យ

សមាគមអ្នកសាងសង់កម្ពុជា (CCA) បានរៀបចំកិច្ចប្រជុំកំពូលលើកទី៦របស់ខ្លួន និងពិព័ណ៌ឧស្សាហកម្មសំណង់កម្ពុជាលើកទី៤ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកាដល់ថ្ងៃទី០២ ខែធ្នូ។

អាន​បន្ថែម

ក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធី Software ផ្នែកហេដ្ឋារចនាសម្ព័ន្ធឈានមុខគេលើពិភពលោកគាំទ្រការ�

លោក Chris Barron ប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Bentley ចំណុចមួយដែលខ្ញុំមានអារម្មណ៍រំភើបបំផុតចំពោះកម្មវិធី Year in Infrastructure គឺពានរង្វាន់ Be Inspired Award សម្រាប់ការរីកចម្រើនរបស់ BIM ក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ឆ្នាំនេះយើងបានបង្កើតកំណត់ត្រា។ យើងមានគម្រោងជាង ៤០០ មកពី ៥២ប្រទេស ទូទាំងពិភពលោកដាក់ពាក្យធ្វើជាបេក្ខភាពចូលរួមប្រកួត ហើយក្នុងនោះថ្ងៃនេះមានគម្រោងចំនួន ៥១ មានវត្តមាននៅទីនេះ។ ឆ្នាំនេះគឺគួរឲ្យចាប់អារម្មណ៍ណាស់ដែលយើងមានបេក្ខភាពចុងក្រោយជិតពាក់កណ្តាលមកពីអាស៊ីប៉ាស៊ីហ្វិក។ យើងមានចំណុចដូចគ្នាមួយត្រង់ថាពួកគេជឿថា មជ្ឈមណ្ឌលនៃការច្នៃប្រឌិតសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការឈានទៅរកលក្ខណៈឌីជីថលគឺនៅអាស៊ី។ នេះជាលើកទីមួយសម្រាប់កម្មវិធី Year in Infrastructure នៅអាស៊ី ដូចនេះយើងពិតជាមានភាពរំភើប។ លោក Greg Bentley នាយកប្រតិបត្តិក្រុមហ៊ុន Bentley ៖ អាកាសយានដ្ឋាន Changi របស់ប្រទេសសិង្ហបុរីនឹងបើកស្ថានីយទី៤ ថ្មីមួយនៅចុងខែនេះ ប៉ុន្តែខ្ញុំអាចប្រាប់អ្នកថា យើងគិតឆ្ងាយទៅមុខអំពីហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសសឹង្ហបូរី ហើយProject Wise Construction Management គឺត្រៀមជាស្រេចសម្រាប់ការប្រើប្រាស់ស្ថានីយទី៥ ដែលនឹងមានក្នុងពេលខាងមុខ។ ដូច្នេះដូចអ្វីដែលលោក Chris […]

អាន​បន្ថែម