និន្នាការផ្លាស់ប្តូរនៅក្នុងសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ
វិស័យទេសចរណ៍ជាកត្តារួមចំណែកដ៏សំខាន់ចំពោះសេដ្ឋកិច្ចខេត្តព្រះសីហនុ ហើយខណៈដែលវានៅតែជាចង្វាក់បេះដូងសម្រាប់ទីក្រុងឆ្នេរសមុទ្រនេះ មានការផ្លាស់ប្តូរការផ្តោតទៅលើតម្រូវការផ្នែកអចលនទ្រព្យពីក្រុមហ៊ុនអភិវឌ្ឍន៍
អានបន្ថែមទួលគោកនឹងមានParkway ក្នុង ឆ្នាំ ២០២០
ToulKork Skyline នឹងមានការផ្លាស់ប្តូរយ៉ាងធំនៅពេលស្វាគមន៍ “The Parkway” នៅឆ្នាំ ២០២០ ហើយក្រុមហ៊ុនអភិវឌ្ឍន៍បានអះអាងថា នេះជាខុនដូដំបូងបំផុតដែលមានការរួមបញ្ចូលគ្នានូវស្ថាបត្យកម្មខ្មែរ និងរចនាបថទំនើប។
អានបន្ថែមការបង្កើតបរិយាកាសការងារដែលមានការជំរុញទឹកចិត្ត និងអំណោយផល
ទីផ្សារអគារការិយាល័យនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន មានកម្រិតនៃអត្រាជួលសមរម្យ។ ដោយហេតុថាទីផ្សារគិតទុកជាមុននូវចំនួននៃការផ្គត់ផ្គង់នាពេលអនាគត អ្នកជួលដែលត្រូវការទីកន្លែងធំនឹងមានជម្រើសច្រើន។
អានបន្ថែមពានរង្វាន់ចំនួន ១៧ ត្រូវបានបង្ហាញនៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា
ពានរង្វាន់សរុបចំនួន ១៧ ត្រូវបានបង្ហាញទៅកាន់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមរបស់ប្រទេស នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាលើកទី ២ ដែលធ្វើឡើងនៅថ្ងៃទី ២៤ ខែមីនា
អានបន្ថែមខុនដូ ៖ កត្តាពីរធំៗដែលត្រូវពិនិត្យមើលមុនពេលទិញ ឬលក់បន្ទប់ខុនដូ
មុនពេលសម្រេចចិត្តក្នុងការទិញបន្ទប់នៅក្នុងខុនដូមួយ អ្នកទិញត្រូវពិចារណាកត្តាជាច្រើនដូចជា ទីតាំងនៃខុនដូ លក្ខណៈ និងគុណភាពនៃសមា្ភរដែលប្រើ ទំហំ និងតម្លៃនៃបន្ទប់ខុនដូ អត្តសញ្ញាណ
អានបន្ថែមតើមានអ្វីខ្វះខាតនៅក្នុង CBD ក្នុងរាជធានីភ្នំពេញ?
រាជធានីភ្នំពេញផ្តល់ជូននូវជម្រើសភោជនីយដ្ឋានជាច្រើន ប៉ុន្តែនៅពេលគេនិយាយពីភោជនីយដ្ឋានដែលមានអាហារប្រកបដោយគុណភាពពិតប្រាកដ នៅក្នុង Central Business District (CBD)
អានបន្ថែមអ្នកទិញដែលជាអ្នកមានកម្ពុជាវិនិយោគនៅក្នុងអចលនទ្រព្យអូស្ត្រាលី
ប្រទេសអូស្ត្រាលី ជាគោលដៅនៃជម្រើសសម្រាប់វិនិយោគិនអចលនទ្រព្យដែលស្វែងរកការវិនិយោគនៅបរទេសជាយូរមកហើយ។
អានបន្ថែមទីក្រុងអូឡាំព្យាផ្តល់កម្ចី ៩៥% រយៈពេល ២៥ឆ្នាំ
ដើម្បីជួយសម្រួលដល់អតិថិជនដែល ចង់បានលំនៅដ្ឋានក្នុងក្តីស្រមៃ របស់ខ្លួននៅក្នុងគម្រោងទីក្រុង អូឡាំព្យា ក្រុមហ៊ុនអភិវឌ្ឍន៍បានសម្រេចផ្តល់ជូនកម្ចីរហូតដល់ ៩៥% នៃតម្លៃយូនីត ដែលអាចបង់រំលស់រហូតដល់២៥ឆ្នាំ។
អានបន្ថែមCambodia Architect & Décor ត្រលប់មកវិញសម្រាប់ការតាំងពិព័រណ៍លើកទីពីរក្នុងខែមិថុនា
ពិព័រណ៍សម្ភារសាងសង់ ស្ថាបត្យកម្ម ការរចនាផ្ទៃខាងក្នុង គ្រឿងសង្ហារឹម & ការតុបតែងអន្តរជាតិលើកទី២ នៅក្នុងប្រទេសកម្ពុជាពីថ្ងៃទី ៨-១០ ខែមិថុនា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និបាត
អានបន្ថែមការដួលរលំអគារនៅចិនបានសម្លាប់មនុស្ស ៧នាក់
ការដួលរលំព្រមៗគ្នានៃអគារលំនៅដ្ឋានចំនួន ៤ នៅភាគខាងកើតប្រទេសចិន បានសម្លាប់មនុស្សយ៉ាងតិច ៧នាក់ នៅខែកុម្ភៈនេះ។ តាមរយៈភ្នាក់ងារព័ត៌មាន Xinhua បានឲ្យដឹងថា អគារ ៥ជាន់ បានដួលរលំទាំងព្រឹកព្រលឹម កាលពីថ្ងៃទី ០២ កុម្ភៈ នៅភូមិ Dahui, Baizhangjitownshi, Wenzhou ដែលជាទីក្រុង ឧស្សាហកម្មមួយក្នុងខេត្ត Zhejiang នៃប្រទេសចិនភាគខាងកើត។ ការដួលរលំនេះបានសម្លាប់មនុស្ស ៧នាក់ និងបានបាត់មនុស្សចំនួន ៩នាក់ទៀតនៅក្រោមអគារនោះ។ ការស៊ើបអង្កេតអំពីមូលហេតុនៃការដួលរលំកំពុងតែត្រូវបានស្រាវជ្រាវនៅឡើយ។ បញ្ហាសុវត្ថិភាពជុំវិញសំណង់អគារ គឺជាការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរនៅប្រទេសចិន ដែលនគរូបនីយកម្មបានវិវត្តយ៉ាងលឿននៅក្នុងទសវត្សចុងក្រោយនេះ។ គ្រោះមហន្តរាយថ្មីនេះ បានកើតឡើងបន្ទាប់ពីការដួលរលំលំនៅដ្ឋាននៅតំបន់ដូចគ្នានេះដែរ កាលពីខែតុលា ឆ្នាំ២០១៦ ដែលបានសម្លាប់មនុស្ស ២២នាក់៕
អានបន្ថែមកិច្ចសន្យាកុងត្រាសាងសង់ផ្លូវរថភ្លើងរវាងប្រទេសម៉ាទ្បេស៊ី និងសិង្ហបុរីត្រូវបានប�
ប្រទេសម៉ាទ្បេស៊ី និងសិង្ហបុរី បានប្រកាសឲ្យដឹងពីអ្នកដែលទទួលបាន ជោគជ័យក្នុងកិច្ចសន្យាសាងសង់ផ្លូវរថភ្លើងល្បឿនលឿនរវាង ទីក្រុងកូទ្បាទ្បាំពួរ និង ទីក្រុងសិង្ហបុរី។ ក្រុមហ៊ុនវិស្វកម្មដ៏ធំរបស់សហរដ្ឋអាមេរិចគឺ ក្រុមហ៊ុន Aecom នឹងផ្តល់សេវា ការប្រឹក្សាផ្នែកវិស្វកម្ម ការសិក្សាវិស្វកម្មនៃគម្រោងយ៉ាងទំនើប ការរចនា ការសាងសង់ ផ្នែកវិស្វកម្មសំណង់ស៊ីវិល និងសេវាកម្មផ្នែកមេកានិច ផ្នែកអេទ្បិចត្រូនិចដល់ប្រទេសសិង្ហបុរី ដែលស្ថិតនៅខាងចុងខ្សែរថភ្លើង ឧទាហរណ៍ដូចជាការសាងសង់ស្ថានីយ Jurong East។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនសម្ព័ន្ធ WSP Parsons Brinckerhoff របស់ប្រទេសកាណាដា ក្រុមហ៊ុន Mott MacDonald របស់ប្រទេសអង់គ្លេស និងក្រុមហ៊ុន Ernst and Young បានទទួលជោគជ័យក្នុងកុងត្រាជាដៃគូអភិវឌ្ឍគម្រោងរួម។ ក្រុមហ៊ុនរថភ្លើងជាច្រើននៅលើពិភពលោក បានអន្ទះសារចង់ចូលរួមក្នុងគម្រោងនេះ ដែលរថភ្លើងអាចរត់បានក្នុងល្បឿន ៣០០គម/ម៉ោងជាង ហើយនឹងកាត់បន្ថយ រយៈពេលធ្វើដំណើរមកត្រឹមតែ ៩០នាទីប៉ុណ្ណោះ នៅពេលដែលគម្រោងនេះបានបញ្ចប់នៅក្នុងឆ្នាំ ២០២៦ខាងមុខ៕
អានបន្ថែមក្រុមហ៊ុនសាងសង់របស់ប្រទេសម៉ាទ្បេស៊ីបានធ្វើការតវ៉ានឹងច្បាប់ថ្មីស្តីពីកម្មករបរទ
កិច្ចចាប់ផ្តើមថ្មីមួយរបស់រដ្ឋាភិបាលម៉ាទ្បេស៊ីក្នុងការបង្កើនពន្ធលើកម្មករបរទេសសម្រាប់ក្រុមហ៊ុនសាងសង់ ធ្វើឲ្យមានការតវ៉ាពីឧស្សាហកម្មមួយនេះ។ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនសំណង់បានតម្រូវឲ្យបង់ប្រាក់ចំនួន ៤១៣ដុល្លារ សម្រាប់កម្មករម្នាក់ គឺកើនទ្បើងពី ២១៣ដុល្លារ។ និយោជកទាំងអស់ដែលមានកម្មករបរទេសចំនួនប្រហែល ៩សែននាក់ បានជឿថាការរតម្លើងថ្លៃនេះ នឹងទាញយកនូវការចំណាយបន្ថែមចំនួន ៤៤៧លានដុល្លារ ពីឧស្សាហកម្មនេះ ហើយធ្វើឲ្យការប្រកួតប្រជែងក្នុងឧស្សាហកម្មនេះបានថយចុះ។ នៅឯសន្និសិទ្ធ ថ្ងៃទី៩ ខែមករា នេះ លោក Foo Chek Lee, ប្រធានសមាគមសាងសង់របស់ប្រទេសម៉ាទ្បេស៊ីបាននិយាយថា ប្រាក់ទាំងនោះគួរតែយក ទៅប្រើប្រាស់ “ក្នុងការធ្វើទំនើបកម្មតិចណូទ្បូជីថ្មីៗ និងផ្នែកមេកានិច ដើម្បីអភិវឌ្ឍ និង បង្កើនផលិតភាពការងារ ហើយវានឹងជួយកាត់បន្ថយការពឹងផ្អែកលើពលករបរទេស ក្នុងពេលអនាគតខាងមុខដ៏វែង” នេះបើយោងតាមសារព័ត៌មាន Malay Mail Online៕
អានបន្ថែម