គម្រោងផ្លូវដែកឥណ្ឌូនេស៊ីផ្អាក ៥ថ្ងៃ ក្រោយ

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានផ្អាកការងារលើគម្រោងផ្លូវរថភ្លើងល្បឿនលឿនពីហ្សាកាតាទៅបានឌុង គ្រាន់តែប្រាំថ្ងៃបន្ទាប់ពីពិធីបញ្ចុះបឋមសីលានេះ។ ដំណើរការដេញថ្លៃសម្រាប់គម្រោង ៥ ពាន់លានដុល្លារ​ បានបង្ហាញថា​ រដ្ឋាភិបាលបានបញ្ឈប់ការដេញថ្លៃជាលើកដំបូងដោយលំអៀងទៅក្រុមហ៊ុនក្នុងស្រុកដែលឋិតក្នុងបន្ទាត់តម្លៃថោកជាងគេមុននឹងប្រគល់កិច្ចសន្យាជាចុងក្រោយដល់ក្រុមហ៊ុនមកពីប្រទេសចិន និងជប៉ុនដែលប្រកួតប្រជែងយ៉ាងជូរចត់។ ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីបានបញ្ជាក់ថានៅចុងខែមករានេះ ការវិនិយោគទុនរួម រវាងប្រទេសចិន និងឥណ្ឌូនេស៊ី មិនទាន់បានដាក់បញ្ចូលក្រដាសស្នាមសម្រាប់ការអនុញ្ញាតសាងសង់នៅឡើយទេ។ លើសពីនេះទៀត កិច្ចព្រមព្រៀងសម្បទានបានបន្សល់នូវបញ្ហាមិនទាន់ដោះស្រាយ ដែលទាក់ទងទៅនឹងហានិភ័យនៃកំហុស និងរយៈពេលនៃសម្បទាន ព្រមទាំងដីដែលបាន ផ្តល់សម្រាប់ការសាងសង់ស្ថានីយ៍។

អាន​បន្ថែម

AIIB បើកទ្វារស្វាគមសម្រាប់អាជីវកម្ម

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបើកសម្ពោធជាផ្លូវការនូវធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាស៊ី (ហៅកាត់ថា AIIB) នៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី ១៦ ខែមករា ក្នុងគោលបំណងផ្លាស់ប្តូរតុល្យភាពនៃអំណាចសេដ្ឋកិច្ចសកល។ លោក ស៊ី ជីនពីង​ បានថ្លែងក្នុងពិធីសម្ពោធថា តម្រូវការហិរញ្ញប្បទានរបស់អាស៊ីសម្រាប់មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ គឺពិតជាធំធេងណាស់ ហើយធនាគារនឹងមានបំណងវិនិយោគលើគម្រោងដែលមានគុណភាពខ្ពស់ក្នុងតម្លៃទាប។ ធនាគារ AIIB ដែលគ្រប់គ្រងដោយចិន មានដើមទុន ១០០ ពាន់លានដុល្លារ ហើយនឹងរំពឹងឲ្យខ្ចី ១០ ទៅ ១៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ ៥ ឬ ៦ឆ្នាំដំបូង ហើយនិងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៦ នេះ។ មិនទាន់មានគម្រោងវិនិយោគទុនណាមួយត្រូវបានប្រកាសនៅឡើយទេ ទោះបីជាប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាកម្ពុជារំពឹងថា នឹងអាចទទួលបានការផ្គត់ផ្គង់ថវិកាក៏ដោយ។

អាន​បន្ថែម

សង្កាត់ពាណិជ្ជកម្មថ្មីត្រូវបានគ្រោងឡើងសម្រាប់រាជធានី

បើយោងតាមការបំពេញឯកសារមួយទៅកាន់ ASX ដោយក្រុមហ៊ុនអភិវឌ្ឍន៍ Kingsland Global Ltd មានកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shukaku ត្រូវបានចុះហត្ថលេខាដើម្បីអភិវឌ្ឍន៍អចលនទ្រព្យបិទជិតដំបូងគេនៅលើផ្ទៃដី ១០.០០០ម៉ែត្រការ៉េ​ នៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលនៃរាជធានីភ្នំពេញ។

អាន​បន្ថែម

ថៃ​ និងអង់គ្លេសបង្កើតការផ្តួចផ្តើមប្រឆាំងអំពើពុករលួយ

ស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុងបាងកក និងការិយាល័យគោលនយោបាយសហគ្រាសរដ្ឋរបស់ថៃ បានសហការរៀបចំសិក្ខាសាលាមួយស្តីពីការផ្តួចផ្តើមគំនិតលើតម្លាភាពវិស័យសំណង់ (CoSt)។

អាន​បន្ថែម

សេចក្តីព្រាងច្បាប់សំណង់បានបញ្ចប់

តាមរយៈទីប្រឹក្សារដ្ឋាភិបាលជាន់ខ្ពស់ លោក​ សុខ ស៊ីផាណា បានឲ្យដឹងថា គណ:រដ្ឋមន្ត្រីឆាប់ៗនេះនឹងទទួលសេចក្តីព្រាងច្បាប់សំណង់ដែលនឹងដាក់បញ្ចូលក្នុងច្បាប់មុន ពាក់កណ្តាលឆ្នាំ ២០១៦ នេះ។

អាន​បន្ថែម

ការចងក្រងច្បាប់នឹងជំរុញសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA)

ដើម្បីធានាថាអ្នកលក់ប្រើប្រាស់ក្រុមហ៊ុនអចលនទ្រព្យដែលបានចុះបញ្ជីឲ្យវាយតម្លៃអចលនទ្រព្យរបស់ខ្លួនមុនពេលដែលពួកគេដាក់លក់វានៅលើទីផ្សារ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាបានអំពាវនាវដល់រដ្ឋាភិបាលឲ្យកំណត់វិធានគ្រប់គ្រងកិច្ចការជំនួញអចលនទ្រព្យទាំងអស់នៅក្នុងច្បាប់គ្រប់គ្រងអចលនទ្រព្យដែលនៅមិនទាន់អនុម័តនេះ។ ការផ្តួចផ្តើមនេះគួរឆ្លុះមើលគំរូរបស់សហរដ្ឋអាមេរិក គួរត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងការស្ទង់តម្លៃ និងការលោតឡើងនៃតម្លៃក្លែងក្លាយនៅក្នុងទីផ្សារអចលនទ្រព្យក្នុងស្រុក។ បើយោងតាមសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យកម្ពុជា ការធានាឲ្យបាននូវស្ថិរភាពនិងសង្គតភាពក្នុងការកំណត់តម្លៃនឹងជួយពង្រឹងទីផ្សារតាមរយៈការកសាងទំនុកចិត្តក្នុងចំណោមវិនិយោគិនក្នុងស្រុក និងអន្តរជាតិ។ លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាបានប្រាប់ Realestate.com ថា ជាទូទៅនៅពេលដែលម្ចាស់អចលនទ្រព្យព្យាយាមលក់អចលនទ្រព្យដោយខ្លួនឯង តម្លៃដែលគេចង់បានខ្ពស់ជាងតម្លៃជាក់ស្តែងក្នុងទីផ្សារ ៣០% ទៅ ៥០%។

អាន​បន្ថែម

ការលក់របស់ BOSCH ក្នុងឆ្នាំ ២០១៥ កើនលើស ៧០ពាន់លានអឺរ៉ូ

ក្រុមហ៊ុន​ Robert Bosch ដែលជា​ក្រុមហ៊ុន​នាំមុខគេ​ផ្នែក​បច្ចេកវិទ្យា និង​សេវាកម្ម បានប្រកាស​ពី​ការកើនឡើងពីការលក់​របស់ខ្លួន​ក្នុង​ឆ្នាំ​​​​​ ២០១៥ លើសពី ៧០ពាន់​លាន​អឺរ៉ូ ដែល​នេះ​ជា​លើកទីមួយ​ក្នុង​ប្រវត្តិ​នៃ​ការលក់​របស់​ក្រុមហ៊ុន​នេះ នាំ​ឲ្យ​កំណើន​នៃ​ការលក់​សម្រាប់​ឆ្នាំ ២០១៥ កើនឡើង ១០% លើស​ឆ្នាំ ២០១៤ ដែលមាន​ត្រឹម ៦៥ពាន់​លាន​អឺរ៉ូ។

អាន​បន្ថែម

ទស្សនៈផ្សេងគ្នាលើអនាគតនៃរាជធានីភ្នំពេញនៅឯសន្និបាតសកលអតីតនិស្សិត GAC

សេចក្តីប្រកាស​ថ្មី​នៃ​ប្លង់​មេ​របស់​រាជធានី​ភ្នំពេញ​បាន​ផ្តល់នូវ​វេទិកា​សម្រាប់​ការពិភាក្សា​សង្កត់ធ្ងន់អំពី​កិច្ចការ​អភិវឌ្ឍ​នាពេល​អនាគត​នៃ​មូលធនក្នុងចំណោម​​ឧស្សាហ​កម្មក្នុងប្រទេសនៅឯ​សន្និបាត​សកល​អតីត​និស្សិត​ប្រចាំឆ្នាំ​លើក​ទី 2 (GAC) ដែល​បាន​រៀបចំឡើង​ដោយ IDP Education នៅ​ខែមករា។

អាន​បន្ថែម

សំណើបង្កើតគណៈកម្មាធិការចម្រុះគ្រប់គ្រងសំណង់សម្រាប់កម្ពុជា

សមាគម​គ្រប់គ្រង​សំណង់​កូរ៉េ (CMAK) បាន​ជួយ​ដល់​កម្ពុជា​ដើម្បី​អនុវត្ត​ប្រព័ន្ធគ្រប់គ្រង​សំណង់ (CM) ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​គុណភាព​សំណង់​សម្រាប់​អគារ​នាពេល​អនាគត​នៅ​កម្ពុជា។ ដើម្បី​ធានាឲ្យមាន​ភាពប្រសើរឡើង​នៃ​ប្រព័ន្ធគ្រប់គ្រង​សំណង់(CM)យ៉ាង​មាន​ប្រសិទ្ធិភាព CMAK បានស្នើ​បង្កើត​គណៈកម្មាធិការ​រួម​មួយ​ដែលមាន​ឈ្មោះថា គណៈកម្មាធិការ​សហប្រតិបត្តិការ​ផ្នែក​សំណង់​កម្ពុជា-កូរ៉េ ដោយមាន​សមាសភាព​នៃ​អង្គភាព​មកពី​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ​នៃ​ប្រទេស​ទាំងពីរ។

អាន​បន្ថែម

ក្រុមហ៊ុន ម៉េង ឡេងអ៊ីវ បើកសម្ពោធអគារតាំងបង្ហាញផលិតផលបែបថ្មី

ជាមួយនឹង​អគារ​តាំង​បង្ហាញ​ផលិតផលបែប​ថ្មី របស់​ក្រុមហ៊ុន ម៉េង ឡេង​អ៊ីវ គ្រុប អតិថិជន និង​អ្នកទស្សនា នឹង​ទទួលបាន​បទពិសោធន៍​គួរ​ជាទី​ពេញចិត្ដ និង​ការចាប់អារម្មណ៍​ច្រើនឡើងៗ នៅពេល​ពួកគេ​ធ្វើការ​ជ្រើសរើស​អ្វីដែល​គេ​ត្រូវការ​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧបករណ៍ប្រើប្រាស់​​អគ្គិសនី គ្រឿង​បរិក្ខារ​កសិកម្ម និង​វិស្វកម្ម ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា។

អាន​បន្ថែម

ពីអ្នក​ផ្គត់ផ្គង់ទៅអ​្នក​ផលិត៖ ទស្សនៈវិស័យអ្នកដឹកនាំទីផ្សារ

សម្រាប់​ក្រុមហ៊ុន ម៉េង ឡេង​អ៊ីវ ខូ​អិ​ល​ធី​ឌី សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​នឹង​មិនមាន​ឥទ្ធិពល​សំខាន់​ណាមួយ​លើ​អាជីវកម្ម​នោះទេ។ ជាក្រុមហ៊ុនជំនាញនាំមុខគេក្នុងប្រទេស​កម្ពុជាក្នុង​ការផ្គត់ផ្គង់​ឧបករណ៍អគ្គិសនី ឧបករណ៍​កសិកម្ម និង​សម្ភារ​វិស្វកម្ម​ប្រកបដោយ​គុណភាព ដែលបច្ចុប្បន្ន​ធ្វើការ​ចែកចាយ​ផ្តាច់មុខ​នូវ​ផលិតផល​ជាង ១០ ម៉ាក និង​ចែកចាយ​មិន​ផ្តាច់មុខ ៥ ម៉ាក បន្ទាប់ពី​ក្រុមហ៊ុន​បាន​បើក​ដំណើរការ​ដំបូង​កាលពី​ជាង ២០ឆ្នាំមុន។ នៅក្នុង​បរិយាកាស​ប្រកួតប្រជែង​កាន់តែ​ច្រើនឡើង​នាពេល​បច្ចុប្បន្ននេះ ក្រុមហ៊ុន​មាន​យុទ្ធសាស្ត្រ​ក្នុងការ​ផ្លាស់ប្តូរ​ខ្លួន​ពី​អ្នក​ចែកចាយ​ទៅជា​អ្នក​ផលិត​ដំបូង​គេ​នូវ​ផលិតផល​ដែល​ខ្លួន​ចែកចាយ​នៅលើ​ទីផ្សារ​កម្ពុជា។

អាន​បន្ថែម

ការបង្កើតក្រុមហ៊ុនសម្ព័ន្ធ ៖ ហានិភ័យ និងការជឿជាក់

នៅក្នុង​ឧស្សាហកម្ម​សំណង់ គឺជា​រឿង​សម​ញ្ញ​មួយ​នៅ​ជុំវិញ​ពិភពលោក។ ទោះបី ក្រុមហ៊ុន​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​បាន​កំពុងតែ​ប្រើប្រាស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នេះ​ក្តី ក៏​កិច្ចព្រមព្រៀង​នេះ​នៅតែ​មិនទាន់​ត្រូវបាន​យល់ច្បាស់​នៅឡើយ។

អាន​បន្ថែម