ម្ចាស់តំបន់សេដ្ឋកិច្ចពិសេសដ៏ធំ១នៅស្វាយរៀងប្រកាសពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមនៅកម្ពុជា
តំបន់សេដ្ឋកិច្ចពិសេស Manhattan ប្រកាសពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅក្រុងបាវិត ខេត្តស្វាយរៀង ដោយនឹងសហការជាមួយក្រុមហ៊ុន SJ Group របស់ប្រទេសសិង្ហបុរី។ នេះបើតាមជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Clement Yang អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស Manhattan ដោយមានការចូលរួមពីលោក Hong Kian Lim នាយកប្រតិបត្តិក្រុមហ៊ុន SJ Group នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោក Clement Yang បានបង្ហាញអំពីគម្រោងផែនការក្នុងការពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះ ក្រុមហ៊ុន នឹងសហការជាមួយក្រុមហ៊ុន SJ Group ដែលជាក្រុមហ៊ុនមានបទពិសោធន៍ចាស់ទុំក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងទីក្រុងមួយចំនួននៅលើពិភពលោក ដូចជាតំបន់សេដ្ឋកិច្ចពិសេស Suzhou Industrial Park នៅទីក្រុងជាងស៊ូ ប្រទេសចិន។ ក្រៅពីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនក៏មានបំណងក្នុងការវិនិយោគលើវិស័យកសិកម្ម ថាមពលបៃតង ការដឹកជញ្ជូន និងភស្តុភារកម្មផងដែរ។ ជាការឆ្លើយតប លោក ស៊ុន […]
អានបន្ថែមរដ្ឋប្រកាសឱ្យប្រើច្បាប់ជំរុញការវិនិយោគតាមផ្លូវទឹកនៅកម្ពុជា ជាផ្លូវហើយ
ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលមាន ១៨ជំពូក និង ២៧៥មាត្រា សំដៅជំរុញការវិនិយោគតាមផ្លូវទឹកនៅកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ច្បាប់ថ្មីនេះ ត្រូវបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។ ច្បាប់នេះ កំណត់អំពីការគ្រប់គ្រង និងអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៅកម្ពុជា ដែលផ្តល់នូវកាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែង សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងនេះដែរ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះនាវា នាវិក កំពង់ផែ ម្ចាស់នាវាឬម្ចាស់នាវាភារវេទកិច្ច យានដ្ឋាន នាវា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសកម្មភាពដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុងដែនដីនិងដែនយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែនាវា កំពង់ផែ និងឋបនីយភណ្ឌផែរបស់កងកម្លាំងមានសមត្ថកិច្ចនៃ ក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃ ដែលកំណត់នៅក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។ លើសពីនេះទៀត ច្បាប់នេះ បានតម្រូវឱ្យនាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹកក្នុងប្រទេស ដែលធ្វើនាវាចរណ៍តាមផ្លូវទឹកនៅក្នុងដែនដីប្រទេសកម្ពុជា ត្រូវធ្វើការចុះបញ្ជីនាវា លើកលែងតែប្រភេទនាវាដែលប្រើសម្រាប់ដឹកជញ្ជូនជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។
អានបន្ថែមចិន(ក្វាងទុង-ហុងកុង-ម៉ាកាវ) ចង់មកវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា
វិនិយោគិនចិន មកពីសហព័ន្ធតំបន់ឈូងសមុទ្រ ក្វាងទុង ហុងកុង ម៉ាកាវ ចាប់អារម្មណ៍ជាខ្លាំងលើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចបៃតង និងវិស័យសំខាន់ៗមួយចំនួនទៀតនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត Jonathan KS Choi ប្រធានសហព័ន្ធតំបន់ឈូងសមុទ្រពិសេស ក្នុងពីធីចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នារវាងលោកបណ្ឌិត និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា អនុស្សរណនៃការយោគយល់គ្នាខាងលើនេះ ត្រូវបានធ្វើឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិក្នុងការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរទំនាក់ទំនងធុរកិច្ចរវាងតំបន់ឈូងសមុទ្រពិសេស និងកម្ពុជា។ នាឱកាសនោះ ភាគីចិនក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគចម្រុះនៅកម្ពុជា ជាពិសេសផ្តោតលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង, ការដំឡើងរថយន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធសាកថ្ម, ដំណោះស្រាយរក្សាថាមពល, ការកែច្នៃសំណល់ទៅជាថាមពល, ការប្រើប្រាស់បច្ចេកវិទ្យា 5G សម្រាប់ការទំនាក់ទំនងរួមបញ្ចូលគ្នា, បច្ចេកវិទ្យារូបភាពផ្កាយរណប និងអវកាសជាដើម។ អ្វីដែលពិសេសនោះគឺ ក្រុមហ៊ុនចិនទាំងនេះចង់មករួមចំណែកជួយដល់កម្ពុជាសម្រេចគោលដៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក រួមទាំងការអភិវឌ្ឍព្រលានយន្តហោះឆ្លាតវៃ និងកំពង់ផែឆ្លាតវៃជាដើម។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ហែម វណ្ណឌី ក៏បានបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចបៃតង ដែលនឹងរួមបញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតខ្ពស់ និងការផលិតរថយន្តអគ្គិស […]
អានបន្ថែមវិនិយោគិនចិនជាង ៦០រូប មកស្វែងរកឱកាសវិនិយោគលើវិស័យធំៗ៥ នៅកម្ពុជា
គណៈប្រតិភូមកពីប្រទេសចិនជាង ៦០រូប បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការមកវិនិយោគលើវិស័យជាច្រើនក្នុងប្រទេសកម្ពុជា ក្នុងនោះមានវិស័យធំៗចំនួន៥ គឺ៖ ឌីជីថល ដឹកជញ្ជូន ថាមពល អចលនទ្រព្យ ផលិតកម្មលើការកែច្នៃ ជាដើម។ នេះបើតាមជំនួបពិភាក្សារវាងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយលោក Jonathan K.S. Choi ប្រធានសភាពាណិជ្ជកម្មចិន សម្ព័ន្ធសហគ្រិននៅតំបន់ឆ្នេរសមុទ្រ និងក្រុមហ៊ុនសាន់វ៉ា គ្រុប អមដំណើរដោយគណៈប្រតិភូមកពី ក្វាងទុង ហុងកុង និងម៉ាកាវ នៃប្រទេសចិន ជាង ៦០រូប នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។ នាឱកាសនោះដែរ លោក Jonathan K.S. Choi បានឱ្យដឹងថា គោលបំណង និងចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យជាច្រើនក្នុងប្រទេសកម្ពុជា គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាបន្ថែមទៀត។ ដូច្នេះលោក ក៏បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បិសុំការបញ្ជាក់បន្ថែមចំពោះលក្ខខណ្ឌនៃការធ្វើពាណិជ្ជកម្មមួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ។ ជាការឆ្លើយតប លោកជំទាវ ចម និម្មល ក៏បានបញ្ជក់ពីការគាំទ្រ និងលើកទឹកចិត្តដល់ភាគីក្រុមហ៊ុន និងធុរជនទាំងអស់ដែលបានមកធ្វើការទំនាក់ទំនង និងសិក្សាលើគម្រោងជាច្រើនខាងលើជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចបាននូវលទ្ធផលប្រកបដោយប្រសិទ្ធភាព។ យ៉ាងណាមិញ […]
អានបន្ថែមក្រសួងបរិស្ថាន៖ ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការបញ្ជាក់ទទួលស្គាល់ប្លង់ដីព្រៃសហគមន៍ ឬដីត្រូវកាត់ឆ្វៀល
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាឱ្យបញ្ឈប់ជាបន្ទាន់រាល់ការបញ្ជាក់ទទួលស្គាល់ ឬការប្រគល់ផែនទី ឬប្លង់ដីព្រៃសហគមន៍ ឬដីត្រូវកាត់ឆ្វៀល។ នេះបើតាមលិខិតលេខ ១៨៣៩/០៤២៤ ប.ស្ថ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ ក្នុងលិខិតនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានពិនិត្យឃើញថាមានការបញ្ជាក់ទទួលស្គាល់ប្លង់ដី ឬផែនទី និងមានការប្រគល់ប្លង់ដី ឬ ផែនទីឱ្យទៅស្ថាប័ន អង្គការ ឬអតិថិជន ដោយគ្មានសណ្តាប់ធ្នាប់ និងគ្មានការសុំអនុញ្ញាតពីប្រធានស្ថាប័នអ្វីឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា រាល់ការសម្រេចបញ្ជាក់ ទទួលស្គាល់ ឬប្រគល់ផែនទី ឬប្លង់ដីព្រៃ ឬដីត្រូវកាត់ឆ្កៀល ចាំបាច់ត្រូវមានការសម្រេចពីឯកឧត្តមជាមុនសិន ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ការងារ និងការគ្រប់គ្រងវិស័យបរិស្ថានឱ្យមានប្រសិទ្ធភាព ជៀសវាងការប្រើប្រាស់ឯកសារក្នុងគោលដៅអវិជ្ជមាន។ គួរបញ្ជាក់ថា ការបញ្ជាក់ទទួលស្គាល់ ឬ ការប្រគល់ឯកសារទាំងអស់នេះ ដោយគ្មានការសម្រេចពីប្រធានស្ថាប័នបែបនេះ បានបង្កឱ្យមានភាពច្របូកច្របល់ និងការប្រើប្រាស់ខុសទិសដៅ និងឈានទៅបង្កឱ្យមានផលវិបាក ឬផលអវិជ្ជមានដល់ការគ្រប់គ្រងវិស័យបរិស្ថានថែមទៀតផង។
អានបន្ថែមជប៉ុនជួយកម្ពុជា ៣០លានដុល្លារ បើកការដ្ឋានពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅស្វាយរៀង
គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង តម្លៃ ៣០,៦លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តស្វាយរៀង តាមរយៈទំព័រហ្វេកប៊ុកផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ ការដ្ឋានសាងសង់នេះ បានបើកក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយនឹងលោក UENO ATSUSHI ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា។ គួរបញ្ជាក់ថា គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ត្រូវបានសាងសង់ឡើងក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA និងបានចាប់ផ្តើមដំណើរការអនុវត្តនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។ ជាមួយគ្នានេះដែរ គម្រោងនេះ នឹងមានសមត្ថភាពផលិតទឹកស្អាតបាន ៦,៨០០ម៉ែត្រគូប ក្នុង១ថ្ងៃ និងដំឡើងបំពង់ប្រវែង ១១១.៨គីឡូម៉ែត្រផងដែរ។
អានបន្ថែមប្រូម៉ូសិនចូលឆ្នាំខ្មែររបស់បុរី ប៉េង ហួត ចំណេញអីចំណេញយ៉ាងនេះ!!
រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជារៀងរាល់ឆ្នាំ បុរី ប៉េង ហួត តែងតែបង្កើតកម្មវិធីសប្បាយៗ រួមទាំងមានការតុបតែងរៀបចំលម្អនៅតាមខ្លោងទ្វារ និងខាងក្នុងបរិវេណបុរីផងដែរ។ បន្ថែមពីនេះ ដើម្បីចូលរួមអបអរសារទរក្នុងឱកាសឆ្នាំថ្មីនេះ បុរី ប៉េង ហួត ក៏មានផ្ដល់ជូនឱកាសចំណេញដ៏ពិសេសសម្រាប់អតិថិជនដែលចង់ទិញផ្ទះក្នុងខែមេសានេះទៀតផង។ តោះ មកដឹងទាំងអស់គ្នាថា បុរី ប៉េង ហួត នឹងផ្ដល់ជូនអ្វីខ្លះសម្រាប់អតិថិជនក្នុងឱកាសឆ្នាំថ្មីនេះ? សម្រាប់អតិថិជនដែលកក់ផ្ទះណាមួយនៅគ្រប់គម្រោង បុរី ប៉េង ហួត នឹងទទួលបានឱកាសចំណេញដូចជា៖ ✨ទទួលបានការបញ្ចុះតម្លៃជាទឹកប្រាក់ភ្លាមៗ ✨ទិញភ្លាម ចូលរស់នៅបានភ្លាមៗ ✨ការបោះអង្គញ់នាំសំណាង ដែលទទួលបានរង្វាន់ជាច្រើនដូចជា៖ សេវាគ្រប់គ្រងបុរីរយៈពេល ១ឆ្នាំ ដោយឥតគិតថ្លៃ ប័ណ្ណទឹកប្រាក់សម្រាប់ទិញគ្រឿងសង្ហារិម ប័ណ្ណទឹកប្រាក់សម្រាប់ប្រារព្ធកម្មវិធីនៅ ភីអេច ហ្រ្គេនហល នាឡិកា Apple Watch Series 9 ឬ Airport Pro Series 2។ សូមទស្សនាវីដេអូនៅទីនេះ សូមជម្រាបផងដែរថា ការផ្ដល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែមេសារនេះតែ ប៉ុណ្ណោះ។ ដូច្នេះសូមរួសរាន់ឡើង ដើម្បីកុំឱ្យឱកាសចំណេញដ៏ច្រើនសន្ធឹកសន្ធាប់នេះរំលងផុតឱ្យសោះ! អតិថិជនទាំងអស់ក៏អាចទស្សនាផ្ទះគំរូប្រភេទថ្មីផ្ទាល់បាន […]
អានបន្ថែម២០២៤-កម្ពុជាជោគជ័យលើយុទ្ធនាការកាត់បន្ថយប្រើប្លាស្ទិក ព្រោះបរិមាណនាំចូលថយចុះ ៧៥%
ក្នុងត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ នេះ បរិមាណនាំចូលប្លាស្ទិកចូលមកកម្ពុជា មានការថយចុះប្រមាណ៧៥% ខណៈបរិមាណថយចុះនេះ បង្ហាញឱ្យឃើញថា ការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនាពេលកន្លងមកទទួលបានជោគជ័យ។ នេះបើតាមការប្រកាសរបស់ក្រសួងបរិស្ថាន កាលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ ក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ការស្នើសុំនាំចូលប្លាស្ទិកសម្រាប់បម្រើសង្វាក់ ផលិតកម្ម មានការថយចុះជាគំហុក ប្រមាណ៧៥% បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣ និងមានក្រុមហ៊ុនចំនួន២ តែប៉ុណ្ណោះដែលបានទទួលការអនុញ្ញាតនាំចូល ចំណែកឯ ការស្នើសុំរបស់ក្រុមហ៊ុនចំនួន០៦ ទៀតស្ថិតក្នុងដំណាក់កាលពិនិត្យ និងសម្រេច។ គួរបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រសួងបរិស្ថានបានធ្វើការបែកចែកការនាំចូលប្លាស្ទិកជាពីរផ្នែកផ្សេងគ្នាគឺ ទី១)ការនាំចូលប្លាស្ទិកសម្រាប់ប្រើប្រាស់ទូទៅ មានបរិមាណសរុបចំនួន ១២.៣៣៦,៣៨ គីឡូក្រាម តាមរយៈក្រុមហ៊ុនចំនួន១។ ទី២) ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើដល់សង្វាក់ផលិតកម្ម ដែលធ្វើឡើងតាមរយៈក្រុមហ៊ុនចំនួន២ មានបរិមាណសរុបចំនួន ៩.១៥២,៤៤ គីឡូក្រាម។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុកថា ការថយចុះនៃការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅ គឺបង្ហាញថាការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនាពេលកន្លងមកទទួលបានជោគជ័យ និងអាចបណ្តាលមកពីការផលិតក្នុងស្រុក ដែលមានតម្រូវការថង់ប្លាស្ទិកមានការថយចុះ។ គួររំលឹកថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ការនាំចូលថង់ប្លាស្ទិកមកកាន់កម្ពុជា […]
អានបន្ថែមម៉ាឡេស៊ី គ្រោងបង្កើតក្លឹបសេដ្ឋកិច្ចអាស៊ាននៅកម្ពុជា និងស្នើរៀបព្រឹត្តការណ៍សំខាន់២ដើម្បីទាក់ទាញវិនិយោគ
វិទ្យាស្ថានយុទ្ធសាស្រ្ត KSI របស់ម៉ាឡេស៊ី គ្រោងបង្កើតក្លឹបសេដ្ឋកិច្ចអាស៊ាន “ASEAN Economic Club” និងពិនិត្យលទ្ធភាពពង្រីកការវិនិយោគនៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក តាន់ ស្រ៊ី មីសែល យ៉ាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកប្រធាន បានជម្រាបសម្តេចឱ្យដឹងពីគោលបំណងនៃការពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ថាមពលជីវម៉ាស បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល ព្រមទាំងការបង្កើតនូវ “World Digital Chamber” ។ ជាមួយគ្នានេះដែរ លោកប្រធានក៏បង្ហាញនូវផែនការក្នុងការបង្កើត ASEAN Economic Club នៅកម្ពុជា ព្រមទាំងស្នើសុំធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តការណ៍ចំនួន ២សំខាន់ៗផងដែរ។ ព្រឹត្តិការណ៍ទាំងនោះរួមមាន៖ កិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន (Global Chinese Economic & Technology Summit-GCET) ២០២៤ និង កិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី […]
អានបន្ថែមផ្លូវជាតិលេខ១០ ភ្ជាប់កោះកុង ពោធិ៍សាត់ និងបាត់ដំបង សង់បានជាង៨៣%
គិតត្រឹមដើមខែមេសា នេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ តភ្ជាប់ខេត្តចំនួនបីគឺ ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង សម្រេចបាន ៨៣,៣៦% ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណៈការណ៍ និងដឹងជញ្ជូន នៅថ្ងៃទី១០ មេសា ២០២៤។ បច្ចុប្បន្ន គម្រោងស្ថាបនាផ្លូវជាតិលេខ១០នេះ កំពុងស្ថិតក្នុងដំណើរការចាប់ផ្ដើមចាក់កៅស៊ូពីខាងខេត្តកោះកុង ឆ្ពោះទៅកាន់រង្វង់មូលប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយក្នុងនោះការងារផ្លូវថ្នល់អនុវត្តបាន ៨០,៥៣% ការងារស្ពានអនុវត្តបាន ៨៦,២៨% ការងារស្ពានខ្ពស់ប្រវែង ៥៣០ម៉ែត្រ ត្រង់គីឡូម៉ែត្រ ១២៨+៩០៥ សម្រេចបាន ៤០% ការងារលូកាត់ទទឹងផ្លូវ សម្រេចបាន ៩៨,១៩% និងការងារលូបណ្តោយផ្លូវ និងជញ្ជាំងការពារជើងទេរ អនុវត្តបាន ៨៧,៦៣%។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ត្រូវបានសាងសង់ឡើងក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន មានទំហំទឹកប្រាក់សរុបប្រមាណជាង ១៨៨លានដុល្លារ។ គួររំលឹកទៀតថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ប្រើរយៈពេលសាងសង់ ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ […]
អានបន្ថែមរដ្ឋចេញវិធានការបន្ទាន់ ៥ចំណុច ដើម្បីបង្ការបញ្ហាប្រឈមតាមរោងចក្រក្នុងរដូវក្តៅនេះ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដាក់ចេញវិធានការបន្ទាន់ចំនួន ០៥ចំណុច សម្រាប់រោងចក្រអនុវត្ត ក្នុងអំឡុងពេលអាកាសធាតុក្តៅ។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ របស់ក្រសួង។ វិធានការទាំងនោះ រួមមាន៖ ១. ត្រូវបើកទ្វារ បង្អួចទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារធ្វើការ។ ២. ត្រូវបង្កើនការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ពិសាដល់កម្មករនិយោជិត និងណែនាំឱ្យពិសាទឹកឱ្យ បានច្រើន និងញឹកញាប់ យ៉ាងតិច ២លីត្រក្នុងមួយថ្ងៃ ទោះបីមិនស្រេកទឹកក៏ដោយ។ ៣. ត្រូវបាញ់ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដងក្នុងមួយថ្ងៃ និងត្រូវចាត់វិធានការ ចាំបាច់ផ្សេងៗទៀត ដើម្បីកាត់បន្ថយកម្ដៅជាបន្ទាន់។ ៤. ត្រូវពិនិត្យប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ទាំងអស់នៅតាមអគារធ្វើការ ដើម្បីធានាថាដំណើរការល្អ និងត្រូវបើកឱ្យដំណើរការយ៉ាងតិច ១ម៉ោង មុនឱ្យកម្មករនិយោជិតចូលធ្វើការ។ ៥. ត្រូវចាត់បុគ្គលិកទទួលបន្ទុក ត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំ នៅកន្លែងធ្វើការ។ ក្រសួងការងារសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រទាំងអស់នឹងចូលរួមអនុវត្តតាមសេចក្តីណែនាំខាងលើនេះឱ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធិភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ គួរបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ២០២៣ សហគ្រាស-គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ១៧,១០២សហគ្រាស មានកម្មករនិយោជិតចំនួន១.៥លាននាក់។ (អានបន្ថែម)
អានបន្ថែម២០ឆ្នាំមកនេះ អង្កការរូមធូរីដបានជួយកម្ពុជា សង់បណ្ណាល័យបានចំនួន ៣៣៩អគារ
ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅនេះ អង្គការរូមធូរីដ (Room to Read Cambodia) បានជួយសាងសង់បណ្ណាល័យចំនួន ៣៣៩អគារ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។ ក្រសួងអប់រំ បានឱ្យដឹងថា ក្រៅពីជួយសាងសង់បណ្ណាល័យ អង្គការនេះ ក៏បានជួយបង្កើតបណ្ណាល័យនៅតាមសាលាចំនួន ២.១១១ ដើម្បីជួយបណ្ដុះបណ្ដាលគ្រូ និងបណ្ណារក្សបានចំនួន ៩០០០នាក់ថែមទៀតផង។ លើសពីនេះ អង្គការនេះ ក៏បានបោះពុម្ពសៀវភៅជាភាសាខ្មែរបាន ២៦៦ចំណងជើង ចែកចាយសៀវភៅខ្មែរចំនួន ៥លានក្បាល សៀវភៅអង់គ្លេស ៣លានក្បាល ដែលសិស្សជាង ២.២លាននាក់បានទទួលផលដោយផ្ទាល់ និងជួយអនុវត្តកម្មវិធីបំណិនជីវិតនៅកម្រិតមធ្យមសិក្សា ដែលសិស្សស្រីជាង ២១.០០០ នាក់បានទទួលផល ព្រមទាំងបានជួយកុមារី និងសិស្សក្រីក្រអាចបន្តការសិក្សាបានថែមទៀត។ គួរបញ្ជាក់ដែរថា អង្គការរូមធូរីដ បាននិងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ អស់រយៈពេល ២០ឆ្នាំមកហើយ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ ចំនួន ២គឺ៖ អក្ខរកម្ម និងការអប់រំកុមារីសម្រាប់សមភាពយេនឌ័រ។ នាពេលបច្ចុប្បន្ន កម្មវិធីអក្ខរកម្មរបស់ Room […]
អានបន្ថែម