ចិន(ក្វាងទុង-ហុងកុង-ម៉ាកាវ) ចង់មកវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា

វិនិយោគិនចិន មកពីសហព័ន្ធតំបន់ឈូងសមុទ្រ ក្វាងទុង ហុងកុង ម៉ាកាវ ចាប់អារម្មណ៍ជាខ្លាំងលើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចបៃតង និងវិស័យសំខាន់ៗមួយចំនួនទៀតនៅកម្ពុជា។

នេះបើតាមការលើកឡើងរបស់លោក​បណ្ឌិត Jonathan KS Choi ប្រធាន​សហព័ន្ធតំបន់ឈូងសមុទ្រពិសេស ក្នុងពីធីចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នារវាងលោកបណ្ឌិត និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា អនុស្សរណនៃការយោគយល់គ្នាខាងលើនេះ ត្រូវបានធ្វើឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិ​ក្នុងការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរទំនាក់ទំនងធុរកិច្ចរវាងតំបន់ឈូងសមុទ្រពិសេស និងកម្ពុជា។

នាឱកាសនោះ ភាគីចិនក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគចម្រុះនៅកម្ពុជា ជាពិសេសផ្តោតលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង, ការដំឡើងរថយន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធសាកថ្ម, ដំណោះស្រាយរក្សាថាមពល, ការកែច្នៃសំណល់ទៅជាថាមពល, ការប្រើប្រាស់បច្ចេកវិទ្យា 5G សម្រាប់ការទំនាក់ទំនងរួមបញ្ចូលគ្នា, បច្ចេកវិទ្យារូបភាពផ្កាយរណប និងអវកាសជាដើម។

អ្វីដែលពិសេសនោះគឺ ក្រុមហ៊ុនចិនទាំងនេះចង់មករួមចំណែកជួយដល់កម្ពុជាសម្រេចគោលដៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក រួមទាំងការអភិវឌ្ឍព្រលានយន្តហោះឆ្លាតវៃ និងកំពង់ផែឆ្លាតវៃជាដើម។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម ហែម វណ្ណឌី ក៏បានបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចបៃតង ដែលនឹងរួមបញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតខ្ពស់ និងការផលិតរថយន្តអគ្គិស ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់ និងស្នើឱ្យចិនសិក្សាបន្ថែមពីឱកាសវិនិយោគលើវិស័យមជ្ឈមណ្ឌល​ភ័ស្តុភារកម្មនៅក្នុងសេដ្ឋកិច្ចកម្ពុជាថែមទៀតផង។

គួរបញ្ជាក់ថា តំបន់ឈូងសមុទ្រពិសេស ក្វាងទុង ហុងកុង ម៉ាកាវ មានប្រជាជនជាង ៨៦ លាននាក់ និងមានផលិតផលក្នុងស្រុកសរុបជាង ២ទ្រីលានដុល្លារ ហើយតំបន់នេះ ជាច្រករបៀងបច្ចេកវិទ្យាទៅកាន់ពិភពលោកដែលបាន និងកំពុងជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សម្ព័ន្ធឧស្សាហកម្មកូរ៉េ​ចង់មកកម្ពុជា ដើម្បីវិនិយោគលើវិស័យសំខាន់ៗចំនួន៣

បណ្តាក្រុមហ៊ុនថ្មីនៃវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ មានបំណងចង់មកវិនិយោគពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមកិច្ចពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី និងយលោក MARN Ki-jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារ​ណរដ្ឋកូរ៉េ។ ក្នុងជំនួបនេះ លោក MARN Ki-jeong បានបញ្ជាក់ថា វេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ មានក្រុមហ៊ុនប្រមាណជា៤០ ដែលបាននិងកំពុងវិនិយោគលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ហើយក៏នឹងមានក្រុមហ៊ុនមួយចំនួនបន្ថែមទៀតមានបំណងចង់មកពង្រីកប្រតិបត្តិការអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជាផងដែរ។ បន្ថែមពីនេះ លោកប្រធាន  បានបន្ថែមថា វេទិកាសម្ព័ន្ធឧស្សាហកម្ម​ គ្រោងនឹងរៀបចំវេទិកាធុរកិច្ចកូរ៉េ-កម្ពុជា នៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដោយនឹងមានការចូលរួមពីវិនិយោគិនកូរ៉េលើវិស័យជាច្រើន ហើយវេទិកានេះនឹងជាឱកាសសម្រាប់ការស្វែងរកឱកាសពង្រីកការវិនិយោគ និងធ្វើកិច្ចសហការជាមួយដៃគូវិនិយោគនានានៅកម្ពុជា។ ជាការឆ្លើយតប  សម្តេចធិបតី បានគាំទ្រចំពោះគោលបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា និងលើកឡើងបញ្ជាក់នូវ​គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តរបស់កម្ពុជាក្នុងការគាំទ្រដល់ការវិនិយោគ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះចំនួន ១,៥លាននាក់ ដើម្បីបំពេញ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។ ដោយឡែក ចំពោះគម្រោងរៀបចំវេទិកាធុរកិច្ចនៅខែវិច្ឆិកាខាងមុខនេះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យវេទិកាសម្ព័ន្ធឧស្សាហកម្ម​ […]

ចិន ចង់ជួយកម្ពុជា ១០លានដុល្លារ សង់មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ

វិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវ របស់ប្រទេសចិន បានបង្ហាញពីបំណងចង់ជួយសាងសង់មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ ក្នុងទុនវិនិយោគជាង១០លានដុល្លារ ខណៈបច្ចុប្បន្នក្រុមហ៊ុន កំពុងជួបពិភាក្សាការងារជាមួយអាជ្ញាធរកម្ពុជា ដើម្បីពន្លឿនដំណើរការនេះ។ ភាគីចិន លើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងាររវាងលោក Jack Yang អគ្គនាយកវិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវ ជាមួយឯកឧត្តម ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមជាមួយថ្នាក់ដឹកនាំមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ បើតាមក្រសួងមហាផ្ទៃ បានឱ្យដឹងថា កិច្ចជំនួបពិភាក្សានេះ មានគោលបំណងដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិន ខណៈភាគីចិនចង់ជួយសាងសង់មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ ដោយបំពាក់ឧបករណ៍ សម្ភារ ព្រមទាំងបណ្តុះបណ្តាលដល់មន្រ្តីជំនាញរបស់មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយដែលមានទំហំទឹកប្រាក់ វិនិយោគចំនួន ១០លានដុល្លា តាមរយៈគម្រោង BOT ក្នុងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន។ សូមរម្លឹកដែរថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីធានាដល់សុខភាព និងសុវត្ថិភាពសង្គម ខណៈសម្តេចធិបតី ក៏បានស្នើឱ្យគណៈកម្មការនេះ អនុវត្តភារកិច្ចនេះឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕ […]

ក្រុមហ៊ុនយក្សចិន ចង់មកបង្កើតតំបន់សេដ្ឋកិច្ចពិសេសជិតព្រលានអន្តរជាតិថ្មីនៅសៀមរាប

ក្រុមហ៊ុន YIG ជាក្រុមហ៊ុនវិនិយោគដ៍ធំមួយរបស់ចិន ចង់វិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ នេះបើតាមជំនួបរវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូក្រុមហ៊ុន YIG ដឹកនាំដោយលោក Lu Xiaolong កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ លោក Lu Xiaolong បានបង្ហាញនូវបំណង ដើម្បីស្វែងរកការគាំទ្រដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាន ហើយដែលការវិនិយោគនោះ គ្រោងនឹងផ្តោតលើសកម្មភាពបឋមចំនួន៣ គឺ៖ ទី១-ការវិនិយោគថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ, ទី២-ការវិនិយោគក្នុងវិស័យទេសចរណ៍ និង ទី៣-ការវិនិយោគក្នុងវិស័យកសិកម្ម។ ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានគាំទ្រដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលគម្រោងវិនិយោគទាំងនេះនឹងជួយចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាពិសេស គម្រោងនេះ នឹងជួយបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏អាចជួយទាក់ទាញទេសចរឱ្យមកទស្សនាកម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀតផង។ លើសពីនេះឯកឧត្តមក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការគិតគូរក្នុងការវិនិយោគកែច្នៃកសិផលកម្ពុជា ដើម្បីបម្រើឱ្យការផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងការនាំចេញ ដែលនេះក៏ជាកត្តាជំរុញដល់ការនាំចេញនៅនឹងកន្លែងតាមរយៈភ្ញៀវទេសចរដែលមកទស្សនាកម្ពុជានេះតែម្តង។ គួរបញ្ជាក់ថា ក្រុមហ៊ុន YIG ជាក្រុមហ៊ុនវិនិយោគដ៍ធំមួយដែលមានសកម្មភាពក្នុងវិស័យដឹកជញ្ជូនផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងវិស័យថាមពលកកើតឡើងវិញជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុននេះ ជាម្ចាស់ភាគហ៊ុនធំនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផងដែរ។ (អានបន្ថែម) - Video […]

២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េសម្រេចបាន $៧៥១លាន ខណៈឆ្នាំនេះ ភាគីទាំងពីរសម្រេចចុះអនុស្សរណៈបន្ថែម៦ទៀត

ក្នុងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េ សម្រេចបានប្រមាណ ៧៥១លានដុល្លារ ខណៈថ្មីនេះភាគីទាំងពីរបានសម្រេចចុះអនុស្សរណៈយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន ៦ បន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូពាណិជ្ជកម្ម។ នេះបើតាមពិធីចុះអនុស្សរណៈយោគយល់គ្នា ធ្វើឡើងនៅទីក្រុងសេអ៊ូល កាលពីថ្ងៃទីទី១៦ ខែឧស​ភា ឆ្នាំ២០២៤​ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។ ឯកសារដែលត្រូវចុះអនុស្សរណៈទាំង៦ នោះមានដូចជា៖ ១. ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោង​ ​រវាង ​រដ្ឋាភិបាល​នៃសាធារណរដ្ឋកូរ៉េ និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លើហរិញ្ញប្បទាន ស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦។ ២. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ។ ៣. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា។ […]

កម្ពុជា-កូរ៉េ ឯកភាពគ្នាសិក្សាបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញវិនិយោគមកកម្ពុជា

កម្ពុជា និងកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដោយឯកភាពគ្នាសិក្សាលទ្ធភាព ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ តាមវិស័យជាក់លាក់ សំដៅដល់ការទាក់ទាញរំហូរវិនិយោគិនកូរ៉េមកកម្ពុជាឱ្យបានកាន់តែច្រើន។ អនុស្សរណៈនៃការយោគយល់គ្នានេះ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ ត្រូវបានចុះហត្ថលេខាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ជាមួយគ្នានេះដែរ អនុស្សរណៈខាងលើ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការសម្របសម្រួលការវិនិយោគនៅរវាងប្រទេសទាំងពីរ តាមរយៈការបង្កើតបរិយាកាសអំណោយផល ដែលសម្រួលដល់ការបង្កើតប្រតិបត្តិការ និងការពង្រីកការវិនិយោគ និងសកម្មភាពអាជីវកម្ម។ គួររម្លឹកដែរថា កន្លងមកក្រៅពីកូរ៉េ ជប៉ុនក៏មានគម្រោងសិក្សានិងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដែលជាតំបន់សេដ្ឋកិច្ចពិសេសដ៏ធំមួយ ដែលបង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន ឱ្យងាកមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន។ (អានបន្ថែម) ទន្ទឹមនឹងនេះដែរ អង់គ្លេស​ ក៏បានស្នើសុំកិច្ចសហការជាមួយកម្ពុជាលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស “Green Special Econo​mic​ Zone” នៅក្នុងប្រទេសកម្ពុជា ដើម្បីជាការរួមចំណែកក្នុងការការពារបរិស្ថានពិភពលោក ខណៈដែលឥណ្ឌាចង់មកបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ​ ដោយផ្តោតលើវិស័យបច្ចេកវិទ្យា។​ (អានបន្ថែម […]

CDCស្នើចិន វិនិយោគលើការផលិតវត្ថុធាតុដើមនៅកម្ពុជា ដើម្បីបញ្ចៀសការនាំចូលពីបរទេស

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជំរុញលើកទឹកចិត្តទៅកាន់គណៈប្រតិភូ និងក្រុមហ៊ុនដែលមកពីខេត្ត Zhejiang របស់ប្រទេសចិន ពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគលើគម្រោងផលិតវត្ថុធាតុដើមនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចូលពីបរទេស។ ការជំរុញនេះ ធ្វើឡើងដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូ Zhejiang Construction Investment Group Co.,Ltd តំណាងដោយ​ លោក Tao Guanfeng ប្រធានក្រុមប្រឹក្សាភិបាល នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍គណៈប្រតិភូចិនដែលមកធ្វើទស្សនកិច្ចសិក្សានៅកម្ពុជាដើម្បីស្វែងយល់ពីឱកាសវិនិយោគលើវិស័យផ្សេងៗបន្ថែមទៀត ក្រៅពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលក្រុមហ៊ុនធ្លាប់បានបណ្តាក់ទុនវិនិយោគនៅកម្ពុជាអស់រយៈពេល១៥ឆ្នាំ រួចមក។ ឯកឧត្តម បានបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងកម្ពុជា ពិសេសខេត្ត Zhejiang របស់ចិន ជាមួយកម្ពុជា បានឆ្លុះបញ្ចាំងពីការយល់ចិត្តគ្នាទៅវិញទៅមករវាងវិស័យឯកជនចិន និងរដ្ឋាភិបាលកម្ពុជា ដែលជាកាតាលីករជំរុញរំហូរវិនិយោគិនចិនឱ្យមកធ្វើធុរកិច្ចនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនចិន ពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគលើគម្រោងផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចូលពីបរទេស ក៏ដូចជាសម្លឹងមើលកាលានុវត្តភាពក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនមកពីខេត្ត Zhejiang ដើម្បីឆក់ឱកាសបំពេញតម្រូវការទីផ្សារក្នុងតំបន់ និងសកលលោក។ […]