ករណីធ្លាយសារធាតុគីមីចូលទន្លេមេគង្គឡាវ មិនប៉ះពាល់ដល់ទឹកទន្លេមេគង្គកម្ពុជានោះទេ ព្រោះ…
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ឧបទ្ទវហេតុ នៃការក្រឡាប់រថយន្តដឹកសារធាតុគីមី បណ្តាលឱ្យលេចធ្លាយសារធាតុគីមីចូលក្នុងស្ទឹងណាម ខាន់ ដៃទន្លេមេគង្គ ក្នុងប្រទេសឡាវ គឺពុំប៉ះពាល់ដល់ទឹកទន្លេមេគង្គនោះទេ ពិសេសទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា ពីព្រោះបើគិតពីចំណុចកើតហេតុមកដល់ព្រំប្រទល់កម្ពុជា-ឡាវ មានចម្ងាយដល់ទៅជាង ១ពាន់គីឡូម៉ែត្រឯណោះ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួង អំពីឧបទ្ទវហេតុខាងលើ កាលថ្ងៃទី៨ ខែមេសា។ ក្រសួងបញ្ជាក់ដូច្នេះ បន្ទាប់ពីកម្ពុជាទទួលបានព័ត៌មានពីឧបទ្ទវហេតុនៃការលេចធ្លាយសារធាតុគីមីចូលក្នុងស្ទឹងណាម ខាន់ (Nam Khan River) ស្ថិតនៅក្នុងក្រុងហ្លួងប្រាបាង នៃខេត្តហ្លួងប្រាបាង ប្រទេសឡាវ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ ក្រសួងបន្តថា ស្ទឹងណាម ខាន់ ជាដៃទន្លេមេគង្គ ដែលហូរសារធាតុគីមីចូលត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ហើយមានចម្ងាយពីព្រំប្រទល់កម្ពុជា-ឡាវ ដល់ទីនោះ ប្រមាណ ១.៣៧០គម ខាងលើក្រុងប៉ាក់សេ ប្រមាណ ១.២២០គម និងខាងលើរដ្ឋធានីវៀងចន្ទន៍ ប្រមាណ ៥០០គម។ រីឯទីតាំងនៅខាងក្រោមទីក្រុងហ្លួងប្រាបាង ចម្ងាយប្រមាណ ១២០គម និងនៅលើដងទន្លេមេគង្គមានទំនប់វារីអគ្គិសនី សាយ៉ាបូរី។ ក្រសួងបន្ថែមថា ផ្អែកលើលទ្ធផលនៃការចុះពិនិត្យអង្កេតជាក់ស្តែងដោយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងស្ថាប័នជំនាញពាក់ព័ន្ធរបស់ឡាវ នៅថ្ងៃទី៧ […]
អានបន្ថែមកម្ពុជា-អឺរ៉ុប រួមគ្នារិះរកយន្តការក្នុងការលើកកម្ពស់វប្បធម៌បង់ពន្ធ នៅកម្ពុជា
អគ្គនាយកដ្ឋានពន្ធដារ និងសហភាពអឺរ៉ុប(EU) បាននិងកំពុងរិះរកយន្តការក្នុងការដោះស្រាយនូវការលំបាក និងបញ្ហាប្រឈមនានារបស់វិនិយោគិនមកពីបណ្តាប្រទេសផ្សេងទៀតក្នុងសហភាពអឺរ៉ុប សំដៅដល់ការលើកកម្ពស់វប្បធម៌បង់ពន្ធ ពិសេសពង្រឹងអនុលោមភាពសារពើពន្ធ និងការប្រកួតប្រជែងដោយស្មើភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបពិភាក្សាការងាររវាងឯកឧត្តម គង់ វិបុល និងឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចេញផ្សាយកាលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។ នាឱកាសនោះដែរ ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់លើគោលដៅពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសហភាពអឺរ៉ុប ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែប្រសើរឡើងថែមទៀត តាមរយៈបន្តពង្រឹងនិងសម្រួល កិច្ចការធុរកិច្ច (Ease of Doing Business) និងបង្កើនការទាក់ទាញវិនិយោគិនសហភាពអឺរ៉ុបមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ លើសពីនេះ វិស័យពន្ធដារក៏ត្រូវបានភាគីទាំងពីរលើកមកពិភាក្សាផងដែរ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការក្នុងការលើកម្ពស់វប្បធម៌បង់ពន្ធ ពង្រឹងអនុលោមភាពសារពើពន្ធ និងការប្រកួតប្រជែងដោយស្មើភាពគ្នា ជាពិសេសការរិះរកយន្តការដែលបាន និងកំពុងអនុវត្តបច្ចុប្បន្ន និងយន្តការក្នុងដោះស្រាយនូវការលំបាក បញ្ហាប្រឈមនានារបស់វិនិយោគិនមកពីប្រទេសបារាំង អាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងទៀតក្នុងសហភាពអឺរ៉ុបផងដែរ។ គួរបញ្ជាក់ថា ជាង៣០ឆ្នាំមកនេះ កិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា-សហភាពអឺរ៉ុប ហាក់នៅមានកម្រិតតិចតួចនៅឡើយ បើគិតចាប់ពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន គម្រោងវិនិយោគរបស់សហភាពអឺរ៉ុបនៅកម្ពុជាមានត្រឹមតែ ៦២គម្រោង គិតជាទឹកប្រាក់មានប្រមាណ ៥៤០លានដុល្លារប៉ុណ្ណោះ៕ (អានបន្ថែម)
អានបន្ថែមចិនចង់បោះទុន ១ពាន់លានដុល្លារ សង់វារីអគ្គិសនីប្រើថាមពលកកើតឡើងវិញនៅកម្ពុជា
សហគ្រាស CHN ENERGY របស់ចិន មានបំណងចង់មកវិនិយោគទឹកប្រាក់ ១ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងសាងសង់ថាមពលកកើតឡើងវិញនៅកម្ពុជា។ នេះបើតាមជំនួបរវាង ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក អាយ ស៊ាង តំណាងសហគ្រាស CHN ENERGY កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ សហគ្រាសចិនខាងលើ បានលើកឡើងនូវបំណងបណ្តាក់ទុនវិនិយោគលើគម្រោងសាងសង់ថាមពលកកើតឡើងវិញមានជាអាទិ៍គម្រោងសាងសង់ និងប្រតិបត្តិការវារីអគ្គិសនី និងគម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យ។ ទន្ទឹមនឹងនេះ តំណាងសហគ្រាសចិន ក៏បានបញ្ជាក់ពីមូលហេតុដែលចង់មកវិនិយោគនៅកម្ពុជា ដោយហេតុថា កម្ពុជាជាទីតាំងយុទ្ធសាស្ត្រប្រកបដោយសក្តានុពលក្នុងការប្រកបធុរកិច្ចលើវិស័យខាងលើ អមដោយអេកូឡូស៊ីគាំទ្រដល់ប្រតិបត្តិការអាជីវកម្មប្រកបដោយភាពទាក់ទាញ និងលេចធ្លោជាងគេក្នុងតំបន់។ ជាការឆ្លើយតប ឯកឧត្តម សួន សុផល បានស្វាគមន៍ចំពោះគម្រោងដែលមានទឹកប្រាក់ដ៏ធំសម្បើមនេះ ព្រមទាំងណែនាំឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅបន្ស៊ីគម្រោងវិនិយោគខាងលើឱ្យមានសង្គតិភាពជាមួយផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០។ គួររំលឹកថា ក្នុងកិច្ចប្រជុំកំពូលពិភពលោកស្តីពីការប្រែប្រួលអាកាសធាតុហៅកាត់ថា COP28 ដែលបានប្រារព្វធ្វើឡើងនៅទីក្រុងឌូបៃនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីចុងឆ្នាំ ២០២៣កន្លងទៅ បានបង្កើតកិច្ចព្រមព្រៀងរួមគ្នាពីប្រទេសជាង១០០ ក្នុងការបង្កើនផលិតភាពថាមពលកកើតឡើងវិញឱ្យបានយ៉ាងហោចណាស់ ៣ដង គិតត្រឹមពីឆ្នាំ ២០២៤នេះ ទៅទល់នឹងឆ្នាំ ២០៣០។ (អានបន្ថែម)
អានបន្ថែមSeasia ថា សេដ្ឋកិច្ចកម្ពុជា២០២៤ កើន ៦,១% ខណៈរដ្ឋាភិបាលថាកើន ៦,៦%, IMF &ADB ថាកើន ៦.0% រីឯ WB ថាកើនត្រឹម ៥,៨%
សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ នឹងទទួលបានកំណើន ៦,១% ដែលជាតួលេខខ្ពស់ជាងគេលំដាប់លេខរៀងទី១ នៅអាស៊ាន និងស្ថិតនៅលេខរៀងទី៣ ក្នុងតំបន់អាស៊ី នេះបើយោងតាមការព្យាករដោយស្ថាប័នស្ថិតិឥណ្ឌូនេស៊ី Seasia stats ដែលបានធ្វើឡើងក្នុងខែមេសា ឆ្នាំ២០២៤នេះ។ ប្រភពដដែលបានឱ្យដឹងថា បើនិយាយពីកម្រិតកំណើនសេដ្ឋកិច្ច (Economic Growth) ដោយមិនគិតពីកម្រិតអភិវឌ្ឍន៍ (Economic Development) ប្រទេសកម្ពុជា ឈរលេខរៀងទី០១ ក្នុងចំណោមប្រទេសអាស៊ានទាំង១០តែម្តង និងតាមពីក្រោយដោយប្រទេសភីលីពីនដែលមានកំណើនសេដ្ឋកិច្ច ៥,៩% និងប្រទេសវៀតណាមមានកំណើនសេដ្ឋកិច្ច ៥,៨%។ បើគិតក្នុងក្របខណ្ឌទូទាំងតំបន់អាស៊ីវិញ តួលេខកំណើន ៦,១% បានដាក់កម្ពុជាឱ្យស្ថិតក្នុងចំណាត់ថ្នាក់លំដាប់ទី 0៣ បន្ទាប់ពីប្រទេសឥណ្ឌាដែលមានកំណើន ៦,៣% និងដែនដីកោះម៉ាកាវឈរលេខរៀងទី១ ដែលមានកំណើនសេដ្ឋកិច្ចរហូតដល់ ២៧,២%។ ជុំវិញប្រធានបទដដែល កាលពីដើមខែមេសាថ្មីៗនេះ យោងតាមការព្យាករដោយមន្ដ្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចរបស់ធនាគារពិភពលោក លោក Aaditya Mattoo បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនត្រឹម ៥,៨% ប៉ុណ្ណោះនៅឆ្នាំ ២០២៤ នេះ ពោលគឺលើសឆ្នាំ ២០២៣ ដែលមានត្រឹមតែ ៥,៤%។ បើតាមលោក Aaditya […]
អានបន្ថែមSCA បានសិទិ្ធជាប្រតិបត្តិករនៅព្រលានតេជោ ខណៈកំពុងប្រតិបត្តិការនៅព្រលានចំនួន៣នៅកម្ពុជា
ក្រុមហ៊ុនសូស៊ីយេតេកុងសេស្យូនែរ ដឺឡាអេរ៉ូព័រ ហៅកាត់ថា SCA ដែលកំពុងប្រតិបត្តិការនៅអាកាសយានដ្ឋានជាតិភ្នំពេញ ទទួលបានសិទ្ធិជាប្រិតិបត្តិករនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។ ប្រភពដដែលបានឱ្យដឹងថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចុះហត្ថលេខាលើអនុស្សណៈនៃកិច្ចព្រមព្រៀងស្តីពីគោលការណ៍ស្តារសមតុល្យនៃកិច្ចព្រមព្រៀងសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសម្បទាន SCA។ តាមរយៈកិច្ចព្រមព្រៀងនេះ អាចឱ្យក្រុមហ៊ុនមួយនេះ ធ្វើការងារជាមួយដៃគូពាក់ព័ន្ធបន្ត ខណៈអាកាសយានដ្ឋានជាតិភ្នំពេញនឹងត្រូវបិទទ្វារ នៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោ បើកឱ្យដំណើរការឆ្នាំ២០២៥។ គួបញ្ជក់ទៀតថា បច្ចុប្បន្នក្រុមហ៊ុន SCA កំពុងគ្រប់គ្រងប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា (ភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ) និងដើម្បីប្រគល់ជូនក្រុមហ៊ុន SCA នូវតួនាទីជាប្រតិបត្តិករ អាកាសយានដ្ឋានអន្តរជាតិតេជោ ដោយពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុន ដើម្បីអភិវឌ្ឍបន្ថែមទៀតនូវអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុលំដាប់ថ្នាក់ 4E។ ជាងនេះទៅទៀត កិច្ចព្រមព្រៀងខាងលើនេះ នឹងរួមចំណែកក្នុងការកំណត់លក្ខខណ្ឌចាំបាច់នានានៃកិច្ចសន្យា និងសេដ្ឋកិច្ច ដើម្បីឱ្យក្រុមហ៊ុន SCA អាចបន្តបង្កើតតម្លៃសម្រាប់ភាគីពាក់ព័ន្ធទាំងអស់។ គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានទីតាំងនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តតាកែវ គ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ២០២៤នេះ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២៥។ (អានបន្ថែម)
អានបន្ថែមអគ្គិសនីកម្ពុជាណែនាំ៤ចំនុច ដើម្បីជួយសន្សំថាមពលអគ្គិសនី ខណៈការប្រើប្រាស់កើន ៣០% ក្នុងរដូវក្តៅនេះ!
អគ្គិសនីកម្ពុជា (EDC) បានធ្វើការណែនាំ ៤ចំនុច ដល់អ្នកប្រើប្រាស់ឱ្យជួយសន្សំសំចៃថាមពលអគ្គិសនី ខណៈការប្រើប្រាស់បានកើនឡើងប្រមាណជា ៣០% គិតចាប់ពីដើមខែមេសា មក។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ថាមពលអគ្គិសនីនៅចុងរដូវប្រាំងដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។ ដើម្បីជួយចូលរួមសន្សំសំចៃកាត់បន្ថយការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីដែលមានថ្លៃខ្ពស់ក្នុង រយៈពេលខ្លីនេះ អគ្គិសនីកម្ពុជាបានណែនាំដល់អ្នកប្រើប្រាស់អគ្គិសនីអនុវត្តន៍តាម ៤ចំនុច ខាងក្រោម៖ ១. ត្រួតពិនិត្យ និងថែទាំ សម្ភារបរិក្ខារអគ្គិសនីទាំងអស់ឱ្យបានត្រូវតាមលក្ខណបច្ចេកទេស ក្នុងនោះរួមមាន បរិក្ខារត្រជាក់ ត្រូវធ្វើការលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាសជាដើម។ ២. បិទ/ផ្តាច់សម្ភារបរិក្ខារអគ្គិសនី ជាពិសេសបន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ក្នុងករណីមិនចាំបាច់។ ៣. បន្ថយការបើកទ្វារចំហជាញឹកញាប់រយៈពេលយូរចំពោះបន្ទប់ ឬទូរទឹកកក ដែលធ្វើឱ្យខ្យល់ត្រជាក់ចេញ។ ៤. ជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ណាដែលមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ថាមពលអគ្គិសនីតិច។ ការណែនាំខាងលើនេះ ត្រូវបានអគ្គិសនីកម្ពុជា បញ្ជាក់ថា អាកាសធាតុ ក្នុងរដូវប្រាំង ឆ្នាំ២០២៤ នេះ ស្ថិតក្នុងបាតុភូត អែលនីញ៉ូ (El Nino) ដែលចាប់ពីដើមខែមេសានេះ សីតុណ្ហភាពកើន កំដៅជាខ្លាំង បណ្តាលឱ្យការប្រើប្រាស់អគ្គិសនីចេញពីប្រព័ន្ធផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជាកើនឡើងប្រមាណជា ៣០% បើប្រៀបធៀបជាមួយឆ្នាំមុន។ ដើម្បីដោះស្រាយបំពេញបង្គ្រប់នូវតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីដែលកើនឡើងយ៉ាង […]
អានបន្ថែមកម្ពុជានៅសល់ដីមិនទាន់ដោះមីនរួចទំហំប្រមាណជិត ២ពាន់គីឡូម៉ែត្រការ៉េទៀត
កម្ពុជា នៅសល់ផ្ទៃដីមិនទាន់ដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ១.៨៥៤ គីឡូម៉ែត្រការ៉េ ខណៈមានប្រជាជនជាង ១លាននាក់កំពុងរស់នៅក្នុងតំបន់នោះ។ នេះបើតាមការបញ្ជាក់របស់លោកលី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជាជាមួយវិទ្យុបារាំងRFI ខេមរភាសា នៅពីថ្ងៃទី០៤ ខែមេសា ក្រោមប្រធានបទ “ការពារជីវិត កសាងសន្ដិភាព” នៅខេត្តសៀមរាប។ ជាមួយគ្នានេះដែរ បើតាមជំនួបរវាង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោកGregory Cathcart មន្ត្រីនៃអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា បានបង្ហាញពីសមិទ្ធផលសម្រេចបាន និងផែនការសកម្មភាពបន្តជាពិសេសពាក់ព័ន្ធ សកម្មភាពសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ នាឱកាសនោះ លោក Gregory Cathcart បានលើកឡើងពីភាពចាំបាច់ ដែលកម្ពុជាត្រូវអនុវត្តយ៉ាងហ្មត់ចត់ចៀសវាងមិនបានផ្ទៀងផ្ទាត់ចម្ការមីនគ្រប់ជ្រុងជ្រោយ និងត្រូវចៀសវាងក្រោយប្រកាសអស់គ្រាប់មីនទៅហើយ តែបែរជានៅតែបន្តបង្កគ្រោះថ្នាក់ដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ ដោយកម្ពុជាត្រូវធ្វើការស្រាវជ្រាវកំណត់ទីតាំង និងព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីកត់ត្រាទិន្នន័យចម្ការមីនដែលនៅសេសសល់ទាំងអស់ចូលក្នុងប្រព័ន្ធទិន្នន័យជាតិឱ្យបានច្បាស់លាស់។ រីឯ ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ពីជំហក្នុងការសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ខាងមុខនេះ ដោយបានលើកឡើងថា កម្ពុជាត្រូវការពេលវេលាសមស្រប ដើម្បីស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការបោសសម្អាតគ្រាប់មីនទាំងអស់ និងបញ្ជាក់ឱ្យបានច្បាស់ថា កម្ពុជាគ្មានចម្ការមីននៅសេសសល់ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាជនទៀតឡើយ។ គួរបញ្ជាក់ថា រយៈពេល ៣១ឆ្នាំកន្លងទៅ […]
អានបន្ថែមមេរៀនសម្រាប់ប្រទេសនៅអាស៊ីពីការវិវត្តថ្មីនៃទីផ្សារអចលនទ្រព្យចិន
វិស័យអចលនទ្រព្យរបស់ប្រទេសចិនបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ដោយផ្លាស់ប្តូរពីគំរូគ្រប់គ្រងដោយរដ្ឋទៅជាគំរូគ្រប់គ្រងតាមទិសដៅទីផ្សារវិញ។ បំផ្លាស់ប្តូរបរិបទទីផ្សារស្រុកចិននេះ ក៏បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងធំធេងនៅក្នុងទីផ្សារនៃប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលផងដែរ។ បទវិភាគលម្អិតអំពីបម្រែបម្រួលបរិបទទីផ្សារអចលនទ្រព្យដែលមានឥទ្ធិពលលើទីផ្សារអាស៊ី ដោយ Kaize Zhu អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ NUS របស់សិង្ហបុរី និងចុះផ្សាយដោយ eastasiaforum កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ មានខ្លឹមសារដូចខាងក្រោម៖ ផ្នែកធំមួយនៃដង្ហើមរស់របស់រដ្ឋាភិបាលមូលដ្ឋានរបស់ចិន បានពឹងផ្អែកយ៉ាងខ្លាំងលើប្រភពចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចពីការលក់ដី ជាលទ្ធផល បានជួបបញ្ហាជាច្រើនដូចជា បញ្ហាខ្វះលទ្ធភាពទិញលំនៅឋាន ការផ្គត់ផ្គង់លើសតម្រូវការទីផ្សារ និងការបង្កើនបន្ទុកបំណុល។ បទពិសោធន៍នេះ ផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់សេដ្ឋកិច្ចអាស៊ីផ្សេងទៀត ដែលកំពុងអនុវត្តនិងចង់ដាក់ចេញគោលនយោបាយថ្មីដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ចំពេលកំពុងមាននិន្នានាការនគរូបនីយកម្មយ៉ាងឆាប់រហ័ស និងការចាំបាច់នៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ការផ្លាស់ប្តូរគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលចិន រួមទាំងវិធានការសំខាន់ៗដូចជា “សេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សារដ្ឋស្តីពីកំណែទម្រង់ប្រព័ន្ធលំនៅឋានទីក្រុង ឆ្នាំ ១៩៩៨” និងគោលនយោបាយ “បន្ទាត់ក្រហមបី’ នាពេលថ្មីៗនេះ បានផ្តល់គន្លងថ្មីនៃការអភិវឌ្ឍន៍ទីក្រុង។ ត្បិតតែគោលនយោបាយទាំងនេះ ត្រូវបានរចនាឡើងដើម្បីទប់ស្កាត់ការខ្ចីប្រាក់ច្រើនហួសហេតុពេកនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចក៏ដោយ ក៏ជាលទ្ធផល គោលនយោបាយចុងក្រោយនេះ បានធ្វើឱ្យមានភាពចលាចលផ្នែកហិរញ្ញវត្ថុដោយអចេតនាក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ ដោយសារឥទ្ធិពលរបស់វាបានកម្រិតសមត្ថភាពរបស់ក្រុមហ៊ុនអចលនទ្រព្យក្នុងការទទួលបានមូលនិធិសម្រាប់ធានាគម្រោងអភិវឌ្ឍន៍របស់ខ្លួន។ ជាឧទាហរណ៍ នៅពេលដែលក្រុមហ៊ុនអចលនទ្រព្យ ប្រឈមមុខនឹងការរឹតបន្តឹងលើការខ្ចីប្រាក់ ពួកគេបានជួបការលំបាកក្នុងការទទួលបានការផ្តល់ហិរញ្ញប្បទានពីធនាគារដល់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ដែលនាំឱ្យមានបញ្ហាលំហូរសាច់ប្រាក់ ការពន្យារពេលគម្រោង និងក្នុងករណីខ្លះ ការខកខានក្នុងការផ្តល់ប្រាក់កម្ចី។ […]
អានបន្ថែមអាជ្ញាធរចេញវិធាន៧ចំនុច ដើម្បីបង្ក្រាបបទល្មើសធនធម្មជាតិ នៅខេត្តមណ្ឌលគីរី
អាជ្ញាធរខេត្តមណ្ឌលគីរី បានសម្រេចដាក់ចេញនូវវិធានការសំខាន់ៗចំនួន៧ចំនុច ដើម្បីទប់ស្កាត់ នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសនៅក្នុងតំបន់ដែនជម្រកសត្វព្រៃណាមលៀរ ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី។ នេះតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃការចុះអនុវត្តការងាររបស់គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គណៈកម្មាធិការថ្នាក់ជាតិ ក៏បានចុះពិនិត្យដោយផ្ទាល់នៅទីតាំងដីដែលរងការកាប់រានបំផ្លាញព្រៃ ការពារ អភិរក្ស និងការទន្ទ្រានដីរដ្ឋក្នុងដែនជម្រកសត្វព្រៃណាមលៀរ ខេត្តមណ្ឌលគីរី ហើយបានរកឃើញថា នៅមានការកាប់រានព្រៃពីបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន (បងប្អូនជនជាតិដើមភាគតិច)៕ ម៉្យាងទៀត បើតាមការពិនិត្យ និងស្តាប់នូវមតិយោបល់នៅមូលដ្ឋាន គឺគ្រប់គ្នាទាំងស្ថាប័នរដ្ឋ និងសហគមន៍ មិនទាន់បានយល់ដឹងច្បាស់អំពីដំណើរការ និងនីតិវិធី នៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងតួនាទី នៃការគ្រប់គ្រងដីសហគមន៍ ដូច្នេះរដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ដាក់ចេញនូវវិធានការសំខាន់ៗ ៧ចំនុច ដូចខាងក្រោម៖ ១. ត្រូវអប់រំ ណែនាំ និងផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបានយល់ដឹងអំពីតម្លៃ នៃធនធានធម្មជាតិ ច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីបរិស្ថាន ។ ២. ចាតវិធានការរដ្ឋបាលចំពោះមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អារុធដែលពាក់ព័ន្ធនិងបទល្មើស ដោយត្រូវតម្លើងបញ្ជីឈ្មោះ […]
អានបន្ថែមរដ្ឋកំពុងពន្លឿនសង់ទីលានចាក់សំរាមស្តង់ដារនៅសៀមរាម ខណៈខេត្តនេះ១ថ្ងៃមានសំរាមជិត៦០០តោន
អាជ្ញាធរខេត្តសៀមរាប និងក្រសួងពាក់ព័ន្ធ កំពុងពន្លឿនការអនុវត្តគម្រោងសង់ទីលានចាក់សំរាមលក្ខណៈស្តង់ដារថ្មីមួយ នៅក្នុងស្រុកប្រាសាទបាគង ក្នុងខេត្តសៀមរាប ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃកាកសំណល់(សំរាម) ជិត ៦០០តោន ជាប្រចំាថ្ងៃ។ នេះបើតាម កិច្ចប្រជុំស្តីពី “គម្រោងធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា” ដែលដឹកនាំដោយ លោក ចាន់ ធន់ អគ្គនាយករងនៃ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី៤ មេសា ឆ្នាំ២០២៤។ នាឱកាសនោះ លោកអភិបាលរងបានលើកឡើងថា បញ្ហាកាកសំណល់(សំរាម) គឺជាសត្រូវដ៏អាក្រក់បំផុតរបស់បរិស្ថាន ដែលធ្វើឲ្យបាត់បង់នូវសោភណ្ឌភាពក្នុងទីក្រុង ទីប្រជុំជន និង ប៉ះពាល់ដល់សុខភាពរបស់យើងគ្រប់គ្នាថែមទៀតផង។ លោកបន្តទៀតថា បច្ចុប្បន្ននេះ ពលរដ្ឋក្នុងតំបន់ទីប្រជុំជនក្នុងខេត្តសៀមរាបអាចផលិតសំរាមចាប់ពី ៩០០ក្រាម ទៅ ១,២គីឡូក្រាម និង អ្នកនៅជនបទឆ្ងាយវិញ បានផលិតសំរាម ប្រមាណ ៣០០ក្រាម ក្នុងមួយនាក់ ខណៈដែលខេត្តមួយនេះមានប្រជាពលរដ្ឋសរុបជាង១លាននាក់ ដូច្នេះជារៀងរាល់ថ្ងៃមានសំរាមជិត ៦០០តោន ត្រូវបានផលិត។ ដោយមើលឃើញពីសន្ទុះនៃការកើនឡើងសំរាមយ៉ាងឆាប់រហ័សបែបនេះ […]
អានបន្ថែមAIAI គ្រោងកែប្រែព្រលានសៀមរាបចាស់ ទៅជាមណ្ឌលកម្សាន្តដ៏ធំ១ដើម្បីទាក់ទាញទេសចរ
ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) គ្រោងអភិវឌ្ឍព្រលានយន្តហោះសៀមរាបចាស់ ទៅជាមជ្ឈមណ្ឌលកម្សាន្តដ៏ធំមួយក្នុងក្រុងសៀមរាប ដើម្បីទាក់ទាញទេសចរ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការនៃអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៥ ខែមេសានេះថា ក្រុមហ៊ុន AIAI ទទួលសិទ្ធិកាន់កាប់ និងប្រើប្រាស់អាកាសយានដ្ឋានចាស់ដើម្បីអភិវឌ្ឍនទៅតាមគោលបំណងរបស់ក្រុមហ៊ុន ដោយមានការព្រមព្រៀង និងឯកភាពពីស្ថាប័នសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា មានប្រសាសន៍ថា៖ “ជាការគិតក្នុងកម្រិតបឋម ក្នុងកម្រិតជាការពិគ្រោះយោបល់ ក្រុមហ៊ុន គិតថា នឹងបង្កើតំបន់នេះទៅជាមជ្ឈមណ្ឌលកម្សាន្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ”។ បើតាមអ្នកនាំពាក្យអាកាសចរណ៍ ក្រុមហ៊ុន នឹងសិក្សាបន្ថែមទៀត និងពិគ្រោះយោបល់ជាមួយស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធ ទៅលើគម្រោងរបស់ខ្លួន ដើម្បីអនុលោមទៅតាមលក្ខណនៃតំបន់អប្សរា។ សូមជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប គ្រប់គ្រងដោយក្រុមហ៊ុន Cambodia Airports បានបិទទ្វារ លែងដំណើរការ នៅខែតុលាឆ្នាំ២០២៣ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីក្រុងសៀមរាប បើកដំណើរការ។
អានបន្ថែម២១ថ្ងៃ សមត្ថកិច្ចចម្រុះឃ្លុំដីបានជិត ១ម៉ឺនហិកតា នៅខេត្តពោធិ៍សាត់
ប្រតិបត្តិការក្តៅចុះបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដឹកនាំដោយក្រុមការងារសមត្ថកិច្ចចម្រុះ បានចុះឃ្លុំដីបានជិត ១ម៉ឺនហិកតា ឃាត់ខ្លួនមនុស្ស ៣០នាក់ នៅខេត្តពោធិ៍សាត់។ បើតាមហ្វេកប៊ុកផេកផ្លូវការរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី០១ ខែមេសា បានឱ្យដឹងថា រយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះ បានចុះបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងខេត្តពោធិ៍សាត់ ដោយសម្រេចឃ្លុំដីបានចំនួន ៩,៨០០.៨២ហិកតា ដោយបានរកឃើញជនសង្ស័យចំនួន ៣០នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៦ករណី។ ជាមួយគ្នានេះដែរ ក្រុមការងារ បានរុះរើខ្ទមបណ្តោះអាសន្ន ដែលបានសង់នៅលើទីតាំងដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីធ្វើជាកម្មសិទ្ធិចំនួន ៤៧៩ខ្ទម និងបានដកហូតសម្ភារៈមួយចំនួនទុកជាវត្ថុតាងផងដែរ។ គួរបញ្ជាក់ថា នេះជាប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំ ដឹកនាំដោយក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរ និងសម្ថកិច្ចពាក់ព័ន្ធ ខណៈដែលប្រតិបត្តិការលើកដំបូងនេះ រយៈពេល ០៥ថ្ងៃ ក្រុមការងារសមត្ថកិច្ចចម្រុះ បានឃ្លុំដីបានប្រមាណ ៣.៩៤២,៧៣ហិកតា ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ (អានបន្ថែម)
អានបន្ថែម