គម្រោងវិនិយោគធំៗ៣ របស់ម៉ាឡេស៊ី ទទួលបានភ្លើងខៀវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា

សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី ទទួលបានភ្លើងខៀវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើគម្រោងធំៗចំនួនបីរបស់ខ្លួន ដែលគ្រោងមកបង្កើតតំបន់សេដ្ឋកិច្ច, គម្រោងអភិវឌ្ឍន៍ជំនាញបច្ចេកវិទ្យា, និងគម្រោងឧស្សាហកម្មអាហារហាឡាល់ នៅកម្ពុជា។​ ក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ នៅទីក្រុងកូឡាឡាំពួរ ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី Sri Dato’ Soh Thian Lai បានគោរពជូន និងស្វែងរកការគាំទ្រចំពោះគម្រោងចំនួន៣ របស់ខ្លួន ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ ​នេះបើយោងតាមសេកចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ បើតាមសេចក្តីប្រកាសព័ត៌មាន គម្រោងទី១៖ គម្រោងតំបន់ សេដ្ឋកិច្ចពិសេសកម្ពុជា-ម៉ាឡេស៊ី សម្រាប់វិស័យបច្ចេកវិទ្យាជាន់ខ្ពស់ ទី២៖គម្រោងអភិវឌ្ឍន៍ជំនាញផ្នែកបច្ចេកវិទ្យា និងទី៣៖ គម្រោងរៀបចំប្រព័ន្ធអេកូឡូស៊ីផ្នែកឧស្សាហកម្មអាហារហាឡាល់។ សម្តេចរធិបតី ហ៊ុន ម៉ាណែត បានថ្លែងស្វាគមន៍ និង គាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងទាំង៣នេះ ដោយបានជំរុញឱ្យភាគីពាក់ព័ន្ធសហការគ្នារៀបចំគម្រោងទាំង នេះឱ្យបានលឿន ពោលគឺក្នុងឆ្នាំ២០២៤ ។ វេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ត្រូវបានសហការរៀបចំឡើងដោយ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្ម ជាតិម៉ាឡេស៊ី ដោយមានការចូលរួមពីក្រុមហ៊ុននៃប្រទេសទាំងពីរ និងតំណាងពីស្ថាប័នពាក់ព័ន្ធសរុប ជាង៤០០នាក់។ […]

អាន​បន្ថែម

ជប៉ុនគ្រោងវិនិយោគ ៦៥០លានដុល្លារ បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តពោធិ៍សាត់

ក្រុមហ៊ុន Minebea Cambodia បានសម្រេចពង្រីកគម្រោងវិនិយោគទី២ របស់ខ្លួន ដោយគ្រោងវិនិយោគថវិការប្រមាណ ៦៥០លានដុល្លារ ដើម្បីទិញដី ៥០ហិកតានៅក្នុងខេត្តពោធិ៍សាត់ បង្កើតជាតំបន់សេដ្ឋកិច្ចពិសេស។ នេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ​ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាឱកាសចុះទៅពិនិត្យច្រកស្ទឹងបត់ និងតំបន់សេដ្ឋកិច្ចនៅក្នុងក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបានឱ្យដឹងថា ក្រុមហ៊ុន បានសម្រេចចិត្តវិនិយោគបង្កើតរោងចក្រទី២ របស់ខ្លួននៅខេត្តពោធិ៍សាត់ ដោយរៀបចំបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយផងដែរ ដើម្បីតភ្ជាប់ខ្សែច្រវាក់ផលិតកម្មឱ្យបានកាន់តែទូលំទូលាយ មានលក្ខណៈស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា។ ឯកឧត្តម បានបន្ថែមថា គម្រោងនេះ នឹងចាប់ផ្តើមរហូតដល់ឆ្នាំ២០៣០ ដែលអាចបង្កើតការងារបាន ៨ពាន់កន្លែងជូនប្រជាពលរដ្ឋ ហើយការសម្រេចចិត្តរបស់ក្រុមហ៊ុនក្នុងការពង្រីកគម្រោងវិនិយោគនៅខេត្តពោធិ៍សាត់នេះ គឺដោយ​សារជាទីតាំង​នៅជិតប្រទេសថៃ ងាយស្រួលក្នុងការចេញចូលតាមផ្លូវជាតិ៥ ដែលបានពង្រីកពី ២ ទៅ ៤គន្លង។ មួយវិញទៀត បញ្ហាច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន ក៏កំពុងតែដោះស្រាយជាមួយភាគីថៃជាបណ្តើរៗ ខណៈការសាងសង់ខាងភាគីកម្ពុជាបានបញ្ចប់ ១០០% ហើយ។ (អានបន្ថែម) ឯកឧត្តម បានបន្តថា ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Minebea Cambodia នៅរាជធានីភ្នំពេញ […]

អាន​បន្ថែម

សូហ្វីតែល ភ្នំពេញ ភូគីត្រា ទទួលបានវិញ្ញាបនបត្រ Green Globe ជាប់ជាសណ្ឋាគារ ច្នៃប្រឌីតបរិស្ថានឈានមុខគេនៅកម្ពុជា

សណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា បានក្លាយជាសណ្ឋាគារដំបូងគេនៅក្នុងរាជធានីភ្នំពេញ និងជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ ACCOR ដំបូងគេក្នុងប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនបត្របៃតងលំដាប់ពិភពលោក Green Globe Certification។ សមិទ្ធកម្មផ្នែកអគារបៃតងនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សណ្ឋាគារចំពោះការអនុវត្តប្រតិបត្តិការធុរកិច្ចរបស់ខ្លួនប្រកបដោយនិរន្តរភាព និងសេវាបដិសណ្ឋារកិច្ចទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ នេះបើយោងតាមសេចក្តីរាយការណ៍ដោយសារព័ត៌មាន einnews.com នៅថ្ងៃទី ២៣​ ខែកុម្ភៈ ឆ្នាំ ២០២៤។ មានទីតាំងស្ថិត​នៅ​ក្នុង​សង្កាត់​ប្រវត្តិសាស្ត្រ​លើបរិវេណ​សួន​ច្បារ​ដ៏​ខៀវ​ស្រងាត់ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែល​មាន​កម្ពស់ ១២ជាន់ ​ទទួល​បាន​វិញ្ញាបនបត្របៃតង Green Globe តាមរយៈការចាប់​ផ្តើម​គំនិត​ផ្ដួច​ផ្ដើម​ផ្នែក​បរិស្ថាន និង​សង្គម​ដ៏គួរឱ្យកោតសរសើររបស់ខ្លួន។ លោក Charles-Henri Chevet ដែលជាអ្នកគ្រប់គ្រងទូទៅរបស់សណ្ឋាគារបានចែករំលែកការយល់ដឹងអំពីគំនិតផ្តួចផ្តើមទាំងនេះថា “សណ្ឋាគារ Sofitel Phnom Penh Phokeethra មានមោទនភាពដែលបានឈានមុខគេក្នុងនាមជាសណ្ឋាគារដំបូងគេនៅភ្នំពេញ និងជាក្រុមហ៊ុនបដិសណ្ឋារកិច្ច Accor Property នៅកម្ពុជា ដែលបានអភិវឌ្ឍគំរូអាជីវកម្មប្រភេទស្វ័យផលិតកម្ម ពោលគឺទាំងការផ្គត់ផ្គង់ផលិតកម្មនិងការប្រើប្រាស់មានភាពគ្រប់គ្រាន់ដោយខ្លួនឯង។​ កត្តានេះ ជួយកាត់បន្ថយផលប៉ះពាល់នានាដែលសណ្ឋាគារមានលើបរិស្ថានធម្មជាតិជុំវិញ និងក្នុងសហគមន៍មូលដ្ឋាន។” ក្នុងដំណើរឡើងកាន់ភាពជោគជ័យផ្នែកបរិស្ថានមេត្រីនេះ សណ្ឋាគារបានធ្វើកិច្ចសហការគួរឱ្យកត់សម្គាល់មួយ  ជាមួយក្រុមហ៊ុន Eco […]

អាន​បន្ថែម

គម្រោងស្តាគុណភាពផ្លូវជាតិលេខ ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបានជិត ៤៣%ហើយ

គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គម្រោងស្តា និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចការសាងសង់បាន ៤២,៧១% ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២៥ ។ នេះបើយោងតាមកិច្ចប្រជុំរវាងឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ ស្ដីពី វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នៅថ្ងៃទី២៣ កុម្ភៈ ២០២៤។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពសាងសង់ ស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង តាមរយៈការជំរុញផែនការអនុវត្តការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារគ្រឿងចក្រ និងកម្លាំងពលកម្ម សំណូមពរ បញ្ហាប្រឈម និងដំណោះស្រាយរបស់ក្រុមហ៊ុន និងទិសដៅការងារបន្ត សំដៅពន្លឿនការងារសាងសង់ នៅក្នុងរដូវប្រាំងនេះ ឱ្យសម្រេចបានតាមគម្រោងផែនការដែលបានកំណត់។ នាឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ បានជំរុញបន្ថែមឱ្យភាគីក្រុមហ៊ុនសាងសង់របស់កូរ៉េ ជួយពន្លឿនការងារសាងសង់នេះឱ្យសម្រេចបានតាមផែនការ និង ក្រើនរំលឹកដល់ក្រុមហ៊ុនសាងសង់ឱ្យយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស កុំឱ្យមានភាពចន្លោះប្រហោង ដែលសំដៅដល់គុណភាពផ្លូវ សម្រាប់ការប្រើប្រាស់បានយូរអង្វែង លើសពីនេះ  ឯកឧត្ដមរដ្ឋលេខាធិការ បានរំលឹកបន្ថែមលើការយកចិត្តទុកដាក់ពី បញ្ហាសុវត្ថិភាពចរាចរណ៍តាមការដ្ឋានសាងសង់ ដោយត្រូវបំពាក់គ្រឿងបរិក្ខាសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ផងដែរ។ គួររម្លឹកថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ […]

អាន​បន្ថែម

រដ្ឋប្រកាសបើកឱ្យប្រើប្រាស់សាកល្បង រោងចក្រ​​ទឹកស្អាតដ៏ធំនៅបាក់ខែង​ នៅថ្ងៃទី២៩ កុម្ភៈនេះហើយ

រោងចក្រទឹកស្អាតបាក់ខែងជំហាន២ គ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ខានស្អែកនេះ ខណៈបំពង់មេនាំទឹកស្អាតទំហំ ២០០០មម ត្រូវបានសម្អាតរួចរាល់ហើយផងដែរ។​ នេះបើតាមទំព័រហ្វេកប៊ុករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ប្រភពដដែលនេះ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យបញ្ចប់ (final inspection) ក្នុងបំពង់ inlet Shaft ទំហំ ២០០០មម ដែលខួងដាក់ឆ្លងក្រោមបាតទន្លេសាបស្ពានព្រែកព្នៅត្រើយខាងកើតទៅត្រើយខាលិច Outlet Shaft ហើយត្រូវបានលាងសម្អាតបញ្ចប់១០០% ហើយ។ ទន្ទឹមនឹងនេះ ក្រុមការងារ បានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ និងបំពង់មេនាំទឹកស្អាតទំហំ ២០០០មម នេះគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។ គួរបញ្ជាក់ថា បំពង់មេនាំទឹកស្អាតមុខកាត់២ម៉ែត្រនេះ ត្រូវបានចាប់ផ្តើមបើកការដ្ឋានខួងដាក់ក្រោមបាតទន្លេសាប អំឡុង​ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបានចាប់ខួងពីចំណុចត្រើយខាងកើតឆ្ពោះទៅកាន់ត្រើយខាងលិចនៃស្ពានព្រែកព្នៅ ប្រវែង ៥៤០ ម៉ែត្រ ដែលបានប្រសិទ្ធនាមថា “មហាបំពង់មេនាំទឹក សម្តេច ប៊ុន រ៉ានី ហ៊ុន […]

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៤ កម្ពុជារំដោះដីមានមីនបានជាង ៣ពាន់គ.ម ខណៈខេត្ត៤ទៀតទើបសម្អាតអស់

ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា គ្រោងប្រកាសខេត្តចំនួន ០៤បន្ថែមទៀត ជាខេត្តអស់មីន ក្នុងនោះរួមមានខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តរតនគិរី ខណៈរយៈពេល ៣១ឆ្នាំកន្លងទៅ ដីដោះមីនរួចបានជាង ៣ពាន់ គីឡូម៉ែត្រការ៉េ។ នេះបើយោងតាមសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីនថ្ងៃទី ២៤ កុម្ភៈ ២០២៤ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍»។ សារលិខិតនេះ បានឱ្យដឹងថា រយៈពេល ៣១ឆ្នាំ (១៩៩២-២០២៣) កម្ពុជាបានបោសសម្អាតមីន បានផ្ទៃដីប្រមាណ ៣.០២៤គីឡូម៉ែត្រក្រឡា ដោយឡែកក្នុងឆ្នាំ២០២៣​​ វិញ ផ្ទៃដីចំនួន ៤៤៤គីឡូម៉ែត្រក្រឡា បានបោសសម្អាតរួចរាល់។ ក្នុងនោះ ផ្ទៃដីដែលបានបោសសម្អាតរួចរាល់ ត្រូវបានយកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម ៧៦ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៥ភាគរយ និងផ្សេងៗ ១៩ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយប្រជាពលរដ្ឋទទួលបានផលចំនួន ១១.៩៨០.១៧២នាក់។ លិខិតដដែលបានបន្ថែមទៀតថា ក្នុងរយៈពេល ៣១ឆ្នាំ ក្រុមការងារ បានរកឃើញ […]

អាន​បន្ថែម

កម្ពុជា សហការនឹងកូរ៉េ អភិរក្ស និងជួសជុលប្រាសាទអង្គរវត្តរយៈពេល ០៣ឆ្នាំ

រាជរដ្ឋាភិបាលកម្ពុជា​ និងសាធារណរដ្ឋកូរ៉េ បានចុះអនុស្សារណៈសហការគ្នាក្នុងការអភិរក្ស និងជួសជុលប្រាសាទអង្គរវត្តរយៈពេល ០៣ឆ្នាំ។ អនុស្សរណៈនេះ បានចុះហត្ថលេខាដោយរដ្ឋបាលបេតិកភណ្ឌវប្បធម៌ នៃសាធារណរដ្ឋកូរ៉េ និងអាជ្ញាធរជាតិអប្សរានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ បន្ថែមពីនេះ អនុស្សារណៈ នេះផ្តោតសំខាន់ទៅលើកិច្ចការងារអភិរក្ស និងជួសជុល រួតបាកាណ នៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ។ ក្រៅពីការជួសជុលរួតបាកាណ នៃប្រាសាទអង្គរវត្ត ដែលមានសារៈសំខាន់ជាងគេ របស់ប្រទេសកម្ពុជា ក៏មានការបណ្តុះបណ្តាល និងការផ្លាស់ប្តូរនូវចំណេះដឹងទាក់ទងនិងបច្ចេកវិទ្យាថ្មីៗ ក្នុងការបង្ហាញទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ៕

អាន​បន្ថែម

ផែនការមេប្រព័ន្ធដឹកជញ្ជូនរបស់កម្ពុជារំលេចគម្រោងផ្លូវល្បឿនលឿនថ្មី៣ខ្សែ និងផ្លូវដែកល្បឿនលឿនថ្មី៤ខ្សែ

ត្រឹមឆ្នាំ ២០៣៣ ពោលគឺក្នុងរវាង១០ឆ្នាំទៅមុខទៀត កម្ពុជាមានមហិច្ឆតាចង់សម្រេចឱ្យបានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធពស្តុភារធំៗចំនួន ១៧៤ ក្នុងនោះមានគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ចំនួនចំនួន ៩៤ខ្សែ, គម្រោងផ្លូវទឹកដឹកជញ្ជូនតាមទន្លេ ចំនួន ២៣, គម្រោងដឹកជញ្ជូនតាមសមុទ្រ ចំនួន ២០, គម្រោងផ្លូវអាកាស ចំនួន ១០គម្រោង, និងគម្រោងប្រព័ន្ធពស្តុភារ (Logistic) ទូទៅរួមបញ្ចូលទាំងគម្រោងបំពង់បង្ហូរឧស្ម័នជាដើមចំនួន ១៥ និងគម្រោងពាក់ព័ន្ធផ្សេងទៀត ចំនួន ០៤ គម្រោង។ ដើម្បីសម្រេចបានមហិច្ឆតានេះ កម្ពុជាត្រូវការថវិកាវិនិយោគប៉ាន់ប្រមាណប្រហែល ៣៦,៧ ពាន់លានដុល្លារ នេះបើយោងតាមផែនការមេប្រព័ន្ធដឹកជញ្ជូននិងពស្តុភារកម្ម ចេញផ្សាយដោយរដ្ឋាភិបាលកាលពីខែសីហា ឆ្នាំ ២០២៣។ (អានបន្ថែម) សម្រាប់គម្រោងអភិវឌ្ឍផ្លូវ ផែនការមេនេះក៏បានរំលេចផងដែរនូវគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿន០៣ខ្សែបន្ថែមទៀតក្នុងនោះមានផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តកែប ផ្លូវល្បឿនលឿនពីភ្នំពេញទៅស្ទឹងត្រែង និងផ្លូវល្បឿនលឿនភ្ជាប់ពីរតនគិរីទៅកោះកុងវាងតាមភាគខាងជើងនិងភាគពាយព្យប្រទេស សម្រាប់ឆ្នាំ ២០៥០។ ដោយឡែកសម្រាប់គម្រោងផ្លូវដែកថ្មី ត្រឹមឆ្នាំ ២០៣០ កម្ពុជាគ្រោងសាងសង់ផ្លូវដែកថ្មីភ្ជាប់ទៅវៀតណាមពីភ្នំពេញកាត់តាមខេត្តព្រៃវែងនិងស្វាយរៀង។ សម្រាប់ឆ្នាំ ២០៥០ កម្ពុជាមានមហិច្ឆតាសាងសង់ផ្លូវដែកថ្មី០៣ខ្សែបន្ថែមទៀត ក្នុងនោះមាន (១) ផ្លូវដែកភ្ជាប់ទៅវៀតណាមពីខេត្តកំពង់ចាម (២) ផ្លូវដែកថ្មីពីកំពង់ចាមទៅឡាវកាត់តាមក្រចេះនិងស្ទឹងត្រែង និង(៣)​ ផ្លូវដែកប្រភេទល្បឿនលឿនថ្មីពីកំពង់ចាមទៅថៃកាត់តាមបន្ទាយមានជ័យ ដែលផ្លូវដែកថ្មីទាំងបីខ្សែនេះចេញពីចំណុចរួមនៅភ្នំពេញ។ ចំណុចស្នូលនៃគម្រោងទាំងអស់ដែលបានកំណត់ក្នុងផែនការមេនេះ […]

អាន​បន្ថែម

រដ្ឋបញ្ចេញកញ្ចប់ថវិកាជាង​ ៦០លានដុល្លារ ដើម្បីជំរុញផលិតកម្មស្វាយចន្ទីក្នុងឆ្នាំ២០២៤

រាជរដ្ឋាភិបាល ដាក់ចេញវិធានការផ្តល់កម្ចីប្រមាណ ៣៥លានដុល្លារ សម្រាប់ជំរុញ​ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ នេះបើតាមពិធីសន្និសីទស្វាយចន្ទីពិភពលោកលើកទី១០ នៅខេត្តសៀមរាប ក្រោមអធិបតីភាព របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាល ក៏បានត្រៀមទុនបម្រុងប្រមាណ ៣០លានដុល្លាទៀត សម្រាប់រដូវប្រមូលផលស្វាយចន្ទី ក្នុងឆ្នាំ២០២៤ នេះផងដែរ។ ទន្ទឹមនឹងហិរញ្ញប្បទានខាងលើនេះ អនុវត្តតាមអនុសាសន៍របស់​ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គណៈ​កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ និងដាក់ចេញវិធានសំខាន់ៗ ដើម្បីជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទី។ គួរបញ្ជាក់ថា វិធានការទាំងនោះរួមមាន ការពង្រឹងនិងពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេចជាមុនសិន ពោលគឺផ្តោតការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយជំហានបន្ទាប់ត្រូវពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី និងបន្តពង្រឹងទីផ្សារស្វាយចន្ទីកម្ពុជា រួមទាំងជំរុញការចងក្រង និងការបង្កើតសហគមន៍បែបថ្មី ព្រមទាំងពិនិត្យលទ្ធភាពក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទីសម្រាប់កែច្នៃក្នុងស្រុក បង្កើនទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្តុក និងកែច្នៃ។ បន្ថែមពីនេះ រាជរដ្ឋភិបាល ក៏បានដាក់ចេញនូវវិធានការជាកញ្ចប់ជូនចំពោះវិស័យឯកជន និងធុរជន […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ថ្មីមួយ ជំរុញការវិនិយោគតាមផ្លូវទឹក

ទីស្តីការគណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីជំរុញការវិនិយោគតាមផ្លូវទឹក និងគ្រប់គ្រងកំពង់ផែនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណងគ្រប់គ្រង និងអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដើម្បីរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងសន្តិសុខតាមផ្លូវទឹក។ បន្ថែមពីនេះ សេចក្តីព្រាងច្បាប់នេះ នឹងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការពារបរិស្ថាន ដែលសំដៅដល់ការលើកកម្ពស់ការវិនិយោគ ការប្រកួតប្រជែង សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។​ មួយវិញទៀត សេចក្តីព្រាងច្បាប់នេះ នឹងអនុវត្តចំពោះនាវា នាវិក កំពង់ផែ ម្ចាស់នាវា ឬម្ចាស់នាវាការវេទកិច្ច យានដ្ឋាននាវា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសកម្មភាពដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុងដែនដីកម្ពុជា លើកលែងតែនាវា កំពង់ផែ និងឋបនីយភណ្ឌផែរបស់កងកម្លាំងមានសមត្ថកិច្ចនៃក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។ គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាន ១៨ជំពូក និង ២៧៥មាត្រា។

អាន​បន្ថែម

អ្នកវិទ្យាសាស្រ្តសម្រចជោគជ័យលើគម្រោងពិសោធន៍ផ្ទេរថាមពលពីទីអវកាសមកប្រើលើផែនដី

គេធ្លាប់តែឃើញមាននៅក្នុងវីដេអូហ្គេមឈ្មោះ Simcity ២000 ក្នុងនោះអនាគតស្ថានីយផលិតថាមពលរបស់មនុស្ស គឺជាប្រភេទរោងចក្រផលិតថាមពលមីក្រូវ៉េវ ដែលគេប្រមូលថាមពលពន្លឺព្រះអាទិត្យពីក្នុងលំហ ហើយបញ្ជូនត្រឡប់យកមកប្រើប្រាស់បាននៅលើផែនដី។ ឥឡូវនេះគំនិតដ៏ស្រមើរស្រមៃក្នុងហ្គេមនោះ បានក្លាយជាការពិតហើយ។ ចាប់តាំងពីខែមិថុនាឆ្នាំ២០២៣ ការពិសោធមួយនៅក្នុងលំហបាននឹងកំពុងបញ្ជូនថាមពលចុះមកផែនដីតាមរយៈបន្ទះសូឡានៅលើផ្កាយរណបដែលគេបង្ហោះក្នុងគន្លងលំហជុំវិញផែនដី ហើយមកទល់ដើមឆ្នាំ ២០២៤ នេះ អ្នកវិទ្យាសាស្ត្រទទួលលទ្ធផលប្រកបដោយសុទិដិ្ឋនិយមដំបូងចេញពីការពិសោធន៍ថ្មីនេះ នេះបើយោងតាម iflscience.com ចុះផ្សាយថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤។ ដោយប្រើបច្ចេកវិទ្យាបន្ទេរកំារស្មីហៅថា “អារេមីក្រូវ៉េវ ( Microwave Array (MAPLE)” សម្រាប់ការផ្ទេរថាមពលនៅកម្រិតកម្ពស់ពីលំហគន្លងទាប  មន្ទីរពិសោធន៍ថាមពលសូឡាពីលំហហៅកាត់ថា SSPD បានបង្ហាញថា ការបញ្ជូនថាមពលនៅក្នុងលំហ និងពីលំហទៅផែនដីគឺជារឿងអាចធ្វើទៅបាន។ នេះជាលើកទីមួយហើយ ដែលថាមពលពន្លឺព្រះអាទិត្យត្រូវបានបញ្ជូនពីគន្លងតារាវិថីមកកាន់ផែនដី ហើយអាចជាជំហានដំបូងឆ្ពោះទៅកាន់ការដាក់ឱ្យដំណើរការស្ថានីយថាមពលពន្លឺព្រះអាទិត្យនៅក្នុងលំហ។ ដោយបានបើកដំណើរការដំបូងក្នុងខែមករា ឆ្នាំ ២០២៣ ពោលគឺប្រើរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ ឧបករណ៍នេះអាចបញ្ជូនថាមពលបានប្រហែល ១00 មីលីវ៉ាត់ (០,០០១វ៉ាត់) ឆ្លងកាត់លំហ ហើយគេអាចបង្វែរទិសដៅផ្តោតនៃការផ្ទេរថាមពលនោះបានយ៉ាងងាយស្រួល ដើម្បីបញ្ជូនបន្ទុកថាមពលក្នុងទិសដៅណាមួយតាមដែលគេចង់បាន។ ការ​សាកល្បង​បញ្ជូន​ថាមពល​មក​ផែនដី​លើកដំបូងនេះ គឺបាន​ថាមពល​ប្រហែល ១ មីលី​វ៉ាត់​ដែល​បាន​ទៅដល់​ដី ហើយ​ត្រូវ​បាន​ធ្វើ​ឡើង​បី​ដង​ក្នុង​រយៈពេល​ប្រាំបី​ខែ។ មូលហេតុដែលគេសាកល្បងត្រឹមតែ ១មីលីវ៉ាត់នេះ […]

អាន​បន្ថែម

ឱកាសល្អសម្រាប់អ្នកចង់ទិញផ្ទះនៅបុរី ប៉េង ហួត សល់តែ ៥ ថ្ងៃទៀតទេ

ក្នុងឱកាសអបអរសាទដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន បុរី ប៉េង ហួតបានផ្ដល់ជូនយ៉ាងពិសេសដល់អតិថិជន ដែលធ្វើការកក់ផ្ទះនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ នេះ។ ដូចនេះឱកាសដ៏ល្អមួយនេះ នៅសល់ត្រឹមតែ ៥ ទៀតប៉ុណ្ណោះ។ ការផ្ដល់ជូនទាំងនេះ មានដូចជាដូចជា៖ បញ្ចុះតម្លៃបន្ថែមរហូតដល់ ៦ ម៉ឺនដុល្លារ ទទួលបានប័ណ្ណទឹកប្រាក់ប្រារព្ធកម្មវិធីនៅ PH Grand Hall រហូតដល់ ៥,០០០ អាំងប៉ាវនាំសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់។ ដើម្បីទទួលបានការផ្ដល់ជូនដ៏ពិសេសទាំងនេះសូមទំនាក់ទំនងសួរព័ត៌មានបន្ថែមតាមរយៈលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩ ។  

អាន​បន្ថែម