ត្រឹមឆ្នាំ២០២៤ កម្ពុជារំដោះដីមានមីនបានជាង ៣ពាន់គ.ម ខណៈខេត្ត៤ទៀតទើបសម្អាតអស់

ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា គ្រោងប្រកាសខេត្តចំនួន ០៤បន្ថែមទៀត ជាខេត្តអស់មីន ក្នុងនោះរួមមានខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តរតនគិរី ខណៈរយៈពេល ៣១ឆ្នាំកន្លងទៅ ដីដោះមីនរួចបានជាង ៣ពាន់ គីឡូម៉ែត្រការ៉េ។ នេះបើយោងតាមសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីនថ្ងៃទី ២៤ កុម្ភៈ ២០២៤ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍»។

សារលិខិតនេះ បានឱ្យដឹងថា រយៈពេល ៣១ឆ្នាំ (១៩៩២-២០២៣) កម្ពុជាបានបោសសម្អាតមីន បានផ្ទៃដីប្រមាណ ៣.០២៤គីឡូម៉ែត្រក្រឡា ដោយឡែកក្នុងឆ្នាំ២០២៣​​ វិញ ផ្ទៃដីចំនួន ៤៤៤គីឡូម៉ែត្រក្រឡា បានបោសសម្អាតរួចរាល់។

ក្នុងនោះ ផ្ទៃដីដែលបានបោសសម្អាតរួចរាល់ ត្រូវបានយកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម ៧៦ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៥ភាគរយ និងផ្សេងៗ ១៩ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយប្រជាពលរដ្ឋទទួលបានផលចំនួន ១១.៩៨០.១៧២នាក់។

លិខិតដដែលបានបន្ថែមទៀតថា ក្នុងរយៈពេល ៣១ឆ្នាំ ក្រុមការងារ បានរកឃើញ និងបំផ្លាញចោល​មីនប្រឆាំងមនុស្សចំនួន ១.១៧៩.៣៦៥គ្រាប់ មីនប្រឆាំងរថគ្រោះចំនួន ២៦.៣៣៩គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន ៣.១០៥. ៥៩៣គ្រាប់។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានបង្កើត «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដើម្បីរំដោះផ្ទៃដី និងផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០២២មក កម្ពុជាបានប្រកាសរាជធានី ខេត្តចំនួន ១៤ ជារាជធានី​ ខេត្តអស់មីន ក្នុងនោះរួមមានខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នកម្ពុជាមានតំបន់ដីសើមប្រមាណ ៣០% នៃផ្ទៃដីសរុប សម្រាប់ជាជម្រកសត្វស្លាបទេសន្តរប្រវេសន៍

បច្ចុប្បន្នកម្ពុជា មានតំបន់ដីសើមគ្រប់ដណ្តប់ប្រមាណ ៣០% នៃផ្ទៃដីសរុប ហើយតំបន់នេះបានក្លាយជាទីកន្លែងដ៏សំខាន់សម្រាប់ការរស់នៅរបស់សត្វស្លាប។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសទិវាសត្វស្លាបទេសន្តរប្រវេសន៍ ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅទូទាំងសាកលលោក ដោយចាប់ផ្ដើមពីសប្ដាហ៍ទី២ ខែឧសភា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ឆ្នាំនេះ ទិវាសត្វស្លាបទេសន្តរប្រវេសន៍ ផ្តោតលើសារៈសំខាន់សត្វល្អិត ដែលជាចំណីអាហារដ៏សំខាន់របស់ពពួកសត្វស្លាបទេសន្តរប្រវេសន៍។ ឯកឧត្តមបន្តថា កម្ពុជាមានតំបន់ដីសើមគ្រប់ដណ្តប់ប្រមាណ៣០% នៃផ្ទៃប្រទេស ឬស្មើប្រមាណជាង៥លានហិកតា។ លោកបន្តថា តំបន់ ដីសើមដ៏ធំល្វឹងល្វើយនេះ គឺជាកន្លែងដ៏សំខាន់សម្រាប់រស់នៅ ស្នាក់អាស្រ័យរកចំណីយ៉ាងសំខាន់សម្រាប់ សត្វស្លាបទេសន្តរប្រវេសន៍ និងជាប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែប ដែលទ្រទ្រង់ សោភ័ណភាពធម្មជាតិ បរិស្ថាន ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅជនបទ។ លើសពីនេះ ឯកឧត្តមបានបន្ថែមថា តំបន់ដីសើមទឹកសាប និងឆ្នេរសមុទ្រ ទន្លេ បឹង អូរ វាលស្មៅ វាលភក់ ត្រពាំង និងស្រះ ជាដើម សុទ្ធតែមានសារៈសំខាន់សម្រាប់ការរស់នៅ […]

ចិនគ្រោងបន្ថែមទុន ១០០លានដុល្លារ ពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យាចម្រោះទឹកនៅកម្ពុជា

ក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd. របស់ចិន គ្រោងបោះទុនប្រមាណ ៥០-១០០ លាន​ដុល្លារ ពង្រីកការវិនិយោគបន្ថែមក្នុងវិស័យទឹកស្អាតនៅកម្ពុជាក្នុងរយៈពេល ៣-៥ ឆ្នាំ ខាងមុខ ដោយផ្តោតលើផលិតផលចម្រោះទឹកដែលប្រើបច្ចេកវិទ្យា UF membrane។ នេះបើតាមជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកបណ្ឌិត Cai Yunlong នាយកប្រតិបត្តិក្រុមហ៊ុន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ បើតាមជំនួបខាងលើ លោកបណ្ឌិត Cai Yunlong បានលើកឡើងថា ក្រុមហ៊ុន បានរួមចំណែកដល់ការពង្រឹងស្តង់ដារទឹកស្អាត ក្នុងបរិមាណ១១.០០០ម៉ែត្រគូប/ថ្ងៃ ដោយប្រើប្រាស់ផលិតផលដែលប្រើបច្ចេកវិទ្យា UF membrane នៅក្នុងខេត្ត-ក្រុងជាច្រើនរបស់កម្ពុជា។ ជាមួយគ្នានេះ លោកបណ្ឌិត បានបញ្ជាក់ថា ក្នុងរយៈពេល ៣-៥ឆ្នាំ ខាងមុខនេះ ក្រុមហ៊ុនគ្រោងនឹងបន្ថែមទុនប្រមាណ ៥០-១០០លានដុល្លារទៀត ទៅក្នុងវិស័យទឹកស្អាតនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម […]

ជប៉ុននឹងជួយកម្ពុជា ដោយផ្តល់ផែនទីពិសេស ដើម្បីបញ្ចៀសហានីភ័យនៃគ្រោះទឹកជំនន់

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន គ្រោងនឹងផ្តល់ផែនទីពិសេសដល់ប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួន ក្នុងនោះរួមមាន កម្ពុជា ឥណ្ឌូនេស៊ី ថៃ និងវៀតណាម នៅឆ្នាំ២០២៥ ខាងមុខ ដើម្បីជួយបញ្ចៀសហានីភ័យនៃគ្រោះទឹកជំនន់ ពិសេសគឺកាត់បន្ថយការខូចខាតដោយសារទឹកជំនន់។ នេះបើតាមគេហទំព័រកាសែត The Japan News ផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។ បើតាមប្រភពដដែល បានឱ្យដឹងថា ផែនទីនេះ នឹងប្រើប្រាស់ទិន្នន័យដែលអង្កេតដោយផ្កាយរណប ដើម្បីព្យាករណ៍អំពីទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ ជាការកត់សម្គាល់ ប្រទេសអាស៊ីអាគ្នេយ៍ទាំង០៤ ខាងលើ គឺជាញឹកញាប់រងគ្រោះដោយទឹកជំនន់ ដែលផែនទីនេះ អាចជួយជាប្រយោជន៍ក្នុងការបង្ហាញយ៉ាងច្បាស់ពីហានិភ័យផ្សេងៗ ដែលបង្កដោយទឹកជំនន់នៅតាមតំបន់សំខាន់ៗ ខណៈជប៉ុនមានបទពិសោធន៍យ៉ាងច្បាស់ក្នុងការប្រើប្រាស់ផែនទីប្រភេទនេះ នៅប្រទេសខ្លួន។ គួរបញ្ជាក់ថា កន្លងមកប្រទេសទាំង០៤នេះ មិនធ្លាប់មានទិន្នន័យអង្កេតពីតំបន់ដែលរងហានិភ័យដោយគ្រោះទឹកជំនន់គ្រប់គ្រាន់នៅឡើយទេ ដូច្នេះទើបជប៉ុនសម្រេចចិត្តបង្កើតផែនទីនេះឡើង ដោយកំណត់យកតំបន់សំខាន់ៗ តាមរយៈបង្កើតរូបភាពព្យាករណ៍ទឹកជំនន់ ដោយប្រើប្រាស់ទិន្នន័យប្រមូលបានពីប្រព័ន្ធផ្កាយរណបមានឈ្មោះថា Globle Statellite Mapping of Precipitation (GSMaP)។ ជាមួយនឹងផែនទីនេះ គេអាចប្រើប្រាស់ជាព័ត៌មាន ដើម្បីសម្រួលដល់ការបញ្ចៀសប្រជាពលរដ្ឋ និងការរៀបចំផែនការរបស់សហគមន៍ទុកជាមុនបានថែមទៀតផង។ ម្យ៉ាងទៀត ដោយផ្អែកលើទិន្នន័យអង្កេតដែលប្រមូលបាន […]

ឥណ្ឌូនេស៊ី សម្ពោធបើកមជ្ឈមណ្ឌលធ្វើតេស្តឧបករណ៍ឌីជីថលដ៏ធំបំផុតនៅអាស៊ាន

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលតេស្តឌីជីថលឥណ្ឌូនេស៊ី (IDTH) តម្លៃ ៦១លានដុល្លារអាមេរិក ដែលជាមជ្ឈមណ្ឌលធ្វើតេស្តសាកល្បងឧបករណ៍ឌីជីថល និងទូរគមនាគមន៍គ្រប់មុខនិងធំជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ នេះបើយោងតាម Antaranews ចុះថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៤។ លោកប្រធានាធិបតី Jokowi បាននិយាយកាលពីថ្ងៃអង្គារថា IDTH ដែលជាមុខមាត់ថ្មីនៃវិស័យឌីជីថលនិងទូរគមនាគមន៍របស់ឥណ្ឌូនេស៊ីនៅលើឆាកអន្តរជាតិ ដោយសារការបំពាក់បច្ចេកវិទ្យាទំនើប ឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ “ឥឡូវនេះ យើងមានមជ្ឈមណ្ឌលតេស្តឌីជីថលឥណ្ឌូនេស៊ីថ្មី ដែលជាមជ្ឈមណ្ឌលធ្វើតេស្តឧបករណ៍ស្តង់ដារអន្តរជាតិដែលត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មាន។ មជ្ឈមណ្ឌលនេះ បំពាក់សុទ្ធតែឧបករណ៍ទំនើប ដូច្នេះវាមិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលយើងចាយថវិកាច្រើនក្នុងការសាងសង់។ ខ្ញុំដឹងថា ឧបករណ៍សាកល្បងមានតួនាទីសំខាន់ណាស់។ ឧបករណ៍ឌីជីថលទាំងអស់ មុននឹងដាក់លក់នៅលើទីផ្សារនឹង ត្រូវឆ្លងកាត់ការធ្វើតេស្តសាកល្បងនៅកន្លែងនេះជាមុនសិន” ប្រសាសន៍របស់លោកប្រធានាធិបតី។ លោកប្រធានាធិបតីបានបន្ថែមក្នុងពិធីសម្ពោធនោះថា “ឌីជីថលភាវូបនីយកម្ម គឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចក្នុងស្រុក ដោយដាក់អ្នកផលិតក្នុងស្រុកធ្វើជាស្តេចនៅក្នុងប្រទេសរបស់ពួកគេ” ។ មជ្ឈមណ្ឌលតេស្តឌីជីថលឥណ្ឌូនេស៊ី (IDTH) គឺជាគ្រឹះស្ថានដ៏សំខាន់ដែលបង្ហាញពីសារៈសំខាន់នៃការវិវឌ្ឍមួយកម្រិតទៀតនៃវិស័យឌីជីថលនៅទូទាំងអាស៊ី។ ដូចដែលបានគូសបញ្ជាក់ដោយប្រធាន Jokowi មជ្ឈមណ្ឌលនេះ ផ្តោតលើការធានាសុវត្ថិភាព សុខភាព និងស្តង់ដារសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ឧបករណ៍ឌីជីថលគ្រប់ប្រភេទដូចជា កុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ ទូរទស្សន៍ឌីជីថល […]

ខែមេស-២០២៤ កម្ពុជាស្រូបទាញគម្រោងវិនិយោគបាន២២គម្រោង តម្លៃ៣០៩លានដុល្លារ

ក្នុងរយៈពេល១ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន២១ និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣០៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៣ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ តាមប្រភពដដែលបានបង្ហាញថា គម្រោងវិនិយោគទាំងអស់ខាងលើ សុទ្ធតែជាគម្រោងវិនិយោគក្នុងវិស័យឧស្សាហ៍កម្ម គ្រាន់តែមានទីតាំងផ្សេងៗគ្នាប៉ុណ្ណោះ ក្នុងនោះរួមមាន៖ គម្រោងចំនួន១៤ មានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង៨គម្រោងទៀតមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ រីឯខេត្តដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេគឺខេត្តកំពង់ស្ពឺទទួលបានរហូតដល់ ៧គម្រោង, ស្វាយរៀងចំនួន ៦គម្រោង, ភ្នំពេញចំនួន ៣គម្រោង, កណ្តាលចំនួន ៣គម្រោង, ព្រះសីហនុចំនួន ២គម្រោង និងបន្ទាយមានជ័យចំនួន ១គម្រោង។ ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ខាងលើ ឃើញថាមានគម្រោងធំៗចំនួន៤ ដែលលេចធ្លោជាងគេប្រចាំខែមេសានេះផងដែរ ក្នុងនោះរួមមាន៖ ១, គម្រោងវិនិយោគផលិតស្រោមជើង, ស្រោមដៃ, កន្សែងបង់ក, មួក, និងស្បែកជើងពាក់ក្នុងផ្ទះ, មានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស, លើផ្លូវជាតិលេខ១ ភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានទុនវិនិយោកប្រមាណ ៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង។ ២, គម្រោងវិនិយោគផលិតសំបកកង់យានយន្ត និងម៉ាស៊ីនភ្លើងទូប៊ីនចំហាយទឹក […]

៤ខែនេះ កម្ពុជាមានទំហំពាណិជ្ជកម្មជាង ១៦ពាន់លានដុល្លារ កើនជិត ១២%

ត្រឹមរយៈពេល៤ខែ គិតពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៤នេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង ១៦ពាន់លានដុល្លារ កើនប្រមាណជិត ១២ភាគរយ ខណៈការនាំចេញក៏កើនឡើងប្រមាណជិត ១២ភាគរយផងដែរ។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១០ ខែឧសភា។ នាឱកាសនោះ លោកជំទាវ ចម និម្មល បានឱ្យដឹងថា​ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានជាង ១៦.៩១៣លានដុល្លារ មានកំណើនប្រមាណជិត ១២ភាគរយ ខណៈការនាំចេញមានទំហំទឹកប្រាក់ ប្រមាណ ៨ពាន់លានដុល្លារ កើនឡើងប្រមាណជិត ១២ភាគរយ។ លោកជំទាវ បានចាត់ទុកកំណើននេះថា គឺបានបញ្ជាក់ពីថាមវន្តពាណិជ្ជកម្មរបស់កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរ លោកជំទាវ បានបន្ថែមទៀតថា “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” នេះត្រូវបានរៀបចំឡើង ដើម្បីកៀរគរអ្នកជំនួញអន្តរជាតិប្រមាណជាង ២៥០០នាក់ មកពី ១៦ប្រទេស ចូលរួមស្វែងយល់ពីកាលានុវត្តភាព ក្នុងកិច្ចការធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ […]