រ៉ូយាល់ ហ្គ្រុប កំពុងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី១ទៀតលើផ្ទៃដី ១២០ហិកតា ក្នុងខេត្តកណ្តាល
ក្រុមហ៊ុន រ៉ូយាល់ ហ្គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង កំពុងសម្រុកសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតលើផ្ទៃដី ១២០ហិកតា ក្នុងខេត្តកណ្តាល ដែលភ្ជាប់ទៅនឹងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមរយៈស្ពានឆ្លងកាត់ស្ទឹងព្រែកត្នោត។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ Royal Group Phnom Penh SEZ ដែលបានចុះផ្សាយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា គម្រោងនេះ បានចាប់ផ្តើមចាក់ដីបំពេញទីតាំង និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានគ្រឹះ នឹងរួចរាល់ជាបន្តបន្ទាប់ ដើម្បីអាចទទួលវិនិយោគថ្មីៗបន្ថែមទៀតបាននៅក្នុងឆ្នាំនេះតែម្តង។ បន្ថែមពីនេះ នៅពេលប្រតិបត្តិការពេញលេញ ក្រុមហ៊ុនថ្មីនេះ មានឈ្មោះថា Royal Group Kandal Special Economic Zone (RGKSEZ) ដែលរំពឹងទុកថា នឹងអាចបង្កើតការងារបានប្រមាណ ២ម៉ឺនកន្លែងជូនប្រពលរដ្ឋកម្ពុជា។ ទន្ទឹមនឹងគម្រោងថ្មីនេះដែរ ក្នុងឆ្នាំ២០២៤ នេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏គ្រោងនឹងបើកដំណើរការរោងចក្រតម្លើងរថយន្តម៉ាកតូយ៉ូតា របស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd., ហើយគ្រោងនឹងបើកដំណើរការក្រុមហ៊ុន Metal Jewelry […]
អានបន្ថែមមន្ត្រីជំនាញរកឃើញហ្វូស៊ីលដើមឈើអាយុរាប់លានឆ្នាំ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង
ក្រុមការងារសិក្សាហ្វូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន បានរកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ។ នេះបើតាមផេកហ្វេកប៊ុករបស់ក្រសួង ដែលបានផ្សាយឱ្យដឹង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ ការរកឃើញនេះ គឺក្រោយពីក្រុមការងារសិក្សាហ្វូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានចុះធ្វើកំណាយស្រាវជ្រាវហ្វូស៊ីលដើមឈើ នៅភ្នំស្រួច (តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ ក្រុមការងារ បានធ្វើកំណាយដី ជម្រៅ១.៥ម៉ែត្រ ទទឹង២ម៉ែត្រ បណ្តោយ៦ម៉ែត្រ រកឃើញហ្វូស៊ីលឈើប្រវែង៣.៥ម៉ែត្រ បំណែកមែកឈើជាច្រើន ដែលនៅជាធ្យូង បំណែកហ្វូស៊ីលស្លឹកឈើ ដែលកប់ក្នុងស្រទាប់ថ្មភក់ជាស្រទាប់ផ្នែកខាងលើនៃភ្នំត្បែង។ តាមរយៈកំណាយអាចយល់បានថា ផូស៊ីលដើមឈើនេះអាចស្ថិតនៅស័ក Mesozoic សម័កាល Jurassic – Cretaceous (251-65លានឆ្នាំ)។ ក្រៅពីផូស៊ីលខាងលើ កាលពីកន្លងទៅ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ បានរកឃើញហ្វូស៊ីជាច្រើន រាប់ទាំងហ្វូស៊ីលសត្វសមុទ្រ ហ្វូស៊ីលឆ្អឹង, ហ្វូស៊ីសត្វ, ហ្វូស៊ីលត្រី ដែលមានអាយុកាលរាប់លានឆ្នាំមុន។ គួរបញ្ជាក់ថា ភ្នំត្បែង ជាតំបន់បេតិកភណ្ឌធម្មជាតិ ស្ថិតក្នុងខេត្តព្រះវិហារ ដែលកន្លងទៅកម្ពុជា ធ្លាប់បានស្នើទៅអង្គការយូណេស្កូ ដើម្បីដាក់ភ្នំត្បែងនេះ ឱ្យទៅជាតំបន់បេតិកភណ្ឌពិភពលោក។ […]
អានបន្ថែមWWF៖ ត្រីទន្លេមេគង្គ១ភាគ៥ ប្រឈមនឹងការផុតពូជដោយសារគម្រោងវារីអគ្គិសនីចិន
ការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ភាគខាងលើនៃដងទន្លេមេគង្គនៅក្នុងប្រទេសចិន បានគម្រាមកំហែងដល់ប្រព័ន្ធជីវចម្រុះនៅផ្នែកខាងក្រោមដងទន្លេ ក្នុងនោះមច្ឆជាតិ១ភាគ៥ (២០%) នៃប្រភេទត្រីដែលរស់នៅតាមដងទន្លេមេគង្គ ប្រឈមនឹងហានិភ័យនៃការផុតពូជ។ ទំនប់ទាំងនេះបង្អាក់លំហូរធម្មជាតិនៃទឹកទន្លេ ដែលបង្កការគំរាមកំហែងយ៉ាងសំខាន់ដល់ចំនួនត្រីចម្រុះ ដែលពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីធម្មជាតិសម្រាប់ការរស់រានមានជីវិត។ របាយការណ៍អំពីហានិភ័យនេះ ត្រូវបានចេញផ្សាយដោយមូលនិធិសត្វព្រៃពិភពលោក (WWF) និងអង្គការអភិរក្សសត្វសមុទ្រ និងសត្វព្រៃចំនួន ២៥ ផ្សេងទៀតនៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៤ ធ្វើបច្ចុប្បន្នភាពដោយ SCMP កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤។ របាយការណ៍របស់អ្នកអភិរក្សដែលមានចំណងជើងថា “ត្រីទន្លេមេគង្គដែលត្រូវបានគេបំភ្លេច” បានបង្ហាញស្ថិតិគួរឱ្យព្រួយបារម្ភអំពីស្ថានភាពនៃប្រភេទត្រីនៅក្នុងតំបន់។ របាយការណ៍នេះ បានរកឃើញថា ១៩% នៃប្រភេទត្រីទាំងអស់ ១១៤៨ ប្រភេទ ឬអាចថាច្រើនជាងនេះ ដោយសារតែ ៣៨% នៃប្រភេទសត្វត្រីទាំងនេះ នៅមិនទាន់មានទិន្នន័យគ្រប់គ្រាន់ ដើម្បីអាចដឹងអំពីស្ថានភាពប្រឈមរបស់វានៅឡើយ។ ក្នុងចំណោមប្រភេទសត្វដែលកំពុងប្រឈមនឹងការផុតពូជ មានសត្វមួយចំនួនត្រូវបានចុះបញ្ជីថាជាប្រភេទសត្វ “ជិតផុតពូជ” ដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) រួមទាំងត្រីតំណាងជាតិដូចជា ត្រីឆ្មាទន្លេមេគង្គ និងត្រីឆ្លាមទឹកសាបយក្សជាដើម។ ការថយចុះបរិមាណត្រីនៅក្នុងទន្លេមេគង្គ ដែលរួមចំណែកដល់ទៅជាង ១៥% នៃការផ្គត់ផ្គង់ត្រីក្នុងពិភពលោក និងរកចំណូលបានជាង […]
អានបន្ថែមGoogle ចាប់ផ្តើមអនុវត្តអក្ខរកម្មឌីជីថលសម្រាប់ពលរដ្ឋអាស៊ាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម
ក្រុមហ៊ុន Google សហការជាមួយមូលនិធិអាស៊ានដើម្បីចាប់ផ្តើមដំណើរការកម្មវិធី ASEAN Digital Literacy Program (ADLP) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថលក្នុងចំណោមពលរដ្ឋអាស៊ាន និងជួយបង្កើនចំណេះជំនាញដល់ពួកគេតាមឱ្យទាន់ល្បឿននៃពិភពឌីជីថលដែលកំពុងមានការវិវត្តលឿនខ្លាំង នេះបើយោងតាម pattayamail ចុះផ្សាយថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤។ ព្រឹត្តិការណ៍ខួបបេសកកម្មទី៤ នៃកម្មវិធីអក្ខរកម្មឌីជីថលអាស៊ានដែលបានប្រារព្ធធ្វើនៅទីក្រុងបាំងកកកាលពីថ្ងៃទី ២០ មីនាកន្លងទៅ ដោយផ្តោតលើការបង្ហាញនូវរបកគំហើញថ្មីៗនៃការស្រាវជ្រាវលើទិដ្ឋភាពឌីជីថលតាមចម្រុះវិស័យ ពីបណ្តាប្រទេសសមាជិកអាស៊ានទាំង ១០។ បន្ទាប់ពីបានធ្វើការជាមួយក្រុមប្រឹក្សាយុវជនអាស៊ានពីប្រទេសសមាជិកទាំង ១០ ដើម្បីធ្វើយុទ្ធនាការ និងធ្វើការបន្ស៊ីខ្លឹមសារដើម្បីកែសម្រួលអក្ខរកម្មឌីជីថលសម្រាប់ប្រទេសរៀងៗខ្លួន ព្រមទាំងបានបណ្ដុះបណ្ដាលយុវជនចំនួន ២០០០ នាក់ជាគ្រូបង្គោល ដែលមានជំនាញឌីជីថលយ៉ាងប៉ិនប្រសប់ ក៏ដូចជាការកែសម្រួលខ្លឹមសារអក្ខរកម្មឌីជីថលដែលមានស្រាប់របស់ Google ឱ្យសមនឹងបរិបទ និងភាសានៃប្រទេសនីមួយៗរួចមក បេសកកម្មបន្ទាប់ កម្មវិធីនេះ គឺជាការជួយជ្រោមជ្រែងយុវជនទាំង ២០០០នាក់នេះ ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ដើម្បីបន្តចែករំលែកចំណេះដឹងដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួន។ លោកស្រី Marija Ralic អ្នកដឹកនាំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Google.org បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិអាស៊ានក្នុងការអនុវត្តកម្មវិធីចំណេះដឹងឌីជីថលអាស៊ាន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកបណ្ឌិត Piti Srisangnam នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន។ លោកស្រីបានគូសបញ្ជាក់ថា កម្មវិធីនេះទទួលបានជោគជ័យក្នុងការលើកកម្ពស់ការយល់ដឹង និងលើកកម្ពស់សមត្ថភាពឌីជីថលរបស់ពលរដ្ឋអាស៊ានលើសពីការរំពឹងទុក […]
អានបន្ថែមឱកាសចំណេញសម្រាប់គម្រោងថ្មីរបស់បុរី ប៉េង ហួត សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ!
កាលពីកន្លងទៅថ្មីនេះៗ បុរី ប៉េង ហួត បានធ្វើការបើកសម្ពោធការលក់ជាផ្លូវការនូវគម្រោងដ៏ថ្មី សន្លាង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី និងការបើកទស្សនាផ្ទះគំរូម៉ូដថ្មី ដោយទទួលបានការគាំទ្រពីអតិថិជនយ៉ាងច្រើនកុះករ។ ប្រូម៉ូសិននៃការបើកលក់គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី នេះអតិថិជនដែលទិញផ្ទះនឹងទទួលបានការផ្ដល់ជូនដ៏ចំណេញដូចជា៖ ✨ទិញផ្ទះទទួលបានខុនដូ ១Unit ភ្លាមៗ ✨ទទួលបានឡានអាគុយសេរីចុងក្រោយគេមួយគ្រឿងភ្លាមៗ ✨ប័ណ្ណទឹកប្រាក់សម្រាប់តុបតែងផ្ទះតម្លៃរហូតដល់ ៥០០០ដុល្លារ ✨ការបង្វិលកងសំណាងដើម្បីទទួលបានកាដូជាច្រើនសន្ធឹកសន្ធាប់ តាមឱ្យការដឹងពីក្រុមហ៊ុនបុរី ប៉េង ហួត កម្មវិធីប្រម៉ូសិននេះផ្ដល់ជូនត្រឹមដំណាច់ខែមីនានេះតែប៉ុណ្ណោះ ។ ដូច្នេះសូមកុំឱ្យឱកាសដ៏កម្រនេះរំលងផុតឱ្យសោះ ព្រោះនៅសល់តែរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ និងមិនងាយមានទៀតឡើយ។ ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមអញ្ជើញអតិថិជនមកទស្សនាផ្ទះគំរូផ្ទាល់ នៅគម្រោង ហ្រ្គេនស្តា ផ្លាទីនីម (បុរី ប៉េង ហួត បឹងស្នោ) ឬទាក់ទងមកកាន់បុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ ០១៦/០១៧ ៥៩៦ ៧៨៩ ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth ៕ […]
អានបន្ថែមរដ្ឋប្រកាសដាក់ព្រែកកំពង់ស្មាច់ ទំហំជាង ១ម៉ឺនហិកតា ជាតំបន់គ្រប់គ្រងជលផលសមុទ្រ
អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចប្រកាសដាក់ព្រែកកំពង់ស្មាច់មានផ្ទៃដីសរុប ១០.៩២៣ហិកតា ជាតំបន់គ្រប់គ្រងជលផលសមុទ្រ ព្រែកកំពង់ស្មាច់ ដើម្បីលើកស្ទួយប្រជាពលរដ្ឋ។ តំបន់នេះ បានប្រកាសដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងបង្កើនភាពធន់ និងការប្រែប្រួលអាកាសធាតុ តាមរយៈការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់ជលផល សមុទ្រព្រែកកំពង់ស្មាច់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ ក្នុងសិក្ខាសាលានេះ លោកអភិបាល បានប្រកាសពីការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ ព្រែកកំពង់ស្មាច់លើផ្ទៃដីសរុប ១០.៩២៣ហិកតា ដែលក្នុងនោះមានព្រៃកោងកាង ២.៨៧៦ហិកតា និងស្មៅសមុទ្រប្រមាណ ២ហិកតា។ បន្ថែមពីនេះ លោកបានបន្ថែមថា គោលបំណងនៃការបង្កើតតំបន់ខាងលើនេះ ដើម្បីគ្រប់គ្រងធនធានជលផលជីវៈចម្រុះសមុទ្រ ជាប្រភពនៃការបង្កើតចំណីអាហារមិនចេះរីងស្ងួតនៅតំបន់ព្រែកកំពង់ស្មាច់ ប្រកបដោយនិរន្តរភាព ធានាបានប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរឱ្យកាន់តែប្រសើរឡើង ធានាការនេសាទជាលក្ខណៈគ្រួសារ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លើកស្ទួយវិស័យអេកូទេសចរណ៍ និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្ត បានស្នើឱ្យក្រុមការងាររធ្វើការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីមានការចូលរួមដោយផ្ទាល់ក្នុងការថែរក្សា ការពារ អភិរក្ស ដោយមិនត្រូវកាប់រានព្រៃកោងកាងឡើយ។ លោកអភិបាល ក៏បានណែនាំឱ្យពង្រីកផ្ទៃដីដាំដុះដើមកោងកាង ដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយផលនេសាទដែល រកបានពីតំបន់អភិរក្សបង្កើនផលសេដ្ឋកិច្ចចូលសហគមន៍ ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅ ក្នុងសហគមន៍កាន់តែប្រសើរឡើងផងដែរ។
អានបន្ថែមរដ្ឋចេញប្រកាសកំណត់នីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធលើថ្លៃឈ្នួលអចលនទ្រព្យឱ្យបានជាក់លាក់
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសកំណត់កំណត់វិធាន និងនីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធលើថ្លៃឈ្នួលអចលនទ្រព្យឱ្យបានជាក់លាក់ ក្នុងនោះរួមមានការកំណត់អត្រាពន្ធលើថ្លៃឈ្នួលអចលនទ្រព្យចំនួន ១០% នៃថ្លៃឈ្នួលអចលនទ្រព្យសរុប។ នេះបើតាមប្រកាសលេខ ១៦៩ សហវ.ប្រក.អពដ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ ប្រកាសខាងលើនេះ បានឱ្យដឹងថា ថ្លៃឈ្នួលនៃទ្រព្យ គឺសំដៅដល់ប្រាក់ឈ្នួលដុលដែលបានចុះកិច្ចសន្យា ឬបានព្រមព្រៀងជាមួយអ្នកជួលដោយផ្អែកលើតម្លៃទីផ្សារ។ ក្នុងនោះដែរ ប្រកាសនេះ នឹងកំណត់អត្រាពន្ធលើថ្លៃឈ្នួលអចលនទ្រព្យរួមមាន៖ អគារ និងសំណង់ផ្សេងៗ ដូចជា ផ្ទះ រោងចក្រ សណ្ឋាគារ ការិយាល័យព្រមទាំងឧបសម្ព័ន្ធរបស់វា យន្តូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហកម្ម ឋបនភណ្ឌពាណិជ្ជកម្ម ឧស្សាហកម្មដែលនៅនឹងកន្លែង អគារធំៗ ឬឃ្លាំងស្តុកទំនិញ លំនៅឋានចល័តសម្រាប់ស្នាក់នៅ ឬប្រកបអាជីវកម្មផ្សេងៗ ដីធ្លីដែលគ្មានសំណង។ ទន្ទឹមនឹងនេះ មូលដ្ឋានគិតពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ក៏ត្រូវបានកំណត់ផងដែរ ដោយផ្អែកលើមូលដ្ឋានចំនួន ០២ ដូចខាងក្រោម៖ ១. ថ្លៃឈ្នួលអចលនទ្រព្យប្រចាំខែ ស្របតាមកិច្ចសន្យាជួល ឬបានព្រមព្រៀងជាមួយអ្នកជួលដោយផ្អែកលើតម្លៃទីផ្សារ។ ២. ថ្លៃឈ្នួលអចលនទ្រព្យសរុបដែលកម្មសិទ្ធិករ ឬសិទ្ធិវន្តបានទទួលពីអ្នកជួល ស្របតាមកិច្ចសន្យាជួល ឬបានព្រមព្រៀងជាមួយអ្នកជួលដោយផ្អែកលើតម្លៃទីផ្សារ។ ដោយឡែក ពន្ធលើថ្លៃអចលនទ្រព្យ ក៏ត្រូវបានលើកលែងផងដែរចំពោះការជួលអចលនទ្រព្យរបស់រដ្ឋ […]
អានបន្ថែមគិតត្រឹមត្រីមាសទី១-២០២៤ ខេត្តបាត់ដំបងមានរោចក្រសហគ្រាសជាង ៧០០កន្លែង, បង្កើតការងារបានជិត១៥ម៉ឺននាក់
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ ខេត្តបាត់ដំបង មានរោងចក្រចំនួន១៧ និង សហគ្រាសជាង៧០០កន្លែង ដែលបានផ្តល់ការងារជិត១៥ម៉ឺននាក់, នេះបើយោងតាមទិន្នន័ ចេញផ្សាយដោយ AKP បាត់ដំបង នៅថ្ងៃទី២៩ ខែ មីនា ឆ្នាំ ២០២៤។ បើតាមការបញ្ជាក់របស់លោក ហេង សិទ្ទ មន្ត្រីនៃមន្ទីរកសិកម្មខេត្តថា បច្ចុប្បន្នខេត្តមួយនេះមានរោងចក្រធំៗចន្លោះពី១៦-១៧ នៅក្នុងស្រុកចំនួន២ នៃ ខេត្តបាត់ដំបង ក្នុងនោះមាន ស្រុករតនមណ្ឌល និងស្រុកកំរៀង សម្រាប់បម្រើ ការកែច្នៃ ផលិតផលកសិកម្មក្នុងស្រុក ដោយមិនទាន់រាប់បញ្ចូលរោងចក្រ សហគ្រាសផ្សេងៗទៀត ដែលកំពុងដំណើរការតាមមូលដ្ឋានឬសហគមន៍នៅឡើយទេ។ លោកបន្ត បច្ចុប្បន្ន ខេត្តបាត់ដំបងក៏នឹងមានរោងចក្រក្រណាត់មួយកន្លែងទៀត ដែលកំពុងសាងសង់ ក្រៅពីរោងចក្រកែច្នៃដំឡូងមី រោងចក្រស៊ីម៉ង់ត៍ រោងចក្រផលិត ថ្នាំពេទ្យ រោងចក្រកែច្នៃក្រដាស រោងចក្រស្បែកជើង បូករួមទាំងរោងចក្រ ក្រណាត់ដែល កំពុងសាងសង់នោះ គឺមានសរុបចំនួន១៧រោងចក្រ។ រីឯលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ក៏បានលើកឡើងផងដែរថា សេដ្ឋកិច្ចខេត្តបាត់ដំបង មានប្រហែល ២.៣៨៤លានដុល្លារ […]
អានបន្ថែមសិង្ហបុរីចំណាយ $១៥លាន ផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើម ១៥០០០នាក់ ឱ្យរៀនបច្ចេកវិទ្យា AI
ប្រទេសសិង្ហបុរី បានបង្ហាញផែនការដ៏មានមហិច្ឆតាមួយដើម្បីពង្រឹងតួនាទីរបស់ខ្លួននៅក្នុងធុរកិច្ចនិងការច្នៃប្រតិដ្ឋ ដោយគ្រោងចំណាយទឹកប្រាក់ជាង ១ពាន់លានដុល្លារសិង្ហបុរី ដែលស្មើនឹងជាង ៧៤៣លានដុល្លារអាមេរិក ទៅក្នុងគម្រោងលើកកម្ពស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ សេចក្តីប្រកាសអំពីការវិនិយោគដ៏ធំជាងគេនៅអាស៊ានលើវិស័យ AI នេះ ត្រូវបានអនុម័តជាផ្នែកមួយនៃថវិកាជាតិឆ្នាំ ២០២៤ របស់សិង្ហបុរី ដែលបង្ហាញពីការជំរុញជាយុទ្ធសាស្ត្ររបស់ប្រទេស ឆ្ពោះទៅរកការរីកចំរើន និងការធ្វើអភិនវកម្មផ្នែកបច្ចេកវិទ្យា និងភាពធន់នឹងសេដ្ឋកិច្ច នេះបើយោងតាម Aseanbriefing ចុះផ្សាយថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤។ យុទ្ធសាស្ត្រវិនិយោគលើបច្ចេកវិទ្យាទំនើបនេះ គ្របដណ្តប់លើផ្នែកជាច្រើនដែលមានគោលបំណងជំរុញការអភិវឌ្ឍន៍ AI និងអនុវត្តភាពនៃបច្ចេកវិទ្យា AI លើវិស័យផ្សេងៗ។ គំនិតផ្តួចផ្តើមសំខាន់ៗនៃផែនការនេះ រួមមានលទ្ធភាពទទួលបានបន្ទះឈីប (Chips) កម្រិតខ្ពស់ដែលចាំបាច់សម្រាប់ការច្នៃប្រតិដ្ឋ AI, ការបង្កើតភាពជាដៃគូជាមួយអ្នកដឹកនាំឧស្សាហកម្មក្នុងពិភពលោក ដើម្បីបង្កើតមជ្ឈមណ្ឌល AI ដ៏ល្អឥតខ្ចោះ និងការធ្វើវប្បកម្ម ទេពកោសល្យក្នុងស្រុកដើម្បីជំរុញកម្លាំងការងារ AI សម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចនៅថ្ងៃខាងមុខ។ ផ្នែកសំខាន់ទីមួយនៃផែនការជាតិនេះ គឺការផ្តល់អាហារូបករណ៍សម្រាប់និស្សិតសិង្ហបុរី ឱ្យចាប់យកជំនាញទាក់ទងនឹងបច្ចេកវិទ្យា AI។ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ថវិកាប្រហែល ២០លានដុល្លារសិង្ហបុរី (១៥លានដុល្លារអាមេរិក) នឹងត្រូវវិនិយោគលើអាហារូបករណ៍នៅទូទាំងកម្មវិធីថ្នាក់បរិញ្ញាបត្រ […]
អានបន្ថែមរដ្ឋគ្រោងសង់កំពង់ផែទេសចរណ៍កម្រិតស្តង់ដារ នៅក្រុងកំពង់ចាម
ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពង់ចាម បានចុះពិនិត្យ សិក្សា និងវាយតម្លៃទីតាំងដងទន្លេ ស្ថិតក្នុងក្រុងកំពង់ចាម សម្រាប់សាងសង់កំពង់ផែទេសចរណ៍ ដើម្បីនាវាទេសចរណ៍ចូលចត។ ឯកឧត្ដម គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្ត លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានចុះពិនិត្យមើលទីតាំង ក្បែរស្ពានគីស៊ូណា កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២៨ ខែមីនានេះថា គម្រោងនេះ នឹងធ្វើឱ្យខេត្តកំពង់ចាម មានកំពង់ផែស្តង់ដារសម្រាប់នាវាទេសចរណ៍ចូលសំចត ដើម្បីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអាចកម្សាន្តតាមរមនីយដ្ឋាននានាជុំវិញខេត្ត ។ ឯកឧត្តម ផន រឹម មានប្រសាសន៍ថា៖ “កំពង់ផែដែលនាវាទេសចរណ៍ចូលចតសព្វថ្ងៃពុំទាន់មានភាពល្អប្រសើរនៅឡើយទេ ជាហេតុនាំឱ្យមានតម្រូវការកំពង់ផែទេសចរណ៍ស្តង់ដារមួយដែលមានសុវត្ថិភាព និងសោភ័ណ្ឌភាពសមរម្យសម្រាប់នាវាទេសរចរណ៍អន្តរជាតិចូលមកសំចត”។ បើតាមអ្នកនាំពាក្យ លទ្ធផលនៃការចុះត្រួតពិនិត្យ សិក្សា និងវាយតម្លៃរួចមក បង្ហាញថាស្ថានភាពទីតាំងមានភាពអំណោយផលល្អ ដោយទីតាំងធំងាយស្រួលចាត់ចែងជារចនាសម្ព័ន្ធកំពង់ផែ […]
អានបន្ថែមរដ្ឋបង្កើតក្រុមការងារពិសេសចុះបង្រ្កាបការវាតយកដីរដ្ឋតាមបណ្តាខេត្ត១ចំនួននៅកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ន្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិនៅតាមបណ្តាខេត្តមួយចំនួន។ នេះបើតាមសេចក្តីសម្រេចលេខ១៩ សសរ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ គណៈកម្មាធិការជាតិនេះ មានចំនួន ១៣រូប ដែលមានរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាន ដែលមានតួនាទីភារកិច្ចសំខាន់ៗដូចខាងក្រោម៖ រៀបចំនិងអនុវត្តផែនការសកម្មភាពផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធទៅនឹងដី ព្រៃឈើគ្រប់ប្រភេទ ត្រួតពិនិត្យនិងស្រាវជ្រាវដល់មូលដ្ឋានដែលមានការកាប់រានដីព្រៃខុសច្បាប់ក្នុងគោលបំណងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឬទុកធ្វើអាជីវកម្មបន្ត ចាត់វិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបឱ្យទាន់ពេលវេលានូវរាល់ការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃគ្រប់ប្រភេទ ធ្វើសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និងសហគមន៍អ្នកផ្តល់ជំនួយ ដើម្បីជំរុញនិងគាំទ្រការងារនេះ ធ្វើរបាយការណ៍នឹងលើកអនុសាសន៍ជូនប្រមុខរាជរដ្ឋាភិបាលលើការអនុវត្តផែនការសកម្មភាព។ គួររំលឹកថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានប្រកាសចាត់វិធានការក្តៅចំពោះអ្នកមានធនធាន ឬអ្នកមានអំណាច ដែលឈរពីក្រោយខ្នងនៃជនខិលខូច ឬប្រើប្រាស់ជនខិលខូចទាំងនេះ ដើម្បីកាប់ទន្រ្ទានយកដីព្រៃឈើ ត្រូវដកខ្លួនជាបន្ទាន់ ហើយប្រសិនបើស្រាវជ្រាវឃើញថា មានការពាក់ព័ន្ធនឹងការកាប់ទន្ទ្រានខុសច្បាប់ នោះរាជរដ្ឋាភិបាល មិនលើកលែង និងអត់អោនឱ្យឡើយ។ (អានបន្ថែម) ថ្មីៗនេះផងដែរ ក្រសួងបរិស្ថាន ទើបបានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ព្រមទាំងបានឃ្លុំដីបានប្រមាណ […]
អានបន្ថែមស្ពានអាកាស«មរតកតេជោ» នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ មីនា និងបើកដំណើរការនៅដើមខែក្រោយ
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះតទៅ ខណៈការដ្ឋានសាងសង់នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលមានលេខ ០២៤/២៤សជណ.ច ចុះថ្ងៃទី២៨ មីនា ២០២៤។ សេចក្តីជូនដំណឹងខាងលើបានបញ្ជាក់ថា បច្ចុប្បន្ន ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ នេះ សម្រេចបានស្ទើរតែទាំងស្រុងទៅហើយ នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ ដូច្ចេះ ដើម្បីសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នំាថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុននេះ ក៏ដូចជាការដោះស្រាយបញ្ហា កកស្ទះចរាចរបានមួយកម្រិតត្រង់ចំណុចប្រសព្វមហាវិថីទាំងបី សម្តេចមហាបវធិបតីនាយរដ្ឋមន្រ្តី បានផ្តល់គោលការណ៍អនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាស «មរតកតេជោ» ចាប់ពីថ្ងៃទី១ មេសា ឆ្នាំ២០២៤នេះតទៅ។ គួររំលឹកថា គម្រោងស្ពានអាកាសមហាវិថីព្រះមុនីវង្សនេះ ត្រូវបានតភ្ជាប់មុខគ្នាជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ និងបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ […]
អានបន្ថែម