Google ចាប់ផ្តើមអនុវត្តអក្ខរកម្មឌីជីថលសម្រាប់ពលរដ្ឋអាស៊ាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម

ក្រុមហ៊ុន​ Google សហការជាមួយមូលនិធិអាស៊ានដើម្បីចាប់ផ្តើមដំណើរការកម្មវិធី ASEAN Digital Literacy Program (ADLP) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថលក្នុងចំណោមពលរដ្ឋអាស៊ាន និងជួយបង្កើនចំណេះជំនាញដល់ពួកគេតាមឱ្យទាន់ល្បឿននៃពិភពឌីជីថលដែលកំពុងមានការវិវត្តលឿនខ្លាំង នេះបើយោងតាម pattayamail ចុះផ្សាយថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤។

ព្រឹត្តិការណ៍ខួបបេសកកម្មទី៤ នៃកម្មវិធីអក្ខរកម្មឌីជីថលអាស៊ានដែលបានប្រារព្ធធ្វើនៅទីក្រុងបាំងកកកាលពីថ្ងៃទី ២០ មីនាកន្លងទៅ ដោយផ្តោតលើការបង្ហាញនូវរបកគំហើញថ្មីៗនៃការស្រាវជ្រាវលើទិដ្ឋភាពឌីជីថលតាមចម្រុះវិស័យ ពីបណ្តាប្រទេសសមាជិកអាស៊ានទាំង ១០។

បន្ទាប់ពីបានធ្វើការជាមួយក្រុមប្រឹក្សាយុវជនអាស៊ានពីប្រទេសសមាជិកទាំង ១០ ដើម្បីធ្វើយុទ្ធនាការ និងធ្វើការបន្ស៊ីខ្លឹមសារដើម្បីកែសម្រួលអក្ខរកម្មឌីជីថលសម្រាប់ប្រទេសរៀងៗខ្លួន ព្រមទាំងបានបណ្ដុះបណ្ដាលយុវជនចំនួន ២០០០ នាក់ជាគ្រូបង្គោល ដែលមានជំនាញឌីជីថលយ៉ាងប៉ិនប្រសប់ ក៏ដូចជាការកែសម្រួលខ្លឹមសារអក្ខរកម្មឌីជីថលដែលមានស្រាប់របស់ Google ឱ្យសមនឹងបរិបទ និងភាសានៃប្រទេសនីមួយៗរួចមក បេសកកម្មបន្ទាប់ កម្មវិធីនេះ គឺជាការជួយជ្រោមជ្រែងយុវជនទាំង ២០០០នាក់នេះ ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ដើម្បីបន្តចែករំលែកចំណេះដឹងដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួន។

លោកស្រី Marija Ralic អ្នកដឹកនាំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Google.org បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិអាស៊ានក្នុងការអនុវត្តកម្មវិធីចំណេះដឹងឌីជីថលអាស៊ាន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកបណ្ឌិត Piti Srisangnam នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន។

លោកស្រីបានគូសបញ្ជាក់ថា កម្មវិធីនេះទទួលបានជោគជ័យក្នុងការលើកកម្ពស់ការយល់ដឹង និងលើកកម្ពស់សមត្ថភាពឌីជីថលរបស់ពលរដ្ឋអាស៊ានលើសពីការរំពឹងទុក ដែលបានផ្សព្វផ្សាយដល់ដៃបុគ្គលចំនួន ១៩ម៉ឺននាក់ ដែលលើសពីគោលដៅដំបូងចំនួន ១០ម៉ឺននាក់ប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ ឯកឧត្តម Amb M.I. Derry Aman តំណាងអចិន្ត្រៃយ៍នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំអាស៊ាន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិអាស៊ាន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងអក្ខរកម្មឌីជីថល និងជំរុញសមត្ថភាពក្នុងការរក្សាភាពជឿនលឿនផ្នែកឌីជីថល។

លោកបានមានប្រសាសន៍ថា “ជំនាញទាំងនេះគឺជាឧបករណ៍ដ៏សំខាន់សម្រាប់ជំរុញការផ្លាស់ប្តូរជាវិជ្ជមាន ជាពិសេសនៅក្នុងសម័យដែលពោរពេញទៅដោយព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត។ កិច្ចសហការក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ក្នុងសហគមន៍អាស៊ាន គឺពិតជាមានសារៈសំខាន់ ហើយនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់តំបន់ទាំងមូល។”

យោងតាមការស្រាវជ្រាវលើប្រធានបទស្តីពីការបញ្ជ្រាបឌីជីថល ដែលធ្វើឡើងដោយអ្នកស្រាវជ្រាវមកពីប្រទេសសមាជិកអាស៊ានទាំង ១០ បានរកឃើញថា បញ្ហាចែករំលែកចម្បងគឺកង្វះជំនាញបំនិនគិត ក្នុងចំណោមអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល។

បញ្ហានេះ នាំឱ្យមានទំនោរឆាប់ជឿងាយ លើប្រភពព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ។ បាតុភូតនេះ បានកើតឡើងមិនចំពោះតែយុវជនទេ ប៉ុន្តែក៏រួមបញ្ចូលបញ្ញវន្តអ្នកដែលមានការអប់រំខ្ពស់ សិស្សានុសិស្សផងដែរ។ មិនតែប៉ុណ្ណោះ ក្រុមដែលងាយរងគ្រោះ ដូចជាមនុស្សចាស់ និងមនុស្សវ័យជំទង់ រឹតតែឆាប់រងគ្រោះពីការបំពុលព័ត៌មានថែមទៀតផង។

លោកបណ្ឌិត Piti Srisangnam បានសង្កត់ធ្ងន់លើសារៈសំខាន់នៃចំណេះដឹងផ្នែកឌីជីថលសម្រាប់ពលរដ្ឋអាស៊ានក្នុងយុគសម័យបច្ចុប្បន្ន។

“ប្រសិនបើប្រទេសថៃអាចប្រើប្រាស់បច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិមិត្ត (AI) ប្រកបដោយប្រសិទ្ធភាពនោះ វាអាចក្លាយជាប្រទេសសេដ្ឋកិច្ចកំពូលមួយក្នុងអាស៊ានទាក់ទងនឹងកំណើនសេដ្ឋកិច្ច។ ទោះបីជាយ៉ាងណាក៏ដោយ មានតម្រូវការចាំបាច់សម្រាប់ចំណេះដឹងផ្នែកឌីជីថល និងការត្រៀមខ្លួនជាស្រេច ជាពិសេសទាក់ទងនឹងសមត្ថភាពព័ត៌មាន និងជំនាញបំនិនគិត ដែលបច្ចុប្បន្នប្រទេសថៃនៅមានភាពយឺតយ៉ាវនៅឡើយ” លោកបណ្ឌិតបញ្ជាក់។

អ្វីដែលគួរកត់សម្គាល់នោះ សម្រាប់ប្រជាជន​មក​ពី​ប្រទេស​អភិវឌ្ឍន៍​ទៅហើយក្តី ដូច​ជា​ប្រទេស​សិង្ហបុរីជាដើម ដែល​មានអត្រា​អក្ខរកម្ម​ខ្ពស់​ដល់​ទៅ ៩៧% ឯណោះ ក៏ប៉ុន្តែពួកគេនៅតែងាយទទួលរងការបោកប្រាស់តាមអ៊ីនធឺណិតមិនខុសពីពលរដ្ឋផ្សេងទៀតដែរ៕

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជានឹងធ្វើទំនើបកម្មប្រព័ន្ធ 4G ទៅ 5G ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថល

កម្ពុជា កំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ ដោយផ្តោតលើការធ្វើទំនើបកម្មឌីជីថលពីប្រព័ន្ធ4G ទៅប្រព័ន្ធ 5G ឆ្ពោះទៅកាន់ការអភិវឌ្ឍជឿនលឿន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងបច្ចេកវិទ្យាសម័យទំនើប។ នេះបើតាមការថ្លែងរបស់  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសសម្ពោធមហាវិទ្យាល័យសេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីថល នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចធិបតី បានលើកឡើងថា ដើម្បីវិវត្តខ្លួនទៅជាសេដ្ឋកិច្ចឌីជីថល ឬមួយឧស្សាហកម្ម៤.០ គឺទាល់តែមានការអភិវឌ្ឍធនធានមនុស្ស មូលដ្ឋានសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចធានាបាន ខណៈដែលកម្ពុជាកំពុងសិក្សាអភិវឌ្ឍន៍ពីប្រព័ន្ធ4G ទៅប្រព័ន្ធ 5G។ សម្តេចបានបញ្ជាក់ពីមូលហេតុដែលទាមទារឱ្យមានការអភិវឌ្ឍនេះ គឺដោយសារការប្រកួតប្រជែងក្នុងពិភពលោកកា​ន់​តែច្រើនឡើង ដែលបណ្តាប្រទេសជាច្រើនកំពុងខិតខំ និងបានទៅដល់ប្រព័ន្ធ 5G រួចទៅហើយ។ សម្តេចបានបន្តថា ការអភិវឌ្ឍនធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ នឹងជួយប្រទេសកម្ពុជា ឈានទៅដល់ទំនើបកម្មមួយជំហានទៅមុខទៀត ដែលធានានូវភាពប្រកួតប្រជែងដោយចីរភាពរយៈពេលវែង។ ក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា​ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តោតលើការអភិវឌ្ឍនធនធានមនុស្សជាអាទិភាពទី១ សម្រាប់រយៈពេល២៥ឆ្នាំទៅមុខ ដូច្នេះដំណើរការនៃការទំនើបកម្មវិស័យឌីជីថលនេះ នឹងចូលរួមជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនេះផងដែរ។​ គួររំលឹកថា ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា CamGSM (Cellcard) […]

អាជ្ញាធរក្រុងហូជីមិញ ពិន័យអ្នកលេងតិកតុកដែលធ្វើឱ្យប៉ះពាល់កិត្តិយសអង្គរវត្តខ្មែរ ចំនួន ៧,៥លានដុង

អាជ្ញាធរ​ក្រុង​ហូជីមិញ បាន​សម្រេចធ្វើការផាកពិន័យ​អ្នកលេង​បណ្តាញ​សង្គម​តិកតុក (TikTok) ម្នាក់ជនជាតិ​វៀតណាម ឈ្មោះ ហ៊ួ គុក អា​ញ ​(Hua QuocAnh) ជាទឹកប្រាក់ចំនួន ៧,៥​ លាន​ដុង (៣០៦​ ដុល្លារ​) ពីបទ​បង្ខូចកិត្តិយសប្រទេសកម្ពុជា​ និងប្រាសាទអង្គរវត្ត​របស់​ប្រទេស​កម្ពុជាថា​ ជា​របស់​ប្រទេស​ថៃ​។ នេះ​បើយោងតាម​ការរាយការណ៍រ​បស់​សារៈព័ត៌មាន Vietnam.vn ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៤។ នៅក្នុងសេចក្តីសម្រេចពីការផាកពិន័យ​ដែល​អាជ្ញាធរវៀតណាមបានប្រកាស​កាលពី​ថ្ងៃ​ពុធ ក៏បាន​ព្រមានផងដែរ កុំឱ្យ​តារា​តិកតុក​រូបនេះ​បង្កើត​បញ្ហា​ដដែលៗ​ទៀត ហើយ​​ត្រូវគោរព​តាមច្បាប់​វៀតណាម ស្ដីពី​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណិ​ត និង​បណ្ដាញ​សង្គម​ផ្សេងៗ​ទៀត​ដែល​ពេញនិយម​ ប្រកបដោយការទទួលខុសត្រូវ​ និងក្រមសីលធម៌។ គួររំលឹកថា កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ដែល​ទើប​កន្លងផុតទៅ ជនជាតិវៀតណាម ឈ្មោះ ហ៊ួ គុក អា​ញនេះ បាន​បង្ហោះ​វីដេអូ​មួយប្រវែង ១,២៥នាទី ដែលមានខ្លឹមសារមាតិកាអំពីប្រាសាទអង្គរវត្ត ប៉ុន្តែមានបង្ហាញរូបវីដេអូស្ត្រីម្នាក់ស្លៀកពាក់បែបប្រពៃណីថៃនិង​កាន់ដំបង​ ១ ​ដើរ​ជុំវិញ​ប្រាសាទអង្គរវត្ត ព្រមទាំងមានរំលេចរូបភាពទង់ជាតិថៃ និងព្រះឆាយាលក្ខណ៍ស្តេចថៃ និងមានរំលេចសារជាសំឡងថា “សួស្តីប្រទេសថៃ” ​នៅលើ​គណនី​តិកតុក​រប​ស់​ខ្លួន ដែលមាន​អ្នកតាមដាន​ជាង […]

កម្ពុជា-ប៉ូឡូញ សម្រេចលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត

ប្រទេសកម្ពុជា និងសាធារណរដ្ឋប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ឧសភា ២០២៣។ ក្រៅពីនេះ ភាគីទាំងពីរបានចែករំលែកទស្សនៈរួមលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ សភាទាំងពីរ និងរវាងអង្គការតំបន់ទាំងពីរគឺអាស៊ាន និងសហភាព អឺរ៉ុប ព្រមទាំងវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ និងវប្បធម៌-ល-។ ភាគីទាំងពីរ ក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធធ្វើការរួមគ្នា បង្កើតឯកសារគតិយុត្តិ និងរៀបចំវេទិកាវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសទាំងពីរ ដើម្បីជំរុញការចូលរួមកាន់តែសកម្មពីវិស័យឯកជនផងដែរ។ គួរបញ្ជាក់ថា កន្លងមកកម្ពុជា ធ្លាប់បានដាក់ឱ្យដំណើរការកម្មវីធិដើម្បីជំរុញវិនិយោគិនបរទេស​ ដែលចង់មកវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់នូវទិដ្ឋាការរស់នៅក្នុងប្រទេសរយៈពេលដល់ទៅ ១០ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ​។​ (អានបន្ថែម) - Video Advertisement -

មជ្ឈមណ្ឌលសំចតប៉ោយប៉ែត តម្លៃជាង ២លានដុល្លារ សង់បានជាង ៣៣% ហើយ

មជ្ឈមណ្ឌលសំចតស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត តម្លៃជាង ២,៣លានដុល្លារអាមេរិក សម្រេចការសាងសង់បាន ៣៣.១៨% ហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម  ញ៉ឹក វណ្ណា​​រ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងដំណើរពិនិត្យការដ្ឋានសាងសង់ ជាមួយឯកឧត្តមអគ្គរាជទូតថៃប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែមករា​ ឆ្នាំ២០២៣។ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតនេះ ចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ សីហា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅអំឡុងដើមខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ ​ឯកឧត្តម ឈើតកៀត អត្ថាករ (H.E. Cherdidat ATTHAKOR) អគ្គរាជទូតថៃប្រចាំកម្ពុជា បានលើកឡើងថា ការសាងសង់មណ្ឌលនេះ នឹងរួមចំណែកជួយដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ឱ្យមានសង្ឃឹមក្នុងជីវិតសារជាថ្មី ដោយមានការផ្ដល់ជំនាញបណ្ដុះបណ្ដាលផ្សេងៗ។ ទន្ទឹមនឹងនេះផងដែរ ភាគីថៃក៏បានទទួលយកសំណើរស្នើសុំការបណ្ដុះបណ្ដាលមន្ត្រីជំនាញកម្ពុជាសម្រាប់បម្រើការងារក្នុងមជ្ឍមណ្ឌលនេះផងដែរ។ ការបណ្ដុះបណ្ដាល នឹងអនុវត្តនៅក្នុងមជ្ឈមណ្ឌលនេះតែម្តង ដោយប្រើរយៈពេល៦ខែ ដោយគិតចាប់ពីខែមីនា រហូតដល់ខែសីហា ឆ្នាំ២០២៣។ - Video Advertisement -

រដ្ឋស្នើប្រជាពលរដ្ឋកុំលក់ដីសម្បទានសង្គមកិច្ចដែលទទួលបានពីគម្រោង LASED III

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យប្រជាពលរដ្ឋ​សូមកុំលក់ដី​សម្បទាន​សង្គ​ម​កិច្ច ដែលទទួលបានពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់ទី៣ (LASED III) នៅ​​ឃុំ​ក្បាល​ដំរី ស្រុកសម្បូរ ខេត្តក្រចេះ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្ដម រ័ត្ន ហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និ​​ង​សំណ​ង់​  និងជានាយកគម្រោង LASED III កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចទៅ​ពិនិត្យ​ទីតាំង​បែង​ចែកដី។ ឯកឧត្តមបានស្នើពលរដ្ឋសូមកុំល​ក់ដូរដីដែលបានមកពីការខិតខំរ​បស់បងប្អូ​ន​ឱ្យ​សោះ​ ត្រូវខិតខំថែរក្សា និងបង្កបង្កើនផលដាំដុះឱ្យបានច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជីវភាពប្រចាំថ្ងៃ ហើយ​អ្នកដែលមិនទាន់ទទួលបានដី សូមចូលរួមសហការដាក់ពាក្យស្នើសុំមកអាជ្ញាធរមូលដ្ឋាន។ បើតាមរដ្ឋបាលឃុំក្បាលដំរី បានឱ្យដឹងថា ឃុំនេះមានប្រជាពលរដ្ឋសរុបចំនួន ៧,៦៩៨ នាក់ ស្មើ ១,៦៨៦ គ្រួសារ ដែលមានចំនួន​ប្រជាពលរដ្ឋក្រីក្រប្រហែល ៨០%ដែលគ្មានដីកសិកម្ម គ្មានដីលំនៅឋាន ហើយអ្នកខ្លះទៀត​គ្មានទាំ​ង​​​ដីកសិកម្ម និងដីលំនៅឋានតែម្ដង។ គួរបញ្ជាក់ថា គ​ម្រោង LASED III បានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីគាំទ្រសកម្មភាពទាំងឡាយ ដែល​​រួមមាន ការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តខ្នាតតូច ចំនួន ៧ទីតាំង […]

ក្រសួងនឹងសង់អង់តែនចំនួន១០០ នៅតំបន់ទេសចរណ៍ភ្លាមៗ ក្រោយសម្តេចតេជោជំរុញឱ្យគិតគូរឡើងវិញ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន១០០ ដើម្បីលើកកម្ពស់​គុណភាព​សេវា​នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល ដោយប្រើប្រាស់ថវិការបស់មូល​និធិ​សេវាសកល។ នេះបើតាមសេចក្តីប្រកាស​ពត៌មាន​កាល​ពី​ថ្ងៃ​ទី១៤ ខែកក្កដា ឆ្នាំ២០២២។​ គម្រោងសាងសង់នេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញ​ឱ្យក្រុមហ៊ុន​ទូរស័ព្ទ និង​ក្រុម​ហ៊ុន​​បម្រើ​សេវា​អ៊ីន​ធើណែត ឱ្យពង្រឹងសេវាកម្មរបស់ខ្លួននៅតាមទីក្រុង និងពង្រីកទៅតាមតំបន់​ទេសចរណ៍​នានា​ទូទាំង​​ប្រទេស ដោយបានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ (អានបន្ថែម) ជាមួយគ្នានេះផងដែរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសហការសាងសង់ស្ថានីយអង់តែនទាំងនេះ ជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទូរស័ព្ទចល័តផងដែរ។ ការដាក់ចេញគម្រោងសាងសង់នេះ គឺស្របទៅនឹងយន្តការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបាន​បង្កើត​​ក្រុមការងារពិសេសចំនួន៨ សម្រាប់ចុះពង្រឹងគុណភាព​សេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ​ និងក្រុមការងារ​ពង្រឹង​គុណភាព​សេវានៅតាមតំបន់ចំនួន៥ ទូទាំងប្រទេសកម្ពុជា។ - Video Advertisement -