Google ចាប់ផ្តើមអនុវត្តអក្ខរកម្មឌីជីថលសម្រាប់ពលរដ្ឋអាស៊ាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម
ក្រុមហ៊ុន Google សហការជាមួយមូលនិធិអាស៊ានដើម្បីចាប់ផ្តើមដំណើរការកម្មវិធី ASEAN Digital Literacy Program (ADLP) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថលក្នុងចំណោមពលរដ្ឋអាស៊ាន និងជួយបង្កើនចំណេះជំនាញដល់ពួកគេតាមឱ្យទាន់ល្បឿននៃពិភពឌីជីថលដែលកំពុងមានការវិវត្តលឿនខ្លាំង នេះបើយោងតាម pattayamail ចុះផ្សាយថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤។ ព្រឹត្តិការណ៍ខួបបេសកកម្មទី៤ នៃកម្មវិធីអក្ខរកម្មឌីជីថលអាស៊ានដែលបានប្រារព្ធធ្វើនៅទីក្រុងបាំងកកកាលពីថ្ងៃទី ២០ មីនាកន្លងទៅ ដោយផ្តោតលើការបង្ហាញនូវរបកគំហើញថ្មីៗនៃការស្រាវជ្រាវលើទិដ្ឋភាពឌីជីថលតាមចម្រុះវិស័យ ពីបណ្តាប្រទេសសមាជិកអាស៊ានទាំង ១០។ បន្ទាប់ពីបានធ្វើការជាមួយក្រុមប្រឹក្សាយុវជនអាស៊ានពីប្រទេសសមាជិកទាំង ១០ ដើម្បីធ្វើយុទ្ធនាការ និងធ្វើការបន្ស៊ីខ្លឹមសារដើម្បីកែសម្រួលអក្ខរកម្មឌីជីថលសម្រាប់ប្រទេសរៀងៗខ្លួន ព្រមទាំងបានបណ្ដុះបណ្ដាលយុវជនចំនួន ២០០០ នាក់ជាគ្រូបង្គោល ដែលមានជំនាញឌីជីថលយ៉ាងប៉ិនប្រសប់ ក៏ដូចជាការកែសម្រួលខ្លឹមសារអក្ខរកម្មឌីជីថលដែលមានស្រាប់របស់ Google ឱ្យសមនឹងបរិបទ និងភាសានៃប្រទេសនីមួយៗរួចមក បេសកកម្មបន្ទាប់ កម្មវិធីនេះ គឺជាការជួយជ្រោមជ្រែងយុវជនទាំង ២០០០នាក់នេះ ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ដើម្បីបន្តចែករំលែកចំណេះដឹងដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួន។ លោកស្រី Marija Ralic អ្នកដឹកនាំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Google.org បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិអាស៊ានក្នុងការអនុវត្តកម្មវិធីចំណេះដឹងឌីជីថលអាស៊ាន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកបណ្ឌិត Piti Srisangnam នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន។ លោកស្រីបានគូសបញ្ជាក់ថា កម្មវិធីនេះទទួលបានជោគជ័យក្នុងការលើកកម្ពស់ការយល់ដឹង និងលើកកម្ពស់សមត្ថភាពឌីជីថលរបស់ពលរដ្ឋអាស៊ានលើសពីការរំពឹងទុក […]
កម្ពុជានឹងធ្វើទំនើបកម្មប្រព័ន្ធ 4G ទៅ 5G ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថល
កម្ពុជា កំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ ដោយផ្តោតលើការធ្វើទំនើបកម្មឌីជីថលពីប្រព័ន្ធ4G ទៅប្រព័ន្ធ 5G ឆ្ពោះទៅកាន់ការអភិវឌ្ឍជឿនលឿន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងបច្ចេកវិទ្យាសម័យទំនើប។ នេះបើតាមការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសសម្ពោធមហាវិទ្យាល័យសេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីថល នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចធិបតី បានលើកឡើងថា ដើម្បីវិវត្តខ្លួនទៅជាសេដ្ឋកិច្ចឌីជីថល ឬមួយឧស្សាហកម្ម៤.០ គឺទាល់តែមានការអភិវឌ្ឍធនធានមនុស្ស មូលដ្ឋានសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចធានាបាន ខណៈដែលកម្ពុជាកំពុងសិក្សាអភិវឌ្ឍន៍ពីប្រព័ន្ធ4G ទៅប្រព័ន្ធ 5G។ សម្តេចបានបញ្ជាក់ពីមូលហេតុដែលទាមទារឱ្យមានការអភិវឌ្ឍនេះ គឺដោយសារការប្រកួតប្រជែងក្នុងពិភពលោកកាន់តែច្រើនឡើង ដែលបណ្តាប្រទេសជាច្រើនកំពុងខិតខំ និងបានទៅដល់ប្រព័ន្ធ 5G រួចទៅហើយ។ សម្តេចបានបន្តថា ការអភិវឌ្ឍនធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ នឹងជួយប្រទេសកម្ពុជា ឈានទៅដល់ទំនើបកម្មមួយជំហានទៅមុខទៀត ដែលធានានូវភាពប្រកួតប្រជែងដោយចីរភាពរយៈពេលវែង។ ក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តោតលើការអភិវឌ្ឍនធនធានមនុស្សជាអាទិភាពទី១ សម្រាប់រយៈពេល២៥ឆ្នាំទៅមុខ ដូច្នេះដំណើរការនៃការទំនើបកម្មវិស័យឌីជីថលនេះ នឹងចូលរួមជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនេះផងដែរ។ គួររំលឹកថា ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា CamGSM (Cellcard) […]
អាជ្ញាធរក្រុងហូជីមិញ ពិន័យអ្នកលេងតិកតុកដែលធ្វើឱ្យប៉ះពាល់កិត្តិយសអង្គរវត្តខ្មែរ ចំនួន ៧,៥លានដុង
អាជ្ញាធរក្រុងហូជីមិញ បានសម្រេចធ្វើការផាកពិន័យអ្នកលេងបណ្តាញសង្គមតិកតុក (TikTok) ម្នាក់ជនជាតិវៀតណាម ឈ្មោះ ហ៊ួ គុក អាញ (Hua QuocAnh) ជាទឹកប្រាក់ចំនួន ៧,៥ លានដុង (៣០៦ ដុល្លារ) ពីបទបង្ខូចកិត្តិយសប្រទេសកម្ពុជា និងប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជាថា ជារបស់ប្រទេសថៃ។ នេះបើយោងតាមការរាយការណ៍របស់សារៈព័ត៌មាន Vietnam.vn ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៤។ នៅក្នុងសេចក្តីសម្រេចពីការផាកពិន័យដែលអាជ្ញាធរវៀតណាមបានប្រកាសកាលពីថ្ងៃពុធ ក៏បានព្រមានផងដែរ កុំឱ្យតារាតិកតុករូបនេះបង្កើតបញ្ហាដដែលៗទៀត ហើយត្រូវគោរពតាមច្បាប់វៀតណាម ស្ដីពីការប្រើប្រាស់អ៊ីនធឺណិត និងបណ្ដាញសង្គមផ្សេងៗទៀតដែលពេញនិយម ប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌។ គួររំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលទើបកន្លងផុតទៅ ជនជាតិវៀតណាម ឈ្មោះ ហ៊ួ គុក អាញនេះ បានបង្ហោះវីដេអូមួយប្រវែង ១,២៥នាទី ដែលមានខ្លឹមសារមាតិកាអំពីប្រាសាទអង្គរវត្ត ប៉ុន្តែមានបង្ហាញរូបវីដេអូស្ត្រីម្នាក់ស្លៀកពាក់បែបប្រពៃណីថៃនិងកាន់ដំបង ១ ដើរជុំវិញប្រាសាទអង្គរវត្ត ព្រមទាំងមានរំលេចរូបភាពទង់ជាតិថៃ និងព្រះឆាយាលក្ខណ៍ស្តេចថៃ និងមានរំលេចសារជាសំឡងថា “សួស្តីប្រទេសថៃ” នៅលើគណនីតិកតុករបស់ខ្លួន ដែលមានអ្នកតាមដានជាង […]
កម្ពុជា-ប៉ូឡូញ សម្រេចលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត
ប្រទេសកម្ពុជា និងសាធារណរដ្ឋប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ឧសភា ២០២៣។ ក្រៅពីនេះ ភាគីទាំងពីរបានចែករំលែកទស្សនៈរួមលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ សភាទាំងពីរ និងរវាងអង្គការតំបន់ទាំងពីរគឺអាស៊ាន និងសហភាព អឺរ៉ុប ព្រមទាំងវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ និងវប្បធម៌-ល-។ ភាគីទាំងពីរ ក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធធ្វើការរួមគ្នា បង្កើតឯកសារគតិយុត្តិ និងរៀបចំវេទិកាវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសទាំងពីរ ដើម្បីជំរុញការចូលរួមកាន់តែសកម្មពីវិស័យឯកជនផងដែរ។ គួរបញ្ជាក់ថា កន្លងមកកម្ពុជា ធ្លាប់បានដាក់ឱ្យដំណើរការកម្មវីធិដើម្បីជំរុញវិនិយោគិនបរទេស ដែលចង់មកវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់នូវទិដ្ឋាការរស់នៅក្នុងប្រទេសរយៈពេលដល់ទៅ ១០ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ។ (អានបន្ថែម) - Video Advertisement -
រដ្ឋស្នើប្រជាពលរដ្ឋកុំលក់ដីសម្បទានសង្គមកិច្ចដែលទទួលបានពីគម្រោង LASED III
មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យប្រជាពលរដ្ឋសូមកុំលក់ដីសម្បទានសង្គមកិច្ច ដែលទទួលបានពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់ទី៣ (LASED III) នៅឃុំក្បាលដំរី ស្រុកសម្បូរ ខេត្តក្រចេះ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្ដម រ័ត្ន ហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជានាយកគម្រោង LASED III កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចទៅពិនិត្យទីតាំងបែងចែកដី។ ឯកឧត្តមបានស្នើពលរដ្ឋសូមកុំលក់ដូរដីដែលបានមកពីការខិតខំរបស់បងប្អូនឱ្យសោះ ត្រូវខិតខំថែរក្សា និងបង្កបង្កើនផលដាំដុះឱ្យបានច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជីវភាពប្រចាំថ្ងៃ ហើយអ្នកដែលមិនទាន់ទទួលបានដី សូមចូលរួមសហការដាក់ពាក្យស្នើសុំមកអាជ្ញាធរមូលដ្ឋាន។ បើតាមរដ្ឋបាលឃុំក្បាលដំរី បានឱ្យដឹងថា ឃុំនេះមានប្រជាពលរដ្ឋសរុបចំនួន ៧,៦៩៨ នាក់ ស្មើ ១,៦៨៦ គ្រួសារ ដែលមានចំនួនប្រជាពលរដ្ឋក្រីក្រប្រហែល ៨០%ដែលគ្មានដីកសិកម្ម គ្មានដីលំនៅឋាន ហើយអ្នកខ្លះទៀតគ្មានទាំងដីកសិកម្ម និងដីលំនៅឋានតែម្ដង។ គួរបញ្ជាក់ថា គម្រោង LASED III បានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីគាំទ្រសកម្មភាពទាំងឡាយ ដែលរួមមាន ការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តខ្នាតតូច ចំនួន ៧ទីតាំង […]
ក្រសួងនឹងសង់អង់តែនចំនួន១០០ នៅតំបន់ទេសចរណ៍ភ្លាមៗ ក្រោយសម្តេចតេជោជំរុញឱ្យគិតគូរឡើងវិញ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន១០០ ដើម្បីលើកកម្ពស់គុណភាពសេវានៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល ដោយប្រើប្រាស់ថវិការបស់មូលនិធិសេវាសកល។ នេះបើតាមសេចក្តីប្រកាសពត៌មានកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ គម្រោងសាងសង់នេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រុមហ៊ុនទូរស័ព្ទ និងក្រុមហ៊ុនបម្រើសេវាអ៊ីនធើណែត ឱ្យពង្រឹងសេវាកម្មរបស់ខ្លួននៅតាមទីក្រុង និងពង្រីកទៅតាមតំបន់ទេសចរណ៍នានាទូទាំងប្រទេស ដោយបានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ (អានបន្ថែម) ជាមួយគ្នានេះផងដែរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសហការសាងសង់ស្ថានីយអង់តែនទាំងនេះ ជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទូរស័ព្ទចល័តផងដែរ។ ការដាក់ចេញគម្រោងសាងសង់នេះ គឺស្របទៅនឹងយន្តការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានបង្កើតក្រុមការងារពិសេសចំនួន៨ សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ និងក្រុមការងារពង្រឹងគុណភាពសេវានៅតាមតំបន់ចំនួន៥ ទូទាំងប្រទេសកម្ពុជា។ - Video Advertisement -