កម្ពុជាប្រកាសប្តេជ្ញាសហការជាមួយប្រទេសក្នុងតំបន់ដើម្បីការពារគុណភាពខ្យល់

ក្រសួងបរិស្ថានប្រកាសត្រៀមខ្លួនសហការជាមួយប្រទេសជាមិត្ត និងអង្គការអន្តរជាតិទាំងអស់ ចែករំលែកបទពិសោធន៍ក្នុងការបង្ការ និងទប់ស្កាត់បញ្ហាបំពុលខ្យល់ ដើម្បីសុខុមាលភាពប្រជាជនក្នុងតំបន់ និងនៅក្នុងពិភពលោក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានចុះថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៤។ នៅក្នុងសេចក្តីប្រកាសដដែល ក្រសួងបានបញ្ជាក់ថា ការបំពុលខ្យល់នៅកម្ពុជាមានត្រឹម ២០ ទៅ៤០ ug/ម3 តែប៉ុណ្ណោះ ដែលជាកម្រិតតូចជាងកម្រិតស្តង់ដា ៥០ug/ម3 ដែលជាបារ៉ាម៉ែត្រកំណត់ដោយអង្គការសុខភាពពិភពលោក។ កម្រិតកំហាប់ខ្យល់នេះ បញ្ជាក់ថា មិនចោទជាបញ្ហាគួរឱ្យព្រួយបារម្ភដូចការផ្សព្វផ្សាយរបស់មិត និងសារព័ត៌មានមួយចំនួននោះទេ។ គួររំលឹកថា កាលពីកាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤នេះ នាយក​រដ្ឋមន្ត្រី​ថៃ លោក ស្រេតថា ថាវីស៊ីន ធ្លាប់បាន​ប្រកាស​ពី​កិច្ច​សហការ​ដែលមិន​ធ្លាប់​មាន​ពី​មុន​​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ការ​បំពុល​អ័ព្ទនៅតំបន់ឆ្លង​ដែន។ លទ្ធផលនៃគំនិតផ្តួចផ្តើមរួមគ្នានេះ នឹងបង្ហាញឡើងនៅមុនជំនួបដ៏សំខាន់ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈនេះតែម្តង។ (អានបន្ថែម) ជុំវិញបញ្ហានេះដែរ ភាគីថៃស្នើឱ្យមានការរៀបចំសម្រាប់ថ្នាក់ដឹកនាំនៃគណៈប្រតិភូនៃកិច្ចពិភាក្សាទ្វេភាគីនេះ ទៅធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្តស្រះកែវជាប់ព្រំប្រទល់កម្ពុជា ដែលជាតំបន់រងផលប៉ះពាល់យ៉ាងខ្លាំងពីការបំពុលឆ្លងដែន ដែលបង្កឡើងដោយភ្លើងឆេះព្រៃនៅក្នុងតំបន់នោះ ដែលគេជឿថាអាចជាកត្តាចូលរួមសំខាន់សម្រាប់បង្កការបំពុលខ្យល់សម្រាប់ប្រទេសទាំងពីរ។ ឆ្លើយតបនឹងបញ្ហានេះដែរ សេចក្តីប្រកាសដដែលរបស់ក្រសួងបរិស្ថានក៏បានបញ្ជាក់ពីបច្ចុប្បន្នភាពភ្លើងឆេះព្រៃនៅកម្ពុជាផងដែរថា ចំនួនភ្លើងឆេះព្រៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នៅព្រះរាជាណាចក្រកម្ពុជា […]

អាន​បន្ថែម

ក្រុមហ៊ុនឯកជន​ នឹងនាំយកបច្ចេកវិទ្យាដ៏ទំនើបបំផុតពីបារាំង មកបង្កើតសារមន្ទីរ3D នៅខេត្តសៀមរាប

ក្រុមហ៊ុន អ៊ឹមមើស៊ីវ អង្គរ លីហ្គើស៊ី ឯ.ក នឹងនាំយកបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយពីប្រទេសបារាំង មកបំពាក់ក្នុងគម្រោងសាងសង់សារមន្ទីរឌីជីថល​ (សារមន្ទីរ​ 3D) នៅក្នុងខេត្តសៀមរាប ដែលគ្រោងនឹងបើកដមណើរការ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមជំនួបរវាងឯកឧត្តម ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប និង​លោក កែ ប៊ិន សូរស្មី ប្រធានក្រុមហ៊ុនអ៊ឹមមើស៊ីវ អង្គរ លីហ្គេស៊ី ឯ.ក កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួបពិភាក្សាខាងលើនេះ បានសង្កត់ធ្ងន់លើការវិនិយោគបេតិកភ័ណ្ឌបែបទំនើបសារមន្ទីរឌីជីថល​ (សារមន្ទីរ​ 3D) ដែលមានការចូលរួមសហការដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយនៅក្នុងប្រទេសបារាំង ហើយគម្រោងមួយនេះនឹងលេចចេញជារូបរាងជាផ្លូវការនៅអំឡុងខែមីនា​ ឆ្នាំ២០២៥ខាងមុខនេះ​។ នេះបើតាមការលើកឡើងរបស់ លោក កែ ប៊ិន សូរស្មី ប្រធានក្រុមហ៊ុនអ៊ឹមមើស៊ីវ អង្គរ លីហ្គេស៊ី ឯ.ក ។ នាឱកាសនោះដែរ ឯកឧត្តម​ អភិបាលខេត្ត បានគាំទ្រយ៉ាងពេញទំហឹងលើគម្រោងវិនិយោគដ៏ធំមួយនេះ  ព្រមទាំងសង្ឃឹមថាគម្រោងនេះនឹងអាចលេចចេញជារូបរាងតាមការគ្រោងទុក​ ក្នុងពេលឆាប់ៗខាងមុខនេះ​។ គួររំលឹកថា ជំនួបពិភាក្សាខាងលើកនេះ ត្រូវបានធ្វើឡើងក្រោយជំនួបរវាងលោក […]

អាន​បន្ថែម

ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីរបស់សិង្ហបុរី ប្រកាសលក់បុត្រសម្ព័ន្ធ២នៅកម្ពុជា និងលែងរកស៊ីផ្នែកកសិកម្មទៀតហើយ

ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​សិង្ហបុរី Hong Lai Huat បាន​ប្រកាស​ពី​ផែនការ​ដក​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ដែល​មាន​ដំណើរការ​មិន​ល្អ​ចំនួន​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សំណើដកខ្លួនពីការវិនិយោគនេះ ជាមួយនឹងទឹកប្រាក់សរុបចំនួន ៣៧,៥ លានដុល្លារអាមេរិក គូសបញ្ជាក់ពីការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនដែលត្រូវចាកចេញពីអាជីវកម្មលើវិស័យកសិកម្មដោយសារខ្លួនបានប្រឈមនឹងបញ្ហារកប្រាក់ចំណេញមិនបាន ចាប់តាំងពីគម្រោងបង្កើតឡើងក្នុងឆ្នាំ ២០០៨ មកម្ល៉េះ នេះបើយោងតាមការផ្សាយរបស់​ businesstimes កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៤។ ក្រុមហ៊ុនបុត្រសម្ព័ន្ធទីមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងពីរបស់ Hong Lai Huat  ដែលផ្តោតអាជីវកម្មរបស់ខ្លួនលើការវិនិយោគ និងការកាន់កាប់អចលនទ្រព្យ កាលពីអំឡុងពេលអាជីវកម្មនៅកម្ពុជា បានកាន់កាប់ផ្ទៃដីទំហំប្រមាណ ៥០៩,៥៤ហិកតា នៅជនបទ ហើយគ្រោងនឹងលក់ចេញវិញក្នុងតម្លៃ ១,៥លានដុល្លារអាមេរិក។ ក្រុមហ៊ុន Hong Lai Huat បានបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្នខ្លួនមិនមានផែនការអភិវឌ្ឍន៍ភ្លាមៗសម្រាប់អភិវឌ្ឍដីនេះទេ ដោយបានបញ្ជាក់ទៀតថា ខ្លួនផ្តល់អាទិភាពលើសកម្មភាពផ្នែកធនាគារអភិវឌ្ឍន៍ដីធ្លីដែលមានទីតាំងជាយុទ្ធសាស្ត្របន្ថែមទៀតនៅក្នុងតំបន់ទីក្រុង សម្រាប់គម្រោងអភិវឌ្ឍសក្តានុពលនានាក្រោមផ្នែកអចលនទ្រព្យរបស់ខ្លួនវិញ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធទីពីរ ដែលមានតម្លៃលក់ ៣៦លានដុល្លារអាមេរិក ទទួលបានសិទ្ធិលើក្បាលដីកសិកម្មចំនួន ១២ក្បាល ដែលមានទំហំ ៨.៩៩៩,៩៥ ហិកតា។ ដីនេះផ្តោតសំខាន់លើការដាំដុះដំឡូងមីស្រស់ និងរួមបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ការិយាល័យ ឃ្លាំង កម្មន្តសាល និងរោងចក្រផលិតម្សៅដំឡូងមីជាដើម។ ក្រុមហ៊ុន […]

អាន​បន្ថែម

ទីលានចាក់សំរាមដ៏ធំ១ប្រកបដោយស្តង់ដារទំនើប នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ចាប់ផ្តើមសាងសង់ហើយ​

រដ្ឋបាលខេត្តកំពង់ចាម បើកការដ្ឋានសាងសង់ទីលានចាក់សំរាមថ្មីមួយ ដែលមានស្តង់ដារទំនើប នៅលើផ្ទៃដីជិត ១០ហិកតា នៅស្រុកកំពង់សៀម ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។​ គម្រោងថ្មីនេះ ស្ថិតនៅចំណុចភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងបើកការដ្ឋានសាងសង់លើផ្ទៃដីទំហំ ៨.១៣ ហិកតា ដែលមានទីលានទុកដាក់សំរាមទំហំ ១.៣ហិកតា ដែលស្ថិតក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍនអាស៊ី។ គម្រោងនេះត្រូវប្រើរយៈពេលសាងសង់ ១៧ខែ ដោយចាប់ដំណើរការសាងសង់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយក្រុមហ៊ុន ប៊ីអេម. ខនស្ត្រាក់ហ្សិន និងធេឡិចទ្រិច ខូអិលធីឌី។ ទីលានចាក់សំរាមថ្មីនេះ ត្រូវបានសាងសង់ឡើងប្រកបដោយស្តង់ដារទំនើប ដោយក្នុងនោះនឹងមានការដ្ឋានសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ៤អាង សាងសង់ផ្លូវចូលទីលានចាក់សំរាម ១ខ្សែប្រវែងជាង ២.០០០ម៉ែត្រ និងសាងសង់ផ្លូវបេតុងនៅក្នុងទីលាន ប្រវែងជាង ១.០០០ម៉ែត្រ សាងសង់ច្រកចូល និងរបងមានអគារការិយាល័យ និងអគារស្នាក់នៅកម្ពស់ ២ជាន់ កន្លែងថ្លឹងរថយន្ត អគារសម្រាប់ញែកសំរាម អគាររោងជាង អគារស្តុកទុកកាកសំណល់ដែលអាចបង្កគ្រោះថ្នាក់បណ្ដោះអាសន្ន អគារផ្គត់ផ្គង់ថាមពលអគ្គិសនី និងទីកន្លែងលាងសម្អាតរថយន្ត […]

អាន​បន្ថែម

រយៈពេល៣ឆ្នាំ CGCC ផ្តល់កម្ចីជាង $១៦៤លាន ដើម្បីជំរុញវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានអនុម័តការធានាឥណទានប្រមាណ ១៦៤,៧២លានដុល្លារ បន្ទាប់ពីប្រតិបត្តិការរយៈពេល៣ឆ្នាំ ដែលនេះជាកម្ចីជួយដល់​សហគ្រាសខ្នាតតូច និងមធ្យម សម្រាប់ដំណើរការ និងពង្រីកអាជីវកម្មប្រមាណជិត ២ពាន់អាជីវកម្មនៅទូទាំងប្រទេសកម្ពុជា​។ នេះបើតាមសនិ្នបាតប្រចាំឆ្នាំ របស់សាជីវកម្មធានាឥណទានកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ គួរបញ្ចាក់ថា ជាមួយការអនុម័តកម្ចីសម្រាប់ ២ពាន់អាជីវកម្មខាងលើបានផ្តល់ឱកាសការងារជូនដល់កម្មករ និយោជិកជាង ៥២.០០០នាក់ផងដែរ។ ក្នុងសន្និបាតខាងលើ CGCC ក៏បានប្រកាសដាក់ឱ្យដំណើរការគម្រោងធានាឥណទានឯកត្តឥណទានចំនួន ៣គម្រោង គម្រោងធានាឥណទានជាកញ្ចប់ចំនួន ៦គម្រោង គម្រោងធានាឥណទានលើការបោះផ្សាយសញ្ញាប័ណ្ណ និងកម្មវិធីកសាងសមត្ថភាពរបស់សហគ្រាសខ្នាតតូច និងមធ្យម។ នាឱកាសនោះដែរ CGCC ត្រូវបានសម្ពោធជាបុគ្គលធានាលើការបោះផ្សាយសញ្ញាប័ណ្ណដំបូងគេនៅកម្ពុជា ដែលមានបេសកកម្មចម្បង ក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យម។ ដើម្បីចូលរួមគាំទ្រការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា CGCC តាមរយៈការធ្វើពិពិធកម្មធានាឥណទានទៅកាន់ការធានាលើការបោះផ្សាយសញ្ញាប័ណ្ណ ដើម្បីជួយបង្កើនកម្រិតឥណទានរបស់ក្រុមហ៊ុនបោះផ្សាយសញ្ញាប័ណ្ណក្នុងស្រុក ឱ្យមានលទ្ធភាពកៀរគរ​មូលធន តាមរយៈការបោះផ្សាយសញ្ញាប័ណ្ណ នៅលើផ្សារមូលបត្រកម្ពុជាផងដែរ។

អាន​បន្ថែម

TOTAL សហការនឹងក្រសួងបរិស្ថាន ជំរុញការវិនិយោគបៃតង ដើម្បីកាត់បន្ថយឧស្ម័នប្រេងឥន្ធនៈនៅកម្ពុជា

ក្រុមហ៊ុន TOTAL Energy សហការជាមួយនឹងក្រសួងបរិស្ថាន ចូលរួមការវិនិយោគបៃតង តាមរយៈការដាំដើមឈើពង្រីកភាពបៃតង ជំរុញអព្យាក្រឹតកាបូន សំដៅកាត់បន្ថយការបំភាយឧស្ម័នប្រេងឥន្ធនៈ។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយលោកស្រី Dinah Kumar នាយកប្រចាំប្រទេស និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនប្រេងឥន្ធនៈ Total Energy នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។ ឯកឧត្ដមបណ្ឌិត បានថ្លែងជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុន Total Energy ចូលរួមការវិនិយោគបៃតង តាមរយៈការដាំដើមឈើ ពង្រីកភាពបៃតង ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិភ្នំគូលែន ដែលជាគោលដៅលំហែបៃតង។ ឯកឧត្ដមបណ្ឌិត បានបន្ថែមថា ការចូលរួមរបស់ក្រុមហ៊ុន  គឺជាការទទួលខុសត្រូវចំពោះកិច្ចគាំពារបរិស្ថាន ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានពីការបំភាយឧស្ម័នប្រេងឥន្ធនៈ តាមរយៈការដាំដើមឈើ ព្រមទាំងបង្កើនចំណូលជូនប្រជាសហគមន៍។ ទន្ទឹមនឹងនេះ ឯកឧត្ដមបណ្ឌិត បានណែនាំឱ្យក្រុមហ៊ុន Total Energy ជួយផ្សព្វផ្សាយអំពីភាពស្អាត ភាពបៃតង និងចីរភាព របស់កម្ពុជា ដល់ក្រុមហ៊ុនវិនិយោគបៃតងដទៃទៀតផងដែរ។

អាន​បន្ថែម

២០២៣ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា មានកំណើនតិចតួចបំផុត

វិស័យសំណង់ និងវិស័យអចលនទ្រព្យ ក្នុងឆ្នាំ២០២៣ មានកំណើនត្រឹម ១.១ភាគរយ និង០.៥ភាគរយ រៀងគ្នា។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមករា។​ វិស័យសំណង់មានកំណើនទាបត្រឹម ១,១ភាគរយប៉ុណ្ណោះ​ ក្នុងឆ្នាំ២០២៣ ធៀបនឹងកំណើន ០,៥ភាគរយនៅឆ្នាំ២០២២ ដែលគាំទ្រដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា ស្ពាន អាកាសយានដ្ឋាន និងផ្លូវល្បឿនលឿន ជាដើម។​ ការនាំចូលសម្ភារនិងបរិក្ខាសំណង់បានកើនឡើង ៤,៧ភាគរយ ធៀបនឹងឆ្នាំ២០២២​(-២៥,៦ភាគរយ)។ ចំណែកផ្ទៃក្រឡា និងតម្លៃគម្រោងសំណង់ ដែលទទួលបានការអនុម័តមានកំណើន ១ដង ជាពិសេសគម្រោងសំណង់លំនៅឋាននិងសំណង់សាធារណៈ ខណៈចំនួនគម្រោងសំណង់សរុបបានថយចុះ ២០,៥ភាគរយ។​ របាយការណ៍ដដែល បង្ហាញថា វិស័យអចលនទ្រព្យក៏បន្តកើនឡើងទាបត្រឹម ០,៥ភាគរយ ធៀបនឹង០,២ភាគរយ នៅឆ្នាំ២០២២។​ សកម្មភាពលក់លំនៅឋាន រួមមានផ្ទៃក្រឡាផ្ទះល្វែង វីឡាភ្លោះ និងទោល បានថយចុះ ៤៩,៧ភាគរយ ខណៈដែលការលក់ខុនដូកើនឡើងបានត្រឹម ២ភាគរយ។ ចំណែកសន្ទស្សន៍តម្លៃលំនៅឋាន (RPPI) បានថយចុះ២,៤ភាគរយ​ ដែលក្នុងនោះនៅរាជធានីភ្នំពេញបានថយចុះ ៣,២ភាគរយ ខណៈនៅតាមបណ្តាខេត្តបានកើនឡើង ៣,២ភាគរយ។​ ក្នុងរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤ […]

អាន​បន្ថែម

ខែដំបូង ២០២៤ កម្ពុជារកចំណូលបានជាង ៥,៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ

ក្នុងខែមករា ឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ៥.៤៩៨.០៥៤ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ១១៥.៥៣២នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៥០,៩០ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ៣៧​.១៩៨.៩៨៨ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៧៩៨.០៦៩នាក់។ (អានបន្ថែម)

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៣នេះ ក្រុមហ៊ុនAEON វិនិយោគជាង $៧០០លាន សង់ផ្សារទំនើប៣ ខណៈទី៤ ត្រូវបានបង្ហើបពីទីតាំង

គិតត្រឹមឆ្នាំ២០២៣នេះ ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្តាក់ទុនប្រមាណ ៧០៦លានដុល្លារ ក្នុងការសាងសង់ផ្សារទំនើបចំនួន ៣ទីតាំង នៅប្រទេសកម្ពុជា។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក TSUBOYA MASAYUKI នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉ល កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើសំណើសុំអនុសាសន៍ណែនាំពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងកិច្ចការងារវិនិយោគរបស់ផ្សារទំនើបអ៊ីអនម៉ល នៅក្នុងប្រទេសកម្ពុជា។ កន្លងមក ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្ដាក់ទុនវិនិយោគប្រមាណ ៧០៦លានដុល្លារ បង្កើតផ្សារទំនើបចំនួន ៣ទីតាំង នៅប្រទេសកម្ពុជា។ ក្នុងនោះ គម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉ល ទី១ នៅលើផ្លូវសម្តេចសុធារស ក្នុងខណ្ឌចំការមន ដែលថ្មីៗនេះ ផ្សារបានសម្រេចពង្រីកទំហំជាន់ផ្ទាល់ដី និងបន្ថែមស្ដង់ទំនិញចំនួន ៣០កន្លែងទៀត ដើម្បីបំពេញតម្រូវការ និងទាក់ទាញអ្នកអាជីវកម្មថ្មីៗ។ (អានបន្ថែម) ចំពោះផ្សារទំនើបអ៊ីអនសាខាទី២វិញ […]

អាន​បន្ថែម

តុលាកំពូលហុងកុងសម្រេចរំលាយក្រុមហ៊ុនអចលនទ្រព្យខា្នតយក្សរបស់ចិនទាំងសុ្រងហើយ ព្រោះតែ….

កាលពីថ្ងៃទី២៩ ខែមករា តុលាការកំពូលក្រុងហុងកុង​បានសម្រេចចេញដីកាបញ្ជាឱ្យរំលាយ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ China Evergrande ដែលកំពុងជាប់រឿងអាស្រូវក្ស័យធនអស់រយៈកាលជាងមួយឆ្នាំមកហើយនោះ បន្ទាប់ពីបរាជ័យក្នុងការទូទាត់បំណុល។ នេះបើតាមការចុះផ្សាយរបស់សារៈព័ត៌មាន The Guardian កាលពីថ្ងៃទី ២៩ ខែមករា​ ២០២៤។ ការសម្រេចចិត្តរបស់តុលាការកំពូលក្រុងហុងកុងនេះ ត្រូវបានប្រកាសឡើងបន្ទាប់ពីមានភាពឆ្អែតឆ្អន់​ជាមួយនឹងក្រុមហ៊ុនដែលជាប់បំណុលច្រើនបំផុតលើលោក បើទោះបីជាតុលាការបានទុកពេលឱ្យក្រុមហ៊ុន ដោះស្រាយជាមួយម្ចាស់បំណុល អស់រយៈពេលលើសពី ១៨ខែរួចមកហើយក្តី ក៏ក្រុមហ៊ុនចិនមួយនេះមិនអាចស្វែងរកមធ្យោបាយ ទូទាត់បំណុលបាន និងមិនមានផែនការស្តារហិរញ្ញវត្ថុឡើងវិញបាន ដូច្នេះតុលាការមិនអាចបន្តពន្យារពេលតទៅទៀតបាន។ សូមបញ្ជាក់ថា មុននឹងចេញដីកាសម្រេចចុងក្រោយនេះ តុលាការកំពូលហុងកុង ធ្លាប់បានពន្យារពេលដល់ទៅ ៧​លើក រួចមកហើយ ចាប់តាំងពីដំណាក់កាលនៃការចាប់ផ្តើមរឿងក្តីនៅតុលាការលើកដំបូង កាលពីខែ មិថុនា ឆ្នាំ ២០២៣កន្លងទៅ។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះ អាចដាក់ពាក្យបណ្តឹងសារទុក្ខចំពោះដីកាសម្រេចនេះបាន។ គួររំលឹកថា កាលពីឆ្នាំ២០២១ ក្រុមហ៊ុន China Evergrande បានប្រកាសពីបំណុលក្រុហ៊ុន ដែលមានរហូតដល់ ៣០០ពាន់លានដុល្លារ និងបានអូសទាញវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន ធ្លាក់ក្នុងរណ្ដៅជាមួយខ្លួនផងដែរ។ គិតត្រឹមថ្ងៃទី២៩ ខែមករានេះ តម្លៃក្រុមហ៊ុនទាំងមូលរបស់ China Evergrande មានប្រហែល […]

អាន​បន្ថែម

ថៃចាប់ផ្តើមសាងសង់ស្ពានអាកាសតភ្ជាប់សមុទ្រតម្លៃ $២៨ពាន់លានហើយ 

គម្រោងយក្សសាងសង់ស្ពានអាកាស (Land Bridge Mega Project) តម្លៃ ២៨ ពាន់លានដុល្លារ (១ ពាន់ពាន់លានបាត) ភ្ជាប់ឈូងសមុទ្រថៃទៅសមុទ្រអាន់ដាននស៊ី (Andanan Sea) នៃមហាសមុទ្រកំពុងចាប់ផ្តើមដំណើរការសាងសង់ហើយ ។ លោកនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន បានចុះពិនិត្យវឌ្ឍនភាពគម្រោងនេះ នៅការដ្ឋានសាងសង់ដំណាក់កាលដំបូងភ្ជាប់ពីខេត្តរណង (Ranong) ទៅខេត្តជម្ពុន (Chumpon) កាលពីថ្ងៃទី២១ ខែមករាឆ្នាំ ២០២៤។ គម្រោងខ្នាតធំនេះ មិនត្រឹមតែជាកាតាលីករជំរុញការអភិវឌ្ឍក្នុងប្រទេសថៃប៉ុណ្ណោះទេ ថែមទាំងជាដំណោះស្រាយក្នុងតំបន់និងអន្តរទ្វីបដ៏សំខាន់ដើម្បីកាត់បន្ថយការកកស្ទះការដឹកជញ្ជូនទំនិញផ្លូវទឹកនៅច្រកសមុទ្រម៉ាឡាកាផងដែរ។ នាយករដ្ឋមន្ត្រីថៃ លោក ស្រេថាថាវីស៊ីន បានគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃគម្រោងមេហ្គានេះ ដោយសង្កត់ធ្ងន់ថា “ការសាងសង់គម្រោងមេហ្គាដែលតភ្ជាប់ឈូងសមុទ្រថៃ និងសមុទ្រអាន់ដាម៉ាន់ទៅកាន់ពិភពលោក មានសារៈសំខាន់ក្នុងការកាត់បន្ថយការកកស្ទះការដឹកជញ្ជូនតាមផ្លូវទឹក ហើយវានឹងនាំមកនូវការអភិវឌ្ឍដល់ប្រទេសផងដែរ ព្រោះវាអាចមានឥទ្ធិពលជួយទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើន”។ ក្រោយសាងសង់រួច ផ្លូវឆ្លងកាត់ដ៏សំខាន់នេះជួយសម្រួលដល់ការដឹកជញ្ជូនបាន ៦០% នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក នេះបើតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍៕

អាន​បន្ថែម

ក្រុមហ៊ុនបារាំង VINCI ប្រកាសសង់ចំណតស្ថានីយ៍អ្នកដំណើរថ្មី នៅព្រលានក្រុងព្រះសីហនុ

ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានបារាំង VINCI Airports ដែលវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ប្រកាសនឹងសាងសង់ស្ថានីយ៍អ្នកដំណើរថ្មីនៅអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ខាងមុខ។​ លោក Emmanuel MENANTEAU ប្រធានប្រចាំតំបន់ នៃក្រុមហ៊ុន VINCI Airports បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងជំនួបរវាងលោក និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី0១ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកប្រធានប្រចាំតំបន់ នៃក្រុមហ៊ុន VINCI Airports បានជ្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថាគម្រោងបង្កើតចំណតស្ថានីយថ្មី(New Terminal)នេះ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦ខាងមុខនេះ។ លោក Emmanuel MENANTEAU ក៏បានស្នើសុំអនុសាសន៍ណែនាំពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ទាក់ទងនឹងគម្រោងវិនិយោគអាកាសយានដ្ឋានផងដែរ។ ក្រុមហ៊ុន VINCI Airports មានបទពិសោធន៍ប្រមាណ២៥ឆ្នាំនៅកម្ពុជា លើការវិនិយោគក្នុងគម្រោងអាកាសយានដ្ឋាន ដោយក្នុងនោះមានអាកាសយានដ្ឋានចំនួន៣ ដែលក្រុមហ៊ុនធ្លាប់បាននិងកំពុងមានប្រតិបត្តិការនៅប្រទេសកម្ពុជារួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះ គឺជាបុត្រសម្ព័ន្ធនៃ VINCI Group ដែលជាក្រុមហ៊ុនឈានមុខលើការវិនិយោគគម្រោងសម្បទាននានា គ្របដណ្ដប់លើសេវាកម្មដូចជា៖ […]

អាន​បន្ថែម