រដ្ឋសម្រេចបន្តអនុគ្រោះពន្ធសំខាន់ៗមួយចំនួន សម្រាប់វិស័យអចលនទ្រព្យដល់ចុងឆ្នាំ២០២៤
រាជរដ្ឋាភិបាលបានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា អនុគ្រោះពន្ធប្រថាប់ត្រា និងពន្យារការអនុវត្តពន្ធលើចំណេញមូលធនដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីលើកទឹកចិត្តពលរដ្ឋដែលមានចំណូលទាប និងមធ្យមមានលទ្ធភាពទិញលំនៅឋានក្នុងតម្លៃសមរម្យ និងក្នុងគ្រាដែលមានភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ។ ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៤ ខែមករា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតំលៃក្រោម ឬស្មើ ៧០.០០០ ដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៤។ ប្រភពដដែលបន្តថា ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី និងមានតម្លៃលើសពី៧០.០០០ ដុល្លារ ត្រូវបានអនុគ្រោះឱ្យដកទំហំទឹកប្រាក់ចំនួន ៧០.០០០ ដុល្លារចេញ ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅឋានក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមានការអាជ្ញាបណ្ណអាជីវកម្ម អចលនវត្ថុ និងបានចុះបញ្ជីត្រឹមត្រូវ រហូតដល់ដំណាច់ឆ្នាំ២០២៤។ បើតាមសេចក្តីជូនដំណឹងដដែល រាជរដ្ឋាភិបាល បន្តពន្យាពេលការអនុវត្តលើពន្ធចំណេញមូលធនទាំង៦ ប្រភេទទ្រព្យរួមមាន អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស រហូតដល់ដំណាច់ឆ្នាំ២០២៤។ រាជរដ្ឋាភិបាល បានសម្រេច ពន្យារការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម ឬការប្រាក់) សម្រាប់ពន្ធលើអចលនទ្រព្យ ដែលនឹងត្រូវផុតកំណត់ ត្រឹមដំណាច់ឆ្នាំ២០២៣ រហូតដល់ដំណាច់ឆ្នាំ២០២៤។ បន្ថែមពីលើនេះ […]
អានបន្ថែមចិនបង្ហាញពីសក្តានុពលគ្រាប់ស្វាយចន្ទីរបស់កម្ពុជា សម្រាប់បដិវត្តថាមពលបៃតង
ក្រុមហ៊ុនចិនល្បីៗចំនួនប្រាំមួយបានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការបំប្លែងគ្រាប់ស្វាយចន្ទីទៅជាប្រេងធញ្ញជាតិស្វាយចន្ទី Cashew Nut Shell Liquid (CNSL)។ បំណងអភិវឌ្ឍទិដ្ឋភាពកសិឧស្សាហកម្មរបស់កម្ពុជា ត្រូវបានបង្ហើបឱ្យដឹងពីសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (CAC) និងចុះផ្សាយដោយ PPPost នៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៤នេះ។ ប្រេងធញ្ញជាតិស្វាយចន្ទី (CNSL) ជាផលិតផលកែច្នៃគ្រាប់ស្វាយចន្ទីមានតម្លៃដ៏សម្បើមមួយប្រភេទ មានសារធាតុជាជីវឥន្ធនៈកកើតឡើងវិញ (ប្រភពថាមពលកកើតឡើងវិញ Renewable Energy) អាចបំបែកជីវធាតុបាន និងមានប្រសិទ្ធភាពក្នុងការចំណាយ។ ប្រេង CNSLនេះ ត្រូវបានទទួលស្គាល់ជាសកលថាជាជម្រើសថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន នឹងមានលក្ខណៈបរិស្ថានមេត្រីជាងបើធៀបទៅនឹងប្រេងម៉ាស៊ូត CNSL។ ឥន្ធនៈកែច្នៃពីស្វាយចន្ទីនេះ កំពុងទទួលបានការចាប់អារម្មណ៍ពីសក្តានុពលរបស់វានៅក្នុងទីផ្សារថាមពល ដែលគិតគូរពីបរិស្ថាន ដូចជាទីផ្សារនៅប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជាដើម។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានចែករំលែកព័ត៌មានក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រកែច្នៃថ្មីរបស់ប្រទេសសិង្ហបុរីកាលពីថ្ងៃទី ០១ ខែមករា ដែលលោកបានអញ្ជើញវិនិយោគិនចិនចូលរួមនោះថា៖ “វិនិយោគិនចិនដែលចូលរួមកម្មវិធីនេះ បានចាប់អារម្មណ៍លើលទ្ធភាពផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីដ៏ច្រើនរបស់កម្ពុជា និងចាប់អារម្មណ៍ជាពិសេសក្នុងការបង្កើតរោងចក្រកែច្នៃសម្រាប់បំប្លែងគ្រាប់ស្វាយចន្ទីទៅជា ប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់។” ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រពីរដ្ឋាភិបាល លោក ស៊ីឡុត បានបន្ថែមថា “វាជាសញ្ញាវិជ្ជមានសម្រាប់កម្ពុជា ដោយខ្ញុំសង្ឃឹមថា ខាងក្រុមហ៊ុនគាត់នឹងបន្តទាក់ទងជាមួយយើងបន្តទៀត […]
អានបន្ថែមអគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាតម្លៃជាង ១លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ហើយ
អគារទីស្នាក់ការកណ្ដាល របស់សមាគមអតីតយុទ្ធជនកម្ពុជា តម្លៃជាង ១,២លានដុល្លារ ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។ អគារទីស្នាក់ការកណ្តាល របស់សមាគមអតីតយុទ្ធជនកម្ពុជានេះ ត្រូវបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយបានបញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ដោយចំណាយថវិកាសរុបចំនួន ១.២៥៥.៧០០ដុល្លារ។ បន្ថែមពីនេះ ការសាងសង់អាគារនេះ គឺធ្វើទៅតាមរចនាបថខ្មែរ មានដំបូលប្រក់ក្បឿង មានបណ្តោយ ៣៧ម៉ែត្រ ទទឹង ២៧.៥ម៉ែត្រ កំពស់ ៣ជាន់ មានក្រឡាផ្ទៃសរុប ២៣៩១ម៉ែត្រការ៉េ មានបន្ទប់សរុបចំនួន ១៧បន្ទប់ ដែលក្នុងនោះមានបន្ទប់សវនាការ ១បន្ទប់, បន្ទប់គណៈជំនាញ ៦បន្ទប់, បន្ទប់អគ្គលេខាធិការសមាគម ១បន្ទប់, បន្ទប់អគ្គលេខាធិការរង ចំនួន ៥បន្ទប់, បន្ទប់ប្រជុំ ចំណុះបាន៤៤នាក់ ១បន្ទប់ […]
អានបន្ថែមកូរ៉េផ្តល់រថយន្តក្រុងចំនួន ៣៥គ្រឿង ជាអំណោយជូនដល់រដ្ឋបាលខេត្តព្រៃវែង
គិតត្រឹមខែមករា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បានប្រគល់រថយន្តក្រុងចំនួន ៣៥គ្រឿង ជាអំណោយជូនដល់រដ្ឋបាលខេត្តព្រៃវែង។ នេះបើតាមពិធីប្រគល់-ទទួល នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ រថយន្តទាំងអស់នេះ ត្រូវបានប្រគល់ជូនដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់យកទៅគ្រប់គ្រង និងប្រើប្រាស់ដើម្បីបម្រើដល់ការដឹកជញ្ជូនសេវាសាធារណៈ ព្រមទាំងតម្រូវការការងារចាំបាច់របស់រដ្ឋបាលខេត្តផងដែរ។ គួរបញ្ជាក់ថា រថយន្តក្រុងទាំង ៣៥គ្រឿង ខាងលើនេះ ត្រូវបានក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ធ្វើការប្រគល់ជូនដល់រដ្ឋបាលខេត្តព្រៃវែងជាបីដំណាក់កាល ដែលដំណាក់កាលទី១ ត្រូវបានប្រគល់ជូននៅថ្ងៃទីនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានចំនួន១០គ្រឿង, ដំណាក់កាលទី២ ត្រូវបានប្រគល់ជូននៅថ្ងៃទី៨ ខែវិច្ជិកា ឆ្នាំ២០២៣ មានចំនួន១០គ្រឿង និង ដំណាក់កាលទី៣ ត្រូវបានប្រគល់ជូននៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ មានចំនួន១៥គ្រឿង។
អានបន្ថែមអាជ្ញាធរក្រុងហូជីមិញ ពិន័យអ្នកលេងតិកតុកដែលធ្វើឱ្យប៉ះពាល់កិត្តិយសអង្គរវត្តខ្មែរ ចំនួន ៧,៥លានដុង
អាជ្ញាធរក្រុងហូជីមិញ បានសម្រេចធ្វើការផាកពិន័យអ្នកលេងបណ្តាញសង្គមតិកតុក (TikTok) ម្នាក់ជនជាតិវៀតណាម ឈ្មោះ ហ៊ួ គុក អាញ (Hua QuocAnh) ជាទឹកប្រាក់ចំនួន ៧,៥ លានដុង (៣០៦ ដុល្លារ) ពីបទបង្ខូចកិត្តិយសប្រទេសកម្ពុជា និងប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជាថា ជារបស់ប្រទេសថៃ។ នេះបើយោងតាមការរាយការណ៍របស់សារៈព័ត៌មាន Vietnam.vn ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៤។ នៅក្នុងសេចក្តីសម្រេចពីការផាកពិន័យដែលអាជ្ញាធរវៀតណាមបានប្រកាសកាលពីថ្ងៃពុធ ក៏បានព្រមានផងដែរ កុំឱ្យតារាតិកតុករូបនេះបង្កើតបញ្ហាដដែលៗទៀត ហើយត្រូវគោរពតាមច្បាប់វៀតណាម ស្ដីពីការប្រើប្រាស់អ៊ីនធឺណិត និងបណ្ដាញសង្គមផ្សេងៗទៀតដែលពេញនិយម ប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌។ គួររំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលទើបកន្លងផុតទៅ ជនជាតិវៀតណាម ឈ្មោះ ហ៊ួ គុក អាញនេះ បានបង្ហោះវីដេអូមួយប្រវែង ១,២៥នាទី ដែលមានខ្លឹមសារមាតិកាអំពីប្រាសាទអង្គរវត្ត ប៉ុន្តែមានបង្ហាញរូបវីដេអូស្ត្រីម្នាក់ស្លៀកពាក់បែបប្រពៃណីថៃនិងកាន់ដំបង ១ ដើរជុំវិញប្រាសាទអង្គរវត្ត ព្រមទាំងមានរំលេចរូបភាពទង់ជាតិថៃ និងព្រះឆាយាលក្ខណ៍ស្តេចថៃ និងមានរំលេចសារជាសំឡងថា “សួស្តីប្រទេសថៃ” នៅលើគណនីតិកតុករបស់ខ្លួន ដែលមានអ្នកតាមដានជាង […]
អានបន្ថែមគម្រោងស្ថាបនាផ្លូវលេខ៧៦ ដែលបាក់ស្រុតនៅមណ្ឌលគិរី បើកឱ្យធ្វើដំណើរឡើងវិញហើយ
គម្រោងស្ថាបនាផ្លូវលេខ៧៦ ចន្លោះ PK94+080 – PK94+150 ដែលរអិលបាក់ ត្រូវបានស្ថាបនាឡើងវិញរួចរាល់ និងបើកឱ្យធ្វើចរាចរណ៍ជាធម្មតា។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។ កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុត ប្រមាណ១៦៦ម៉ែត្រ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះ PK94+080 – PK94+150 កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បច្ចុប្បន្ននេះការស្ថាបនាផ្លូវថ្មីតភ្ជាប់ឡើងវិញ បានសម្រេចការងារក្រាលកៅស៊ូ DBST ប្រវែង ៤២៥ម បានលទ្ធផល១០០% និងបានបើកឱ្យធ្វើចរាចរណ៍ សម្រាប់រថយន្តគ្រប់ប្រភេទវិញបានហើយ។ (អានបន្ថែម) គួររំលឹកដែរថា ផ្លូវជាតិលេខ៧៦ (ស្នួល – សែនមនោរម្យ) មានប្រវែង ១២៧គ.ម ជាប្រភេទផ្លូវ DBST បានចាប់ផ្ដើមការស្ថាបនា នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនា នៅក្នុងខែមីនា ឆ្នាំ២០១១។ ផ្លូវនេះបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា […]
អានបន្ថែមជាង៣០ឆ្នាំ កម្ពុជារំដោះដីបានជាង ១ពាន់km2 ពីសកម្មភាពបោសសម្អាតមីន
រយៈពេលជាង ៣០ ឆ្នាំ កម្ពុជារំដោះដីបានជាង ១០០០ គីឡូម៉ែត្រក្រឡាពីសកម្មភាពកម្ចាត់មីន នេះបើយោងតាមប្រភពពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចុះផ្សាយដោយ Khmer Post ថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៤ នេះ។ ប្រភពដដែលបញ្ជាក់ថា រហូតមកទល់ពេលនេះ អង្គភាពស៊ីម៉ាក់ បានរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង ៣លានគ្រាប់ គ្របដណ្តប់លើផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួនជាង១.៧៣៥ គីឡូម៉ែត្រក្រឡា។ ក្នុងចំណោមគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង ៣លានគ្រាប់ដែលអង្គភាពស៊ីម៉ាក់បានកម្ទេចចោលនោះ មានមីនប្រភេទប្រឆាំងមនុស្សចំនួន ៥៨៩.៩៦២ គ្រាប់, គ្រាប់មីនប្រភេទប្រឆាំងរថក្រោះចំនួន ១១.៤៣០ គ្រាប់, គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២.៤៤០.២៩៧ គ្រាប់, និងគ្រាប់បែកទម្លាក់ពីយន្តហោះរួមនិងគ្រាប់បែកចង្កោមចំនួន ១២៦.០៩១គ្រាប់។ ស្ថិតិនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយ គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នេះ។ “…សមិទ្ធផលនេះអាចធ្វើទៅបានដោយសារតែ មានការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ការបង្កើន និងបំពាក់បច្ចេកវិទ្យាថ្មីៗ និងការកែលម្អស្តង់ដាប្រតិបត្តិការ។” នេះជាខ្លឹមសារបញ្ជាក់ក្នុង របាយការណ៍របស់អង្គភាពស៊ីម៉ាក់ ស្តីពីកិច្ចប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះគិតចាប់ពីឆ្នាំ១៩៩២ រហូតដល់ខែធ្នូ […]
អានបន្ថែមគម្រោងប្រព័ន្ធធារាសាស្ត្រធំៗពីរនៅស្វាយរៀងមានលទ្ធភាពស្រោចស្រពបានជាង ២០ម៉ឺនហិចតា
ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រធំៗនៅខេត្តស្វាយរៀងដែលមានលទ្ធភាពស្រោចស្រពសរុបបានជាង ២សែនហិចតា ក្នុងគោលបំណងនាំទឹកទន្លេមេគង្គមកប្រើប្រាស់ និងដើម្បីពង្រីកផ្ទៃដីស្រោចស្រពឱ្យមានសក្តានុពលអាចបង្កើនផលិតភាព និងប្រសិទ្ធភាពកសិកម្ម ព្រមទាំងជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នេះបើយោងតាមរបាយការណ៍ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រនេះ ដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។ យោងតាមប្រភពពីក្រសួងធនធានទឹក ប្រព័ន្ធធារាសាស្ត្រសំខាន់ទាំងពីរនេះ គឺប្រព័ន្ធធារាសាស្ត្ររវ៉ៃគោ និងគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រដូនទយ។ គម្រោងប្រព័ន្ធធារាសាស្ត្ររវ៉ៃគោ ដែលទទួលបានហិរញ្ញប្បទានពីធនាគាររបស់ចិន CHINA EXIMBANK ត្រូវបានអភិវឌ្ឍន៍សាងសង់ជា២ ជំហានគឺ៖ ជំហានទី១ ចាប់ផ្តើមក្នុងឆ្នាំ២០១៣ និងបញ្ចប់ក្នុងឆ្នាំ២០១៦ ស្ថិតនៅតំបន់ប្រសព្វគ្នារវាងខាងត្បូងខេត្តកំពង់ចាម និងខាងជើងខេត្តព្រៃវែង មានផ្ទៃរងទឹក ៧៩៥.០០០ហិចតា មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពបានទំហំ ១០៨.៣០០ហិកតានៅរដូវវស្សា និង ២៧០.១០០ហិកតានៅរដូវប្រាំង។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវ៉ៃគោជំហានទី២ (អាងទឹកកំពង់ជ្រៃ) ចាប់ផ្តើមក្នុងឆ្នាំ២០១៧ និងបញ្ចប់ក្នុងឆ្នាំ២០២១ ស្ថិតនៅតំបន់ប្រសព្វរវាងខាងកើតខេត្តព្រៃវែង និងខាងលិចខេត្តស្វាយរៀង មានផ្ទៃរងទឹក ៧៩៥.០០០ ហិចតា មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពបានទំហំ ៩៣.១០០ហិកតានៅរដូវវស្សា និង ២៣.៣០០ហិកតានៅរដូវប្រាំង។ សូមបញ្ជាក់ថា ការងារសាងសង់ដែលត្រូវអនុវត្តនៅក្នុងជំហានទី២ នេះរួមមាន៖ ទី១)ជីកព្រែក ២ខ្សែ […]
អានបន្ថែមកម្ពុជាមានប្រភពថាមពលចំនួន ២៦គម្រោង អាចផលិតបានជាង ៣៤០០មេហ្គាវ៉ាត់
គិតត្រឹមដំណាច់ឆ្នាំ ២០២៣ នេះ កម្ពុជាមានប្រភពថាមពលសរុបចំនួន ២៦ គម្រោង មានកំលាំងផលិតសរុប ៣.៤៥១មេហ្គាវ៉ាត់ ដោយក្នុងនោះជាង ៦២ភាគរយ នៃថាមពល បានមកពីថាមពលកកើតឡើងវិញ។ ក្រសួងរ៉ែ និងថាមពល បានបង្ហាញតួលេខនេះ ក្នុងកម្រងវីដេអូ អំពីសមិទ្ធផលធំៗនៃការអភិវឌ្ឍវិស័យថាមពល រ៉ែ និងប្រេងកាត របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះចំពោះវិស័យអគ្គិសនី ក្នុងឆ្នាំ២០២៣។ មកទល់ពេលបច្ចុប្បន្ន ការភ្ជាប់បណ្តាញអគ្គិសនីដល់លំនៅឋានសម្រេចជាង ៨៨ភាគរយ និង ជាង៩៨ភាគរយដល់់ភូមិសរុបនៅទូទាំងប្រទេស។ ក្រសួងបានកំណត់សម្រេចឱ្យបាន១០០ ភាគរយ នៃការតភ្ជាប់បណ្តាញទៅកាន់ភូមិនៅឆ្នាំត្រឹមឆ្នាំ ២០៣០។
អានបន្ថែមកម្ពុជាចម្រាញ់រ៉ែមាសបាន៩,៥តោន គិតត្រឹមដំណាច់ឆ្នាំ២០២៣
គិតត្រឹមដំណាច់ឆ្នាំ២០២៣នេះ រោងចក្រចម្រាញ់រ៉ែមាសនៅកម្ពុជា សម្រេចការចម្រាញ់រ៉ែមាសបាន ៩,៥តោន ហើយ នេះបើចាប់គិតតាំងពីថ្ងៃចម្រាញ់ជាផ្លូវការលើកដំបូងនៅឆ្នាំ២០២១ មក។ ក្រសួងបានបង្ហាញរបាយការណ៍នេះ នៅក្នងកម្រងវីដេអូ អំពីសមិទ្ធផលធំៗនៃការអភិវឌ្ឍវិស័យថាមពល រ៉ែ និងប្រេងកាត ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ។ កម្ពុជាប្រមូលចំណូលមិនមែនសារពើពន្ធរពីវិស័យរ៉ែ ក្នុងបំណាច់ឆ្នាំ ២០២៣ ទទួលបានប្រមាណ ៥០លានដុល្លារ ដោយបានកើនឡើងគួរកត់សម្គាល់ ដែលកាលពីឆ្នាំ២០១៣ មានត្រឹមតែ២លានដុល្លារប៉ុណ្ណោះ។ ក្រសួងលើកឡើងថា៖ “ចក្ខុវិស័យវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យរ៉ែ គឺអភិវឌ្ឍន៍ធនធានរ៉ែ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម ប្រកបដោយអភិបាលកិច្ចល្អ និងទទួលខុសត្រូវខ្ពស់លើផ្នែកបរិស្ថាន”។ សូមបញ្ជាក់ថា ក្រសួងបានចេញអាជ្ញាបណ្ណរុករករ៉ែមាស ដល់ក្រុមហ៊ុនសរុបចំនួន៩ ខណៈក្រុមហ៊ុនចំនួន៦ កំពុងដំណើរការអាជីវកម្ម និងក្រុមហ៊ុនចំនួន៣ទៀត កំពុងរៀបចំការដ្ឋានអាជីវកម្ម។ ក្រុមហ៊ុនទាំង៦ រួមមាន ទីមួយ៖ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ទី២៖ ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ ទិ៣៖ ក្រុមហ៊ុន […]
អានបន្ថែម២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីសរុប ២៤៧គម្រោង ក្រោមទុនជិត $៥ពាន់លាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគចំនួន ២៦៨គម្រោង ក្នុងនោះ គម្រោងថ្មីចំនួន ២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១គម្រោង ក្នុងឆ្នាំ២០២៣ កើនឡើងប្រមាណ ៤៤ភាគរយ ធៀបនឹងឆ្នាំ២០២២។ របាយការណ៍ចេញផ្សាយនៅថ្ងៃទី៣ ខែមករា បង្ហាញថាគម្រោងទាំងអស់ចុះបញ្ជីទុនវិនិយោគប្រមាណ ៤.៩ពាន់លានដុល្លារ កើនឡើង ២២ភាគរយ ធៀបនឹងឆ្នាំ២០២២ និងបានបង្កើតការងារ ប្រមាណ ៣០៧ ០០០ កន្លែង។ ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មបានចូលរួមចំណែកដល់ទៅប្រមាណ ៩២ភាគរយ ឬស្មើនឹង ២៤៨គម្រោង នៃគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៤៦ភាគរយ បានមកពីវិស័យនេះ។ ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានតែ ២,៦ភាគរយនៃចំនួនគម្រោងវិនិយោគសរុប បានចូលរួមចំណែកដល់ទៅប្រមាណ ៤៤ភាគរយនៃទុនវិនិយោគសរុប ដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះត្រូវការទុនវិនិយោគច្រើន។ CDC សន្និដ្ឋានថា៖ “ជារួម រំហូរទុនវិនិយោគឯកជននៅឆ្នាំ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរង្វង់២២ភាគរយ ធៀបនឹងឆ្នាំ២០២២” ។ វិនិយោគមកពីប្រទេសចិន រួមចំណែកប្រមាណ ២ភាគ៣ នៃប្រភពវិនិយោគទុនសរុប តាមពីក្រោយវិនិយោគិនក្នុងស្រុក ប្រមាណ២៤ភាគរយ។ វិនិយោគមកពីប្រទេសផ្សេងទៀត […]
អានបន្ថែម២០២៣ ទេសចរណ៍ម៉ាឡេស៊ីជាប់លេខ១នៅអាស៊ាន ខណៈថៃជាប់លេខ២ នាំមុខវៀតណាម
វិស័យទេសចរណ៍អាស៊ីអាគ្នេយ៍ រស់ឡើងវិញ ពេញមួយឆ្នាំ ២០២៣ ដោយប្រទេសម៉ាឡេស៊ី នាំមុខគេ ដោយមានការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ២៦ លាននាក់ចាប់ពីខែមករាដល់ខែវិច្ឆិកា។ ចំណែកប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរប្រមាណ ២៤,៦ លាននាក់ ក្នុងអំឡុងពេលដូចគ្នានេះ ដែលបង្ហាញពីការស្ទុះងើបឡើងវិញដ៏រឹងមាំនៃវិស័យទេសចរណ៍របស់ខ្លួន។ រីឯវៀតណាមវិញ បានកត់ត្រាចំនួនភ្ញៀវអន្តរជាតិចំនួន ១២,៦ លាននាក់ពេញមួយឆ្នាំ ដែលតំណាងឱ្យប្រហែល ៧0% នៃកម្រិតមុនជំងឺរាតត្បាត។ ប្រទេសប្រភពទេសចរដែលមកលេងនៅ វៀតណាមរួមមាន កូរ៉េខាងត្បូង ចិនដីគោក តៃវ៉ាន់ សហរដ្ឋអាមេរិក និងជប៉ុន នេះបើយោងតាមប្រភពពី Travel Daily News ចុះថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៤។ ចំពោះអត្រានៃងើបឡើងវិញនៃចំនួនទេសចរ នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍អត្រាងើបឡើងមានភាពខុសប្លែកគ្នា ដោយប្រទេសកម្ពុជាសម្រេចបាននូវការស្ទុះងើបឡើងវិញ ៩២,៤៨% ។ វៀតណាម និងឥណ្ឌូនេស៊ីបានបង្ហាញពីអត្រាងើបឡើងវិញដ៏រឹងមាំនៅកម្រិត ៨២,២៥% និង ៧៤,១១% រៀងគ្នា ដែលឆ្លុះបញ្ចាំងពីភាពធន់របស់តំបន់ក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរថាមវន្តនៃការធ្វើដំណើររបស់ទេសចរ។ បើនិយាយពីទីកន្លែងទេសចរណ៍ដែលភ្ងៀវចូលចិត្តទៅកម្សាន្តវិញ អាស៊ីអាគ្នេយ៍ ល្បីល្បាញថាជាតំបន់ផ្តល់ជូននូវភាពចម្រុះដ៏សម្បូរបែបទាំងវប្បធម៌ខុសគ្នាពីប្រទេសមួយទៅប្រទេសមួយនិងភាពចម្រុះនៃភូមិសាស្ត្រ។ ភាពសម្បូរបែបនៃវប្បធម៌របស់វៀតណាមដែលភ្ញៀវចូលចិត្តទៅលេង មានដូចជាការរុករកតំបន់ចាស់របស់ទីក្រុងហាណូយ […]
អានបន្ថែម