ក្រុមហ៊ុនថ្មីចំនួន៣ ត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី៣

សមាគមអ្នកសាងសង់កម្ពុជា (CCA) ដែលបានដំណើរការជាសមាគមអ្នកម៉ៅការសាងសង់គ្រប់គ្រងដោយឯកជនក្នុងប្រទេសកម្ពុជាអស់រយៈពេល០៦ឆ្នាំ បានជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួនសម្រាប់អាណត្តិទី៣របស់ខ្លួន ដែលពន្យារអាណត្តិរបស់សមាគមសម្រាប់រយៈពេលបីឆ្នាំបន្ថែមទៀត។

អាន​បន្ថែម

ការតាំងពិព័ណ៌សំណង់ឆ្នាំ២០១៧ ដែលគាំទ្រដោយ CCA ទទួលបានជោគជ័យ

សមាគមអ្នកសាងសង់កម្ពុជា (CCA) បានរៀបចំកិច្ចប្រជុំកំពូលលើកទី៦របស់ខ្លួន និងពិព័ណ៌ឧស្សាហកម្មសំណង់កម្ពុជាលើកទី៤ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកាដល់ថ្ងៃទី០២ ខែធ្នូ។

អាន​បន្ថែម

កាន់តែអស្ចារ្យនៅកម្មវិធីក្នុងពិព័រណ៍សមាគមអ្នកសាងសង់កម្ពុជា

នៅតែជាងមួយខែទៀត សន្និបាតរបស់សមាគមអ្នកសាងសង់កម្ពុជា និងកម្មវិធីតាំងពិពណ៌ឧស្សាហកម្មសំណង់កម្ពុជាលើកទី៦ ត្រូវបានគ្រោងធ្វើឡើងចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៧ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។

អាន​បន្ថែម

ប្រតិភូសមាគមអ្នកសាងសង់កម្ពុជាចូលរួមពិព័រណ៍ BMAM & GBR Expo Asia 2017 នៅប្រទេសថៃ

ពិពណ៌ BMAM & GBR Expo Asia 2017 ដែលជាពិពណ៌និងសន្និសីទអន្តរជាតិស្តីពីការថែទាំអាគារ ការគ្រប់គ្រងនិងប្រើប្រាស់អគារ និងអគារបរិស្ថានបៃតង បានបិទបញ្ចប់ការងារលើកទី១០ របស់ខ្លួនជាមួយនិងការកត់សម្គាល់ខ្ពស់នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧។

អាន​បន្ថែម

សហព័ន្ធអ្នកសាងសង់អាស៊ាន ACF ធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំទស្សនៈវិស័យឧស្សាហកម្មសំណង

ដោយសារតែកម្លាំងចលករនៃឧស្សាហកម្មសំណង់ក្នុងតំបន់ សហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) បានបើកកិច្ចប្រជុំពិសេសមួយលើប្រធានបទ "ការអភិវឌ្ឍន៍ឧស្សាហកម្មសំណង់អាស៊ាននៅក្នុងទសវត្សរ៍កន្លងផុតថ្មីៗនេះ និងសម្រាប់អនាគត" ។

អាន​បន្ថែម

UPG រៀបចំការប្រកួតប្រជែងសីល្បៈបំពង់ទីបជ័រជាលើកដំបូង

អ្នកទស្សនាមានការភ្ញាក់ផ្អើលជាខ្លាំងដែលបានឃើញស្នាដៃសិល្បៈជាច្រើនដែលរចនាឡើងដោយយុវជនខ្មែរដែលមានទេពកោសល្យ ដោយគ្រាន់តែប្រើបំពង់ទីបជ័រនៅក្នុងការប្រកួតប្រជែងសិល្បៈបំពង់ជាលើកដំបូងរបស់ប្រទេស

អាន​បន្ថែម

IFAWPCA បើកសន្និបាតលើកទី៤៣ ស្តីពីបដិវត្តន៍ឧស្សាហកម្ម និងសំណង់

កាលពីថ្ងៃទី៣០ ឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ កន្លងមកនេះ សន្និបាតលើកទី៤៣ របស់សមាគមអ្នកសាងសង់សហព័ន្ធអន្តរជាតិ អាស៊ី និងប៉ាស៊ីហិ្វក (IFAWPCA) ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងសេអូល

អាន​បន្ថែម

សភាពាណិជ្ជកម្មអឺរ៉ុប និងសមាគមអ្នកសាងសង់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងវេទិកាសំណង់ជាលើកដំបូង

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (Eurocham) និងសមាគមអ្នកសាងសង់កម្ពុជា (CCA) ធ្វើជាម្ចាស់ផ្ទះវេទិកាសាងសង់ជាលើកដំបូងរបស់ពួកគេក្រោមប្រធានបទនៃ “សុខភាព សុវត្ថិភាពការងារ និងសុវត្ថិភាពនៅកន្លែងកាងារ” នៅថ្ងៃទី ៦ ខែឧសភា នៅឯសណ្ឋាគារ Sofitel Phnom Penh Phokeethra។ អ្នកចូលរួមនឹងបានស្តាប់ពីអ្នកដឹកនាំក្នុងឧស្សាហកម្មនេះ លើកឡើងអំពីបទដ្ឋាន និងនីតិវិធីថ្មីចុងក្រោយបំផុត ដើម្បីគ្រប់គ្រងហានិភ័យសុខភាព និងសុវត្ថិភាពនៅក្នុងឧស្សាហកម្មសំណង់។ ប្រធានបទនេះនឹងត្រូវបានពិនិត្យមើលទាំងអស់គ្នា តាមរយៈការធ្វើបទបង្ហាញ ការពិភាក្សាជាក្រុម និងចុងក្រោយការបើកចំហរឲ្យមានការជជែកពិភាក្សាគ្នា។ វេទិកាពាក់កណ្តាលថ្ងៃនេះ ត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុន Bosch និងក្រុមហ៊ុនធានារ៉ាប់រង Infinity ។ យោងតាមរបៀបវារៈបណ្តោះអាសន្ន វាគ្មិនពិសេសនៅក្នុងវេទិកានេះរួមមាន ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជានិងលោក André de Jong ប្រធានគណៈកម្មាធិការអចលនទ្រព្យ និងសំណង់ នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។ នៅក្នុងវេទិកានៃកិច្ចប្រជុំនេះនឹងបង្ហាញពី TÜV Rheinland and Bradley and […]

អាន​បន្ថែម

ភ្នាក់ងារអចលនទ្រព្យថ្មីៗបង្ហាញពីវិសាលភាពនៃកំណើនអចលនទ្រព្យ

ដោយសារតែកំណើនដែលប្រកបដោយថាមវ័ន្ត និងចីរភាព ធ្វើឲ្យទីផ្សារអចលនទ្រព្យនៅកម្ពុជាឥឡូវនេះឈរជើងយ៉ាងរឹងមាំនៅក្នុងដែនទីផ្សារអន្តរជាតិ ហើយទាក់ទាញអ្នកវិនិយោគ និងភ្នាក់ងារអចលនទ្រព្យអន្តរជាតិជាច្រើនមកកាន់ប្រទេសកម្ពុជា ដែលក្នុងនោះក៏មានមកពីតៃវ៉ាន់ផងដែរ។ ក្រុមហ៊ុន Century 21 Regent Realty គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យនៅតៃវ៉ាន់ដែលបានបើកប្រតិបត្តិជាលើកដំបូងនៅកម្ពុជា ដែលក្រុមហ៊ុននេះបានចូលមកក្នុងប្រទេសកម្ពុជានៅចុងខែធ្នូ​ ឆ្នាំមុន ក្រោមឆ័ត្ររបស់ក្រុមហ៊ុន Century 21 ។ សាខារបស់ក្រុមហ៊ុននេះនៅកម្ពុជា ត្រូវបានគ្រប់គ្រងនិងដំណើរការដោយក្រុមហ៊ុន Century 21 របស់តៃវ៉ាន់ដែលជាក្រុមហ៊ុនមួយមានបទពិសោធន៍ជាង ២០ ឆ្នាំក្នុងអាជីវកម្មអចលនទ្រព្យនៅតៃវ៉ាន់។ លោក ម៉ាត់ យី នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Regent Realty បានលើកឡើងថា ដោយមើលឃើញលំហូរនៃការវិនិយោគយ៉ាងច្រើនពីតៃវ៉ាន់មកកាន់ប្រទេសកម្ពុជា ព្រោះទីផ្សារអចលនទ្រព្យនៅតៃវ៉ាន់មានភាពនៅទ្រឹង បានជំរុញឲ្យលោកមកកាន់ប្រទេសកម្ពុជាដើម្បីចាប់យកចំណែកទីផ្សារសម្រាប់តៃវ៉ាន។ លោកបានលើកឡើងថា យើងក៏ព្យាករណ៍ឃើញនិន្នាការនៃការអភិវឌ្ឍវិស័យអចលនទ្រព្យ ដែលនឹងបម្រើអតិថិជនតៃវ៉ាន់នៅក្នុងពេលអនាគតផងដែរ ហើយសហគមន៍សេដ្ឋកិច្ចអាស៊ានខាងមុខនឹងផ្តល់ឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចដល់ប្រទេសកម្ពុជា ព្រមទាំងឱកាសដើម្បីបង្កើនប្រាក់ចំណេញអាជីវកម្មផងដែរ។ លោក ម៉ាត់ យី បានរំឭកថាវិនិយោគិនអន្តរជាតិ ដែលកំពុងគ្រប់គ្រងអាជីវកម្មនៅបរទេស ជាញឹកញាប់អាចជួបប្រទះបញ្ហាប្រឈមជាច្រើន ហើយអ្នកវិនិយោគត្រូវយល់ពីបរិបទនយោបាយ វប្បធម៌ និងបរិស្ថាននៅក្នុងតំបន់។ នេះជាមូលហេតុចម្បងដែលលោកពឹងផ្អែកទៅលើកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Century 21 ដែលត្រូវបានចាត់ទុកថាជាក្រុមហ៊ុនឈ្មួញកណ្តាលក្នុងវិស័យអចលនទ្រព្យល្បីល្បាញទូទាំងពិភពលោកដើម្បីជួយឲ្យជំនួញក្នុងវិស័យនេះរីកចំរើនខ្លាំងនៅក្នុងប្រទេសកម្ពុជា៕

អាន​បន្ថែម