សមាគមអ្នកសាងសង់ ត្រៀមស្នើថវិកាពីមូលនិធិអភិវឌ្ឍជំនាញ SDF  ដើម្បីធ្វើរឿងសំខាន់១

សមាគមអ្នកសាងសង់កម្ពុជា ឬ CCA គ្រោងនឹងស្នើថវិកាពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលទាក់ទងនឹងសំណង់នានា សម្រាប់សមាជិក និងសាធារណជន នាពេលខាងមុខនេះ។ តំណាង CCA និង SDF បានបើកកិច្ចប្រជុំមួយនៅថ្ងៃទី ១១ ខែតុលា ដើម្បីពិភាក្សាអំពីនីតិវិធីនៃការស្នើសុំមូលនិធិ និងតម្រូវការលម្អិតផ្សេងទៀតដែលទាមទារដើម្បីរៀបចំវគ្គបណ្តុះបណ្តាលនេះ។ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) គឺជាកម្មវិធីផ្ដល់ថវិកាដើម្បីអភិវឌ្ឍកំលាំងពលកម្ម ដែលមានគោលបំណងជួយកៀរគរធនធានមនុស្ស  និងបង្កើតកម្លាំងពលកម្មជំនាញដែលមានតម្លៃ និងជាតម្រូវការរបស់ទីផ្សារ។ តំណាង CCA បានញ្ជាក់ថា សមាគមនឹងពិភាក្សាជាមួយសមាជិក និងថ្នាក់ដឹកនាំជាមុនសិន ដើម្បីស្វែងរកវិស័យអាទិភាពបំផុត ដែលមានតម្រូវការវគ្គបណ្តុះបណ្តាលនេះ មុននឹងធ្វើការស្នើសុំថវិកាពី SDF ។ អ្នកនាងបានបន្ថែមទៀតថា SDF មានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ទាំងសមាជិក និងសាធារណៈជន ដោយសារវគ្គបណ្តុះបណ្តាលនេះនឹងជួយលើកកម្ពស់ជំនាញនៃកម្លាំងពលកម្មទាក់ទងនឹងសំណង់។ កំលាំងពលកម្មដែលមានជំនាញ និងគុណភាព នឹងជួយទាក់ទាញការវិនិយោគក្នុង​វិស័យសំណង់កាន់តែច្រើនឡើងផងដែរ៕

អាន​បន្ថែម

ពិព័រណ៍​សំណង់​ធំ​បំផុតរបស់​កម្ពុជានឹងប្រារព្ធ​ឡើង​នៅ​ដើមខែ​ធ្នូ ខាងមុខនេះ

ពិព័រណ៍សំណង់ដ៏ធំបំផុតនៅកម្ពុជា ដែលរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 3 ខែធ្នូ ឆ្នាំនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក ជីវ ស៊ីវផេង អគ្គលេខាធិកាដ្ឋានសមាគមអ្នកសាងសង់ បានមានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ននេះ ស្តង់ពិព័រណ៍ជាង ៦០% ត្រូវបានលក់ទៅឱ្យអ្នកផ្គត់ផ្គង់ផលិតផល និងសេវាកម្មទាក់ទងនឹងសំណង់រាប់រយក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេស។ “នេះគឺជាការត្រឡប់មកវិញនៃព្រឹត្តិការណ៍ដ៏ធំមហិមាបន្ទាប់ពីត្រូវបានផ្អាកនៅឆ្នាំ 2020 និងប្រារព្ធឡើងតាមប្រព័ន្ធអនឡាញនៅឆ្នាំ 2021 ដោយសារតែជំងឺរាតត្បាតកូវីដ។ យើងរំពឹងខ្ពស់ថាព្រឹត្តិការណ៍នេះនឹងជួយដល់ការចាប់ផ្តើមការសាងសង់ និងការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ»។ លោក ស៊ីវផេង បានបន្ថែមថា ការវិលត្រឡប់ទៅកាន់ពិព័រណ៍ដោយផ្ទាល់នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំសម្រាប់វិស័យសំណង់ព្រោះវានឹងជួយឱ្យអាជីវកម្មទាំងអស់មានទំនាក់ទំនងយ៉ាងស្អិតរមួតឡើងវិញបន្ទាប់ពីបានផ្អាក និងប្រតិបត្តិការតែតាមអនឡាញអស់ពេលពីរឆ្នាំមកនេះ។ លោកថា កម្មវិធីនេះមិនត្រឹមតែជួយសមាជិក និងម្ចាស់អាជីវកម្មបង្កើនការលក់ និងពង្រីកបណ្តាញអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យសំណង់។ ពិព័រណ៍នេះនឹងដំណើរការរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី 1-3 ខែធ្នូ ដោយមានស្តង់សរុបជាង 300 ដែលរៀបចំដោយក្រុមហ៊ុនក្នុងស្រុក និងបរទេសដែលនឹងមកដាក់តាំងបង្ហាញផលិតផលរាប់ពាន់មុខដែលទាក់ទងនឹងវិស័យនេះ។ ក្រៅពីការបង្ហាញផលិតផលដែលមានគុណភាពខ្ពស់ នៅមានចំណុចលេចធ្លោមួយទៀតគឺ ពិព័រណ៍សំណង់ឆ្នាំ2022 នឹងមានការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ដែលផ្តល់ដោយមន្ត្រីមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីច្បាប់ […]

អាន​បន្ថែម

CCA នឹងរៀបចំដំណើរទស្សនកិច្ចអាជីវកម្មទៅប្រទេសថៃនៅខែកញ្ញាខាងមុខនេះ

សមាគមអ្នកសាងសង់កម្ពុជា (CCA) ក្នុងកិច្ចសហប្រតិបត្តិការជាមួយការិយាល័យសន្និបាត និងពិព័រណ៍ប្រទេសថៃ នឹងរៀបចំដំណើរទេសចរណ៍ធុរកិច្ចសម្រាប់សមាជិក និងក្រុមហ៊ុនពាក់ព័ន្ធសំណង់កម្ពុជាផ្សេងទៀតទៅកាន់ប្រទេសថៃ ក្នុងគោលបំណងជួយពួកគេពង្រីកបណ្តាញអាជីវកម្ម និងជំរុញវិស័យសំណង់កម្ពុជា។ ដំណើរទេសចរណ៍ពាណិជ្ជកម្មនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១-២៣ ខែកញ្ញា ដើម្បីចូលរួមក្នុងពិព័រណ៍បច្ចេកវិទ្យាសំណង់អគាររបស់ប្រទេសថៃ ព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្ម និងដំណើរទស្សនៈកិច្ចទៅកាន់ក្រុមហ៊ុនខ្នាតធំដែលពាក់ព័ន្ធនៅក្នុងប្រទេសថៃផងដែរ។ យោងតាមលោក ជីវ ស៊ីវផេង អគ្គនាយកលេខាធិការដ្ឋាន CCA គោលបំណងសំខាន់នៃដំណើរទេសចរណ៍នេះគឺដើម្បីជួយសមាជិកស្វែងរកឱកាសអាជីវកម្មបន្ថែមទៀតនៅបរទេស។ លោកបានបន្ថែមថា “លើសពីនេះ កម្មវិធីក៏នឹងជួយពួកគេពង្រឹងបណ្តាញអាជីវកម្មរបស់ពួកគេទាំងកម្រិតជាតិ និងអន្តរជាតិផងដែរ”។ លោក ស៊ីវផេង បានមានប្រសាសន៍ទៀតថា រហូតមកដល់ពេលនេះ CCA បានទទួលនូវមតិល្អៗជាច្រើនពីសមាជិក និងក្រុមហ៊ុនសំណង់ដែលមិនមែនជាសមាជិក ទាក់ទងនឹងគំនិតផ្តួចផ្តើមនេះ ជាមួយនឹងក្រុមហ៊ុនយ៉ាងតិចចំនួន១០ ដែលបានចុះឈ្មោះចូលរួមដំណើរកម្សាន្តនេះ។ CCAគឺជាសមាគមសំណង់ដំបូងគេ និងធំជាងគេក្នុងប្រទេសកម្ពុជា ដែលតំណាងឱ្យក្រុមហ៊ុនពាក់ព័ន្ធវិស័យសំណង់ជាង ១៦០។ ជា​រៀង​រាល់​ឆ្នាំ CCA ក៏បាន​រៀបចំ​ការ​តាំង​ពិព័រណ៍​សំណង់​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា ដោយ​បង្ហាញ​ផលិតផល​រាប់​ពាន់​មុខ។ ឆ្នាំនេះ ព្រឹត្តិការណ៍នេះគ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ១-៣ ខែធ្នូ ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

អាន​បន្ថែម

ជាង ២០០ក្រុមហ៊ុន ចូលរួមក្នុងកម្មវិធីធុរកិច្ចលើកទី១២ របស់សមាគមអ្នកសាងសង់កម្ពុជា

សមាគមអ្នកសាងសង់កម្ពុជា ទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនធំៗបីគឺ OCIC, TC និង HTS ដើម្បីរៀបចំកម្មវិធីធុរកិច្ចលើកទី១២ របស់ខ្លួនក្រោមការចូលរួមពីធុរកិច្ចជនមកពីជាង ២០០ក្រុមហ៊ុន ។ កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅកោះពេជ្រ ក្នុងអគារ City Hall កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២  ក្នុងគោលបំណងផ្តល់ឱកាស ដល់សមាជិកសមាគមទាំងអស់ អាចជួបជុំសំណេះសំណាល និងពិភាក្សាដោយផ្ទាល់ ដើម្បីបង្កើតបណ្តាញក្នុងការស្វែងរកដៃគូសហការវិនិយោគ ព្រមទាំងអាចទទួលបាននូវព័ត៌មានបន្ថែមអំពីការផ្គត់ផ្គង់ និងតម្រូវការសម្ភារសំណង់នៅក្នុងទីផ្សារកម្ពុជា។​។ បច្ចុប្បន្នសមាគមអ្នកសាងសង់កម្ពុជាមានសមាជិកសរុប ៨៦ក្រុមហ៊ុន ដែលសុទ្ធសឹងជាក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ ផ្គត់ផ្គង់សម្ភារ បរិក្ខារ គ្រឿងចក្រធំៗ និង ក្រុមហ៊ុនជាច្រើនទៀតទាំងក្នុងវិស័យសំណង់ អចលនទ្រព្យ អភិវឌ្ឍន៍លំនៅឋាន  ធានារ៉ាប់រង និងដឹកជញ្ជូន លោកឧកញ៉ា ឆាលស៍ វ៉ាន តំណាងឲ្យប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវ សែ បានសម្តែងនូវការចាប់អារម្មណ៍ ចំពោះការរីកចម្រើននៃវិស័យសំណង់ នៅប្រទេសកម្ពុជា ជាពិសេសលោកសង្ឃឹមថា កម្មវិធីនេះនឹងផ្តល់ជាឱកាសដល់អ្នកដែលបានចូលរួមទាំងអស់ឱ្យទទួលបានប្រយោជន៍ និង ជោគជ័យពីការទំនាក់ទំនងជាមួយគ្នា ការសហការគ្នា […]

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជារៀបចំបោះឆ្នោតសមាជិកគណៈកម្មការប្រតិបត្តិសម្រាប់អាណត្តិទី៥

សមាគមអ្នកសាងសង់កម្ពុជា (CCA) កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំបោះឆ្នោតជ្រើសរើស និងគាំទ្រគណៈកម្មការប្រតិបត្តិសមាគមអ្នកសាងសង់កម្ពុជាអាណត្តិទី៥ (២០២២-២០២៥) នៅសាលសាលាក្រុងកោះពេជ្រ។ ការបោះឆ្នោតរើសគណៈកម្មការប្រតិបត្តិសម្រាប់អាណត្តិទី៤ នេះ សមាគមបានជ្រើសរើសសមាជិកថ្មី ជំនួសឱ្យសមាជិកចាស់ដែលផុតអាណត្តិ និងគាំទ្រដល់ការបន្ថែមសមាសភាពគណៈកម្មការប្រតិបត្តិ ពី ១១រូប មក ១២រូប។ ក្នុងសមាសភាពគណៈកម្មការប្រតិបត្តិរបស់សមាគមអ្នកសាងសង់កម្ពុជាសម្រាប់អាណត្តិទី៥ (២០២២-២០២៣) រួមមាន៖ ១. ក្រុមហ៊ុនអូស៊ីអាយស៊ី មានអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគម ២. ក្រុមហ៊ុន ម៉ូហ៊ីបា អេនជីនារីង មានលោកឧកញ៉ា  ហាន ឃាង ជាអនុប្រធានទី១ ៣. ក្រុមហ៊ុន លី ឈួង សំណង់ មានលោកឧកញ៉ា លី ឈួង ជាអនុប្រធានទី២ ៤. ក្រុមហ៊ុន ម៉ុង រិទ្ធី គ្រុប មានអ្នកឧកញ៉ា ម៉ុង រិទ្ធី ជាអគ្គលេខាធិការ ៥. ក្រុមហ៊ុន […]

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជា នឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ចនៅថ្ងៃទី ៨ កក្កដា ខាងមុខនេះ

សមាគមអ្នកសាងសង់កម្ពុជា ឬ CCA នឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ច នៅថ្ងៃទី ៨ កក្កដា ខាងមុខនេះ ក្រោយពន្យារពេលមួយរយៈ ដោយសារវិបត្តិកូវីដ។ ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំឡើងនៅឯសាលទីក្រុងកោះពេជ្រ ក្រោមការរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា និងចូលរួមឧបត្ថម្ភដោយ ក្រុមហ៊ុន OCIC, ក្រុមហ៊ុន Taing Cheng Oing Construction & Import Export, និងក្រុមហ៊ុន HTS Water Pipes ដោយមានការចូលរួមដោយសមាជិក CCA ក្រុមហ៊ុនសំណង់នានា និងក្រុមហ៊ុនសំខាន់ៗពាក់ព័ន្ធដទៃនៅក្នុងវិស័យនេះ។ អ្នកចូលរួមទាំងអស់ នឹងធ្វើការចែករំលែកគំនិត បញ្ហាប្រឈម និងជាពិសេសដំណោះស្រាយ ក្នុងអំឡុងពេលអាជីវកម្មជួបវិបត្តិជំងឺកូវីដ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគម បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ឱ្យអាជីវកម្មអាចភ្ជាប់ទំនាក់ទំនងឡើងវិញ ក្រោយមិនបានជួបគ្នាអស់រយៈពេលមួយរយៈធំ»។ «កម្មវិធីនេះត្រូវបានពន្យារពេលជាងពីរឆ្នាំមកហើយ គឺដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។ ប៉ុន្តែបច្ចុប្បន្នស្ថានភាព ចាប់ផ្ដើមធូរស្បើយ ទើបសមាគមសម្រេចចិត្តរៀបចំកម្មវិធីនេះ។ លោកបន្តថា កម្មវិធីនេះមិនត្រឹមតែជួយសមាជិកទាំងអស់បង្កើនការលក់ និងពង្រីកបណ្តាញអាជីវកម្មរបស់ពួកគេនោះទេ តែក៏នឹងជួយជម្រុញសេដ្ឋកិច្ចផងដែរ ជាពិសេសក្នុងវិស័យសំណង់។ […]

អាន​បន្ថែម

វិនិយោគិនម៉ាឡេស៊ីជាង ២០ ក្រុមហ៊ុន ចង់ឈានជើងចូលប្រឡូកក្នុងទីផ្សារសំណង់កម្ពុជា

វិនិយោគិនម៉ាឡេស៊ីជាង ២០ ក្រុមហ៊ុន ដែលដឹកនាំដោយសមាគម SME ម៉ាឡេស៊ី កាលពីថ្ងៃសុក្រទី ២៩ មេសា កន្លងទៅ បានធ្វើទស្សនកិច្ចជាផ្លូវការនៅសមាគមអ្នកសាងសង់កម្ពុជា ដើម្បីពិភាក្សាអំពីឱកាសវិនិយោគ និងការចាប់ដៃគូអាជីវកម្មជាមួយក្រុមហ៊ុនក្នុងស្រុក ក្នុងវិស័យសំណង់នៅកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងប្រធានសភាធុរកិច្ចម៉ាឡេស៊ីនៃកម្ពុជា លោកឧកញ៉ា Tan Khee Meng។ ក្នុងកិច្ចប្រជុំ ក្រុមហ៊ុនម៉ាឡេស៊ី ដែលមានដូចជា ក្រុមហ៊ុនសំណង់ វិស្វកម្ម ដឹកជញ្ជូន សម្ភារៈសំណង់ ម៉ាស៊ីនត្រជាក់ សេវាការពារអគ្គីភ័យ សេវាវិស្វកម្មអគ្គិសនី និងសេវាប្រព័ន្ធទឹក ជាដើម បានបង្ហាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការនាំចូលផលិតផល និងសេវារបស់ពួកគេមកកាន់ទីផ្សារកម្ពុជា។ ជាការឆ្លើយតប អ្នកឧកញ៉ា ពុង ឃាវសែ បានស្វាគមន៍ និងប្ដេជ្ញានឹងជួយសម្របសម្រួលដល់អ្នកវិនិយោគទាំងអស់ ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ក៏ដូចជាជួលផ្ដល់យោបល់ក្នុងដំណើរការឈានជើងចូលមកប្រឡូកក្នុងទីផ្សារកម្ពុជា៕

អាន​បន្ថែម

ពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជា ត្រឡប់មកអង្រួនទីផ្សារវិញហើយនៅចុងឆ្នាំ ២០២២ នេះ

ពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជា ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា នឹងត្រឡប់មកបង្ហាញវត្តមានវិញហើយ នៅចុងឆ្នាំ ២០២២ នេះ នៅឯសាលពិព័រណ៍កោះពេជ្រ ក្រោយផ្អាកកាលពីឆ្នាំ២០២០ និងប្រារព្ធតាមអនឡាញនៅឆ្នាំ ២០២១។ ការត្រឡប់វិញនេះ គឺជាការមកជួយអង្រួនទីផ្សារសំណង់ និងអចលនទ្រព្យ ឱ្យងើបមកមានសន្ទុះឡើងវិញ ក្រោយស្ងប់ស្ងាត់ជាង ២ ឆ្នាំ។ ពិព័រណ៍នឹងធ្វើឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ ទី ៣ ខែ ធ្នូ ដែលនឹងមានសរុបជាង ៣០០ ស្ដង់ ដាក់បង្ហាញផលិតផលទាក់ទងនឹងវិស័យនេះរាប់ពាន់ផលិតផល រៀបចំឡើងដោយក្រុមហ៊ុនទាំងក្នុងស្រុក និងបរទេស។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគម បានឱ្យដឹងថា ការត្រឡប់មករៀបចំកម្មវិធីជាថ្មីវិញនេះ គឺជាការជួយឱ្យម្ចាស់អាជីវកម្ម នឹងអតិថិជនអាចភ្ជាប់ទំនាក់ទំនងឡើងវិញ ក្រោយមិនបានជួបគ្នាអស់រយៈពេលមួយរយៈធំ។ លោកបន្តថា កម្មវិធីនេះមិនត្រឹមតែជួយសមាជិក និងម្ចាស់ក្រុមហ៊ុនទាំងអស់បង្កើនការលក់ និងពង្រីកបណ្តាញអាជីវកម្មរបស់ពួកគេនោះទេ តែក៏នឹងជួយជម្រុញសេដ្ឋកិច្ចផងដែរ ជាពិសេសក្នុងវិស័យសំណង់។ ចំណុចពិសេសនៃពិព័រណ៍សំណង់ឆ្នាំ ២០២២ នេះគឺ ក្រៅពីការដាក់បង្ហាញផលិតផល មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ […]

អាន​បន្ថែម

ជប៉ុនពិភាក្សាជាមួយសមាគមអ្នកសាងសង់ អំពីការបង្កើតប្រព័ន្ធវាស់វែងដីផ្កាយរណបនៅកម្ពុជា

ជប៉ុន នឹងជួយកសាងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប CORS និងធ្វើទំនើបកម្មប្រព័ន្ធបណ្ដាញវាស់វែងដីធ្លីនៅទូទាំងប្រទេសកម្ពុជា ឆាប់ៗនេះ ខណៈបច្ចុបន្នកំពុងចុះសិក្សាស្ទាបស្ទង់ពីតម្រូវការជាក់ស្ដែងពីវិស័យឯកជន។ អ្នកជំនាញជប៉ុន កាលពីថ្ងៃទី ១ មេសា បានជួបប្រជុំជាមួយនឹងសមាគមអ្នកសាងសង់កម្ពុជា ដើម្បីស្ទាបស្ទង់ពីតម្រូវការ និងចំណាប់អារម្មណ៍លើប្រព័ន្ធថ្មីនេះ ពីក្រុមហ៊ុនសំណង់នានា ដែលជាសមាជិករបស់សមាគម។ គម្រោងនេះ ជាការសហការគ្នារវាងក្រសួងដែនដី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA។ ក្រោយធ្វើការវាយតម្លៃ និងស្ទាបស្ទង់តម្រូវការរួចរាល់ JICA នឹងលើកសំណើហិរញ្ញប្បទានពីរដ្ឋាភិបាលរបស់ខ្លួន ដើម្បីយកមកអនុវត្តកសាងគម្រោងនេះ នៅទូទាំងប្រទេសសកម្ពុជា។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានវាយតម្លៃខ្ពស់លើប្រព័ន្ធនេះ ដោយបញ្ជាក់ថា វានឹងមានសារសំខាន់យ៉ាងខ្លាំងក្នុងវិស័យសំណង់ និងដីធ្លីកម្ពុជា ទាំងក្នុងផ្នែករដ្ឋ និងឯកជន។ គួរបញ្ជាក់ថា ស្ថានីយ CORS នឹងជួយធ្វើឱ្យការវាស់វែងកាន់តែសុក្រឹត្យ ជួយពន្លឿនការចុះបញ្ជីដីទូទាំងប្រទេស ងាយស្រួលកំណត់ទីតាំងច្បាស់លាស់ ពន្លឿនការងារវាស់វែងការងារសាងសង់ ធារាសាស្រ្ត សំណង់អគារ និងសំណង់ស៊ីវិលផ្សេងទៀត។ ស្ថានីយនេះ ក៏ប្រើប្រាស់សម្រាប់បញ្ជាគ្រឿងចក្រដូចជា ការកៀរដីធ្វើផ្លូវ ការពង្រាបដីធ្វើកសិកម្ម និងប្រើប្រាស់សម្រាប់ត្រួតពិនិត្យការទ្រេតនៃអគារខ្ពស់ៗ […]

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជានឹងធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីអាជ្ញាបណ្ណថ្មីៗក្នុងវិស័យសំណង់

សមាគមអ្នកសាងសង់កម្ពុជា ឬ CCA នឹងរៀបចំសិក្ខាសាលាអនឡាញ នៅថ្ងៃទី ២៨ កុម្ភៈ ដើម្បីផ្សព្វផ្សាយ និងពន្យល់សមាជិកអំពីគោលនយោបាយថ្មីៗ របស់រដ្ឋាភិបាលក្នុងវិស័យសំណង់ ពិសេសអំពីប្រកាសថ្មីស្ដីពីការត្រួតពិនិត្យ និងបញ្ជាក់សំណង់។ សិក្ខាសាលា នឹងផ្ដោតលើបែបបទស្នើសុំអាជ្ញាបណ្ណថ្មីៗ ក្នុងវិស័យសំណង់ដូចជាវិញ្ញាបនបត្រប្រើប្រាស់សំណង់ និងលិខិតអនុញ្ញាតសាងសង់ជាដើម ក៏ដូចជាពន្យល់ពីសមត្ថកិច្ចគ្រប់គ្រង និងសារៈសំខាន់របស់អាជ្ញាបណ្ណនីមួយៗផងដែរ។ កម្មវិធីនឹងដឹកនាំដោយលោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃលេខាធិការដ្ឋានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ។ ជាក់ស្ដែង ច្បាប់សំណង់ឆ្នាំ ២០១៩ បានកំណត់ថា គ្រប់សំណង់ទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងបញ្ជាក់ ទើបអាចចូលប្រើប្រាស់បាន ប៉ុន្តែច្បាប់ក៏បានទុកពេល ២ ឆ្នាំ ឱ្យម្ចាស់សំណង់នានាធ្វើការសម្របខ្លួន។ ដោយឡែក សម្រាប់ឆ្នាំ ២០២២ នេះ រដ្ឋាភិបាលនឹងចាប់ផ្ដើមអនុវត្តការងារនេះយ៉ាងតឹងរឹងហើយ។ (អានបន្ថែម) ការត្រួតពិនិត្យ និងបញ្ជាក់សំណង់ គឺជាការត្រួតពិនិត្យ ការវិភាគ ការគណនា ការបញ្ជាក់លើគម្រោងប្លង់ ទៅតាមសេចក្តីណែនាំបច្ចេកទេស ដើម្បីធានាសុវត្ថិភាព សុខុមាលភាពក្នុងការសាងសង់ ឬរុះរើ និងក្នុងការប្រើប្រាស់សំណង់។ (អានបន្ថែម)

អាន​បន្ថែម