អ្នកជំនាញកសិកម្មអូស្រ្តាលីសហការនឹងកម្ពុជា បើកដំណើរការកសិដ្ឋានដំាពោត ១ពាន់ហិកតា នៅសៀមរាប

ក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា (ខេមបូឌា) ឯ.ក (AG AGRIBUSINESS ASIA (CAMBODIA) CO., LTD.) ដែលមាននាយកគ្រប់គ្រងជាជនជាតិអូស្រ្តាលី បានមកសហការជាមួយក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co.,Ltd) នៅកម្ពុជា សម្ពោធបើកដំណើរការជាផ្លូវការនូវ កសិដ្ឋានវៃឆ្លាតដាំដំណាំពោតលើផ្ទៃដីប្រមាណ ១ពាន់ហិកតា លើទឹកខេត្តសៀមរាប។

នេះបើយោងតាមពិធីសម្ពោធបើកដំណើរការជាផ្លូវនៅថ្ងៃទី២៥ មីនា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមដោយឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប, លោក Benjamine Bootle នាយកគ្រប់គ្រង ក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា, និងលោក អ៊ឹង​ ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co.,Ltd)។

កសិដ្ឋានដំណាំពោតនេះ ត្រូវបានបង្កើតឡើងលើផ្ទៃដីប្រមាណ ១០០០ហិកតា បំពាក់ដោយបច្ចេកវិទ្យាកសិកម្មដ៏ទំនើបចុងក្រោយបំផុត និង មានទីតាំងស្ថិតនៅភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

នាឱកាសនោះដែរ លោក អ៊ឹង​ ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co.,Ltd) បានធ្វើការ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយគាំទ្រឱ្យគម្រោងកសិដ្ឋានដំណាំពោតនេះអាចដំណើរការ និងលេចចេញជារូបរាងបានតាមការគ្រោងទុក​ ដោយបានសហការជាមួយក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា (ខេមបូឌា) ឯ.ក ដែលជាអ្នកជំនាញក្នុងវិស័យកសិកម្ម ពិសេសកសិដ្ឋានមួយនេះនឹងត្រូវប្រើប្រាស់នូវបច្ចេកវិទ្យាកសិកម្មដ៏ទំនើបចុងក្រោយ បំផុតដើម្បីបង្កើនភាពប្រកួតប្រជែង និងលើកមុខមាត់ខេត្តសៀមរាបឱ្យកើនឡើងមួយកម្រិតទៀត។

ជាមួយគ្នានេះដែរ លោក Benjamine Bootle នាយកគ្រប់គ្រង ក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា ក៏បានប្តេជ្ញាថានឹងនាំយកនូវកសិកម្មបែប ទំនើបវៃឆ្លាតសម្រាប់កសិករ និងសហគមន៍ទូទាំងប្រទេស ដែលនេះជាបច្ចេកវិទ្យាទំនើបពុំធ្លាប់មានក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា ពិសេសអាចជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានថែមទៀតផង។

លោក Benjamine បានបន្តទៀតថា កសិដ្ឋាននេះនឹងប្រើបច្ចេកទេសកសិកម្មច្បាស់លាស់ ជាមួយប្រព័ន្ធធារាសាស្រ្តកម្រិតខ្ពស់ និងមានការកែច្នៃទឹក ប្រកបដោយស្មារតីច្នៃប្រឌិត និងវឌ្ឍនភាពបំផុត។

ចុងក្រោយ លោក Benjamine បញ្ជាក់ថា ​ នាថ្ងៃអនាគត ក្រុមហ៊ុនចង់ឃើញតំបន់នេះពោរពេញ ទៅដោយ ដំណាំ ចម្រុះ រួមមាន កប្បាស សណ្តែកសៀង គ្រាប់ធញ្ញជាតិ និងស្រូវដែលផ្តល់ទិន្នផលខ្ពស់ ដោយដំណាំទាំងនេះមិនត្រឹមតែរក្សាស្ថេរភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ គឺរួមចំណែកដល់ និរន្តរភាពនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា និងអាជីវកម្មប្រកបដោយនិរន្តរភាពដល់អ្នកជំនាន់ក្រោយផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នកម្ពុជាមានតំបន់ដីសើមប្រមាណ ៣០% នៃផ្ទៃដីសរុប សម្រាប់ជាជម្រកសត្វស្លាបទេសន្តរប្រវេសន៍

បច្ចុប្បន្នកម្ពុជា មានតំបន់ដីសើមគ្រប់ដណ្តប់ប្រមាណ ៣០% នៃផ្ទៃដីសរុប ហើយតំបន់នេះបានក្លាយជាទីកន្លែងដ៏សំខាន់សម្រាប់ការរស់នៅរបស់សត្វស្លាប។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសទិវាសត្វស្លាបទេសន្តរប្រវេសន៍ ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅទូទាំងសាកលលោក ដោយចាប់ផ្ដើមពីសប្ដាហ៍ទី២ ខែឧសភា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ឆ្នាំនេះ ទិវាសត្វស្លាបទេសន្តរប្រវេសន៍ ផ្តោតលើសារៈសំខាន់សត្វល្អិត ដែលជាចំណីអាហារដ៏សំខាន់របស់ពពួកសត្វស្លាបទេសន្តរប្រវេសន៍។ ឯកឧត្តមបន្តថា កម្ពុជាមានតំបន់ដីសើមគ្រប់ដណ្តប់ប្រមាណ៣០% នៃផ្ទៃប្រទេស ឬស្មើប្រមាណជាង៥លានហិកតា។ លោកបន្តថា តំបន់ ដីសើមដ៏ធំល្វឹងល្វើយនេះ គឺជាកន្លែងដ៏សំខាន់សម្រាប់រស់នៅ ស្នាក់អាស្រ័យរកចំណីយ៉ាងសំខាន់សម្រាប់ សត្វស្លាបទេសន្តរប្រវេសន៍ និងជាប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែប ដែលទ្រទ្រង់ សោភ័ណភាពធម្មជាតិ បរិស្ថាន ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅជនបទ។ លើសពីនេះ ឯកឧត្តមបានបន្ថែមថា តំបន់ដីសើមទឹកសាប និងឆ្នេរសមុទ្រ ទន្លេ បឹង អូរ វាលស្មៅ វាលភក់ ត្រពាំង និងស្រះ ជាដើម សុទ្ធតែមានសារៈសំខាន់សម្រាប់ការរស់នៅ […]

បច្ចេកវិទ្យាជប៉ុនថ្មីនៅខេត្តពោធិ៍សាត់ គ្រប់គ្រងទឹកក្នុងស្រែផង កាត់បន្ថយឧស្ម័ន GHG ពីកសិកម្មផង

ជប៉ុន កំពុងអនុវត្តគម្រោងដោយនាំយកបច្ចេកវិទ្យាពិសេស ក្នុងការស្រោចស្រពដំណាំស្រូវ ដែលជាបច្ចេកទេសបង្កើនអុកស៊ីសែនដល់ដី និងកាត់បន្ថយការបំភាយឧស្ម័នមេតានទៅបរិយាកាស។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់អង្គការចៃកា (JICA) ប្រចាំកម្ពុជា​ ដែលបានចុះផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ បើតាមប្រភពដដែលនេះ បានឱ្យដឹងថា តាមរយៈអង្គការចៃកា កម្ពុជា និងជប៉ុន បានចាប់ផ្តើមគម្រោងថ្មីស្តីពី ការអនុវត្ត និងអភិវឌ្ឍបច្ចេកវិទ្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលភាយចេញពីវាលស្រែ តាមរយៈការបង្កើតឲ្យមានប្រព័ន្ធស្រោចស្រព និងគ្រប់គ្រងទឹកខ្នាតធំស្ថិតក្នុងភាគខាងលិចទន្លេសាបនៃប្រទេសកម្ពុជា។ តាមរយៈគម្រោងនេះ ក្រុមការងារ នឹងចាប់ផ្តើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៩ ដោយមានគោលបំណង (ទី១) ដើម្បីកាត់បន្ថយការបំភាយឧស្ម័នមេតានពីវាលស្រែដោយធ្វើឲ្យការគ្រប់គ្រងទឹកមានភាពប្រសើរឡើង និងរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និង(ទី២) ដើម្បីកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ តាមរយៈការបង្កើនផលិតភាពស្រូវ និងប្រាក់ចំណូលដោយប្រើប្រាស់ក្របខណ្ឌឥណទានកាបូន។ បន្ថែមពីនេះ ក្រុមស្រាវជ្រាវរួមកម្ពុជា-ជប៉ុន នឹងធ្វើការរួមគ្នាដោយអនុវត្តបច្ចេកវិទ្យាខាងលើជាមួយកសិករ នៅតាមទីតាំងគំរូទាំងអស់ ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់។ បើតាមអង្គការចៃកា បច្ចេកទេសដែលយកមកប្រើប្រាស់ក្នុងគម្រោងខាងលើនេះ ហៅថា បច្ចេកទេសស្រោចស្រពពន្លិចឆ្លាស់ និងបង្គោក(Intermittent Irrigation) គឺជាវិធីសាស្រ្តដាំដុះដែលការស្រោចស្រពត្រូវបានធ្វើឡើងវិញជាបន្តបន្ទាប់ ក្នុងអំឡុងពេលនៃការដាំដុះស្រូវ ដោយផ្តល់នូវអុកស៊ីសែនដល់ដី និងកាត់បន្ថយការបំភាយឧស្ម័នមេតាន។ - Video Advertisement -

WWF៖ ត្រីទន្លេមេគង្គ១ភាគ៥ ប្រឈមនឹងការផុតពូជដោយសារ​គម្រោងវារីអគ្គិសនីចិន

ការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ភាគខាងលើនៃដងទន្លេមេគង្គនៅក្នុងប្រទេសចិន  បានគម្រាមកំហែងដល់ប្រព័ន្ធជីវចម្រុះនៅផ្នែកខាងក្រោមដងទន្លេ ក្នុងនោះមច្ឆជាតិ១ភាគ៥ (២០%) នៃប្រភេទត្រីដែលរស់នៅតាមដងទន្លេមេគង្គ ប្រឈមនឹងហានិភ័យនៃការផុតពូជ។ ទំនប់ទាំងនេះបង្អាក់លំហូរធម្មជាតិនៃទឹកទន្លេ ដែលបង្កការគំរាមកំហែងយ៉ាងសំខាន់ដល់ចំនួនត្រីចម្រុះ ដែលពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីធម្មជាតិសម្រាប់ការរស់រានមានជីវិត។ របាយការណ៍អំពីហានិភ័យនេះ ត្រូវបានចេញផ្សាយដោយមូលនិធិសត្វព្រៃពិភពលោក (WWF) និងអង្គការអភិរក្សសត្វសមុទ្រ និងសត្វព្រៃចំនួន ២៥ ផ្សេងទៀតនៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៤ ធ្វើបច្ចុប្បន្នភាពដោយ SCMP កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤។​ របាយការណ៍របស់អ្នកអភិរក្សដែលមានចំណងជើងថា “ត្រីទន្លេមេគង្គដែលត្រូវបានគេបំភ្លេច” បានបង្ហាញស្ថិតិគួរឱ្យព្រួយបារម្ភអំពីស្ថានភាពនៃប្រភេទត្រីនៅក្នុងតំបន់។ របាយការណ៍នេះ បានរកឃើញថា ១៩% នៃប្រភេទត្រីទាំងអស់ ១១៤៨ ប្រភេទ  ឬអាចថាច្រើនជាងនេះ ដោយសារតែ ៣៨% នៃប្រភេទសត្វត្រីទាំងនេះ នៅមិនទាន់មានទិន្នន័យគ្រប់គ្រាន់ ដើម្បីអាចដឹងអំពីស្ថានភាពប្រឈមរបស់វានៅឡើយ។ ក្នុងចំណោមប្រភេទសត្វដែលកំពុងប្រឈមនឹងការផុតពូជ មានសត្វមួយចំនួនត្រូវបានចុះបញ្ជីថាជាប្រភេទសត្វ “ជិតផុតពូជ” ដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ  (IUCN) រួមទាំងត្រីតំណាងជាតិដូចជា ត្រីឆ្មាទន្លេមេគង្គ និងត្រីឆ្លាមទឹកសាបយក្សជាដើម។ ការថយចុះបរិមាណត្រីនៅក្នុងទន្លេមេគង្គ ដែលរួមចំណែកដល់ទៅជាង ១៥% នៃការផ្គត់ផ្គង់ត្រីក្នុងពិភពលោក និងរកចំណូលបានជាង […]

ថៃនឹងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា លើវិស័យឧស្សាហកម្មដំណាំដាំឈើ សម្រាប់នាំចេញ…

ក្រុមហ៊ុន Paper Tree (Cambodia) Co., Ltd មកពីប្រទេសថៃ បានបង្ហាញនូវឆន្ទៈ និងផែនការរបស់ក្រុមហ៊ុនដែលចង់ចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីក្លាយជាក្រុមហ៊ុនវិនិយោគមានលក្ខណៈគ្រប់គ្រាន់ផ្នែកឧស្សាហកម្មដំណាំដាំឈើនៅកម្ពុជា។ នេះបើតាមជំនួបរវាង ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក Yuenyong Subsaud ប្រធានទទួលបន្ទុកផ្នែកដាំដុះ និងផលិតកម្ម របស់ក្រុមហ៊ុន Paper Tree (Cambodia) Co., Ltd.។ ក្នុងជំនួបខាងលើកាលពីថ្ងៃទី១៥ ខែមីនា កន្លងទៅ លោក Yuenyong Subsaud បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនបាននិងកំពុងបណ្តាក់ទុនវិនិយោគលើឧស្សាហកម្មដាំដំណាំឈើនៅកម្ពុជា ពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ដោយរាប់ចាប់ពីការបណ្តុះកូនឈើ ការដាំដុះ និងការតម្លើងរោងចក្រធ្វើការកាត់ចិញ្ច្រាំជាកម្ទេចឈើរួចធ្វើការនាំចេញ។ ក្នុងនោះដែរ លោកបានបញ្ជាក់បន្ថែមនូវគោលបំណងរបស់ក្រុមហ៊ុនក្នុងការចុះបញ្ជីក្រុមហ៊ុនរបស់លោកទៅជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិ​​​គ្រប់គ្រាន់នាពេលឆាប់ៗខាងមុខនេះនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងផែនការបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា ពិសេសការសហការជាមួយវិនិយោគិនក្នុងស្រុកក្នុងការពង្រីកផ្ទៃដីដាំដុះដំណាំឈើឧស្សាហកម្ម។ ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការរង​ បានស្វាគមន៍ចំពោះគម្រោងថ្មីនេះ ព្រមទាំងបានណែនាំពីនីតិវិធីចុះបញ្ជី និងការផ្តល់ការលើកទឹកចិត្តនិងការការពារទៅដល់ការវិនិយោគរបស់ក្រុមហ៊ុនផងដែរ។ នាឱកាសនោះដែរ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ក៏បានទទួលជួបជាមួយក្រុមហ៊ុន ០២ផ្សេងទៀត រួមមាន […]

ក្រុមហ៊ុន SunRice Group របស់អូស្ត្រាលី ចង់បង្កើតរោងចក្រកែច្នៃអង្ករសរីរាង្គនៅកម្ពុជា សម្រាប់នាំចេញ

ក្រុមហ៊ុន SunRice Group របស់អូស្ត្រាលី មានបំណងចង់វិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group នាឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើ លោក Paul Serra បានឱ្យដឹងថា ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនអូស្រ្តាលីទី១ ដែលបាននាំអង្ករពីកម្ពុជាមកកាន់ប្រទេសអូស្រ្តាលី និងប្រទេសនូវ៉ែលសេឡង់។ លោកបានបន្ថែមថា កម្ពុជាមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម​ ជាពិសេសអង្ករកម្ពុជា មានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក។ ក្រៅពីនេះ កម្ពុជាមានលក្ខណៈប្រកួតប្រជែងខ្ពស់លើកម្លាំងពលកម្មវ័យក្មេង ស្ថិរភាពនៃតម្លៃអគ្គីសនី ជាមួយនឹងហេរដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា និងឡូជីស្ទីកល្អប្រសើរផងដែរ។ ដោយមើលឃើញនូវសក្តានុពលទាំងនេះ លោក Paul Serra បានបង្ហាញនូវគោលបំណងរបស់ក្រុមហ៊ុនក្នុងការវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ សម្រាប់នាំចេញទៅក្រៅប្រទេស។ ជាការឆ្លើយតប សម្ដេចធិបតី បានគាំទ្រចំពោះបំណងរបស់ក្រុមហ៊ុននៅក្នុងពង្រីកសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជាលើឧស្សាហកម្មកែច្នៃអង្ករ […]

អូស្ត្រាលីចង់វិនិយោគដាំស្ពៅនៅកម្ពុជា ដើម្បីច្នៃជាអង្ករមានកាឡូរីទាប និងជីវៈឧស្ម័ន

ក្រុមហ៊ុន Enserv Holding Australia បង្ហាញបំណងវិនិយោគលើការកែច្នៃដំណាំស្ពៅ (Sorghum) នៅកម្ពុជា ដើម្បីកែច្នៃជីវៈឧស្ម័ន (Biogas) និងអង្ករដែលមានកាឡូរីទាប តែមានប្រូតេអ៊ីនខ្ពស់។ នេះបើតាមជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Tanachat Pochana ប្រធានក្រុមហ៊ុន នាឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើ លោកប្រធានក្រុមហ៊ុន បានជម្រាប​ឱ្យដឹងថា ក្រុមហ៊ុន គឺវិនិយោគផ្តោតលើការដាំដុះដំណាំស្ពៅ (Sorghum) ដែលក្រុមហ៊ុនមានសមត្ថភាពកែច្នៃដំណាំនេះទៅជាអង្ករមានកាឡូរីទាបតែមានប្រូតេអ៊ីនខ្ពស់ ពិសេសអាចកែច្នៃយកទៅប្រើប្រាស់ទៅជាជីវៈឧស្ម័ន្ម (Biogas)។ លោកប្រធានក្រុមហ៊ុន បានបន្ថែមថា  ដំណាំស្ពៅ (Sorghum) នេះគឺជាដំណាំដែលផ្តល់ទិន្នផលខ្ពស់ មិនរើសប្រភេទដី និងមិនត្រូវការទឹកច្រើនដូចដំណាំស្រូវ ហើយក៏អាចរួមចំណែក ក្នុងការស្រូបយកឧស្ម័នកាបូនិកពីបរិយាកាសផងដែរ។ ទន្ទឹមនឹងនេះ លោកប្រធានក្រុមហ៊ុន លោកប្រធានក្រុមហ៊ុន បានបង្ហាញពីបំណងវិនិយោគលើដំណាំនេះនៅកម្ពុជា ដើម្បីកែច្នៃទៅជាផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេស ដោយពិនិត្យឃើញអំពីសក្ដានុពលនៃវិស័យកសិកម្ម និងស្ថានភាពដីកសិកម្មនៅកម្ពុជាដែលមានលក្ខណៈអំណោយផលទៅលើប្រភេទដំណាំនេះ។ ជាការឆ្លើយតប សម្តេចធិបតី បានឱ្យដឹងថា […]