នៅពីក្រោយយុទ្ធសាស្ត្រលើកលែងទិដ្ឋាការ ថៃកំពុងសំងំប្រមូលវិនិយោគិនចិនដែលចង់វេចលុយចេញក្រៅប្រទេស តាមរយៈ…

នៅពីក្រោយផែនការរបស់រដ្ឋាភិបាលថៃក្នុងការទាក់ទាញភ្ញៀវទេសចរចិនរហូតដល់ ៣០ លាននាក់នៅឆ្នាំក្រោយ និងការប្រញាប់ដាក់ឱ្យអនុវត្តយ៉ាងឆាប់រហ័សនូវការលើកលែងទិដ្ឋាការចូលប្រទេសថៃ គឺមានបង្កប់របៀបវារៈដ៏ស៊ីជម្រៅបន្ថែមទៀត – នោះគឺការសម្រួលដល់ការផ្ទេរលុយដ៏ច្រើនសន្ធឹកសន្ធាប់ចេញពីប្រទេសចិនដីគោក។ ភាពទាក់ទាញនៃវិស័យទេសចរណ៍ និងការលើកលែងទិដ្ឋាការចូលប្រទេសថៃ គ្រាន់តែរូបភាពខាងក្រៅបិទបាំងចេតនាពិតនៅពីក្រោយឆាកនយោបាយប៉ុណ្ណោះ។​

គំរូហុងកុង ជាប្លង់មេសម្រាប់ប្រទេសថៃ

និន្នាការ​នៃ​វិនិយោគិន​ចិន​ដែល​ស្វែង​រក​ជម្រក​ហិរញ្ញវត្ថុ​ជំនួស (Safe Haven) ​ដំបូងបាន​ចាប់​ផ្តើម​នៅ​ទីក្រុង​ហុងកុង។ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ កាសែត South China Morning Post (SCMP) បានរាយការណ៍ពីលំហូរចូលយ៉ាងគំហុកនៃអ្នកវិនិយោគហុងកុង ចូលទៅទិញ អចលនទ្រព្យដែលមានតម្លៃសមរម្យនៅក្នុងប្រទេសថៃ។ ការផ្លាស់ប្តូរនេះឆ្លើយតបទៅនឹងការអំពាវនាវកាន់តែខ្លាំងឡើងរបស់ប្រទេសថៃចំពោះពលករ និងអ្នកវិនិយោគបរទេស ជាពិសេសនៅក្នុងទីផ្សារអចលនទ្រព្យ។

និន្នាការស្របគ្នានៅហុងកុង និងថៃ៖ ហុងកុង មេដែកហិរញ្ញវត្ថុសម្រាប់ជនជាតិចិនដីគោក

រឿងដែលកាសែតល្បីរបស់ចិន SCMP ប្រកាសអំពីការមានវិនិយោគិនហុងកុង សម្រុកទៅទិញអចលនទ្រព្យនៅថៃកាលពីពីរខែមុន ក៏ជារឿងដដែល ដែលហុងកុងទើបនឹងបានប្រកាសថា មានវិនិយោគិនចិនដីគោកសម្រុកទៅទិញអចលនទ្រព្យនៅហុងកុង កាលពីកំឡុងត្រីមាសទីមួយឆ្នាំនេះ រហូតដល់នាំឱ្យមានការកើនឡើងតម្លៃអចលនទ្រព្យគួរឱ្យកត់សម្គាល់ប្រមាណ ២១ភាគរយ នៅក្នុងបុព្វលាភអាជីវកម្មថ្មីពីភ្ញៀវចិនដីគោក ដែលមានតម្លៃសរុបមានចំនួន ៣១,៩ពាន់លានដុល្លារហុងកុង ដែលជំរុញដោយការទិញធានារ៉ាប់រងរបស់ពួកគេនៅក្នុងទីក្រុងហុងកុង។ ថែមពីលើនេះ ជនជាតិចិនដីគោកបានងាកទៅរកជម្រកហិរញ្ញវត្ថុរបស់ទីក្រុងហុងកុង ដោយសារធនាគារហុងកុងផ្តល់អត្រាការប្រាក់ខ្ពស់ សន្តិសុខហិរញ្ញវត្ថុ និងអារម្មណ៍នៃស្ថិរភាពនឹងបញ្ហាប្រឈមសេដ្ឋកិច្ចដែលកំពុងកើនឡើង។

លោកស្រី Sindy ភ្នាក់ងារធានារ៉ាប់រងហុងកុងដែលមានបទពិសោធន៍ជាងមួយទសវត្សរ៍ កត់សម្គាល់ថា “ភាពទន់ខ្សោយសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតពីចិនដីគោក និងការក្តាប់តឹងរឹងរបស់ទីក្រុងប៉េកាំងលើទីផ្សារ បានធ្វើឱ្យអ្នកស្រុកចិន​មានអារម្មណ៍ថា “មិនស្ថិតស្ថេរ មិនមានសុវត្ថិភាព និងអសន្តិសុខ”។ (នាង​បាន​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះពិត​ដោយ​សារ​តែ​ភាព​រសើប​នៃ​ប្រធានបទ។)

ទំនិញហិរញ្ញវត្ថុ (Financial Commodity)៖ ទំនុកចិត្តក្នុងទម្រង់ជាការធានារ៉ាប់រង

ស្ថាប័នហិរញ្ញវត្ថុរបស់ហុងកុងបានបង្កើតទំនិញហិរញ្ញវត្ថុផ្អែកលើទំនុកចិត្ត ជាចម្បងក្នុងទម្រង់ជាការធានារ៉ាប់រង។ យន្តការនេះបានធានាដល់អ្នកវិនិយោគចិនដីគោកថា ប្រាក់បញ្ញើរបស់ពួកគេនៅក្នុងប្រព័ន្ធធនាគាររបស់ហុងកុងមានសុវត្ថិភាព។ ធនាគាររបស់ហុងកុងបានផ្តល់អត្រាការប្រាក់ខ្ពស់ជាងសមភាគីចិនដីគោក ដែលវាបានទាក់ទាញអ្នកវិនិយោគចិនបន្ថែមទៀត។

លោកស្រី Sindy បានពន្យល់ថា “អតិថិជនចិនដីគោក បានរៀបចំបង្កើតកុង(គណនី)ធនាគារហុងកុងរួច តាំងពីមុនពេលជំងឺរាតត្បាតផ្ទុះឡើងខ្លាំងម្ល៉េះ។ ភាគច្រើនក៏បានទិញ ធានារ៉ាប់រងក្នុងស្រុកផងដែរ ដោយសារពួកគេត្រូវការគណនីសម្រាប់ការបង់ប្រាក់ទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុពិតនៅពីក្រោយការបើកគណនីនេះ គឺដើម្បីរំលែកទ្រព្យសម្បត្តិទៅក្រៅស្រុក និងបង្កើនអារម្មណ៍សុវត្ថិភាពរបស់ពួកគេ។”

ធនាគារហុងកុងបច្ចុប្បន្នផ្តល់អត្រាការប្រាក់ប្រហែល ៤ ភាគរយសម្រាប់ការដាក់ប្រាក់ដុល្លារហុងកុង ដែលលើសពីអត្រារបស់ធនគាររបស់ប្រទេសចិនដីគោក ដែលផ្តល់អត្រាការប្រាក់តិចជាង ៣ ភាគរយ នេះបើយោងតាម Hong Kong free press។

ការចម្លងសេណារីយ៉ូហុងកុងនៅក្នុងប្រទេសថៃ៖ ឥឡូវនេះប្រទេសថៃកំពុងចម្លងសក្ដានុពលទាំងនេះ ដោយទទួលស្គាល់សក្តានុពលរបស់ខ្លួន។ នាយករដ្ឋមន្ត្រីថៃលោក ស្រេថា ថាវីស៊ីន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរចិនប្រមាណ ៣០០នាក់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយចាប់ផ្តើមដាក់ចេញកម្មវិធីកម្មវិធីចូលប្រទេសដោយលើកលែងទិដ្ឋាការ ក្នុងនោះមានរហូតដល់មន្ត្រីធំៗក្នុងជួររដ្ឋាភិបាល បានទៅស្វាគមន៍ដំណើរមកដល់របស់ទេសចរចិនដល់ព្រលានយន្តហោះសុវណ្ណភូមិទៀតផង។ លើសពីនេះ នៅក្នុងឱកាសនោះ មានរហូតដល់លោកនាយករដ្ឋមន្ត្រីថៃជូនកាដូអនុស្សាវរីយ៍ ព្រមទាំងមានសម្តែងរបាំប្រពៃណីបុរាណជូនថែមទៀតផង។ តើភ្ញៀវទេសចរចិនទាំងនេះ ជានរណាទៅ ទើបបានជារដ្ឋាភិបាលថៃយកចិត្តទុកដាក់ខ្លាំងដូច្នេះ?

លោក ស្រេថា បាន​ប្រាប់​អ្នក​យក​ព័ត៌មាននៅក្នុងឱកាសនោះ​ថា​៖ “​យើង​មាន​ទំនុក​ចិត្ត​ថា​គោល​នយោបាយ​នេះ​នឹង​ជំរុញ​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង។”  លោក​ថា រដ្ឋាភិបាល​គ្រោង​នឹង​ផ្សព្វផ្សាយ​ទីក្រុង​តូចៗ​របស់​ប្រទេស​ថៃ​ជា​គោលដៅ​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន ដើម្បី​ជំរុញ​ឱ្យ​ពួកគេ​ស្នាក់នៅ​យូរ​និង​ចំណាយ​ច្រើន​។

ចំណែកលោក Chai Wacharonke អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រទេសថៃបានទទួលភ្ញៀវអន្តរជាតិចំនួន ១៥លាននាក់ក្នុងរយៈពេលប្រាំពីរខែដំបូង។ លោកបាននិយាយថា រដ្ឋាភិបាលថៃមានបំណងទាក់ទាញភ្ញៀវទេសចរចំនួន ២៨លាននាក់ និងបង្កើតប្រាក់ចំណូលចំនួន ១,៤ពាន់ពាន់លានបាត (៣៩,២ ពាន់លានដុល្លារ) នៅក្នុងឆ្នាំ ២០២៣។

នេះជាតួលេខអំពីផលប្រយោជន៍ទេសចរចិនទៅលើសេដ្ឋកិច្ចថៃ ប៉ុន្តែអ្នកវិភាគខ្លះបានលើកឡើងថា លើសពីវិស័យទេសចរណ៍ គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសថៃមានភាពរស់រវើកឡើងវិញ ដោយសម្របសម្រួលការផ្ទេរទ្រព្យសម្បត្តិចិនពីចិនដីគោកទៅកាន់ស្ថាប័នហិរញ្ញវត្ថុថៃ តាមរបៀបនៃភាពជោគជ័យរបស់ហុងកុងក្នុងការទាក់ទាញលំហូរប្រាក់របស់ជនជាតិចិនដីគោកដែលស្វែងរកកន្លែងទុកដាក់ហិរញ្ញវត្ថុនឹងធឹងនៅក្រៅប្រទេស។ ចំណុចសំខាន់ គឺការបង្កើតប្រព័ន្ធហិរញ្ញវត្ថុដែលវិនិយោគិនពីចិនដីគោកទុកចិត្ត និងសម្រួលដល់លំហូរចេញនៃទ្រព្យសម្បត្តិរបស់ពួកគេ។

ចំពោះបញ្ហាដដែលនេះ ធ្លាប់កើតឡើងចំពោះខេត្តព្រះសីហនុរបស់កម្ពុជាកាលពីពេលមុនវិបត្តិសាកល តែអ្នកវិភាគសេដ្ឋកិច្ចមួយចំនួនមើលឃើញថា កាលណោះ កម្ពុជាហាក់នៅមិនទាន់បានរៀបចំប្រព័ន្ធធានាហិរញ្ញវត្ថុអន្តរជាតិនឹងធឹង ដែលអាចធានាលំហូរហិរញ្ញវត្ថុពីចិនមកកម្ពុជាប្រកបដោយស្ថិរភាព និងទំនុកចិត្តបាន ម្ល៉ោះហើយទើបធ្វើឱ្យចិនងាកទៅរកប្រទេសថៃវិញ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការវិនិយោគលើវិស័យសំណង់នៅកម្ពុជា នៅមិនទាន់អាចងើបឡើងវិញបាននៅឡើយ ខណៈតួលេខឆ្នាំ ២០២៤ នៅទាបខ្លាំង ធៀបនឹងឆ្នាំមុនៗ

បច្ចុប្បន្នភាពនៃវិស័យសំណង់របស់កម្ពុជា នៅមិនទាន់មានកំណើនខ្លាំងឡើងវិញនៅឡើយទេ ជាក់ស្តែងតួលេខនៃចំនួនគម្រោងវិនិយោគដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០២៤ នៅមានតិចតួចជាងឆ្នាំ ២០២១ និង២០២៣ ពោលគឺបានធ្លាក់ចុះមកនៅត្រឹមប្រហែល ២១៩០គម្រោង (ក្រោម ៤​ពាន់លានដុល្លារ) គិតត្រឹមខែសីហា ឆ្នាំ ២០២៤ ពីចំនួនជិត ៤៨៤១ គម្រោង (ជិត១២ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២០ នេះបើយោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម ត្រីមាសទី ៣ ឆ្នាំ ២០២៤ និងបានបង្ហាញដោយ CBRE Research ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។ គួររំលឹកថា ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៤ ទិដ្ឋភាពនៃការវិនិយោគលើវិស័យសំណង់របស់ប្រទេសកម្ពុជា មានការផ្លាស់ប្តូរជាដំណាក់កាលគួរឱ្យកត់សម្គាល់ផ្សេងៗគ្នា។ រយៈពេលពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ វិស័យនេះ មានការកើនឡើងជាបន្តបន្ទាប់ និងបានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០២០ដែលមានចំនួនគម្រោងវិនិយោគរហូតដល់ ៤៨៤១ គម្រោង ស្មើនឹងទំហំទឹកប្រាក់វិនិយោគប្រមាណជិត ១២ ពាន់លានដុល្លារ។ ចំពោះគម្រោងវិនិយោគតាមវិស័យផ្សេងៗវិញ […]

ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកើនជិតស្មើ​កម្រិត​មុនវិបត្តិសកល ប៉ុន្តែទេសចរចិននៅមានចំនួនតិចតួច បើធៀបនឹងប្រទេសជិតខាង

ចំនួនភ្ញៀវអន្តរជាតិចូលមកទេសចរណ៍ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៤ បានកើនឡើងដល់ ៤,៤ លាននាក់ក្នុងរយៈពេល ៨ ខែដំបូង ស្មើនឹងការកើនឡើង ២២,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ តួលេខដ៏ខ្ពស់នេះ បង្ហាញពីការងើបឡើងវិញនៃវិស័យទេសចរណ៍ជាបណ្តើរៗ ពោលគឺនៅសល់តែ១,៦% ទៀតតែប៉ុណ្ណោះ នឹងបានស្មើនឹងកម្រិតចំនួនទេសចរកាលពីកំឡុងពេលមុនមានវិបត្តិសាកល ដែលនៅពេលនោះ ចំនួនទេសចរអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងពី ៦,៩ លាននាក់ក្នុងឆ្នាំ ២០១៩ មកត្រឹមតែ ២០០K នាក់ក្នុងឆ្នាំ ២០២១។ កំណើនទេសចរណ៍បានចាប់ផ្តើមឡើងវិញ នៅឆ្នាំ ២០២២ ជាមួយនឹងការមកដល់ ២,៣ លាននាក់ និងបានកើនឡើងបន្ថែមទៀតដល់ ៥,៤ លាននាក់នៅឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីស្ថានភាពប្រសើរឡើងវិញនៃវិស័យទេសចរណ៍ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ទិន្នន័យជាក់ស្តែងបង្ហាញពីចំនួនតិចតួចនៃទេសចរចិន បើធៀបនឹងប្រទេសថៃ និងវៀតណាម នេះបើយោងតាម ស្ថិតិទេសចរណ៍ចុងក្រោយ ដែលត្រូវបានចុះផ្សាយដោយ CBRE Cambodia នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។ បច្ចុប្បន្នភាពទេសចរណ៍នៅកម្ពុជា គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ ២០២៤ […]

ក្រុមហ៊ុន PwC ត្រូវ​បានពិន័យ​ជា​ប្រាក់​ចំនួន ៦២,២ លាន​ដុល្លារ និង​បម្រាម​រយៈពេល ៦ ខែ​ជុំវិញ​សវនកម្មលើក្រុមហ៊ុនអចលនទ្រព្យក្ស័យធន Evergrande

ក្រុមហ៊ុន PwC Zhong Tian ដែលជាសាខាក្រុមហ៊ុន​ PwC ផ្នែក គណនេយ្យលំដាប់ពិភពលោកក្នុងប្រទេសចិន ត្រូវបានពិន័យជាប្រាក់ចំនួន ៦២,២ លានដុល្លារអាមេរិក  និងត្រូវបានហាមឃាត់មិនឱ្យធ្វើសវនកម្មរយៈពេលប្រាំមួយខែសម្រាប់ការខកខានរបស់ខ្លួនក្នុងការកំណត់អត្តសញ្ញាណមិនត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងគណនីរបស់ក្រុមហ៊ុនអចលនទ្រព្យក្ស័យធនដ៏ធំ Evergrande Group។ ការផាកពិន័យនេះ រាប់ថាជាការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតលើក្រុមហ៊ុនសវនកម្មនៅក្នុងប្រទេសចិន គឺជាផ្នែកមួយនៃការបង្រ្កាបយ៉ាងទូលំទូលាយរបស់ទីក្រុងប៉េកាំងលើការគ្រប់គ្រងមិនត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសុចរិតភាពទីផ្សារ នេះបើយោងតាមសេចក្តីប្រកាសរបស់ scmp នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤។ កំហុសរបស់ក្រុមហ៊ុន PwC Zhong Tian ក្នុងការធ្វើសវនកម្មទៅលើក្រុមហ៊ុនក្ស័យធននេះ គឺដោយសារតែក្រុមហ៊ុនមិនបានរកឃើញទិន្នន័យ ឬព័ត៌មានមិនពិត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ Evergrande ក្នុងអំឡុងពេលសវនកម្មរបស់ខ្លួន។ គណៈកម្មាការនិយតកម្មមូលបត្រចិន (CSRC) បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុននេះ ថែមទាំងមិនបានរកឃើញថា អចលនទ្រព្យមួយចំនួនដែលបានចុះបញ្ជីរួចរាល់ជាដីទំនេរពិតប្រាកដនោះទេ។ ក្រុមហ៊ុន PwC Zhong Tian និងសាខាប្រចាំខេត្តក្វាងចូវ បាននិយាយថា “PwC Zhong Tian និងអង្គភាពក្វាងចូវរបស់ខ្លួនមិនបានផ្តល់យោបល់សវនកម្មសមរម្យដើម្បីចង្អុលបង្ហាញអំពីគណនេយ្យមិនពិតទាំងនេះទេ” ។ ចំពោះការថ្លស់ធ្លោយនេះ និយ័តករចិន CSRC […]

ខណៈចិនកំពុងក្តោបក្តាប់ភាគច្រើនលើទីផ្សារអចលនទ្រព្យ ផ្ទុយពីជប៉ុននៅតែបន្តអនុត្តរភាពក្នុងទីផ្សារសេដ្ឋកិច្ចធំៗនៅអាស៊ាន

ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ចិន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ទោះបីជាមានការកើនឡើងយ៉ាងឆាប់រហ័សក៏ដោយ ក៏នៅតែផ្តោតលើឧស្សាហកម្មផ្នែកហិរញ្ញវត្ថុ សំណង់ និងអចលនៈទ្រព្យ ជាពិសេសតែផ្តោតក្នុងសេដ្ឋកិច្ចដែលមិនសូវមានការអភិវឌ្ឍន៍ដូចជាកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ភាពលេចធ្លោនៃការវិនិយោគផ្ទាល់ពីបរទេសរបស់ចិនក្នុងវិស័យទាំងនេះ មិនបានសាងអនុត្តរភាពអ្វីថ្មីនៅក្នុងតំបន់អាស៊ាននោះទេ ផ្ទុយទៅវិញវាគ្រាន់តែជាការបំពេញបន្ថែមជាជាងការប្រកួតប្រជែងជាមួយមហាអំណាចសេដ្ឋកិច្ចអាស៊ីបូព៌ាជិតខាងដូចជា ប្រទេសជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ជាដើម នេះបើយោងតាមការសិក្សានាពេលថ្មីៗនេះ ដោយស្រាវជ្រាវចិន Guanie Lim និង Chengwei Xu (2024) ដែលត្រូវបានចុះផ្សាយលើសារៈព័ត៌មាន ThinkChina នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤។ របាយការណ៍ស្រាវជ្រាវដដែលបានបង្ហាញទិន្នន័យលម្អិតពីប្រភពសំខាន់ៗចំនួនបួន បានគ្របដណ្តប់លំហូរ FDI ចូលទៅក្នុងតំបន់អាស៊ានរវាងឆ្នាំ ១៩៩៥ និង២០១៨ ក្នុងនោះមានប្រទេសចិន ជប៉ុន កូរ៉េ និងតៃវ៉ាន់។ ការសិក្សានេះ បានគូសបញ្ជាក់ថា ក្រុមហ៊ុនជប៉ុននៅតែបន្តមានវត្តមានយ៉ាងសំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងប្រទេសថៃ ដែលពួកគេបានគ្រប់គ្រងលើវិស័យផលិតកម្មរថយន្ត។ ខណៈដែលការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅក្នុងតំបន់អាស៊ាន បានកើនឡើងតាមរយៈគម្រោងធំៗមួយចំនួន ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)ជាដើម ប៉ុន្តែប្រទេសជប៉ុននៅតែរក្សាបាននូវគោលជំហរសេដ្ឋកិច្ចខ្លាំងជាងគេ។ ជាឧទាហរណ៍ ក្នុងចំណោម […]

វៀតណាមជាប់ជាប្រទេសមានតម្លាភាពទីផ្សារអចលនទ្រព្យទាបបំផុតនៅអាស៊ីអាគ្នេយ៍

ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាម ត្រូវបានចាត់ថ្នាក់ថាជាប្រទេសដែលមានតម្លាភាពទាបជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយជាប់ចំណាត់ថ្នាក់ទី ៤៩ ក្នុងចំណោមប្រទេសចំនួន ៨៩ នៅក្នុងសន្ទស្សន៍តម្លាភាពអចលនទ្រព្យសកលឆ្នាំ ២០២៤ របស់ស្ថាប័នស្រាជជ្រាវអចលនទ្រព្យ JLL។ របាយ​ការណ៍​នេះ​ បាន​ដាក់​ប្រទេស​វៀតណាម​នៅ​ពី​ក្រោយ​ប្រទេស​សិង្ហបុរី (ទី ១៣) ថៃ (ទី៣២) ម៉ាឡេស៊ី (ទី៣៣) ឥណ្ឌូណេស៊ី (ទី ៤០) និង​ហ្វីលីពីន (ទី ៤៥) ក្នុង​លក្ខខណ្ឌ​តម្លាភាព ដោយ​បង្ហាញ​ពី​បញ្ហា​ប្រឈម​សំខាន់ៗ​សម្រាប់​អ្នក​វិនិយោគ​ទាក់ទង​នឹង​ភាព​ច្បាស់លាស់​នៃ​បទប្បញ្ញត្តិ គុណផល​វិនិយោគ និងបញ្ហានិរន្តរភាព។ របាយការណ៍នេះ ត្រូវបានចេញផ្សាយដោយសារៈព័ត៌មានវៀតណាម e.vnexpress.net នៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២៤។ គួរបញ្ជាក់ថាវិធីសាស្ត្រចាត់ចំណាត់ថ្នាក់នេះ ធ្វើឡើងដោយការវាយតម្លៃតម្លាភាពតាមរយៈការរួមបញ្ចូលទិន្នន័យបរិមាណវិស័យ (quantitative data)  និងលទ្ធផលស្ទង់មតិពីទីក្រុងចំនួន ១៥១ទូទាំងពិភពលោក ដោយកំណត់ឱ្យទីផ្សារនៃប្រទេសនីមួយៗនូវពិន្ទុពី០១ទៅ ០៥ ក្នុងនោះពិន្ទុ០១បង្ហាញពីកម្រិតខ្ពស់បំផុតនៃតម្លាភាព។ ចំណាត់ថ្នាក់ពាក់កណ្តាលតម្លាភាពរបស់វៀតណាម ឆ្លុះបញ្ចាំងពីការបំពេញគុណផលទាបរបស់ខ្លួននៅក្នុងផ្នែកសំខាន់ៗដូចជាការវិនិយោគ និយតកម្ម និងក្របខ័ណ្ឌច្បាប់ ដំណើរការប្រតិបត្តិការ និងស្តង់ដារនិរន្តរភាព។ ផ្ទុយទៅវិញ ប្រទេសជប៉ុនបានក្លាយជាទីផ្សារអចលនទ្រព្យដែលមានតម្លាភាពបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយទទួលបានចំណាត់ថ្នាក់ទី ១១។ លើសពីនេះ​ស្ថាប័នវាយតម្លៃ […]

ម៉ាឡេស៊ីទើបបញ្ជប់ការសាងសង់អគារខ្ពស់ជាងគេទី២លើពិភពលោក ចំពេលមានការព្រួយបារម្ភអំពីតម្រូវការទីផ្សារ

ប្រទេសម៉ាឡេស៊ីបានបន្ថែមភាពអស្ចារ្យនៃស្ថាបត្យកម្មមួយទៀតសម្រាប់ទីក្រុងរបស់ខ្លួនជាមួយនឹងការសាងសង់បញ្ចប់នៃអគារ Merdeka 118 កម្ពស់ ៦៧៨,៩ ម៉ែត្រ ដែលជាប់លំដាប់ថ្នាក់ជាអគារខ្ពស់ជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីអគារ Burj Khalifa របស់ទីក្រុងឌូបៃ យោងតាម businesstimes ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៤។ បន្ទាប់ពីបើកឱ្យប្រើប្រាស់ជាផ្លូវការជាសាធារណៈ នៅចុងឆ្នាំនេះ សំណង់អគារដ៏ខ្ពស់ស្កឹមស្កៃថ្មីនេះ នឹងជួយបង្កើនឋានៈឱ្យទីក្រុងកូឡាឡាំពួក្លាយជាទីក្រុងមួយក្នុងចំណោមទីក្រុងនៃអគារខ្ពស់កប់ពពករបស់ពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍន៍អគារខ្ពស់ៗ ក៏កំពុងបង្កឱ្យមានការព្រួយបារម្ភអំពីតម្រូវការអចលនទ្រព្យនៅក្នុងទីក្រុង ដែលមានប្រជាជនត្រឹមតែពីរលាននាក់ និងការកើនឡើងនៃចំនួនការិយាល័យ និងផ្ទះទំនេរជាច្រើន។ ក្តីបារម្ភទាំងនេះ ត្រូវបានលើកឡើងចំពេលដែលមានគម្រោងសាងសង់អចលនទ្រព្យជាច្រើនកំពុងបន្តអភិវឌ្ឍ ដែលត្រូវបានជំរុញដោយអ្នកវិនិយោគអចលនទ្រព្យ និងមហិច្ឆតាជាតិចំពោះភាពរឹងមាំនៃគម្រោង និងវឌ្ឍនភាពតាមរយៈអគារខ្ពស់ៗ។ នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានលើកឡើងពីបញ្ហានេះកាលពីកន្លងទៅ ដោយអំពាវនាវឱ្យមានការផ្លាស់ប្តូរឆ្ពោះទៅរកការអភិវឌ្ឍគម្រោងដែលមានលក្ខណៈឆ្លើយតបនឹងតម្រូវការសង្គមជាក់ស្តែងបន្ថែមទៀត ដូចជាគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ គម្រោងសាងសង់ហាងក្នុងស្រុក និងភោជនីយដ្ឋានជាដើមវិញ។ ទោះបីជាមានការព្រួយបារម្ភទាំងនេះក៏ដោយ ជាមួយនឹងវត្តមានអគារខ្ពស់ថ្មី Merdeka 118 នេះ​ដែលមានកម្ពស់លើសអគារខ្ពស់បំផុតនៅសៀងហៃរបស់ចិនទៅទៀតនោះ ទីក្រុងគូឡាឡាំពួនឹងនៅតែបន្តជាមជ្ឈមណ្ឌលនៃអគារខ្ពស់ៗច្រើនជាងទីក្រុងទាំងអស់ក្នុងលោក លើកលែងតែទីក្រុងចំនួនប្រាំពីរផ្សេងទៀតតែប៉ុណ្ណោះ។ ស្ថាបត្យករ Mustapha Kamal Zulkarnain អ្នកជំនាញផ្នែកភាពធន់នៃទីក្រុង បានលើកឡើងពីការខិតខំប្រឹងប្រែងឥតឈប់ឈរនៃការអភិវឌ្ឍន៍អចលនទ្រព្យដោយនិយាយថា “យើងគិតតែពីខំអភិវឌ្ឍគម្រោងសាងសង់ […]