Bentley បង្កើត Infrastructure AI ពិសេសដែលយល់ច្បាស់រឿងសំណង់

ការប្រើ AI ដោយត្រឹមត្រូវ និងសមស្របនឹងជួយឱ្យការងាររបស់យើងមានប្រសិទ្ធភាពជាងមុន ប៉ុន្តែមិនមែន AI មួយអាចប្រើបានក្នុងគ្រប់យ៉ាងនោះទេ។ ក្នុងវិស័យនីមួយៗ ត្រូវការ AI ផ្ទាល់ ដើម្បីបំពេញការងារបានល្អ និងមានប្រសិទ្ធភាព។

ក្រុមហ៊ុន​ Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីវិស្វកម្មសំណង់ឆ្លាតវៃលំដាប់ពិភពលោក ថ្មីៗនេះបានបង្កើត AI ពិសេសថ្មីមួយសម្រាប់វិស័យសំណង់ដែលហៅថា AI Infrastructure ឬ​ Bentley Copilot ដើម្បីឆ្លើយតបទៅកង្វះវិស្វករ និងកំណើនតម្រូវការហេដ្ឋារចនាសម្ព័ន្ធពិភពលោក។

AI ថ្មីនេះត្រូវបានបញ្ចូលទៅក្នុងស្ទើរគ្រប់កម្មវិធីដែលមានស្រាប់របស់ Bentley Systems ។​ AI ថ្មីនេះ នឹងជួយសម្រួលការងាររបស់វិស្វករបានមួយចំណែកធំ ពោលគឺវិស្វករនឹងមានពេលផ្ដោតលលើការងារស្នូលជាងមុន ហើយប្រើឱ្យ AI ធ្វើការងារបន្ទាប់សន្សំជំនួស។

បើយោងតាមលោក  Ian Rosam នាយក​ផ្នែក​គ្រប់គ្រង​ផលិតផល​សម្រាប់​កម្មវិធី​វិស្វកម្ម​ស៊ីវិល​របស់ Bentley ភាពពិសេសរបស់ Infrastructure AI នេះ គឺចំណេះដឹងរឿងសំណង់ វិស្វកម្ម និងស្ថាបត្យកម្មយ៉ាងច្បាស់ ដូច្នេះនៅពេលដែលយើងសួរសំណួរ ឬបញ្ជាអ្វីមួយវានឹងធ្វើការបានយ៉ាងត្រឹមត្រូវ។

លោក Ian Rosam បន្ដថា ដូចដែលបានដឹងស្រាប់ AI ធ្វើការបានល្អ ឬមិនល្អ អាស្រ័យលើទិន្នន័យដែលយើងបង្រៀនវា។ AI របស់ Bentley គឺមានប្រសិទ្ធភាពខ្ពស់ដោយសារតែយើងបង្រៀនវាដោយប្រើទិន្នន័យសំណង់ដ៏សន្ធឹកសន្ធាប់ដែលយើងមានក្នុងដៃ។ ទិន្នន័យជាច្រើនឆ្នាំដែលយើងបានសន្សំមកនេះគឺធ្វើឱ្យ AI របស់យើងមានចំណេះដឹងផ្នែកសំណង់យ៉ាងជ្រៅជ្រះ ខុសពី AI ទូទៅធម្មតា។

ការប្រើ AI បូកផ្សំនឹងភាពឆ្លាតវៃនៃកម្មវិធីរបស់ Bentley ដែលមានស្រាប់ ព្រមជាមួយនឹង Cloud និង Geospatial Modeling ដែលត្រូវបានបញ្ចូលបន្ថែម ធ្វើឱ្យការងាររៀបចំផែនការ គ្រប់គ្រង និងអនុវត្តសំណង់ ធ្វើទៅបានលឿនជាងមុនដល់ទៅ 10 ដង។

ឧទាហរណ៍ ដើម្បីគូរប្លង់គម្រោងអគារមួយ ពីមុនអ្នកត្រូវមានចំណេះដឹងលើការគូរប្លង់ និងវិស្វកម្ម និងចេះប្រើកម្មវិធីផ្សេងៗជាច្រើន។ ប៉ុន្តែ ឥឡូវ អ្នកគ្រាន់តែបញ្ចូលនូវទិន្នន័យអំពីអ្វីដែលអ្នកចង់បាន ហើយបញ្ជាទៅ AI នៅក្នុងកម្មវិធីរបស់ Bentley  បន្ទាប់មកវាចេញជាប្លង់ឱ្យអ្នក។ ពោលគឺដូចជាអ្នកមានលេខាជា AI ដូច្នោះ។ (អានបន្ថែម)

ជាក់ស្ដែងដូចជា កម្មវិធី OpenSite+ និង OpenUtilities Substation+ ឥឡូវ​នេះ​ត្រូវ​បាន​បំពាក់​ដោយ​បញ្ញា (AI) ដើម្បី​ជួយ​ដល់​លំហូរ​ការងារ​វិស្វកម្ម​។

ឧទាហរណ៍ នៅក្នុង​កម្មវិធី​ដូចជា OpenSite+ វិស្វករវអាច​ប្រើប្រាស់​ពាក្យ​បញ្ជា​ជា​ភាសា​ធម្មជាតិ – វាយ​ឬ​និយាយ – ដើម្បី​អនុវត្ត​ការ​គណនា​ស្មុគស្មាញ​ដែល AI យល់​តាម​បរិបទ។ ពួកគេ​មិន​ចាំបាច់​វាយ​បញ្ចូល​កូដ ឬ​រូបមន្ត​ស្មុគស្មាញ​នោះ​ទេ។

OpenSite+ ជា​កម្មវិធី​ដំបូង​បង្អស់ដែលអាច​ឱ្យវិស្វករ​ធ្វើការ​លឿន​ជាង​មុន​គួរ​ឱ្យ​កត់​សម្គាល់ ដោយផ្តល់​លទ្ធផល​គម្រោង​លឿន​ជាង​មុន​ដល់ ១០ ដង ដោយ​មិន​បាត់បង់​ភាព​ត្រឹមត្រូវ​ឡើយ។

ផលិតផល​ថ្មី​មួយ​ទៀត​ដែល​មាន​មុខងារ AI គឺ OpenUtilities Substation+។ វា​ប្រើប្រាស់​ការ​ធ្វើ​គំរូ 3D ឆ្លាតវៃ ជំនួយ​ការ​រចនា​ដែល​បំពាក់​ដោយ AI និង​លំហូរ​ការងារ​ ដើម្បី​ធានា​ថា​ហេដ្ឋារចនាសម្ព័ន្ធ​ចាស់​របស់​ពួកគេ​អាច​ឆ្លើយតប​នឹង​តម្រូវការ​សព្វថ្ងៃ​បាន។

Bentley ក៏​កំពុង​នាំ​យក​សមត្ថភាព AI ទាំងនេះ​ទៅ​កាន់​កម្មវិធី​វិស្វកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​ផង​ដែរ ដោយ​ចាប់ផ្តើម​ជាមួយ OpenRoads Designer និង OpenRail Designer សម្រាប់​ការ​ធ្វើ​គំរូ​គម្រោង​ផ្លូវថ្នល់ និង​ផ្លូវដែក។

បណ្តុំរូបភាពបង្ហាញ​ផែនការ​ទីតាំង 3D ទិដ្ឋភាព​ពីលំហ​ជាមួយ​តំបន់​ដែល​បាន​គូសបញ្ជាក់ និង​តារាង​បញ្ជី​គណនា​​កន្លែង​ចត​រថយន្ត អគារ និង​ផ្លូវ​ចូល​រថយន្ត — ដែល​ល្អ​បំផុត​សម្រាប់​កម្មវិធី Bentley ឬ​កម្មវិធី​ដែល​បញ្ជា​ដោយ AI។
- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធអគ្គិសនីនៅកម្ពុជានឹងកាន់តែប្រសើរឡើងបើប្រើកម្មវិធីគ្រប់គ្រងឆ្លាតវៃនេះ

Bentley Systems ថ្មីៗនេះបានធ្វើបច្ចុប្បន្នភាពដំឡើងសេរីក […]