Bentley បង្ហាញបច្ចេកវិទ្យាថ្មី ២ ក្នុង វេទិកាដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនជំនាញផ្នែកកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានបង្ហាញបច្ចេកវិទ្យាសំខាន់ ២ គឺ AI និង Digital Twin នៅក្នុងវេទិកាដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក ដែលបច្ចេកវិទ្យានឹងក្លាយជានិន្នាការដែលជះឥទ្ធិពលខ្លាំងបំផុតក្នុងវិស័យសំណង់នៅពេលអនាគត។​

ក្នុងវេទិកាដឹកជញ្ជូននេះធ្វើឡើងនៅរដ្ឋធានីនៃសហរដ្ឋអាមេរិក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកបង្កើតគោលនយោបាយ និងវិស្វករមកពីជុំវិញពិភពលោក ចំនួន ១២ ០០០ នាក់។

ចំណុចស្នូលនៃកិច្ចពិភាក្សានេះទីមួយគឺ “ទិន្នន័យតភ្ជាប់” (Connected Data)។ និន្នាការនេះ មិនមែនគ្រាន់តែជាការនិយាយឱ្យពិរោះស្ដាប់នោះ ប៉ុន្តែវាគឺជាឧបករណ៍ដ៏សំខាន់សម្រាប់ថែទាំផ្លូវថ្នល់ និងស្ពានដែលចាស់ៗនៅជុំវិញពិភពលោក។

ដោយសារស្ថាប័នដឹកជញ្ជូនកំពុងប្រឈមមុខនឹងកង្វះបុគ្គលិក និងថវិកាមានកម្រិត ក្រុមហ៊ុន Bentley បានបង្ហាញនូវការច្នៃប្រឌិតថ្មីដែលត្រូវបានរចនាឡើងដើម្បីធ្វើការងារឱ្យបានច្រើនដោយប្រើប្រាស់ធនធានតិចបំផុត។

ចំណុចលេចធ្លោបំផុតនៅក្នុងវេទិកានេះគឺកម្មវិធី Blyncsy ដែលជាដំណោះស្រាយវិភាគផ្លូវថ្នល់របស់ Bentley។

បច្ចេកវិទ្យានេះប្រែក្លាយយានយន្តទូទៅឱ្យទៅជាអ្នកត្រួតពិនិត្យចល័ត តាមរយៈការប្រមូលរូបភាពពីកាមេរ៉ាជាប់រថយន្ត (Dash-cam) ដើម្បីតាមដានស្ថានភាពផ្លូវ ដោយប្រើប្រាស់ AI និងការរៀនរបស់ម៉ាស៊ីន (Machine Learning) ដើម្បីស្វែកកំហូចនានា។

លើសពីនេះ បច្ចេកវិទ្យានេះគឺមានអត្ថប្រយោជន៍ណាស់ ពិសេសនៅតំបន់ដាច់ស្រយាលដែលជារឿយៗត្រូវបានមើលរំលងដោយការត្រួតពិនិត្យដោយផ្ទាល់។

បច្ចេកវិទ្យានេះកំពុងត្រូវបានប្រើរួចមកហើយដោយក្រសួងដឹកជញ្ជូនហាវ៉ៃ (Hawai‘i Department of Transportation)។ កម្មវិធីត្រូវបានប្រើដើម្បីស្កេនផ្លូវក្នុងរដ្ឋ ហើយវិភាគរូបភាពដើម្បីស្វែករកកំហូចនានារបស់ផ្លូវ។ (អានបន្ថែម)

រីឯចំណុចសំខាន់មួយទៀត គឺ Digital Twins  ដែលជាគំរូនិម្មិតនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ បច្ចេកវិទ្យាគឺដូចជាយើងមានគំរូប្លង់ដែលរស់រវើកមួយនៅក្នុងដៃ ដែលគ្រប់យ៉ាងនៅការដ្ឋាន ឬគ្រប់ការងារនៃគ្រប់ផ្នែកគឺអាចមើលបានក្នុងកម្មវិធីតែមួយ។ គំរូនេះជួយឱ្យការងារគ្រប់ផ្នែកធ្វើទៅដោយរលូន ខណៈក៏មានតម្លាភាពខ្ពស់។

ការប្រើបច្ចេកវិទ្យទាំងនេះ នឹងជួយឱ្យស្ថាប័នពាក់ព័ន្ធចំណេញពេល និងថវិកា ដោយអាចរកឃើញហានិភ័យមុនពេលដែលវាកើតឡើង ហើយដោះស្រាយទាន់ពេល ដែលក៏ជួយបង្កើនសុវត្ថិភាពសម្រាប់អ្នកដំណើររាប់លាននាក់ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]