Bentley បើកឱ្យសាកប្រើ iTwin Capture Modeler Flex ដោយឥតគិតថ្លៃ នៅដំណាក់ដំបូង
Bentley Systems ថ្មីៗនេះបានធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថល (Digital Twin) ថ្មី ដោយធ្វើឱ្យវិធីប្រើងាយស្រួល សាមញ្ញ និងមានភាពបត់បែនខ្ពស់ ដើម្បីឱ្យគ្រប់ភាគីអាចចូលប្រើប្រាស់បាន។
ការធ្វើទំនើបកម្មតាមរយៈលំហូរការងារ iTwin Capture ថ្មីនេះ ក៏ដើម្បីពង្រីកវិសាលភាពនៃការបង្កើតគំរូទិដ្ឋភាពជាក់ស្តែង (Reality Modeling) និងដើម្បីលុបបំបាត់របាំងបច្ចេកទេសក្នុងរៀនប្រើកម្មវិធីដែលជាការចំណាយខ្ពស់នៅដំណាក់កាលដំបូង។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធបានជួបការលំបាកជាមួយសំណុំទិន្នន័យដ៏ធំ ដូចជា LiDAR Point Clouds ក៏ដូចជារូបថតដែលមានកម្រិតច្បាស់ខ្ពស់។ ទិន្នន័យទាំងនេះ ជាទូទៅគឺធ្វើឱ្យកុំព្យូទ័រគាំងមិនអាចដំណើរការបាន។
ដូច្នេះហើយ លំហូរការងារដែលបានកែលម្អថ្មីរបស់ Bentley ដោះស្រាយចំណុចរអាក់រអួលទាំងនេះ ដោយបំបែកការរៀបចំទិន្នន័យចេញពីការដំណើរការទិន្នន័យកម្រិតធ្ងន់។
ចំណុចសំខាន់នៃផលិតផលថ្មីនេះគឺ iTwin Capture Modeler Flex ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចាប់ផ្តើមគម្រោងដោយមិនគិតថ្លៃ។ នេះជួយកាត់បន្ថយហានិភ័យក្នុងដំណាក់កាលដំបូង ពោលគឺក្រុមការងារអាចបញ្ចូល កែសម្រួល និងរៀបចំទិន្នន័យ បានក្នុងកម្មវិធីដោយមិនចាំបាច់សម្រេចបង់លុយភា្លមៗនោះទេ។
នៅពេលដែលគម្រោងរួចរាល់ ក្រុមការងារអាចមានជំរើស ២។ ទីមួយ ការប្រើប្រាស់ iTwin Capture Engine ដោយក្រុមហ៊ុនអាចប្រើប្រាស់ឧបករណ៍ផ្នែករឹងផ្ទាល់ខ្លួន ដើម្បីដំណើរការម៉ាស៊ីនច្រើនក្នុងពេលតែមួយ (Parallel) ដែលស័ក្តិសមបំផុតសម្រាប់គម្រោងដែលទាមទារសន្តិសុខខ្ពស់ និងការដំណើរការដោយមិនប្រើអ៊ីនធឺណិត (Offline)។
ជំរើសទីពីរ គឺការបង្កើតគំរូទីក្រុង iTwin Capture Cloud Services។ កម្មវិធីផ្តល់នូវថាមពលកុំព្យូទ័រគ្មានដែនកំណត់ និងការវិភាគដោយបញ្ញាសិប្បនិម្មិត (AI) ផ្នែករឹង ដោយមិនចាំបាច់រំពឹងលើប្រាស់ឧបករណ៍ផ្នែករឹងផ្ទាល់ខ្លួនទៀតទេ។ បើជ្រើសយកជំរើសនេះ គឺត្រូវតែចាប់ផ្ដើមបង់ថ្លៃកម្មវិធី។
តាមរយៈការផ្លាស់ប្តូរទៅជាវិធីសាស្ដ្រ “បង់ប្រាក់នៅពេលអ្នកដំណើរការ” គឺជាជម្រើសល្អសម្រាប់ក្រុមហ៊ុនដែលមិនទាន់ហ៊ានចំណាយពីដំបូង ប៉ុន្តែចង់សាកល្បងប្រើ។
យ៉ាងណាមិញ Bentley ធានាថា ទោះបីជាគម្រោងត្រូវបានដំណើរការលើកុំព្យូទ័រផ្ទាល់ខ្លួន ឬនៅលើ Cloud ក៏ដោយ ក៏ទិន្នន័យនៅតែរក្សាបាននូវភាពស៊ីសង្វាក់គ្នា ច្បាស់លាស់ និងមានតម្លាភាព។
សាកល្បងចុះឈ្មោះដោយឥតគិតថ្លៃ iTwin Capture Modeler Flex ❯
- Video Advertisement -