Bentley SACS Wind Turbine៖ រចនា សង់ និងថែទាំរោងចក្រថាមពលក្នុងកម្មវិធីតែមួយ
គម្រោងសាងសង់រោងចក្រថាមពេលដើរដោយខ្យល់ខ្នាតយក្សនៅអាមេរិក Block Island Wind Farm ដែលរោងចក្រថាមពេលដើរដោយខ្យល់ខ្នាតពាណិជ្ជកម្មនៅសមុទ្រដំបូងគេបង្អស់នៅសហរដ្ឋអាមេរិក ត្រូវបានសាងសង់បានដោយជោយជ័យ ខណៈអ្នកដឹកនាំគម្រោងបានបង្ហើបថា កម្មវិធីវិស្វកម្មឌីជីថលជាច្រើនត្រូវបានប្រាស់ប្រាស់ក្នុងគម្រោង ដើម្បីបង្កើនប្រសិទ្ធភាព ពិសេសកម្មវិធីរបស់ក្រុមហ៊ុន Bentley។
ក្រុមហ៊ុន Keystone Engineering Inc. បានឱ្យដឹងថាកម្មវិធីវិស្វកម្មចម្បងដែលបានប្រើប្រាស់ក្នុងគម្រោងនេះគឺកម្មវិធី Bentley SACS Wind Turbine។ កម្មវិធីនេះត្រូវបានប្រើដើម្បីរចនាគ្រឹះរចនាសម្ព័ន្ធក្រោមទឹក ដែលជួយឱ្យក្រុមហ៊ុនកាត់បន្ថយចំណាយបានដល់ ២០% លើគ្រឹះ និងកាត់បន្ថយពេលនៃការរចនាប្លង់បានយ៉ាងច្រើន។
គម្រោងនេះរួមមានការសាងសង់ម៉ាស៊ីនទួរប៊ីនខ្យល់ចំនួន ៥ គ្រឿង ទំហំ ៦ មេហ្គាវ៉ាត់ ។ ឧបសគ្គចម្បងគឺផលប៉ះពាល់ស្មុគស្មាញពីបន្ទុកអេរ៉ូឌីណាមិក ឬបន្ទុកខ្សល់ (aerodynamic) និងអ៊ីដ្រូឌីណាមិក ឬបន្ទុកទឹ (hydrodynamic)។ លើសនេះពី បញ្ហាមួយទៀត ក្រុមហ៊ុន Keystone Engineering Inc គឺត្រូវធ្វើយ៉ាងណាឱ្យគម្រោងមានភាពធន់ នឹងព្យុះ ភ្លៀង និងខ្យល់ ដោយសារតែទីតាំងគម្រោងគឺស្ថិតនៅកណ្ដាលសមុទ្រ ខណៈគម្រោងតម្រូវឱ្យមានអាយុប្រើប្រាស់យ៉ាងតិច ២០ ឆ្នាំ។
ទោះជូបនឹងឧបសគ្គទាំងនេះក្ដី ក្រុមហ៊ុននៅតែអាចសាងសង់គម្រោងបានដោយជោគជ័យ ក្រោយជំនួយពីកម្មវិធីរបស់ Bentley។
ដោយប្រើ SACS Wind Turbine ក្រុមហ៊ុនអាចសាកល្បងបង្កើតស្ថានភាពឧទាហរណ៍ ឬសេណារីយូនៃបញ្ហានានាបានដូចពិត។ ការសាកល្បងនេះហៅថា time-domain simulations ដោយក្រុមហ៊ុនបានធ្វើឡើងសរុបជាង ៣,០០០ ដង ដើម្បីសាកឱ្យស្ទើតែគ្រប់បញ្ហា គ្រោះធម្មជាតិ ឬហេតុការណ៍ហានិភ័យដែលអាចនឹងកើតឡើង។
បន្ទាប់មក ក្រុមហ៊ុនបានប្រើកម្មវិធីដែរដើម្បីកែប្រែប្លង់ ១៥០ ដង ដើម្បីឱ្យគម្រោងនេះ រឹងមាំ និងធន់បំផុត ទោះជារងនឹងសម្ពាធអ្វីក៏ដោយ។ នេះបានកាត់បន្ថយរយៈពេលនៃវដ្ដរចនាបាន ៥០% បើប្រៀបធៀបទៅនឹងគម្រោងថាមពលខ្យល់នៅសមុទ្រផ្សេងទៀត។
SACS Wind Turbine ក៏ជួយឱ្យក្រុមការងារសម្រួលដំណើរការវិភាគ និងគ្រប់គ្រងទិន្នន័យគម្រោងរាប់តេរ៉ាបៃ (terabytes) ដែលត្រូវការដើម្បីអនុវត្តការសាកល្បងរាប់ពាន់ដង ហើយក៏ជួយឱ្យក្រុមហ៊ុនកាត់បន្ថយលទ្ធភាពនៃកំហុសផងដែរ។
គម្រោង Block Island Wind Farm បានបង្ហាញថា ការប្រើកម្មវិធីឌីជីថលគឺមានសារៈសំខាន់ណាស់ សម្រាប់សាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។
- Video Advertisement -