Bentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល

កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្តល់នូវភាពជឿជាក់ចំពោះការរចនាប្លង់ និងមានល្បឿនលឿនជាងរហូតដល់ 10ដង នៃវិធីសាស្ត្របែបប្រពៃណី

រូបភាព Bentley Systems: ការបង្ហាញកម្មវិធី OpenSite+ របស់ Bentley ដោយប្រើ AI ជួយគូសព្រាងដោយស្វ័យប្រវត្តិ និងផលិតចេញជាប្លង់ទៅតាមសណ្ឋានដី និងជម្រើសសម្រាប់ទីតាំងការដ្ឋានស៊ីវិលជាក់ស្តែង

នៅក្នុងព្រឹត្តិការណ៍ Year in Infrastructure 2024 ដែលបានរៀបចំនៅទីក្រុងវ៉ាន់ខូវឺរ កាលពីថ្ងៃទី 09 តុលា 2024 ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផលិតកម្មវិធីសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធបានបង្ហាញពីសមត្ថភាព AI ជំនាន់ថ្មីដែលជួយដល់ការរចនាប្លង់នៅនឹងកន្លែងសាងសង់សំណង់ស៊ីវិលមួយ ដោយប្រើ copilot ជួយដល់ការរចនា និង បង្កើនប្រសិទ្ធភាពប្លង់គំរូសម្រាប់ការដ្ឋាន រួមទាំងការផលិតគំនូសប្លង់ស្វ័យប្រវត្តិ ដែលនឹងជំរុញផលិតភាពថ្មី និងភាពត្រឹមត្រូវច្បាស់លាស់ជាងមុន។
ដើម្បីកសាងភាពជោគជ័យរបស់ខ្លួនក្នុងការអនុវត្ត AI-powered សម្រាប់ឌីជីថលភ្លោះ ជាមួយកម្មវិធីថែទាំទ្រព្យសកម្ម – ក្នុងគោលបំណងស្វែងរក និងវាយតម្លៃបញ្ហាមុនពេលកំហូចកើតឡើង – Bentley កំពុងនាំយក AI ទៅកាន់ដំណាក់កាលរចនានៃវដ្តជីវិតហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើស្វ័យប្រវត្តិកម្មការងារដដែលៗ ដូចជាការផលិតគំនូសប្លង់ ឬការរៀបចំសណ្តាប់ធ្នាប់នៃប្លង់ ដូច្នេះវិស្វករអាច មានពេលវេលាគ្រប់គ្រាន់ផ្តោតលើសកម្មភាពការងារដែលមានតម្លៃខ្ពស់។

ការជំរុញ AI ទៅក្នុងសកម្មភាពការងារ – ត្រូវស្គាល់ពីកម្មវិធី OpenSite+ ជាមុនសិន
OpenSite+ របស់ Bentley គឺជាកម្មវិធីវិស្វកម្មដំបូងគេដែលប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់ការរចនាគេហទំព័រស៊ីវិល។ វាជួយវិស្វករក្នុងការរចនាប្លង់ទីតាំងសាងសង់លំនៅឋាន ប្លង់ពាណិជ្ជកម្ម និងប្លង់ឧស្សាហកម្មបានយ៉ាងរហ័ស និងជាក់លាក់ជាមួយនឹង AI tools ដើម្បីជំរុញផលិតភាព និងភាពត្រឹមត្រូវច្បាស់លាស់។ កម្មវិធីឌីជីថលភ្លោះដើម ត្រូវបានបង្កើតឡើងជាមួយនឹង iTwin Platform របស់ Bentley ប៉ុន្តែ OpenSite+ បានបន្ថែមនូវប្រសិទ្ធភាពដែលដំណើរការដោយ AI និងការរចនាដែលមានគុណភាពខ្ពស់ជាមួយនឹង លក្ខខណ្ឌដូចខាងក្រោម៖

  • ការលើកកម្ពស់បទពិសោធន៍នៃការរចនាជាមួយ Copilot៖ អ្នកប្រើប្រាស់អាចបង្កើត កែប្រែ និងធ្វើអន្តរកម្មយ៉ាងឆាប់រហ័សជាមួយនឹងឯកសារដែលបានបញ្ចូលតាមតម្រូវការ និងគំរូទីតាំងជា 3D ជាក់លាក់តាមរយៈអន្តរកម្មភាសាដើម ដើម្បីធ្វើការផ្លាស់ប្តូរការរចនាតាមពេលវេលាជាក់ស្តែងដោយស្វ័យប្រវត្តិជាមួយនឹងភាពច្បាស់លាស់ និងភាពងាយស្រួល។
  • ការបង្កើនប្រសិទ្ធភាពប្លង់៖ អ្នកប្រើប្រាស់អាចបង្កើនប្រសិទ្ធភាពគំនូសប្លង់ កាត់បន្ថយកំហុសការងារ និងការរចនាប្លង់ ឡើងវិញក្នុងរយៈពេលប៉ុន្មាននាទីជាមួយនឹងការបង្កើនប្រសិទ្ធភាពការងារនៅលើដី ដោយគ្រាន់តែចុចតែម្តងប៉ុណ្ណោះ។ មានន័យថា ភ្នាក់ងាររចនាប្លង់ដែលដំណើរការដោយ AI របស់ Bentley អាចវាយតម្លៃជម្រើសប្លង់រាប់ពាន់ និងណែនាំការរចនាប្លង់ជំនួសតាមសភាពការងារជាក់ស្តែង ជួយអ្នកប្រើប្រាស់ធ្វើការសម្រេចចិត្តក្នុងការរចនាប្លង់កាន់តែប្រសើរជាងមុន ចំណេញពេលវេលា និងថវិកា។
  • ការផលិតគំនូសប្លង់ដោយស្វ័យប្រវត្តិ៖ អ្នកប្រើប្រាស់អាចកាត់បន្ថយពេលវេលាចំណាយលើកិច្ចការគូសប្លង់ បង្កើនល្បឿនការងារគូសប្លង់រហូតដល់ 10 ដង និងបង្កើនភាពត្រឹមត្រូវនៃការគូសដោយប្រើ AI-powered ជាមួយចំណារពន្យល់លម្អិត ការដាក់និមិត្តសញ្ញា ឈ្មោះ រៀបចំលំដាប់លំដោយទំព័រ និងមាត្រដ្ឋានប្លង់ដោយស្វ័យប្រវត្តិទៅតាមស្តង់ដារស្ថាប័ន ដែលធ្វើឱ្យប្លង់ដែលផលិតចេញមានរបៀបរៀបរយ និងសោភ័ណភាពអនុលោមតាមលក្ខខណ្ឌច្បាប់។
  • ឧបករណ៍រចនាឆ្លាតវៃ៖ អ្នកប្រើប្រាស់អាចបង្កើត និងកែប្រែការរចនាដោយប្រើកម្មវិធីឆ្លាតវៃដែលអាចកែសម្រួលបាន ដូចជាការរៀបចំទីលានសម្រាប់កម្រាលបេតុង ប្លង់ចំណតរថយន្ត ផ្លូវថ្នល់ ចិញ្ចើមផ្លូវ និងស្រះទឹកជាដើម។ល។ ដើម្បីបញ្ចប់គម្រោងក្នុងភាពរយនៃពេលវេលាមួយដែលលឿនជាង និងច្បាស់លាស់ជាង បើធៀបនឹងកម្មវិធី CAD ប្រពៃណី។

ជាមួយនឹង OpenSite+ អ្នកប្រើប្រាស់ក៏អាចរក្សាសិទ្ធិសម្រាប់ការគ្រប់គ្រងទិន្នន័យដែលជាកម្មសិទ្ធិរបស់ខ្លួនក្នុងអំឡុងពេលហ្វឹកហ្វឺនជាមួយ AI ដែលជាការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីដឹកនាំប្រកបដោយទំនួលខុសត្រូវក្នុងការបង្កើតគំរូ AI ។

លោក Mike Campbell ប្រធានផ្នែកផលិតផលនៅ Bentley Systems បាននិយាយថា “តាមរយៈការប្រើទិន្នន័យចាស់ៗរបស់ពួកគេដើម្បីបង្កើនប្រសិទ្ធិភាពការងារនាពេលអនាគត ដោយ AI ជំនាន់ថ្មីនឹងធ្វើបដិវត្តការងាររចនាប្លង់ហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងភាពត្រឹមត្រូវរបស់វិស្វករដោយមិនបាត់បង់គុណភាព” ។ “OpenSite+ គ្រាន់តែជាឧទាហរណ៍ដំបូងនៃរបៀបដែល Bentley កំពុងអនុវត្តជាមួយ AI ជំនាន់ថ្មី ដើម្បីទទួលបានអត្ថប្រយោជន៍នៃការរចនាប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងគម្រោង។”

OpenSite+ គឺចាប់ផ្តើមទទួលយកដំបូងដោយលោក Joe Viscuso អនុប្រធានជាន់ខ្ពស់ និងជានាយកនៃផ្នែកអភិវឌ្ឍយុទ្ធសាស្រ្តនៅក្រុមហ៊ុន Pennoni បានអត្ថាធិប្បាយបន្ថែមថា “OpenSite+ គឺជាអ្នកផ្លាស់ប្តូរឆាកប្រយុទ្ធ ឬរបត់ការងារ។ តាមរយៈការរួមបញ្ចូលគ្នានៃការរចនាប្លង់ និងកិច្ចការជាទម្លាប់ ដោយដាក់បញ្ចូលទៅក្នុងវេទិកាដ៏មានឥទ្ធិពលមួយនេះ វានឹងលុបបំបាត់តម្រូវការកម្មវិធីច្រើនក្នុងពេលតែមួយដើម្បីផលិតចេញជាប្លង់។ វាជួយសម្រួលដល់ដំណើរការការងាររបស់យើង តាមរយៈការធ្វើស្វ័យប្រវត្តិកម្មការងារដដែលៗ និងធានានូវភាពត្រឹមត្រូវនៅពេលយើងធ្វើការផ្លាស់ប្តូរក្នុងពេលវេលាណាមួយពិតប្រាកដ។ នេះមានន័យថា ការបញ្ចប់គម្រោងកាន់តែលឿនជាមួយនឹងលទ្ធផលល្អលើសគេ ដែលជួយឱ្យ Pennoni នាំមុខគេលើខ្សែកោងការងារ ទាំងផ្នែកបច្ចេកវិទ្យា និងភាពច្នៃប្រឌិត។

OpenSite+ គឺជាកម្មវិធីជំនាន់ថ្មីរបស់ Bentley Open Applications ដែលដំណើរការលើកុំព្យូទ័រផ្ទាល់ខ្លួនលើតុក្នុងការឆ្លើយតបយ៉ាងល្អប្រសើរ ជាមួយកម្មវិធីដែលមានមូលដ្ឋានលើ cloud ដូចជាការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ និងប្រព័ន្ធដំណើរការឆ្លងកាត់ទៅមក ដើម្បីវិភាគនិងផលិតចេញជាប្លង់យ៉ាងត្រឹមត្រូវបំផុត។ ជាមួយស្ថាបត្យកម្មរបស់ iTwin-native អនុញ្ញាតឱ្យមានការទំនាក់ទំនងគ្នាយ៉ាងរលូន ជាមួយលំហូរការងារដែលផ្តោតលើទិន្នន័យ។ ទិន្នន័យត្រូវបានរក្សាទុកដោយផ្ទាល់នៅក្នុងឌីជីថលភ្លោះ ដែលវាអាចប្រែក្លាយការរួមបញ្ចូលទិន្នន័យពីប្រភពផ្សេងទៀតដើម្បីផ្តល់បរិបទពេញលេញសម្រាប់ការងាររចនាប្លង់ដ៏ជាក់លាក់ និងត្រឹមត្រូវ។

រូបថត Bentley Systems៖ បង្ហាញពីកម្មវិធី OpenSite+ របស់ Bentley ជាមួយ copilot ប្រើឯកសារជាក់លាក់របស់ស្ថាប័ន និងគំរូរចនាសម្រាប់ការយល់ដឹង និងកែសម្រួលរហ័សទៅលើជម្រើសនៃប្លង់ចំណតរថយន្ត

អំពីក្រុមហ៊ុន Bentley Systems
ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។ www.bentley.com

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
Press: Chris Phillips, PR@news.bentley.com
Investors: Eric Boyer, IR@bentley.com

© 2024 Bentley Systems, Incorporated. Bentley, the Bentley logo, ProjectWise, AssetWise, Bentley Infrastructure Cloud, Bentley Open, iTwin, MicroStation, Seequent, STAAD, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

ក្រសួង​ប្រៃសណីយ៍រៀបចំ​វេទិកា​រដ្ឋាភិបាល​ឌីជីថល​ និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ឆ្នាំ២០២៥ ដោយ​ជោគជ័យ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបា […]

សរុបសមិទ្ធផលច្នៃប្រឌិតផ្នែកសំណង់សំខាន់ៗ ៣ របស់ Bentley Systems ក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ កន្លងមកនេះ ក្រុមហ៊ុន Bentley Systems បា […]

AI និង Volsung ជួយឱ្យគម្រោងរោងចក្រថាមពលកំដៅដែលត្រូវសង់ ៥ ឆ្នាំ​ រួញខ្លីត្រឹម ១២ ខែ

ក្រុមហ៊ុន Flux Energy Solutions កាលពីថ្មីៗ បានបញ្ចប់គម្ […]

តើ​និន្នាការ​បច្ចេកវិទ្យាថ្មីៗអ្វីខ្លះដែលបង្ហាញក្នុងកម្មវិធី Bentley Civil User 2025?

បន្ទាប់​ពី​ការ​ផ្អាក​រយៈពេល​ប្រាំពីរ​ឆ្នាំ សន្និសីទ​ Be […]