Bentley បង្ហាញបច្ចេកវិទ្យាថ្មី ២ ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រងគម្រោងសំណង់

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហើបពីនិន្នាការបច្ចេកវិទ្យាសំខាន់ ២ ដែលនឹងជួយដល់ការគ្រប់គ្រងគម្រោងសំណង់ឱ្យកាន់តែប្រសើរ ខណៈក៏ជួយឱក្រុមហ៊ុនសំណង់អាចព្យាករណ៍ការខូចខាតទុកជាមុន កាត់បន្ថយពេលវេលាផ្អាកប្រតិបត្តិការ និងចំណេញថវិកាបានយ៉ាងច្រើន។

និន្នាករបច្ចេកវិទ្យាថ្មីទាំង ២ នោះគឺ បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា Digital Twin ដែលកក្រុមហ៊ុនកំពុងដាក់ឱ្យធ្វើការរួមគ្នាដើម្បីគ្រប់គ្រងគម្រោងតាំងពីដើមរហូតដល់ចប់ ពោលគឺចាប់ពីដំណាក់ធ្វើផែកការរចនា រហូតដល់សង់រួច និងឈប់ប្រើហើយកំទេសចោល។

កម្មវិធីទាំង ២ នេះអាចប្រមូលទិន្នន័យថែទាំ ការត្រួតពិនិត្យ និងប្រតិបត្តិការក្នុងទម្រង់ឌីជីថល ហើយបញ្ចូលទៅក្នុងវេទិកាតែមួយ ដែលជួយឱ្យវិស្វករចូលប្រើព័ត៌មានសំខាន់ៗអំពីគម្រោងបានយ៉ាងឆាប់រហ័ស។

តាមរយៈការរួមបញ្ចូលប្រព័ន្ធគ្រប់គ្រងប្រសិទ្ធភាពគម្រោង (APM) ប្រព័ន្ធគ្រប់គ្រងការថែទាំតាមកុំព្យូទ័រ (CMMS) និងបច្ចេកវិទ្យា Digital Twin ក្រុមហ៊ុននានាអាចវាយតម្លៃស្ថានភាពគម្រោង កំណត់អត្តសញ្ញាណការខូចខាត និងផ្លាស់ប្តូរពីការថែទាំក្រោយពេលបញ្ហាកើតឡើង ទៅជាការថែទាំដោយការព្យាករណ៍ជាមុនវិញ។

លើសពីនេះ ដំណោះស្រាយដែលដំណើរការដោយ AI របស់ Bentley អាចវិភាគទិន្នន័យគម្រោងក្នុងបរិមាណដ៏ច្រើនដោយស្វ័យប្រវត្តិ រកឃើញហានិភ័យ សង្ខេបលទ្ធផលប្រតិបត្តិការ និងជួយគាំទ្រការសម្រេចចិត្តផ្នែកថែទាំឱ្យកាន់តែលឿន និងមានប្រសិទ្ធភាព។

កម្មវិធីនេះក៏ជួយកាត់បន្ថយពេលវេលាផ្អាកប្រតិបត្តិការ ពន្យារអាយុកាលនៃការប្រើប្រាស់គម្រោង បង្កើនសុវត្ថិភាព កាត់បន្ថយចំណាយលើការថែទាំ និងគាំទ្រគោលដៅនិរន្តរភាពផងដែរ។

Bentley បានបញ្ជាក់ថា ការផ្លាស់ប្តូរទៅកាន់ប្រព័ន្ធឌីជីថលឱ្យទទួលបានជោគជ័យ មិនអាស្រ័យលើបច្ចេកវិទ្យាតែមួយមុខនោះទេ ប៉ុន្តែថែមទាំងត្រូវការទិន្នន័យដែលមានគុណភាពខ្ពស់ ប្រព័ន្ធដែលអាចធ្វើការរួមបញ្ចូលគ្នាបាន និងការគាំទ្រពីអង្គភាពទាំងមូល ដើម្បីសម្រេចបាននូវការកែលម្អប្រសិទ្ធភាពទ្រព្យសកម្មក្នុងរយៈពេលវែង។

Watch the AI and asset performance management webinar ❯

- Video Advertisement -

ព័ត៌មានដែលទាក់ទង

លំហូរការងារបែប Data-Driven ជួយសម្រួលការងារវិស្វកម្មបានយ៉ាងដូចម្ដេច?

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលវិស័យវិស្វកម្ម និងសំណង់ […]