Bentley ដាក់ឱ្យប្រើជំនួយការ AI ថ្មី សម្រាប់ប្រើក្នុងកម្មវិធីគ្រប់គ្រងបណ្តាញអគ្គិសនី

ក្រុមហ៊ុន Bentley Systems បានដាក់ដំណើរការកម្មវិធី OpenUtilities Substation+ ដែលជាផ្លតហ្វមរចនាម៉ូដែល 3D ជំនាន់ថ្មី បំពាក់ដោយបច្ចេកវិទ្យា “Agentic AI” ដើម្បីជួយធ្វើឱ្យលំហូរការងារវិស្វកម្មដ៏ស្មុគស្មាញ ក្លាយជាប្រព័ន្ធស្វ័យប្រវត្តិប្រកបដោយសុវត្ថិភាព ពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធបណ្ដាញអគ្គិសនី។

កម្មវិធីជំនាន់ថ្មីបែប + នេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅការកើនឡើងនៃតម្រូវការថាមពលអគ្គិសនីទូទាំងសកលលោកកំពុងយ៉ាងគំហុក ដោយសារការប្រើប្រាស់ចរន្តអគ្គិសនីកាន់តែទូលំទូលាយ និងការបង្កើតមជ្ឈមណ្ឌលទិន្នន័យ (Data Centers) ថ្មីៗជាច្រើន។

ដូច្នេះ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីកំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងក្នុងការរចនាអនុស្ថានីយអគ្គិសនី ដែលបញ្ជូនបានលឿន និងមានប្រសិទ្ធភាពជាងមុន។

AI នៅក្នុងកម្មវិធីជំនាន់ថ្មីនេះ គឺខុសប្លែក AI ទូទៅ។ ជាធម្មតា AI ទូទៅដែលអាចធ្វើកំហុស ឬផ្ដល់ព័ត៌មានមិនពិត តែបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន Bentley គឺទុកចិត្តបានខ្លាំង ព្រោះក្នុងវិស័យសំណង់កំហុសគឺស្ទើរតែមិនអាចកើតបានទេ ដូច្នេះ AI ក៏មិនអាចចេះតែទាយៗបានដែរ។

AI យល់ដឹងស៊ីជម្រៅលើគ្រប់សមាសភាគទាំងអស់នៅក្នុងគំនូរប្លង់ ដូចជាកុងតាក់បិទបើកចរន្ត (Breakers) និងត្រង់ស្វូ (Transformers) ដែលធានាបាននូវលទ្ធផលត្រឹមត្រូវខ្ពស់ និងអាចផ្ទៀងផ្ទាត់បាន។

កម្មវិធីនេះផ្តល់នូវអត្ថប្រយោជន៍ផ្សេងទៀត ដូចជាការកាត់បន្ថយការងារដែលដដែលៗ និងបង្កើនផលិតភាពការងារ។ វិស្វករអាចប្រើប្រាស់ភាសាសាមញ្ញធម្មតា ដោយមិនបាច់ប្រើកូច ដើម្បីសាកសួរពីលក្ខខណ្ឌវិនិច្ឆ័យនៃការរចនា ឬបញ្ជាឱ្យពិនិត្យផ្ទៀងផ្ទាត់លក្ខណៈបច្ចេកទេសជាដើម។   វាក៏អាចស្វែងរកចំណុចខុស និងគណនាចំណុចវិស្វកម្មជំនាញបែបស៊ីជម្រៅផ្សេងៗបានផងដែរ។

លើសពីនេះ AI ក៏ជួយដោយផ្ទាល់ក្នុងការរចនាម៉ូដែល 3D តាមរយៈការស្វែងរកម៉ូដ ឬការរៀបចំដាក់ទីតាំងសមាសភាគ និងការបង្កើតរាងធរណីមាត្រនៃគម្រោងផងដែរ។

កម្មវិធីនេះគឺផ្លាស់ប្តូរតួនាទីរបស់វិស្វករពីការធ្វើការងារទាំងនោះដោយផ្ទាល់ដៃ មកគ្រាន់តែជាការត្រួតពិនិត្យវិញ ហើយយកពេលនោះទៅគិតលើចំណុចសំខាន់ជាងនេះ។ វាក៏ជួយលុបបំបាត់ការកកស្ទះការងារ និងកាត់បន្ថយកំហុសឆ្គងរបស់មនុស្សផងដែរ។

អ្វីដែលសំខាន់បំផុតនោះ គឺប្រព័ន្ធនេះការពារទិន្នន័យសម្ងាត់ ដោយផ្តល់សិទ្ធិម្ចាស់កម្មសិទ្ធិពេញលេញ និងលទ្ធភាពត្រួតពិនិត្យដល់ក្រុមហ៊ុនអគ្គិសនី លើការប្រើប្រាស់កម្មសិទ្ធិបញ្ញារបស់ពួកគេ។

ការបង្កើត AI ចំគោលដៅនិងឯកទេសនេះ នឹងជួយជម្រុញការសាងសង់ និងរចនាគម្រោងនានាឱ្យបានកាន់តែរហ័ស និងធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធបណ្តាញអគ្គិសនីកាន់តែមានភាពរឹងមាំ និងគួរឱ្យទុកចិត្ត។

Apply for early access to Bentley’s Substation+

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើមានអ្វីថ្មីនៅក្នុងកម្មវិធី OpenUtilities Substation+ ថ្មី?

ក្រុមហ៊ុន Bentley Systems បានដាក់ឱ្យប្រើប្រាស់ OpenUtil […]

អនាគតនៃវិស័យអគ្គិសនី៖ មេរៀនសំខាន់ៗចំនួន ៣ ពីកម្មវិធី DTECH 2026

សន្និសីទខ្នាតយក្ស DTECH 2026 ទើបតែបានបញ្ចប់ទៅនៅទីក្រុង […]

ប្រព័ន្ធអគ្គិសនីនៅកម្ពុជានឹងកាន់តែប្រសើរឡើងបើប្រើកម្មវិធីគ្រប់គ្រងឆ្លាតវៃនេះ

Bentley Systems ថ្មីៗនេះបានធ្វើបច្ចុប្បន្នភាពដំឡើងសេរីក […]