តើមានអ្វីថ្មីនៅក្នុងកម្មវិធី OpenUtilities Substation+ ថ្មី?

ក្រុមហ៊ុន Bentley Systems បានដាក់ឱ្យប្រើប្រាស់ OpenUtilities Substation+ ដែលជាកម្មវិធីរចនាបែប 3D គាំទ្រដោយ AI ត្រូវបានរចនាឡើងដើម្បីធ្វើឱ្យការងារសាងសង់ហេដ្ឋារចនាបណ្ដាញអគ្គិសនីកាន់តែងាយស្រួល។

តាមរយៈការរួមបញ្ចូលព័ត៌មានផ្នែកសំណង់ស៊ីវិល អគ្គិសនី និងរចនាសម្ព័ន្ធដែលដាច់ដោយឡែកពីគ្នា ឱ្យទៅជាគំរូតែមួយដែលស្របតាមស្តង់ដារ កម្មវិធីនេះជួយដោះស្រាយបញ្ហាទិន្នន័យមិនច្បាស់លាស់ ខណៈក៏ជួយធ្វើស្វ័យប្រវត្តិកម្មលើការងារជាច្រើន។

កម្មវិធីជំនាន់ + ថ្មីនេះមានមុខងារថ្មីជាច្រើន ពិសេសគឺការជួយពន្លឿនការចែកចាយគម្រោងតាមរយៈលំហូរការងារវិស្វកម្មស្របគ្នាដែលមានលក្ខណៈស្រដៀងនឹង GitHub។ វិធីសាស្ដ្រនេះជួយឱ្យក្រុមការងារជាច្រើនធ្វើការលើគម្រោងតែមួយក្នុងពេលតែមួយដោយឯករាជ្យពី ដែលធ្វើឱ្យគម្រោងមានតម្លាភាព​ និងដើរទៅមុខលឿន។

មុខងារថ្មីមួយទៀតគឺ automated merge gates និង cross-layer contracts។ មុខងារពីនេះអាចជួយរកឃើញជម្លោះ ឬកំហុសនានាដោយស្វ័យប្រវត្តិ ដែលមានន័យថាការអាប់ដេតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនឹងបង្ហាញសញ្ញាភ្លាមៗទៅកាន់ឧបករណ៍អគ្គិសនី ឬឧបករណ៍ការពារដែលពាក់ព័ន្ធដើម្បីធ្វើការត្រួតពិនិត្យ ដែលជួយការពារកំហុសឆ្គងក្នុងការរចនាដោយមិនដឹងខ្លួន។

ការផ្លាស់ប្តូរពីការផ្តោតលើគម្រោងទៅជាការផ្តោតលើរចនាសម្ព័ន្ធទិន្នន័យបែបសកម្មនេះ ជួយឱ្យមានលំហូរទិន្នន័យធ្វើបច្ចុប្បន្នបែបជាក់ស្តែងទៅគ្រប់ផ្នែកដូចជាផ្នែកវិស្វកម្ម និងប្រតិបត្តិការជាដើម ដែលធ្វើឱ្យក្រុមការងារទាំងនោះស្រួលធ្វើការជាមួយគ្នា។

ជាចុងក្រោយ កម្មវិធីជំនាន់ថ្មីនេះគឺមាន AI និង Cloud ដែលអាចជួយរៀបចំទិន្នន័យស្មុគស្មាញទៅជារបាយការណ៍បែបងាយៗ។ នេះជួយសម្រួលដល់ការចូលប្រើទិន្នន័យសម្រាប់គ្រប់ផ្នែក។

Apply for early access to Substation+

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ដាក់ឱ្យប្រើជំនួយការ AI ថ្មី សម្រាប់ប្រើក្នុងកម្មវិធីគ្រប់គ្រងបណ្តាញអគ្គិសនី

ក្រុមហ៊ុន Bentley Systems បានដាក់ដំណើរការកម្មវិធី OpenU […]

អនាគតនៃវិស័យអគ្គិសនី៖ មេរៀនសំខាន់ៗចំនួន ៣ ពីកម្មវិធី DTECH 2026

សន្និសីទខ្នាតយក្ស DTECH 2026 ទើបតែបានបញ្ចប់ទៅនៅទីក្រុង […]

ប្រព័ន្ធអគ្គិសនីនៅកម្ពុជានឹងកាន់តែប្រសើរឡើងបើប្រើកម្មវិធីគ្រប់គ្រងឆ្លាតវៃនេះ

Bentley Systems ថ្មីៗនេះបានធ្វើបច្ចុប្បន្នភាពដំឡើងសេរីក […]