Bentley Tech 2025៖ បច្ចេកវិទ្យានឹងគ្មានប្រយោជន៍បើមិនចេះប្រើក្នុងជីវិតពិត

អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធជាង 500 នាក់កំពុងជួបជុំគ្នានៅទីក្រុងប៊ែរឡាំងនៅក្នុងខែធ្នូនេះសម្រាប់កិច្ចប្រជុំកំពូលបច្ចេកវិទ្យា Bentley ឆ្នាំ 2025  ឬ Bentley Tech Submit 2025 ដើម្បីចែករំលែងគន្លឹះ ចំណេះដឹង និងវិធីសាស្ដ្រអនុវត្តបច្ចេកវិទ្យាទំនើបនានាក្នុងជីវិតពិតឱ្យមានប្រសិទ្ធភាព។

បេះដូងសំខាន់នៃកម្មវិធីប្រជុំឆ្នាំនេះ គឺការបង្រៀនវិស្វករឱ្យចេះប្រើកម្មវិធីគ្រប់គ្រងសំណង់នានា នៅក្នុងជីវិតធ្វើការងារពិតៗ ដោយមានការលើកយកជាឧទាហរណ៍នៃគម្រោងដែលទទួលបានភាពជោគជ័យនានានៅជុំវិញពិភពលោកមកធ្វើជាករណីសិក្សា។

អ្នកចូលរួមទាំងអស់ មានឱកាសប្រើប្រាស់កម្មវិធីជាក់ស្ដែង មិនមែនត្រឹមតែរៀនពីទ្រឹស្ដីនោះទេ ហើយក៏បានសិក្សាពីឧបសគ្គនានាដែលគម្រោងជាក់ស្ដែងជួបប្រទះ ក៏ដូចជារៀនសូត្រពីដំណោះស្រាយចំពោះឧបសគ្គទាំងនោះផងដែរ។

កម្មវិធីរយៈពេលពីរថ្ងៃនេះ ផ្ដោតលើលំហូរការងារក្នុងពិភពលោកពិតក្នុងវិស័យដឹកជញ្ជូន ទឹក ថាមពល និងវិស្វកម្មភូគព្ភសាស្ត្រ។

លើសពីនេះ ក្រុមអ្នកប្រើប្រាស់ដ៏មានឥទ្ធិពលមួយចំនួននៃឧស្សាហកម្មនេះក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងនាមជាគ្រូបង្រៀនផងដែរ។ ពួកគេនឹងជួយផ្ដល់មតិកែលម្អសំខាន់ៗក្នុងលំហូរការងារពិតៗ និងបង្ហាញពីរបៀបដែលពួកគេប្រើប្រាស់កម្មវិធីរបស់ Bentley ដើម្បីដោះស្រាយបញ្ហាប្រឈមដែលស្មុគស្មាញ។

លោក Andy Rahden អនុប្រធានផ្នែកវិស្វកម្ម និងសេវាកម្មដំណោះស្រាយរបស់ Bentley ដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ បានមានប្រសាសន៍ថា៖ «កម្មវិធីនេះគឺជាកន្លែងសម្រាប់បង្កើតប្រព័ន្ធអេកូឡូស៊ីចំណេះដឹងដែលយើងអាចកសាងឡើងដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធសកល»។

«ភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធ គឺនឹងកើតឡើងនៅពេលដែលទ្រឹស្ដីឌីជីថលត្រូវបានប្រើប្រាស់ក្នុងជីវិតបានដោយរលូន»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរ […]