Bentley Tech Summit រួមអ្នកជំនាញ ៥០០ នាក់នៅប៊ែរឡាំង ផ្ដោតលើទំនើបកម្មវិស័យសំណង់

កិច្ចប្រជុំកំពូលបច្ចេកវិទ្យា Bentley Tech Summit ឆ្នាំ ២០២៥ ដែលធ្វើឡើងកាលពីថ្ងៃទី ៩ ដល់ ១១ ខែធ្នូ នៅឯទីក្រុងប៊ែរឡាំងកន្លងមកនេះ បានសឱ្យឃើញពីមហិច្ឆតារបស់ក្រុមហ៊ុន Bentley ក្នុងការធ្វើទំនើបកម្មវិស័យសំណង់ពិភពលោកពីការគ្រប់គ្រងយ៉ាងដោយដៃ ឱ្យទៅជាការគ្រប់គ្រងដោយប្រើ AI និងប្រព័ន្ធឌីជីថល។

កម្មវិធីនេះ ប្រមូលផ្ដុំអ្នកជំនាញពីជុំវិញពិភពលោក ៥០០ នាក់ ដើម្បីមកពិភាក្សា ប្ដូរយោបល់ និងចែករំលែកចំណេះដឹង និងទិន្ននាការថ្មីៗទាក់ទងនឹងបច្ចេកវិទ្យាគ្រប់គ្រងសំណង់បែបឌីជីថល។

ក្នុងឆ្នាំនេះផងដែរ បេះដូងសំខាន់គឺការផ្ដោតលើចំណេះធ្វើ ពោលគឺការរៀនសូត្រពីការប្រើប្រាស់កម្មវិធីទាំងនោះនៅក្នុងគម្រោងជាក់ស្ដែង ក្នុងជីវិតពិត ខណៈក៏រៀនសូត្រពីវិធីដោះស្រាយបញ្ហាជាក់ស្ដែងផងដែរ។

បច្ចេកវិទ្យា​ AI បច្ចេកវិទ្យា Cloud និង Geospatial ត្រូវបានលើកយកពិភាក្សា ដោយមានការព្យាករណ៍ថា បច្ចេកវិទ្យាទាំង ៣ នេះ នឹងក្លាយជាគន្លឹះដ៏សំខាន់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងសំណង់។

ឆ្នាំនេះផងដែរ វាគ្មិន​សំខាន់ៗរួមមាន៖

  • Nathan Marsh អនុប្រធាន​ជាន់ខ្ពស់ និង​ជា​នាយក​ប្រតិបត្តិ​តំបន់ EMEA
  • Andy Rahden អនុប្រធាន​ផ្នែក​វិស្វកម្ម​ដំណោះស្រាយ និង​សេវាកម្ម
  • Kierstin Arthur អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ការ​បង្កើន​សមត្ថភាព​បច្ចេកទេស
  • Mehreen Javaid ស្ថាបត្យករ​ដំណោះស្រាយ​ជាន់ខ្ពស់
  • Barritt Lovelace អនុប្រធាន​ផ្នែក​បច្ចេកវិទ្យា​ថ្មីៗ ក្រុមហ៊ុន Collins Engineering
  • Tomas Kellner ប្រធាន​អ្នក​និទាន​រឿង

គួរបញ្ជាក់ថាផងដែរថា កិច្ចប្រជុំនេះធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ ខណៈប្រទេសនេះក្នុងវិនិយោគជាតិរាប់រយពាន់លានអឺរ៉ូដើម្បីធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន ថាមពល និងការងារសាធារណៈរបស់ខ្លួន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរ […]