គម្រោងថ្មីរបស់ បុរី ប៉េង ហួត «ភូមិនិម្មិត» ចងភ្ជាប់ចរន្តតំបន់សេដ្ឋកិច្ចសំខាន់ៗ ពីរធំៗ នៅរាជធានីភ្នំពេញ
នៅក្នុងឱកាសសម្ពោធបើកលក់ជាផ្លូវការនាថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2026 ក្រុមហ៊ុន បុរី ប៉េង ហួត បានបើកបង្ហាញ នៃគម្រោងថ្មីសន្លាងរបស់ខ្លួនគឺ «ភូមិនិម្មិត» ដែលជាគម្រោងបើកឆាកដំបូងគេបង្អស់នៃដំណាក់កាលទី 3 ក្រោមឈ្មោះ «វិបុលភូមិ»។ គម្រោងថ្មីនេះស្ថិតនៅក្នុងតំបន់អភិវឌ្ឍចម្រុះដ៏ធំទូលាយលាតសន្ធឹងលើផ្ទៃដីសរុបរហូតដល់ 600 ហិកតារបស់ក្រុមហ៊ុន បុរី ប៉េង ហួត ក្នុងខណ្ឌច្បារអំពៅ។ «ភូមិនិម្មិត» ត្រូវបានបង្កើតឡើង ដើម្បីជាចំណុចចាប់ផ្តើមនៃការផ្លាស់ប្តូរបែបផែនជីវិតឱ្យកាន់តែមានឧត្តមភាព ដោយត្រៀមខ្លួនក្នុងការផ្សារភ្ជាប់ទៅនឹងហេដ្ឋារចនាសម្ព័ន្ធគម្រោងអភិវឌ្ឍល្អៗប្លែកៗជាច្រើនទៀតនាពេលអនាគត ដែលនឹងនាំមកនូវបទពិសោធន៍រស់នៅដ៏ល្អប្រសើរសម្រាប់សហគមន៍ទាំងមូល។
ភាពទាក់ទាញដ៏កម្ររបស់ «ភូមិនិម្មិត» មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាគឺជាការប្រសព្វគ្នាយ៉ាងល្អឥតខ្ចោះរវាងសិល្បៈនៃការរស់នៅ និងឱកាសសេដ្ឋកិច្ច។ ទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រដែលមានទន្លេអមសងខាង មិនត្រឹមតែនាំមកនូវសិរីសួស្តី និងខ្យល់អាកាសត្រជាក់បរិសុទ្ធគ្រប់ពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងប្រែប្រួលមុខមាត់យ៉ាងលឿនបំផុត តាមរយៈការតភ្ជាប់ចរន្តសេដ្ឋកិច្ចផ្ទាល់ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) និងព្រលានយន្តហោះអន្តរជាតិតេជោ តាមរយៈស្ពាន ចាក់អង្រែក្រោម-ព្រែកប្រា ថ្មី បន្ថែមពីលើការតភ្ជាប់ស្រាប់ជាមួយតំបន់ពាណិជ្ជកម្មផ្សេងទៀតដូចជា កោះនរា និងកោះពេជ្រ។ បន្ថែមពីលើការតភ្ជាប់ស្រាប់ជាមួយតំបន់កោះនរា និងកោះពេជ្រ បណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏ខ្វាត់ខ្វែងទាំងនេះ កំពុងប្រែក្លាយគម្រោង «ភូមិនិម្មិត» ឱ្យទៅជាគោលដៅអាទិភាពខ្ពស់បំផុតទាំងសម្រាប់ការរស់នៅប្រចាំថ្ងៃ និងជាទ្រព្យសកម្មវិនិយោគដ៏មានតម្លៃដែលមិនអាចរំលងបាន។
ប្រសិនបើលោកអ្នកកំពុងស្វែងរកលំនៅឋានវីឡាដែលផ្ដល់ទាំងភាពស្ងប់ស្ងាត់ និងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ហើយមានភាពងាយស្រួលគ្រប់បែបយ៉ាង នេះគឺជាពេលវេលាដ៏ស័ក្តិសមបំផុតក្នុងការអញ្ជើញមកជ្រើសរើសទីតាំងផ្ទាល់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ បុរី ប៉េង ហួត តាមរយៈលេខទូរស័ព្ទ 016 59 6789 ឬអញ្ជើញមកកាន់ទីតាំងកម្មវិធីផ្ទាល់ នៅក្នុងបុរី ប៉េង ហួត បឹងស្នោ ខណ្ឌច្បារអំពៅ https://maps.app.goo.gl/sHVCPjrVno98nwCN9

- Video Advertisement -