អគារពាណិជ្ជកម្មទំនើប បើកលក់ដំណាក់កាលទី២ លើមហាវិថី សម្តេចតេជោ ហ៊ុន សែន

បន្ទាប់ពីបើកលក់ ដំណាក់កាលទី១ ទទួលបានជោគជ័យ និងទទួលចាប់អារម្មណ៍ខ្ពស់ពីវិនិយោគិន ម្ចាស់អាជីវកម្មធំៗ គម្រោង ធី អាយ អេ ស៊ីធីTIA CITY បានប្រកាសបើកលក់ជាផ្លូវការនូវអគារពាណិជ្ជកម្ម (Commercial Building) ដំណាក់កាលទី២ របស់ខ្លួន។

អគារពាណិជ្ជកម្ម មានកម្ពស់ ៥ជាន់ មានទំហំធំ ទទឹងប្រវែង ៦ម៉ែត្រ x បណ្តោយប្រវែង ២០ម៉ែត្រ ដែលមានទីតាំងលេចធ្លោលើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ 60 ម៉ែត្រ)ខាងមុខគម្រោងអភិវឌ្ឍន៍ថ្មីទំហំ ១០០ ហិកតា ក្បែរព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅចំកណ្តាលនៃ​មជ្ឍមណ្ឌលសេដ្ឋកិច្ចថ្មី ដែលហ៊ុំព័ទ្ធដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ចម្រុះ ធានានូវចរាចរណ៍មនុស្សច្រើនកុះករជារៀងរាល់ថ្ងៃ និងជាច្រកចូលសំខាន់របស់គម្រោងថ្មី ទីតាំងនេះផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ និងឱកាសក្នុងការទាក់ទាញចំណាប់អារម្មណ៍អតិថិជន។

ក្រោយពី ដំណាក់កាលទី១ មានត្រឹមតែ ១២ អគារ ប៉ុណ្ណោះ ត្រូវបានម្ចាស់អាជីវកកម្មធំៗមើលឃើញពីទីតាំងសក្កានុពល នឹងទិញត្រៀមបើកពង្រីកអាជីវកម្មរបស់ខ្លួននោះ ​ គម្រោងនឹងត្រៀមប្រគល់ជូនម្ចាស់អគារចុងឆ្នាំ២០២៦ នេះផងដែរ។ ចំពោះអគារពាណិជ្ជកម្ម ដំណាក់កាលទី២ នេះ គឺបានសម្រុកសាងសងយ៉ាងមមារញឹក ដើម្បីបំពេញតម្រូវការម្ចាស់អគារបើកអាជីវកម្មឆាប់ៗនេះ ដូចជា៖ គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ គ្លីនិក និងសេវាសុខភាព ការិយាល័យ អាផាតមិន សណ្ឋានគារ អាជីវកម្មពាណិជ្ជកម្មផ្សេងៗ។

ធី អាយ អេ ស៊ីធី-TIA CITY ស្ថិតនៅក្នុងតំបន់ដែលកំពុងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មីភាគខាងត្បូងនៃរាជធានីភ្នំពេញ ដោយហ៊ុំព័ទ្ធទៅដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ គម្រោងអភិវឌ្ឍន៍ចម្រុះវិស័យ បណ្តាញផ្លូវសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនចរាចរណ៍មនុស្សយ៉ាងសកម្មក្នុងតំបន់នេះ។

ការបើកលក់នេះ គឺជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ និងម្ចាស់អាជីវកម្មក្នុងការកាន់កាប់ទីតាំងអាជីវកម្មដ៏មានសក្តានុពល នៅក្នុងតំបន់ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងត្រូវបានរំពឹងថានឹងក្លាយជាចំណុចកណ្តាលនៃសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មនាពេលអនាគត។

សូមទាក់ទងទៅកាន់សហការីផ្នែកលក់ឥឡូវនេះ ដើម្បីណាត់ជួបទស្សនាមើលគម្រោងផ្ទាល់

សូមទាក់ទងមកកាន់សហការីផ្នែកលក់ សម្រាប់ព័ត៌មានលម្អិត៖

សូមអញ្ជើញមកកាន់ការិយាល័យផ្នែកលក់ដែលមាន 2 ទីតាំង៖

១-ការិយាល័យផ្នែកលក់ TIA CITY នៅលើផ្លូវ ៦០ ម៉ែត្រ កែងផ្លូវក្រវ៉ាត់ក្រុងទី៣ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

Google Maps៖ https://maps.app.goo.gl/31KDGjPcX7FJebmw9​​​

២-ការិយាល័យផ្តល់ព័ត៌មាន នៅក្នុងធនាគារកាណាឌីយ៉ា សាខាពោធិ៍សែនជ័យ (ទល់មុខព្រលានពោធិ៍ចិនតុង)។

Google Maps៖ https://maps.app.goo.gl/iWhBttfGmvR22Ma4A

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឱ្យកាសល្អប្រចាំឆ្នាំ! បុរី ប៉េង ហួត ចេញម៉ូតផ្ទះថ្មី ហើយមានប្រូសិនយ៉ាងច្រើនក្នុងកម្មវិធីចុងសប្ដាហ៍នេះ

នៅថ្ងៃទី ៨-៩ ខែសីហា ឆ្នាំ ២០២៦ នេះ បុរី ប៉េង ហួត នឹងធ្វ […]

វីឡាប្រណីត Modern Minimalist, បើកលក់ឆាប់ៗនេះ!!!

វីឡាប្រណីត Modern Minimalist នឹងបើកលក់ឆាប់នេះ។ គម្រោង ធ […]

គម្រោងថ្មីរបស់ បុរី ប៉េង ហួត «ភូមិនិម្មិត» ចងភ្ជាប់ចរន្តតំបន់សេដ្ឋកិច្ចសំខាន់ៗ ពីរធំៗ នៅរាជធានីភ្នំពេញ

នៅក្នុងឱកាសសម្ពោធបើកលក់ជាផ្លូវការនាថ្ងៃទី 5 ខែមិថុនា ឆ្ […]

កុំភ្លេចមកទស្សនាពិព័រណ៍សំណង់កម្ពុជាឆ្នាំ២០២៤ ដែលចាប់ផ្តើមនៅថ្ងៃស្អែកនេះ!

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ២០២៤ ជាព្រឹត្តិការណ៍ស […]