ក្រសួងរ៉ែ ចុះកិច្ចព្រមព្រៀងវិនិយោគទុនធនធារ៉ែមាសចំនួន២ ទីតាំងនៅខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ
ក្រសួងរ៉ែ និងថាមពល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោ […]
រោងចក្រចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន ខេមបូឌាន ២៨៨ ស៊ិន ដាសស្រី ឯ.ក (Cambodian K88 Industry Co., Ltd.) នៅព្រំប្រទល់រវាងខេត្តកំពង់ធំ និងខេត្តក្រចេះ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ ដោយឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិង ថាមពល និងភាគីពាក់ព័ន្ធ កាលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។
រោងចក្រចម្រាញ់រ៉ែមាស មានទីតាំងស្ថិតនៅតំបន់ស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ។
បើតាមឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិង ថាមពល បានបញ្ជាក់ថា គម្រោងវិនិយោគរ៉ែមាសនៅព្រំប្រទល់ខេត្តកំពង់ធំ និងក្រចេះបានចាប់ផ្តើមដំណើរការ ខណៈរយៈពេលជាង៥ឆ្នាំមកនេះ ចំណូលពីរ៉ែមាសជាង ២០០លានដុល្លារ ត្រូវបានបង់ជូនរដ្ឋរួចហើយ។ គម្រោងថ្មីចុងក្រោយនេះផ្តល់ការងារជូនខ្មែរយើងចំនួន៣៧៥នាក់ ហើយបាននាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេសមកកម្ពុជា។
សូមជម្រាបដែរថា ក្រុមហ៊ុន ខេមបូឌាន ខេ88 អ៊ិនដាសស្រ្ទី ជាក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន បានចាប់ផ្តើមសិក្សាស្រាវជ្រាវរ៉ែនៅឆ្នាំ២០២០ រហូតឈានទៅដល់ការប្រកាសរកឃើញជម្រករ៉ែមាសដែលមានលក្ខណៈសេដ្ឋកិច្ចនៅឆ្នាំ២០២៣ និងបានឈានដល់ការរៀបចំសាងសង់ និងដំណើរការរោងចក្រចម្រាញ់រ៉ែមាស ជាមួយនឹងទុនវិនិយោគ សរុបប្រមាណ ៤០លានដុល្លារ ដោយបង្កើតការងារដោយផ្ទាល់ជូនប្រជាពលរដ្ឋខ្មែរចំនួន ៣៧៥ នាក់៕

