ខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែចំនួន ១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ

បច្ចុប្បន្នខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែចំនួន ១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ ខណៈបច្ចុប្បន្ននេះ មានក្រុមហ៊ុន បានធ្វើអាជីវកម្មចម្រាញ់រ៉ែមាសបានចំនួនជាង ១៨តោនមាស ផងដែរ។នេះបើតាមរបាយការណ៍របស់លោក គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ក្នុងពិធីជួបសំណេះសំណាលរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំ និងមន្ទីរអង្គភាពនានាជុំវិញខេត្តមណ្ឌលគិរី កាលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។

តាមរបាយការណ៍របស់ លោក គង់ គឹមនី បានឱ្យដឹងថា ខេត្តមណ្ឌលគិរីស្ថិតនៅភូមិភាគឦសាន មានចម្ងាយផ្លូវប្រវែង ៣៨២ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ មណ្ឌលគិរីមានច្រកទ្វារព្រំដែនទ្វេភាគីសំខាន់ៗចំនួន៣ រួមមាន៖ ច្រក​ទ្វារ​ឡាប៉ាខេ នៅស្រុកកែវសីមា ច្រកទ្វារដាក់ដាំ នៅស្រុកអូររាំង ច្រកទ្វារណាំលៀរ នៅស្រុកពេជ្រាដា និងច្រកទ្វារជីមៀត ស្រុកកោះញែក តែមិនទាន់មានដំណើរការ។

ចំពោះវិស័យរ៉ែ លោកថា មណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែចំនួន ១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុន រឺណេសង់ មីណឺរ៉ល ខេមបូឌា បានធ្វើអាជីវកម្មចម្រាញ់រ៉ែមាសចាប់ពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ដោយចម្រាញ់រ៉ែមាសបានចំនួនជាង ១៨តោនមាស។

បន្ថែមពីនេះ លោកថា មណ្ឌលគិរី គឺជាខេត្តមួយដែលមានផ្ទៃដីធំទូលាយ ដី​សំបូរទៅដោយជីជាតិអំណោយសម្រាប់ដំណាំកសិកម្ម កសិ-ឧស្សាហកម្ម ជាពិសេសដំណាំ​កៅ​ស៊ូ ស្វាយចន្ទី និងដំណាំសំខាន់ៗជាច្រើនទៀត។ បច្ចុប្បន្នផ្ទៃដីផលិតកម្មផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម មានប្រមាណ ១២៣.៦៨៥ ហិកតា ទទួលបានបរិមាណផលប្រមាណ ៥២៤.៣៥៧ តោន។ ផ្ទៃដីកៅស៊ូ ប្រមាណ ៤៣.៩១២ ហិកតា។ ក្នុងនោះផ្ទៃដីកៅស៊ូចៀរជ័រប្រមាណ ២២.៧៨៦ហិកតា បរិមាណផលជ័រកៅ​ស៊ូ​ប្រមាណ ២៩.៣០៤ តោន ដំណាំស្វាយចន្ទី មានប្រមាណ ១១.១៦៥ ហិកតា បរិមាណផល​សរុប ១០.៣២៨ តោន។

ទាក់ទិនវិស័យទេសចរណ៍វិញ ខេត្តមណ្ឌលគិរី មានតំបន់រមណីយដ្ឋានទេសចរណ៍សរុប​ចំនួន ១០៥កន្លែង ដែលមានជាទឹកជ្រោះ ទេសភាព វាលស្មៅ ហើយសេវាកម្មទេសចរណ៍ មានដូចជា សណ្ឋាគារ រីសត ផ្ទះលំហែ ម៉ូតែល ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងសេវាកម្មទេសចរណ៍ផ្សេងៗ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនវិនិយោគចំនួន៤៨ មកពី៦ប្រទេស មកស្វែងរកឱកាសវិនិយោគនៅក្រចេះ

គណៈប្រតិភូចម្រុះជាតិសាសន៍ដែលមានក្រុមហ៊ុនជិតហាសិបក្រុមហ៊ […]

Seequent Evo: ការបើកចំហរទិន្នន័យក្នុងសូហ្វវែរ បានផ្តល់ “តម្លៃមិនគួរឱ្យជឿ”

ដោយ Colleen O’Hanlon នាយកប្រតិបត្តិលោក Graham Gra […]

ឆ្នាំនេះរដ្ឋគ្រោងទម្លាក់ថវិកា ៣០លានដុល្លារ សម្អាតមីនលើផ្ទៃដីជាង ១៨០លានម៉ែត្រក្រឡា

សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់កញ្ចប់ថវិកា […]

ត្រឹមដើមខែកុម្ភៈ ក្រុមហ៊ុន Renaissance ចម្រាញ់មាសបានជាង ១ ៧០០គីឡូ

ក្រុមហ៊ុន Renaissance Minerals Cambodia ចម្រាញ់មាសបាន ១ […]

អាជ្ញាធររផ្អាកអាជីវកម្មជីករ៉ែខុសច្បាប់លើដីជាង ១៥ហិកតា នៅស្រុកខ្សាច់កណ្ដាល

អាជ្ញាធរខេត្តកណ្តាល បានផ្អាកអាជីវកម្មរណ្ដៅដី មហារដ្ឋា ត […]

ក្រុមហ៊ុន Renaissance ចម្រាញ់មាសបានជិត១តោន ក្នុងរយៈពេល ៤ ខែ

ក្នុងរយៈពេលជាង៤ខែ នេះ ក្រុមហ៊ុនអូស្រ្ដាលី Renaissance L […]