ខេត្តព្រះវិហារ មានរ៉ែសំខាន់ ៣ប្រភេទ និងមាន ១៣ក្រុមហ៊ុន ទទួលបានអាជ្ញាបណ្ណវិនិយោគ

នៅក្នុងភូមិសាស្ត្រខេត្តមានធនធានរ៉ែសំខាន់ៗ ចំនួន៣ប្រភេ ដូចជា៖ រ៉ែមាស រ៉ែដែក រ៉ែលោហៈ ហើយបច្ចុប្បន្ន មាន ១៣ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណវិនិយោគលើប្រភេទរ៉ែទាំងនេះ។ នេះបើយោងតាមរបាយការណ៍របស់ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងដំណើរចុះជួបសំណេះសំណាលរបស់សម្តេតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តព្រះវិហារ កាលទី១០ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ បើតាមរបាយការណ៍របស់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានឱ្យដឹងថា ខេត្តព្រះវិហារស្ថិតនៅភាគឧត្តរនៃព្រះរាជាណាចក្រកម្ពុជាមានក្រឡាផ្ទៃប្រមាណជាង ១៣ពាន់គីឡូម៉ែត្រក្រឡា បែងចែកជា១ក្រុង ៧ស្រុក ៤៩ឃុំ២សង្កាត់ និង២៣២ភូមិ។ ខេត្តព្រះវិហារមានសម្បត្តិធនធានធម្មជាតិព្រៃឈើ និងប្រាសាទបុរាណជាច្រើនក្នុងនោះមានប្រាសាទបុរាណដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកចំនួន២ គឺប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។

ក្នុងភូមិសាស្ត្រខេត្តព្រះវិហារនេះដែរ ឯកឧត្តមថា ក៏មានធនធានរ៉ែសំខាន់ៗ ដូចជារ៉ែមាស រ៉ែដែក រ៉ែលោហៈ ដែលមានអាជ្ញាបណ្ណធនធានរ៉ែ ៥អាជ្ញាបណ្ណ ស្មើនឹង ៣ក្រុមហ៊ុន អាជ្ញាបណ្ណអណ្តូងរ៉ែ និងការដ្ឋានវាយថ្ម ១២អាជ្ញាបណ្ណ ស្មើនឹង១០ក្រុមហ៊ុន។

សូមជម្រាបថា ខេត្តព្រះវិហារមានសក្តានុពល គឺពឹងផ្អែកលើវិស័យកសិកម្ម ជាពិសេសគឺការជំរុញផលិតកម្មស្រូវសរីរាង្គដែលបានចងក្រងជាសហគមន៍កសិកម្មចំនួន ៤៧សហគមន៍ ដើម្បីចុះកិច្ចសន្យាទិញលក់ជាមួយក្រុមហ៊ុនសហគ្រាសចំនួន ៩ក្រុមហ៊ុន។ ក្រៅពីនេះខេត្តមានដាំដំណាំយុទ្ធសាស្ត្រសំខាន់ៗដូចជាស្វាយចន្ទី ប្រមាណ៣ម៉ឺនហិកតា ដំណាំស្វាយប្រមាណ ៨ពាន់ហិកតា ដំឡូងមីប្រមាណ ៤ម៉ឺនហិកតា និងកៅស៊ូប្រមាណ៣ម៉ឺនហិកតា ដាំលក្ខណៈជាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន ១៥ក្រុមហ៊ុន និងលក្ខណៈជាគ្រួសារ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែចំនួន ១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ

បច្ចុប្បន្នខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែ […]

ក្រុមហ៊ុនវិនិយោគចំនួន៤៨ មកពី៦ប្រទេស មកស្វែងរកឱកាសវិនិយោគនៅក្រចេះ

គណៈប្រតិភូចម្រុះជាតិសាសន៍ដែលមានក្រុមហ៊ុនជិតហាសិបក្រុមហ៊ […]

Seequent Evo: ការបើកចំហរទិន្នន័យក្នុងសូហ្វវែរ បានផ្តល់ “តម្លៃមិនគួរឱ្យជឿ”

ដោយ Colleen O’Hanlon នាយកប្រតិបត្តិលោក Graham Gra […]

ឆ្នាំនេះរដ្ឋគ្រោងទម្លាក់ថវិកា ៣០លានដុល្លារ សម្អាតមីនលើផ្ទៃដីជាង ១៨០លានម៉ែត្រក្រឡា

សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់កញ្ចប់ថវិកា […]

ត្រឹមដើមខែកុម្ភៈ ក្រុមហ៊ុន Renaissance ចម្រាញ់មាសបានជាង ១ ៧០០គីឡូ

ក្រុមហ៊ុន Renaissance Minerals Cambodia ចម្រាញ់មាសបាន ១ […]