ក្រុមហ៊ុនវិនិយោគចំនួន៤៨ មកពី៦ប្រទេស មកស្វែងរកឱកាសវិនិយោគនៅក្រចេះ

គណៈប្រតិភូចម្រុះជាតិសាសន៍ដែលមានក្រុមហ៊ុនជិតហាសិបក្រុមហ៊ុន ស្វែងយល់ពីសក្តានុពលកសិកម្ម និងទេសចរណ៍នៅក្នុងព្រំដែនសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា

ក្រុម​ហ៊ុន​​វិនិយោគ​​មានចំនួន ៤៨ក្រុមហ៊ុន មក​ពីប្រទេសចំនួន ៦ និងក្រុមហ៊ុ​នក្នុងស្រុកមួយចំនួនទៀត បានមកស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ពិសេសក្នុងខេត្តក្រចេះ។ នេះបើយោងតាមដំណើរទស្សនកិច្ច ស្ដីពីការស្វែងយល់ឱកាសពាណិជ្ជកម្ម ការផ្គូផ្គងដៃគូធុរកិច្ច និងឱកាសវិនិយោគស្ថិតក្រោម ” កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្ត ភូមិភាគឦសាន (២០២៥-២០២៨) របស់គណៈប្រតិភូ នៃវិនិយោគិនវៀតណាម ដឹកនាំដោយលោក​ ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសវៀតណាម កាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចនេះ គឺក្នុងគោលបំណង ដើម្បីស្វែងយល់ពីសក្តានុពលក្នុងខេត្តក្រចេះ ដោយផ្តោតលើវិស័យកសិកម្ម-កសិឧស្សាហកម្ម និងទេសចរណ៍។ ដំណើរទស្សកិច្ចនេះ ក៏មានការចូលរួមពី​អ្នកវិនិយោគិនដែលមកពីប្រទេសវៀតណាម អាល្លឺម៉ង់ ម៉ាឡេស៊ី អ៊ីស្រាអែល សិង្ហបុរី និងក្នុងប្រទេសកម្ពុជាផងដែរ។

នាឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់បណ្តារក្រុមហ៊ុន និងអ្នកវិនិយោគ។ លោកបានបញ្ជាក់ថា ខេត្តក្រចេះ មានសណ្ឋានដីជាតំបន់ខ្ពង់រាប ដីមានជីជាតិល្អ ជាពិសេសបម្រើឱ្យការ​ដាំដុះ​ដំណាំ​​​កសិក​ម្ម កសិ-ឧស្សាហកម្ម និងមានធនធនធម្មជាតិរ៉ែសំខាន់ៗ ដូចជា៖ រ៉ែមាស ថ្មអារ ថ្មក្រានីត ថ្មកំបោរផលិតស៊ីម៉ងត៍ ថ្មសំណង់ ក្រួស-ខ្សាច់ ព្រមទាំងមានអំណោយផលពីធម្មជាតិ សម្រាប់កែច្នៃ និងបង្កើតជាតំបន់ទេសចរណ៍ ដែលសក្ដានុពលសំខាន់ៗជាច្រើន។

សូមជម្រាប បណ្តារក្រុម​ហ៊ុន​​វិនិយោគ​​មានចំនួន ៤៨ក្រុមហ៊ុន ដែលបានទស្សនកិច្ចនៅខេត្តក្រចេះនាពេលនេះ គឺមក​ពីប្រទេស​វៀតណាម ចិន​ ឥណ្ឌា​ អង់គ្លេស​ កូរ៉េ​​​​ អូស្រា្ដលី និងក្រុមហ៊ុ​នក្នុងស្រុក។ ក្រុមហ៊ុនទាំងនេះ ភាគច្រើនវិនិយោគដូចជា៖ ដំណាំ​កៅ​​ស៊ូ ស្វាយចន្ទី ដំឡូងមី ចេកអំបូងលឿង អំពៅ ការចិញ្ចឹមសត្វគោ ដាំឈើប្រេងខ្យល់ ស្វាយកែវរមៀត ម្រេច និងទុរេន៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Seequent Evo: ការបើកចំហរទិន្នន័យក្នុងសូហ្វវែរ បានផ្តល់ “តម្លៃមិនគួរឱ្យជឿ”

ដោយ Colleen O’Hanlon នាយកប្រតិបត្តិលោក Graham Gra […]

ឆ្នាំនេះរដ្ឋគ្រោងទម្លាក់ថវិកា ៣០លានដុល្លារ សម្អាតមីនលើផ្ទៃដីជាង ១៨០លានម៉ែត្រក្រឡា

សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់កញ្ចប់ថវិកា […]

ត្រឹមដើមខែកុម្ភៈ ក្រុមហ៊ុន Renaissance ចម្រាញ់មាសបានជាង ១ ៧០០គីឡូ

ក្រុមហ៊ុន Renaissance Minerals Cambodia ចម្រាញ់មាសបាន ១ […]

អាជ្ញាធររផ្អាកអាជីវកម្មជីករ៉ែខុសច្បាប់លើដីជាង ១៥ហិកតា នៅស្រុកខ្សាច់កណ្ដាល

អាជ្ញាធរខេត្តកណ្តាល បានផ្អាកអាជីវកម្មរណ្ដៅដី មហារដ្ឋា ត […]

ក្រុមហ៊ុន Renaissance ចម្រាញ់មាសបានជិត១តោន ក្នុងរយៈពេល ៤ ខែ

ក្នុងរយៈពេលជាង៤ខែ នេះ ក្រុមហ៊ុនអូស្រ្ដាលី Renaissance L […]