CBRE៖ ទីផ្សារអចលនទ្រព្យធ្លាក់ចុះតិចតួចនៅត្រីមាសទី ១ តែនឹងធ្លាក់យ៉ាងគំហុកចាប់ពីត្រីមាសទី ២

ទីផ្សារអចលនទ្រព្យនៅកម្ពុជា ហាក់ដូចជាមានភាពរឹងមាំ នៅដើមឆ្នាំ ២០២០។ បើយោងតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថាគម្រោងសរុបចំនួន ៧២៨ គម្រោងគិតជាទឹកប្រាក់វិនយោគប៉ាន់ស្មានប្រមាណ ២ ពាន់លានដុល្លារត្រូវបានអនុម័តសម្រាប់រយៈពេល ២ ខែដំបូង។ ចំនួននេះបង្ហាញពីការកើនឡើង ៤៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។ ទោះជាយ៉ាងណាក្ដី ស្ថានភាពសេដ្ឋកិច្្ច ក៏ដូចជាស្ថានភាពទីផ្សារមួយនេះ បាន និង កំពុងផ្លាស់ផ្ដូរយ៉ាងស្មានមិនដល់ ក្រោយមានការរីករាលនៃជំងី Covid-19 នៅជុំវិញពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា។

បើតាមរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយរបស់ IMF បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២០ នឹងធ្លាក់ចុះដល់ -៣% (ដកបី) ដែលនេះជាការធ្លាក់ចុះសេដ្ឋកិច្ចដ៏គំហុកបំផុតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចដ៏ធំក្នុងទសវត្សឆ្នាំ ១៩៣០ ក៏ដូចជាវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ ។ ដោយសារផលប៉ះពាល់នេះ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានបន្ទាបកំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រឹមតែប្រមាណ ២,៥% សម្រាប់ឆ្នាំ ២០២០។ ការធ្លាក់ចុះនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជា។

ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានឱ្យដឹងថា ផលអវិជ្ជមានទៅលើទីផ្សារអចលនទ្រព្យនៅកម្ពុជាដែលបង្កដោយជំងឺ Covid-19 ហាក់ដូចជាមិនសូវធ្ងន់ធ្ងរទេសម្រាប់ត្រីមាសទី១។ ដោយឡែក ទីផ្សារនេះរំពឹងថានឹងរងសម្ពាធអវិជ្ជមានយ៉ាងខ្លាំង ចាប់ពីត្រីមាសទី២ តទៅ បើការរាតត្បាតនេះនៅតែបន្ត។ ដោយឡែក ភ្នាក់ងារដដែលនេះ ក៏បានព្យាករណ៍ថាស្ថានភាពទីផ្សារអាចនឹងស្ទុះងើបឡើងវិញនៅចុងឆ្នាំ ២០២០ ឬដើមឆ្នាំ ២០២១ ក្រោមក្ដីសង្ឃឹមថាស្ថានភាពតានតឹងនៃវីរុសនឹងធូរថយជាងមុន ។

សម្រាប់ត្រីមាសទី១ ទីផ្សារ Retail ឬតូបជួលប្រកបអាជីវកម្មក្នុងផ្សារទំនើប គឺជាវិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយអត្រានៃការជួលធ្លាក់ចុះដល់ទៅ ៩,២ ភាគរយ (សម្រាប់ផ្សារសហគមន៍)។ ការធ្លាក់ចុះនេះគឺដោយសារតែ ប្រជាជនបានចាប់ផ្តើមនៅផ្ទះដើម្បីកាត់បន្ថយការឆ្លងវីរុសCovid-19។ ទន្ទឹមនឹងនេះ ផ្នែកផ្សេងៗទៀត រួមមានលំនៅដ្ឋាន និងការិយាល័យគឺ មានការធ្លាក់ចុះតិចតួចប៉ុណ្ណោះ ដែលមានជាលម្អិតដូចខាងក្រោមនេះ ៖

ខុនដូ
ការផ្គត់ផ្គង់ខុនដូក្នុងត្រីមាសទី១ ឃើញថាមានការកើនឡើង ១៥,៨ ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសមុន ។ ការកើនឡើងនេះគឺដោយសារតែមានគម្រោងចំនួន ៥ ឬស្មើនឹង ២,៨៤៣ យូនីត បានបញ្ចប់ការសាងសង់ក្នុងដើមឆ្នាំនេះ។ គម្រោងដែលទើបតែបញ្ចប់ទាំងនោះ គឺមាន៥៣.៥% គឺជាប្រភេទខុនដូតម្លៃថ្លៃ ៣៥,៧% ជាប្រភេទខុនដូតម្លៃមធ្យម និង ១០,៨% ជាប្រភេទខុនដូតម្លៃសមរម្យ។

គម្រោងទាំងនេះបានជំរុញឲ្យការផ្គត់ផ្គង់សរុបក្នុងទីផ្សារកើនឡើងដល់ ២០ ៨៥១ យូនីត ខណៈដែលខណ្ឌដូនពេញគឺទទួលបានចំណែកធំជាងគេនៃការផ្គត់ផ្គង់ គឺស្មើនឹង ៤៣.៥% ។ ជាមួយគ្នានេះដែរ ក្នុងត្រីមាសទី១ ក៏មានគម្រោងប្រកាសបើកលក់ថ្មីចំនួន ៨ គម្រោង ផងដែរ ដែលនឹងបន្ថែម ការផ្គត់ផ្គង់ចំនួយ ៤ ៥២១ យូនីត ទៀតទៅក្នុងទីផ្សារនាពេលអនាគត។

ដោយឡែក ក្នុងត្រីមាសទី១ ឃើញថាតម្លៃលក់ខុនដូប្រភេទតម្លៃថ្លៃ បានធ្លាក់ចុះ ១,៤% ហើយ តម្លៃលក់ខុនដូប្រភេទតម្លៃមធ្យមបានធ្លាក់ចុះ ០,៥% ។ គួរឱ្យភ្ញាក់ផ្អើលតម្លៃលក់ខុនដូប្រភេទតម្លៃសមរម្យបានកើនឡើងចំនួន 0,៣% ឬស្មើនឹង ១៥៤៩ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ ទន្ទឹមនឹងនេះដែរ តម្លៃជួល ក៏ធ្លាក់ចុះតិចតួច ពោលគឺប្រមាណ ០,៤% សម្រាប់ខុនដូប្រភេទតម្លៃថ្លៃ និង ០,៦% សម្រាប់ខុនដូប្រភេទតម្លៃមធ្យម ឬស្មើនឹង ១៤,២ ដុល្លារ / ម៉ែត្រការ៉េសម្រាប់ខុនដូប្រភេទតម្លៃថ្លៃ និង ១១,៨ ដុល្លារ / ម៉ែត្រការ៉េសម្រាប់ខុនដូប្រភេទតម្លៃមធ្យម ។

បូរី
នៅត្រីមាសទី ១ ឆ្នាំ ២០២០ មានគម្រោងចំនួន ៣ ដែលបានបញ្ចប់ការសាងសង់ ដែលស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ដែលធ្វើឲ្យខណ្ឌទាំង២ នេះមានការផ្គត់ផ្គង់សរុប ៤៩ គម្រោង។ ដោយឡែក ខណ្ឌសែនសុខនៅតែជាខណ្ឌឈានមុខគេសម្រាប់ទីផ្សារផ្គត់ផ្គង់បូរី ហើយខណ្ឌពោធិសែនជ័យ ជាខណ្ឌដែលកំពុងបង្ហាញពីសក្តានុពលផងដែរ។

ទោះបីជាមានការព្រួយបារម្ភអំពីការផ្ទុះឡើងនៃជំងឺ Covid-19 ក្ដី នៅត្រីមាសទី ១ អ្នកអភិវឌ្ឍន៍ក្នុងស្រុកនៅតែមានទំនុកចិត្តក្នុងការវិនិយោគលើផ្នែកនេះ ដោយឃើញថាមានការប្រកាសបើកលក់គម្រោងថ្មីៗចំនួន ៥ ដោយអ្នកអភិវឌ្ឍន៍ធំ ៗ ចំនួន ៣ រួមមានបុរី ប៉េងហួត ជីប ម៉ុង លែន និងបុរីជារី។

បើប្រៀបធៀបទៅនឹងត្រីមាសទី ៣ ឆ្នាំ ២០១៩ តម្លៃលក់ក្នុងត្រីមាសទី ១ បូរីប្រភេទផ្សេងៗដូចជា វីឡា វីឡាភ្លោះ ហាង ផ្ទះគូ និងផ្ទះល្វែង បានកើនឡើងចន្លោះពី ២,១% ទៅ ៤,៨% ។ CBRE រំពឹងថាតម្លៃលក់នឹងនៅតែរឹងមាំក្នុងរយៈពេល ៦ ខែទៀត ដែលជំរុញដោយស្ថានភាពរឹងមាំករបស់អ្នកអភិវឌ្ឍក្នុងស្រុក។ ទោះយ៉ាងណាក៏ដោយ CBRE ក៏បានអះអាងផងដែរថា តម្លៃលក់អាចចាប់ផ្តើមធ្លាក់ចុុះក្នុងត្រីមាសទី ៣ ដែលបណ្តាលមកពីភាពតានតឹងនៃលំហូរសាច់ប្រាក់ ដែលបង្កដោយការរាតត្បាតនៃជំងឺCovid-19 ។

ការិយាល័យ
ក្នុងអំឡុងត្រីមាសទី ១ នៃឆ្នាំ ២០២០ នេះ ឃើញថាមិនមានការបញ្ចប់ការសាងសង់ ឬការបើកលក់ការិយាល័យថ្មី នោះទេ។ ទោះយ៉ាងណាក្ដី CBRE បានព្យាករណ៍ថា ការផ្គត់ផ្គង់ការិយាល័យនឹងមានការកើនឡើងដល់ទៅជាង ៨៩ ០០០ ម៉ែត្រការ៉េ នៅចុងឆ្នាំ ២០២០ ដែលភាគច្រើននឹងជាលំដាប់ថ្នាក់ B ហើយនឹងមានទីតាំងនៅខាងក្រៅមណ្ឌលពាណិជ្ជកម្មកណ្តាល។

អត្រានៃការជួលជាមធ្យមបានឃើញការធ្លាក់ចុះប្រមាណត្រឹមតែ ១% បើប្រៀបធៀបទៅនឹងត្រីមាសមុន ដែលបង្ហាញថាវិស័យនេះនៅតែរឹងមាំ។ ទោះយ៉ាងណា អត្រានៃការជួលការិយាល័យ ត្រូវបានប៉ាន់ប្រមាណថានឹងបន្តធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងឆ្នាំ២០២០ នេះ។

ថ្វីបើមានជំងឺរាតត្បាត Covid-19 ក៏ដោយ តម្លៃជួលបច្ចុប្បន្ន ក៏ដូចជាក្នុងត្រីមាសទី ១ គឺនៅមានស្ថេរភាព ប៉ុន្តែក្នុងពេលឆាប់នេះ ម្ចាស់ការិយាល័យខ្លះអាចនឹងចាប់ផ្ដើមបញ្ចុះតម្លៃជួលក្នុងរយៈពេលខ្លី ដោយសារតែអ្នកជួលមានអំណាចក្នុងការចរចាខ្ពស់។ លើសពីនេះ CBRE ក៏បានព្យាករណ៍ថាតម្លៃជួល ក៏អាចនឹងធ្លាក់ចុះ ចាប់ពីត្រីមាសទី ២ តទៅ ផងដែរ។

ដូចគ្នានេះដែរ ក្នុងអំឡុងត្រីមាសទី ១ នៃឆ្នាំ ២០២០ នេះ គឺមិនមានអគារការិយាល័យប្រភេទ Strat-title ដែលបញ្ចប់ការសាងសង់ថ្មីនោះទេ។ ដោយឡែក ឃើញថាមានគម្រោង Central Capital Tower នៅខណ្ឌទួលគោក ទើបតែប្រកាសបើកលក់(ឬជួល) ដែលគម្រោងនេះនឹងបន្ថែមផ្ទៃក្រឡាការផ្គត់ផ្គង់ប្រមាណ ២៤.៨០០ ម៉ែត្រក្រឡា ទៅក្នុងទីផ្សារមួយនេះ។ លើសពីនេះ នៅចុងឆ្នាំ ២០២០ នេះ CBRE ក៏រំពឹងថានឹងមានផ្ទៃក្រឡាការផ្គត់ផ្គង់សរុបប្រមាណ ៨៦ ០០០ ម៉ែតការ៉េ ដែលនេះនឹងដាក់សម្ពាធទៅលើតម្លៃជួលកាន់តែខ្លាំង។

ទីផ្សារ Retail ឬតូបជួលប្រកបអាជីវកម្មក្នុងផ្សារទំនើប

ក្នុងអំឡុងត្រីមាសទី ១ នៃឆ្នាំ ២០២០ នេះ ឃើញថាមានផ្សារទំនើបពីររួមមាន ផ្សារ TL Sky Mall និង Samai Square បានបញ្ចប់ការសាងសង់ ដែលបន្ថែមការផ្គត់ផ្គង់ថ្មីចំនួយ ៦ ៩០៣ ម៉ែត្រការ៉េ ទៅក្នុងទីផ្សារផ្សារទំនើបបែបសហគមន៍។ តួលេខនេះ គឺស្មើនឹង ២,១% នៃទីផ្សារ Retail ទាំងមួល ឬ ១៦ ភាគរយនៃទីផ្សារផ្សារទំនើបបែបសហគមន៍។ CBRE ក៏បានព្យករណ៍ទៀតថា គម្រោងទីផ្សារ Retail ទំហំ ១០១ ៤៧៧ ម៉ែត្រការ៉េ ទៀតគ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ ២០២០ នេះ។

ទោះយ៉ាងណាក៏ដោយ ក៏អាចមានការពន្យារពេលក្នុងការបើកឲ្យដំណើរការ ដែលបណ្តាលមកពីបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងវិស័យសំណង់ និងការកាត់បន្ថយសកម្មភាពរបស់អ្នកលក់រាយ ដោយសារតែការកើនឡើងនៃការរីករាលដាលនៃមេរោគ Covid-19 ។

គួរបញ្ជាក់ផងដែរថា ទីផ្សារ Retail ជាទីផ្សារដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារតែការធ្លាក់ចុះនៃអ្នកដើរផ្សារទំនើប ដែលបណ្តាលមកពីការភ័យខ្លាចនៃជំងឺរាតត្បាត Covid-19។ ដូច្នេះ ថ្លៃជួលក៏មានការធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ពោលគឺធ្លាក់ចុះប្រមាណ ៩,២% សម្រាប់ថ្លៃជួលតាមផ្សារសហគមន៍ និង ១០,៥% សម្រាប់ថ្លៃជួលប្រភេទRetail Podium នៅត្រីមាសទី ១ នេះ។

—-
សរុបមក ឃើញថាវិស័យអចនទ្រព្យជាច្រើនបាន និងកំពុងរងផលប៉ះពាល់អវិជ្ជមានពីការរាតត្្បាតនៃមេរោគ Covid-19 ។ ដោយឡែក ទីផ្សាររំពឹងថាអាចនឹងស្ទុុះមករស់រានមានជីវិតឡើងវិញ ក្រោយស្ថានភាពមេរោគដ៏កាចសាហាវនេះប្រសើរឡើង ដែលរំពឹងថាអាចនឹងដើមឆ្នាំ ២០២១។

ដោយឡែកក្នុងស្ថានភាពបែបនេះ ក៏នៅតែមានឱកាសសម្រាប់វិនិយោគិនផងដែរ។ នាយកគ្រប់គ្រងក្រុមហ៊ុន CBRE កម្ពុជា អ្នកនាង អាន សុធីតា បានឲ្យដឹងថា ក្នុងរយៈពេលនេះវិនិយោគិនមានអំណាចក្នុងការចរចារខ្ពស់ ដែលអាចឲ្យពួកគេទិញអចលនទ្រព្យក្នុងតម្លៃទាប។

«អ្នកទិញអាចទទួលបានអចលនទ្រព្យទាបជាងតម្លៃទីផ្សារ នៅក្នុងអំឡុងពេលនេះ ព្រោះអ្នកអភិវឌ្ឍន៍មាននិន្នាការលក់ទ្រព្យសម្បត្តិដើម្បីរក្សាលំហូរសាច់ប្រាក់របស់ពួកគេ។ ទោះយ៉ាងណាអ្នកទិញត្រូវតែប្រយ័ត្នប្រយែងបំផុតក្នុងការជ្រើសរើសប្រភេទអចលនទ្រព្យក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍» អ្នកនាងបានបន្ត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េសម្រេចបាន $៧៥១លាន ខណៈឆ្នាំនេះ ភាគីទាំងពីរសម្រេចចុះអនុស្សរណៈបន្ថែម៦ទៀត

ក្នុងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េ សម្រេចបានប្រមាណ ៧៥១លានដុល្លារ ខណៈថ្មីនេះភាគីទាំងពីរបានសម្រេចចុះអនុស្សរណៈយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន ៦ បន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូពាណិជ្ជកម្ម។ នេះបើតាមពិធីចុះអនុស្សរណៈយោគយល់គ្នា ធ្វើឡើងនៅទីក្រុងសេអ៊ូល កាលពីថ្ងៃទីទី១៦ ខែឧស​ភា ឆ្នាំ២០២៤​ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។ ឯកសារដែលត្រូវចុះអនុស្សរណៈទាំង៦ នោះមានដូចជា៖ ១. ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោង​ ​រវាង ​រដ្ឋាភិបាល​នៃសាធារណរដ្ឋកូរ៉េ និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លើហរិញ្ញប្បទាន ស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦។ ២. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ។ ៣. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា។ […]

អាជ្ញាធរខេត្តកំពត គ្រោងបង្កើតផ្សារលើទឹក ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

អាជ្ញាធរខេត្តកំពត គ្រោងបង្កើតផ្សារលើទឹក និងគម្រោងដទៃទៀត ដើម្បីបង្កើតផលិតផលទេសចរណ៍ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ នេះបើតាមការឱ្យដឹងពីក្រសួងព័ត៌មានផុសផ្សាយកាលពីថ្ងៃទី​​១៧ ខែឧសភា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា អាជ្ញាធរខេត្តកំពត មានចក្ខុវិស័យ និងគម្រោងអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមជាច្រើនទៀតនៅថ្ងៃខាងមុ​ខ ដែលមានដូចជា បង្កើតឱ្យមានសេវាកម្សាន្តតាមដៃព្រែកទាំង ១៣ ក្នុងខេត្ត បង្កើតផ្សារលើទឹក និងជាពិសេសគម្រោងបង្កើ​​តឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដើម្បីឱ្យខេត្តមួយនេះក្លាយជាគោលដៅដ៏ទាក់ទាញ​បំផុតសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ​។ បន្ថែមពីនេះ ផែនការបង្កើតផ្សារលើទឹកនេះត្រូវបានលើកឡើងបន្ទាប់ពីអាជ្ញាធរខេត្តកំពតបានសាងសង់រូបសំណាកសេះសមុទ្រ ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ គួរបញ្ជាក់ថា រដ្ឋបាលខេត្តកំពត កំពុងអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្ត ០២កន្លែងបន្ថែមទៀត ក្នុងនោះរួមមាន_ទី១ គឺឆ្នេរខ្សាច់ចន្លោះស្ពានចាស់ និងស្ពានថ្មី និងទី២ ឆ្នេរខ្សាច់ចន្លោះស្ពានថ្មី និងស្ពានរថភ្លើង។ (អានបន្ថែម) - Video Advertisement -

ផ្ទះ៣ ប្រភេទនេះ លក់ដាច់ជាងគេនៅបុរី ប៉េង ហួត គម្រោង ដឹស្ដា ដាយមិន

គម្រោង ដឹស្ដា ដាយមិន ស្ថិតនៅលើបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) មានផ្ទះជាច្រើនប្រភេទ រាប់ចាប់ពីផ្ទះសម្រាប់ប្រកបអាជីវម្ម វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោលរាប់ពាន់ខ្នង។ ក្នុងនោះមានផ្ទះចំនួន ៣ប្រភេទ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង និងលក់ដាច់បំផុត ហើយសំណង់ផ្ទះភាគច្រើនសាងសង់ចប់ស្ទើរតែ១០០% ដែលអាចរើចូលរស់នៅ ឬប្រកបអាជីកម្មបាន។ ផ្ទះទាំង ៣ ប្រភេទនោះមានដូចជា ហ្សបហោស៍ វីឡាភ្លោះ  និងវីឡាកូនកាត់ LA។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិ​របស់ផ្ទះទាំង ៣ប្រភេទនេះ៖ ហ្សបហោស៍ ដែលមានប្រភេទហ្សបហោស៍ ម៉ូដឺន, ហ្សបហោស៍ ក្លាសស៊ិក និងហ្សបហោស៍ ម៉ាជេស្ទីក មានកម្ពស់ ៣ជាន់ បន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណទទួលភ្ញៀវ១ បរិវេណទទួលទានអាហារ១ បរិវេណចម្អិនអាហារ១ និងចំណតរថយន្ត១។ ទីតាំងស្ថិតនៅចំផ្លូវធំងាយស្រួលសម្រាប់ការបើកអាជីវកម្មគ្រប់ប្រភេទ ការរចនាផ្នែកខាងក្នុងគឺមានភាពបត់បែនទៅតាមតម្រូវការនៃការដេគ័ររបស់ម្ចាស់ផ្ទះ។ វីឡាភ្លោះ  មានកម្ពស់ ៣ជាន់ បន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណទទួលភ្ញៀវ១ បរិវេណទទួលទានអាហារ១ បរិវេណចម្អិនអាហារ១ និងចំណតរថយន្ត២។ […]

កម្ពុជា-កូរ៉េ ឯកភាពគ្នាសិក្សាបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញវិនិយោគមកកម្ពុជា

កម្ពុជា និងកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដោយឯកភាពគ្នាសិក្សាលទ្ធភាព ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ តាមវិស័យជាក់លាក់ សំដៅដល់ការទាក់ទាញរំហូរវិនិយោគិនកូរ៉េមកកម្ពុជាឱ្យបានកាន់តែច្រើន។ អនុស្សរណៈនៃការយោគយល់គ្នានេះ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ ត្រូវបានចុះហត្ថលេខាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ជាមួយគ្នានេះដែរ អនុស្សរណៈខាងលើ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការសម្របសម្រួលការវិនិយោគនៅរវាងប្រទេសទាំងពីរ តាមរយៈការបង្កើតបរិយាកាសអំណោយផល ដែលសម្រួលដល់ការបង្កើតប្រតិបត្តិការ និងការពង្រីកការវិនិយោគ និងសកម្មភាពអាជីវកម្ម។ គួររម្លឹកដែរថា កន្លងមកក្រៅពីកូរ៉េ ជប៉ុនក៏មានគម្រោងសិក្សានិងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដែលជាតំបន់សេដ្ឋកិច្ចពិសេសដ៏ធំមួយ ដែលបង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន ឱ្យងាកមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន។ (អានបន្ថែម) ទន្ទឹមនឹងនេះដែរ អង់គ្លេស​ ក៏បានស្នើសុំកិច្ចសហការជាមួយកម្ពុជាលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស “Green Special Econo​mic​ Zone” នៅក្នុងប្រទេសកម្ពុជា ដើម្បីជាការរួមចំណែកក្នុងការការពារបរិស្ថានពិភពលោក ខណៈដែលឥណ្ឌាចង់មកបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ​ ដោយផ្តោតលើវិស័យបច្ចេកវិទ្យា។​ (អានបន្ថែម […]

រដ្ឋចាប់ផ្តើមរៀបចំសំណង់ជុំវិញសារមន្ទីរទួលស្លែង សម្រាប់ជាគំរូដល់តំបន់អភិរក្សផ្សេងទៀតនៅកម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមរៀបចំកំណត់សំណង់នៅជុំវិញសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីដាក់ជាគំរូសម្រាប់អភិរក្សតំបន់ផ្សេងទៀតនៅកម្ពុជា។ នេះបើតាមកិច្ចប្រជុំ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា សំណង់នៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌ​ប្រវត្តិ​សា​ស្រ្ត​​​​នៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវតែគិតគូពិចារណាវែង​ឆ្ងាយ ដែលនឹងក្លាយជាលំនាំសម្រាប់ករណីផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា រាល់សំណង់ស្ថិតនៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជ​សាសន៍ទួលស្លែង ត្រូវអនុវត្តទៅតាមប្លង់គោលស្របតាមបទដ្ឋាន និងបទបញ្ញត្តិត្រឹមត្រូវ។ ទន្ទឹមនឹងនេះដែរ ក្រសួងរៀបចំដែនដី ត្រូវធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំប្លង់គោលទូទាំងប្រទេស ព្រមទាំងរៀបចំការងារស្ថាបត្យកម្មសំណង់​ឱ្យកាន់​តែល្អ​ប្រសើរ​ឡើង ដើម្បីការពារតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងតំបន់​អភិរក្សដទៃ​ទៀតនៅទូទាំងប្រទេស។ គួរបញ្ជាក់ថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង គឺជាគុកមួយក្នុងចំណោមគុកចំនួន ១៩៦ នៅទូទាំងកម្ពុជា ក្នុងសម័យកម្ពុជាប្រជាធិប​តេយ្យ​ ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលប្រើប្រាស់ជាកន្លែង​សម្ងាត់សម្រាប់​ឃុំឃាំង សួរ​ចម្លើយ ធ្វើ​ទារុណកម្ម និង​កម្ទេចអ្នក​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា “អ្នក​ទោស​នយោបាយ” របស់​របប​នេះ​។ មកទល់បច្ចុប្បន្ននេះ ​អង្គការ​យូណេស្កូ បានបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងបញ្ជីស្មារតីនៃការចងចាំពិ​ភ​ព​លោ​ករបស់ខ្លួន នាខែកក្កដា ឆ្នាំ២០០៩ ដើម្បីទទួលស្គាល់​អំពីសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់ឯកសារទាំងនោះ។ កន្លងមក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក៏បានសម្រេចផ្តល់ថវិកាចំនួន ៣លានដុល្លារអាមេរិក​ដើ​ម្បី​ធ្វើការអភិរក្សសារមន្ទីរទួលស្លែងជំហានទី២ […]

គម្រោងស្ដារប្រឡាយរលាំងជ្រៃ និងអាងទឹកតាសាល នៅកំពង់ស្ពឺ សម្រេចបាន ៦០% និង ៩០%

គិតមកដល់ពេលនេះ ការងារស្ដារប្រឡាយមេរលាំងជ្រៃខាងជើង និងការងារជួសជុលប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកតាសា នៅកំពង់ស្ពឺ សម្រេចបាន ៦០ភាគរយ និង៩០ភាគរយ ហើយ។ នេះបើយោងតាមការចុះពិនិត្យគម្រោងដោយផ្ទាល់របស់ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រទាំងពីរខាងលើនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បម្រើដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ តួយ៉ាងដូចជាទំនប់អាងទឹកតាសាល មានសារៈសំខាន់សម្រាប់បម្រើឱ្យប្រជាជនចំនួន ២ភូមិ នៃឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈដែលទំនប់អាងទឹកមួយនេះ គឺជាទំនប់ការពារ និងគ្រប់គ្រងទឹកជំនន់ ពិសេសបម្រើដល់ការងារស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ១២០ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ៣.៥១៨ហិកតា។ នាឱកាសនោះដែរ ឯកឧត្តម ប៊ុន ហ៊ាន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នការងារជួសជុលកន្ទុយសំណង់បង្ហៀរនៃទំនប់អាងទឹកតាសាលចំនួន ១កន្លែង ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សម្រេចបានប្រមាណ ៩០ភាគរយហើយ។ ក្រៅពីការងារជួសជុលអាងទឹកតាសាល ក្រសួងក៏កំពុងជំរុញស្តារគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃខាងជើង ដែលរួមមាន៖ ជួសជុលប្រឡាយមេចំនួន១ខ្សែ ប្រវែង ១៤.៥០០ម៉ែត្រ,ជួសជុលថែទាំសិល្បការ្យដែលមានស្រាប់(តូច-ធំ)ចំនួន ២៧កន្លែង, និងការងារសាងសង់សំណង់ថ្មីបន្ថែមចំនួន៣កន្លែងទៀត ដែលបច្ចុប្បន្នសម្រេចបាន ៦០ភាគរយ ហើយ។ […]