កម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នាបន្តប្រតិបិត្តការ និងគ្រប់គ្រងហានិភ័យទឹកជំនន់នៅទំនប់អាងស្ទឹងសង្កែ
នៅក្នុងវិធានការដ៏សំខាន់មួយដើម្បីបង្កើនប្រសិទ្ធិភាពលើការគ្រប់គ្រងហានិភ័យទឹកជំនន់ កម្ពុជា និងជប៉ុនបានសន្យាថានឹងធ្វើការរួមគ្នាលើប្រតិបត្តិការ និងការគ្រប់គ្រងទំនប់ទឹក និងសំណង់ស្ទាក់ទឹកនៅតាមដងស្ទឹងសង្កែ។ ការប្តេជ្ញាចិត្តនេះធ្វើឡើងបន្ទាប់ពីការពិភាក្សាប្រកបដោយផលិតភាពដែលបានធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ រវាងឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹករបស់កម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន។ ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ទទួលបន្ទុកសម្របសម្រួលការងារប្រតិបត្តិការទំនប់អាងទឹក បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺដើម្បីស្វែងរកកិច្ចសហការរួមគ្នាលើការងារប្រតិបត្តិការទំនប់ និងសំណង់ស្ទាក់ទឹកនៅតាមដងស្ទឹងសង្កែ និងការគ្រប់គ្រងហានិភ័យទឹកជំនន់ក្នុងអាងស្ទឹងសង្កែ។ លទ្ធផលនៃកិច្ចពិភាក្សាលើការងារសំខាន់ៗ រួមមាន៖ ទី១.ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការងារផ្សេងទៀតដែលមានសក្តានុពលជាមួយក្រសួង និងទី២.ចែករំលែក និងផ្ទេរចំណេះដឹងពីជប៉ុនស្តីពីប្រតិបត្តិការទំនប់ ការព្យាករទឹកជំនន់ និងការផលិតផែនទីហានិភ័យទឹកជំនន់ដល់មន្ត្រីជំនាញបច្ចេកទេសជាន់ខ្ពស់ក្រសួងជាដើម។ បន្ថែមពីនេះ ឯកឧត្តមក៏បញ្ជាក់ថា ក្រសួងធនធានទឹក នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារគម្រោងរបស់ប្រទេសជប៉ុនលើការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ជាពិសេសគាំទ្រចំពោះការចូលរួមចំណែកលើការងារប្រតិបត្តិការទំនប់ និងសំណង់ស្ទាក់ទឹកនៅតាមដងស្ទឹងសង្កែ និងលើកកម្ពស់ការគ្រប់គ្រងហានិភ័យទឹកជំនន់ក្នុងអាងស្ទឹងសង្កែឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។ គួររំលឹកថា ពាក់ព័ន្ធនឹងវិស័យធនធានទឹកនេះដែរ កន្លងមកជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ក៏បានផ្តល់ហិរញ្ញប្បទានគាំទ្រដល់គម្រោងកែលម្អនិងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ ខណៈបច្ចុប្បន្នសម្រេចបាន ៥០% ហើយ។ (អានបន្ថែម) ភាពជាដៃគូនេះតំណាងឱ្យជំហានដ៏សំខាន់មួយសម្រាប់ប្រទេសទាំងពីរក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងការគ្រប់គ្រងទឹក និងការកែលម្អភាពធន់របស់សហគមន៍ដែលងាយរងគ្រោះដោយសារទឹកជំនន់៕ - Video […]
គម្រោងកែលម្អ និងស្តារប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រេចបាន ៥០%
គិតមកដល់ពេលនេះវឌ្ឍនភាពការងារអនុគម្រោងកណ្តាលស្ទឹង-បាទី នៃគម្រោងកែលម្អនិងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រេចបាន ៥០% ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ ដឹកនាំដោយឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញ ប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ ឯកឧត្តម ពេជ្រ វាសនា បានបញ្ជាក់ថា អនុគម្រោងកណ្តាលស្ទឹង-បាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ មានការងារសំខាន់ៗដូចជា៖ សាងសង់ទំនប់សណ្តស្ទឹងតូច ១ខ្សែប្រវែង ៩,៤០ គីឡូម៉ែត្រ សាងសង់ប្រឡាយមេបេតុង ១ខ្សែប្រវែង ៤គីឡូម៉ែត្រ សំណង់បង្វែរទឹក ២កន្លែង សំណង់ស្ពាន ៥កន្លែង សំណង់ដោះទឹក ១១កន្លែង សំណង់យកទឹក ៣កន្លែង សំណង់ទំនប់បង្ហៀរទឹកកំពង់ដង្កោ ១កន្លែង និងសំណង់ពាក់ព័ន្ធសរុប ៣៣ កន្លែង។ បន្ថែមពីនេះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ខណៈឯកឧត្តមក៏បានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តយកចិត្តទុកដាក់លើគុណភាពទៅតាមបទដ្ឋានបច្ចេកទេស និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុកផងដែរ។ សូមបញ្ជាក់ថា គម្រោងស្តារ […]
ប្រទេសអារ៉ាប់ បង្ហាញចេតនាចង់សហការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងកំពង់ផែនៅកម្ពុជា
គណៈប្រតិភូមកពីកំពង់ផែ Abu Dhabi តំណាងឱ្យប្រទេសអារ៉ាប់រួមអេមីរេត បានជួបជាមួយមន្ត្រីជាន់ខ្ពស់មកពីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជានៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីឱកាសវិនិយោគដ៏មានសក្ដានុពលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ជាពិសេសក្នុងការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹក រួមទាំងការអភិវឌ្ឍន៍កំពង់ផែផងដែរ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួង និងលោក Ghazi Masmoudi នាយកអភិវឌ្ឍន៍ធុរកិច្ចអន្តរជាតិនៅកំពង់ផែ Abu Dhabi ដែលបានកត់សម្គាល់ថា ជំនួបលើកនេះ គឺជាជំហានដ៏សំខាន់មួយនេះឆ្ពោះទៅរកភាពជាដៃគូដែលមានសក្តានុពលក្នុងគោលបំណងលើកកម្ពស់សមត្ថភាពភ័ស្តុភាររបស់កម្ពុជា។ គណៈប្រតិភូបានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមទាំងផ្លូវដែក ផ្លូវទឹក និងឃ្លាំងស្តុកទំនិញ។ ការចូលរួមនេះស្របតាមផែនការមេដឹកជញ្ជូនដ៏ទូលំទូលាយប្រកបដោយមហិច្ឆិតារបស់កម្ពុជា ដែលរួមបញ្ចូលទាំងមធ្យោបាយដឹកជញ្ជូនច្រើនប្រភេទ ដូចជាផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងការដឹកជញ្ជូនតាមផ្លូវអាកាស ទៅក្នុងយុទ្ធសាស្ត្រដ៏ស្អិតរមួតមួយ ដែលរៀបចំឡើងដើម្បីលើកកម្ពស់ប្រទេសជាតិឱ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមគ្នានេះដែរ ឯកឧត្តម ហេង ណន បានគូសបញ្ជាក់ថា កម្ពុជាមានមហិច្ឆតាចង់សម្រេចឱ្យបាននូវគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ១៧៤ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ក្នុងនោះរួមមាន គម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ចំនួនចំនួន ៩៤ខ្សែ, គម្រោងផ្លូវទឹកដឹកជញ្ជូនតាមទន្លេ ចំនួន ២៣, គម្រោងដឹកជញ្ជូនតាមសមុទ្រ ចំនួន […]
រដ្ឋបើកការដ្ឋានសង់ផ្លូវនៅតំបន់ភ្នំខ្នងផ្សារ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍បៃតង
ក្រសួងបរិស្ថាន បានសម្ពោធបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័នសំខាន់ៗមួយចំនួន ដែលជាគោលលម្ហែបៃតងចូលទៅកាន់តំបន់ភ្នំខ្នងផ្សារ មានទីតាំងស្ថិននៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ ហេដ្ឋរចនាសម្ព័ន្ធទាំងនោះរួមមាន៖ ទី១) ផ្លូវចូលទៅកាន់គោលដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ ជាប្រភេទេផ្លូវក្រាលគ្រោះក្រហម (កាលថ្មម៉ិច) មានប្រវែង ៧,២គីឡូម៉ែត្រ ទទទឹងប្រវែង ៨ម៉ែត្រ ដោយគិចចាប់ពីផ្លូវលេខ៤៨,៤ រហូតដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ។ ទី២) ផ្លូវថ្មើរជើងឡើងតំបន់ខ្នងផ្សារ គិតចាប់ពីចំណុចជើងភ្នំ ដល់ដំណាក់ដានព្រះ មានប្រវែងប្រមាណ ៤គីឡូម៉ែត្រ។ ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន ក៏មានគម្រោងរៀបចំកន្លែងសម្រាកជាដំណាក់ៗ ដែលមានដើមឈើហូបផ្លែ និងឈើព្រៃផ្តល់ម្លប់ ដែលអាចអ្នកទេសចរបានសម្រាក និងទទួលទានបានផងដែរ។ ក្នុងអំឡុងពេលធ្វើដំណើរឡើងភ្នំ ក្រសួងក៏នឹងផ្តល់ជូននូវទឹកស្អាតដែលចម្រោះចេញពីទឹកធម្មជាតិមានប្រភពមកពីលើភ្នំ សម្រាប់អ្នកទេសចរអាចទទួលទានបាននៅតាមកន្លែងសម្រាកនីមួយៗ ដោយមានបំពាក់នូវស្លាកព័ត៌មានជួយបង្ហាញពីចម្ងាយផ្លូវ និងការបញ្ចេញថាមពលរបស់អ្នកឡើងភ្នំ ឆ្ពោះទៅកាន់គោលដៅភ្នំខ្នងផ្សារថែមទៀតផង។ លើសពីនេះ ក្រសួងបរិស្ថាន គ្រោងនឹងរៀបចំឱ្យមានចំណតយានយន្ត នៅកន្លែងដំណាក់ដានព្រះ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបម្រើសេវាកម្មទេសចរណ៍ ដូចជា ហាងកាហ្វេ កន្លែងផ្តល់ព័ត៌មាន ចំណតយានយន្ត ប្រព័ន្ធអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ […]
ព្រលានពោធិ៍ចិនតុងនឹងបិទទ្វាទាំងស្រុង នៅពេលព្រលានថ្មីបើកដំណើរការនៅខែកក្កដា, បច្ចុប្បន្នសង់ជាង៩៦%
គិតត្រឹមពាក់កណ្តាលខែឧសភានេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានប្រមាណជាង ៩៦% ហើយបានចំណាយទុនអស់ប្រមាណជា ១,៦ពាន់លានដុល្លារ។ ចំពោះការងារដែលនៅសេសសល់ក្រុមហ៊ុនសាងសង់កំពុងពន្លឿនបញ្ចប់ ដើម្បីអាចបើកដំណើរការជាផ្លូវការនៅថ្ងៃទី១០ ខែកក្កដាខាងមុខ។ ពេលវាលាដ៏សំខាន់នេះ នឹងត្រូវចារក្នុងប្រវត្តិសាស្រ្ត ព្រោះវាក៏ជាថ្ងៃបិទបញ្ចប់ប្រតិបត្តិការទាំងស្រុងនូវអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ឬព្រលានពោធិ៍ចិនតុង) ក្នុងនោះក៏មានក្រុមហ៊ុនអាកាសចរណ៍ Korean Air បានក្លាយជាក្រុមហ៊ុនមានជើងហោះហើរចុងក្រោយបង្អស់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យ នៃរដ្ឋលេខាដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការងារដែលនៅសេសសល់ ភាគច្រើនពាក់ព័ន្ធនឹងការងាររៀបចំតុបតែង ការងារលម្អ និងដំឡើងផ្លាកសញ្ញា ជាដើម។ សម្រាប់ជំហានបន្ទាប់ ឯកឧត្តមបានឱ្យដឹងថា នឹងមានកិច្ចប្រជុំដើម្បីពិនិត្យវាយតម្លៃ និងសាវនកម្មលើកទី២ នៃការងារសាងសង់ ដែលគ្រោងធ្វើឡើងនៅចុងខែឧសភា ឬដើមខែមិថុនា ឆ្នាំ២០២៥ នេះ។ “ដូច្នេះបើគ្មានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ គឺជាថ្ងៃគោលដៅដែលភាគីពាក់ព័ន្ធទាំងអស់បានគ្រោងទុក ក្នុងការដាក់ឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA/ KTI) ជាផ្លូវការហើយ!”។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការក៏បានរំលឹកពីពេលវេលានៃការបិទបញ្ចប់ប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ឬព្រលានពោធិ៍ចិនតុង) ដែលនឹងត្រូវបិទដំណើរការទាំងស្រុងនៅម៉ោង០០:00 យប់រំលងអធ្រាត្រថ្ងៃទី៩ ឈានចូលថ្ងៃទី១០ […]
កម្ពុជា-កូរ៉េ គ្រោងដំឡើងវារីអគ្គិសនីខ្នាតតូច ឬ ប្រព័ន្ធសូឡានៅទំនប់អាងទឹក ក្នុងខេត្តគោលដៅចំនួន៩
នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងវិស័យថាមពលកកើតឡើងវិញរបស់កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមបានរួមសហការជាមួយសាជីវកម្មធនធានទឹកកូរ៉េ (K-water) និង Chilbo ដើម្បីសិក្សាពីលទ្ធភាពក្នុងការដំឡើងប្រព័ន្ធវារីអគ្គិសនីខ្នាតតូច និងថាមពលពន្លឺព្រះអាទិត្យនៅលើទំនប់អាងស្តុកទឹកនៅតាមបណ្ដាខេត្តគោលដៅចំនួនប្រាំបួន។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពបឋមខាងលើនេះ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ភាគីកូរ៉េបានធ្វើការជ្រើសរើសទីតាំងទំនប់អាងទឹកចំនួន ១៦កន្លែងដូចជា អាងទឹកអន្លង់ជ្រៃ អាងទឹកតាសាល ទំនប់អាងស្តុកទឹកលេខ៣និងលេខ៥ ទំនប់ដូនទ្រី ទំនប់សាលាតាអន ទំនប់អាងទឹកកំពីងពួយ ទំនប់អាងទឹកកន្សែង អាងទឹកត្រពាំងថ្ម អាងទឹកចុងកាល អាងទឹកស្រីស្នំ ទំនប់អាងទឹកម្កាក់ និងបានជ្រើសរើសយកអាងទឹកចំនួនពីរ ដើម្បីសិក្សាលម្អិត ដែលមានសក្តានុពលថាមពល ពី ៤ ដល់ ៨ មេហ្គាវ៉ាត់គឺ អាងទឹករក្សា ក្នុងខេត្តព្រះវិហារ និងអាងទឹកដូនទ្រីក្នុងខេត្តបាត់ដំបង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យទីប្រឹក្សាកូរ៉េសិក្សាជម្រើសបច្ចេកទេសថ្មីៗ និងដាក់បញ្ចូលទំនប់អាងទឹកចំនួនពីរទៀតតាមសំណូមពរប្រធានមន្ទីរធនធានទឹក និងឧតុនិយមខត្តកំពង់ធំ គឺទំនប់អាងទឹកដងកាំបិត និងទំនប់កំពង់គោ ដើម្បីសិក្សាបន្ថែម ដោយឡែកទំនប់អាងទឹកដែលមានសក្តានុពលទាប សូមពិនិត្យលើលទ្ធភាពក្នុងការដំឡើងប្រព័ន្ធសូឡាជំនួសវិញ។ គួរបញ្ជាក់ថា ការសិក្សាសមិទ្ធិលទ្ធភាពនេះធ្វើឡើងដោយសាជីវកម្មធនធានទឹកកូរ៉េ(K-water) […]