រយៈពេល ៣ឆ្នាំ៖ កម្ពុជាប្រមូលចំណូលពន្ធនាំចេញពីវិស័យថ្មអារបានជិត ៤០លានដុល្លារ
នៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ កម្ពុជា បានប្រមូលចំណូល […]
វិស័យផលិតផលថ្មអារនៅកម្ពុជា អាចរកចំណូលចូលសេដ្ឋកិច្ចជាតិបានប្រមាណជិត ៤០លានដុល្លារអាម៉េរិក បើគិតចាប់ពី ឆ្នាំ២០២២ ដល់ដើម ឆ្នាំ២០២៦ នេះ។ នេះបើយោងតាមឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជា អាណត្តិទី១ លើកទី១ កាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
នាឱកាសនោះ ឯកឧត្តម កែវ រតនៈ បានឱ្យដឹងថា វិស័យរ៉ែសំណង់ជាច្រើនប្រភេទ បាននិងកំពុងដើរតួយ៉ាងសំខាន់គាំទ្រដល់សេដ្ឋកិច្ចជាតិ ដែលក្នុងនោះ គិតចាប់ពី ឆ្នាំ២០២២ ដល់ដើម ឆ្នាំ២០២៦ នេះ ចំណូលសួយសារពីផលិតផលថ្មអារ បានចូលរួមក្នុងសេដ្ឋកិច្ចជាតិប្រមាណជិត ៤០លានដុល្លារអាមេរិក ដោយមិនទាន់រាប់បញ្ចូលពន្ធនិងអាករផេ្សងៗនោះទេ។
ដើម្បីជំរុញវិស័យវិស័យផលិតផលថ្មអារនៅកម្ពុជា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងរ៉ែផ្ទាល់ ក៏បានដាក់ចេញនូវផែនការការងារអាទិភាពបន្ត ដោយបង្កើតតម្លៃបន្ថែម តាមរយៈពិពិធកម្មនៃផលិតផលថ្មអារ ការស្វែងរកទីផ្សារក្រៅប្រទេសបន្ថែម និងការគ្រប់គ្រងការអភិវឌ្ឍដែលគិតគូរពីបរិស្ថាន សុវត្ថិភាព ផលប្រយោន៍ និងការបណ្តុះបណ្តាលជំនាញដល់បុគ្គលិក-កម្មករជាជនជាតិខ្មែរ។ (អានបន្ថែម)
