មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨ គីឡូម៉ែត្រ សម្រេចការស្ថាបនារួចរាល់១០០% ហើយ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។ ​ ក្រសួងបានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ២៣ (NR23) ប្រវែង ១៩,៨ គីឡូម៉ែត្រ មានទទឹងតួផ្លូវ ១១ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំត្រើយខាងកើត ស្ថិតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ (PK0+000) ដល់ផ្លូវជាតិលេខ ១៤ ឃុំពាមរាំង...

អាន​បន្ថែម

ក្រុមហ៊ុនចិន ចង់ពង្រីកការវិនិយោគលើវិស័យទេសចរណ៍មានលក្ខណៈច្នៃប្រឌិតបែបទំនើបនៅខេត្តសៀមរាប

ក្រុមហ៊ុន Yunnan Provincial Investment Holdings Group Co., Ltd (YIG), បានបង្ហាញពីបំណងចង់វិនិយោគលើគម្រោងវិនិយោគទេសចរណ៍ដ៏ធំទំនើប និងមានលក្ខណៈច្នៃប្រឌិតនៅខេត្តសៀមរាបនាពេលខាងមុខ ខណៈគម្រោងនេះ ក៏ទទួលបានការគាំទ្រពីក្រសួងទេសចរណ៍កម្ពុជាផងដែរ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Liu Minglin ប្រធានក្រុមហ៊ុន(YIG), លោក Lu Wei ប្រធានក្រុមប្រឹ...

អាន​បន្ថែម

ក្រុមហ៊ុន២ ចង់បង្កើតគ្លីនិកចល័ត និងផ្តល់ជំនួយអាហារូបត្ថម្ភដល់សិស្សក្នុងខេត្តនានារបស់កម្ពុជា

ជាថ្មីម្តងទៀត ក្រុមហ៊ុន Sino Group និងក្រុមហ៊ុន YHS (Cambodia) Food & Beverage Pte Ltd (Yeo's) បានបង្ហាញពីគម្រោងសិក្សាលទ្ធភាពក្នុងការរៀបចំបង្កើតគ្លីនិកចល័ត (Mobile Clinic) និងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារជាសិស្សានុសិស្សនៅតាមបណ្តាខេត្តនានារបស់ម្ពុជា ដើម្បីចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវសង្គម។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្រោយជំនួបរវាងក្រុមហ៊ុន Sino និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្...

អាន​បន្ថែម

គម្រោង CAPFISH ជួយកែលម្អ និងជំរុញប្រតិបត្តិការអាជីវកម្មលើវិស័យជលផលនៅកម្ពុជាចំនួន ៦៤ ​

គម្រោង CAPFISH-Capture (លទ្ធផលទី២) ស្តីពី «ការជំរុញសមត្ថភាពប្រកួតប្រជែង ដើម្បីកំណើនអាជីវកម្មក្នុងវិស័យ​ជល​ផល​កាន់តែប្រសើរឡើងនៅកម្ពុជា» ត្រូវបានបិទបញ្ចប់ដោយក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររវាងរដ្ឋបាល​ជលផលនិងអង...

អាន​បន្ថែម

ជប៉ុនជួយកម្ពុជាតាមរយៈកម្ចីជិត $៣០០លាន ដើម្បីពង្រីកប្រព័ន្ធទឹកស្អាត និងចែកចាយអគ្គិសនី

រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់កម្ចីសម្បទានជិត ៣០០លានដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន ២ ពាក់ព័ន្ធនឹងគម្រោងពង្រីកប្រព័ន្ធទឹកស្អាត និងចែកចាយអគ្គិសនីនៅក្នុងរាជធានីភ្នំពេញ។ ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ សម្រាប់គម្រោងចំនួន២ បានធ្វើឡើងដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ...

អាន​បន្ថែម

កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហការលើវិស័យកសិកម្ម ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី

កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញារួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យកសិកម្ម ដើម្បីពង្រីកទំហំកសិ-ពាណិជ្ជកម្មទ្វេភាគីកាន់តែខ្លាំងថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ ឯកឧត្តម Datuk Dr. Abdul Rahman Junaidiអនុរដ្ឋមន្រ្តីក្នុងខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៃរដ្ឋសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។ ក្នុងកិច្ចពិភាក្ស...

អាន​បន្ថែម

កម្ពុជា-ឥណ្ឌា ប្តេជ្ញារួមគ្នាសង់ប្រព័ន្ធទឹក និងអភិវឌ្ឍស្តង់ដាគំរូ នៅតាមសាលារៀនក្នុងខេត្តចំនួន២

ក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានសម្រេចចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពី “កម្មវិធីជំនួយឥតសំណងរបស់ឥណ្ឌាសម្រាប់ការអនុវត្តគម្រោងផលប៉ះពាល់រហ័ស Quick Impact Project (QIP) នៅកម្ពុជា” សំដៅរួមគ្នាសាងសង់ប្រព័ន្ធទឹក និងអភិវឌ្ឍស្តង់ដាគំរូ នៅតាមសាលារៀនក្នុងខេត្តកំពង់ចាម និងពោរិ៍សាត់។ MoU នេះ បានធ្វើឡើង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្ដម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋម...

អាន​បន្ថែម

កម្ពុជា-អាមេរិក  រៀបចំវេទិការួមគ្នា ដើម្បីទាក់ទាញវិនិយោគ និងជំរុញពាណិជ្ជកម្មទ្វេភាគី

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានរៀបចំវេទិកាស្ដីពី “ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យ្ឯកជន សំដៅទាក់ទាញវិនិយោគ និងជំរុញពាណិជ្ជកម្មទ្វេភាគី។ វេទិកានេះ ជាឱកាសជួបជុំអ្នករៀបចំគោលនយោបាយ ប្រតិបត្តិករគោលនយោបាយ និងផ្នែកឯកជន ដើម្បីពិភាក្សាអំពីប្រធានបទដែលមានសារៈសំខាន់ដើម្បីរក្សា ពង្រឹ...

អាន​បន្ថែម

៩ខែ កម្ពុជាទទួលបានគម្រោងថ្មី ៥៤៦គម្រោង មានទុនជិត ៨ពាន់លានដុល្លារ

រយៈពេល៩ខែនៃ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) បានសម្រេចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន ៥៤៦គម្រោង ក្រោមទុនវិនិយោគជិត ៨ពាន់លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបន្តថា ក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥ CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៧,៨ពាន់លានដុល្ល...

អាន​បន្ថែម

សម្តេចតេជោប្រកាសសង់ផ្ទះឱ្យអតីតយុទ្ធជនឱ្យបាន ១០០ខ្នង ក្នុង១ឆ្នំា សម្រាប់រយៈពេល៥ឆ្នាំ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រកាសសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន ឱ្យបាន ១០០ខ្នង ក្នុង១ឆ្នំា សម្រាប់រយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ នេះបើតាមការថ្លែងរបស់សម្តេចតេជោ ក្នុងឱកាសមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំង​ប្រទេស នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ សម្តេចតេជោ បានថ្លែងថា ការជួយសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន ន...

អាន​បន្ថែម