កម្ពុជា-ឥណ្ឌា ប្តេជ្ញារួមគ្នាសង់ប្រព័ន្ធទឹក និងអភិវឌ្ឍស្តង់ដាគំរូ នៅតាមសាលារៀនក្នុងខេត្តចំនួន២

ក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានសម្រេចចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពី “កម្មវិធីជំនួយឥតសំណងរបស់ឥណ្ឌាសម្រាប់ការអនុវត្តគម្រោងផលប៉ះពាល់រហ័ស Quick Impact Project (QIP) នៅកម្ពុជា” សំដៅរួមគ្នាសាងសង់ប្រព័ន្ធទឹក និងអភិវឌ្ឍស្តង់ដាគំរូ នៅតាមសាលារៀនក្នុងខេត្តកំពង់ចាម និងពោរិ៍សាត់។

MoU នេះ បានធ្វើឡើង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្ដម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។
MoU ខាងលើ គឺផ្តោតលើគម្រោងចំនួន២រួមមាន៖ គម្រោងទី១៖ ការរៀបចំប្រព័ន្ធទឹកនៅក្នុងសាលារៀនឆ្លើយតបទៅនឹងភាពធន់នៃអាកាសធាតុ (Climate Resilient School Water System) ឆ្នាំ២០២៥-២០២៦ ដោយនឹងសាងសង់ប្រព័ន្ធទឹកដែលប្រើប្រាស់ថាមពលព្រះអាទិត្យ (Solar energy-based standard school water system) នៅក្នុងសាលាចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់។
គម្រោងទី២៖ ការអភិវឌ្ឍសាលាស្តង់ដាគំរូ (Standard Model School Development) ឆ្នាំ២០២៥- ២០២៦ ដោយនឹងសាងសង់បង្គន់អនាម័យដែលមានកន្លែងលាងសម្អាតដៃចំនួន១បង្គន់, សាងសង់ប្រព័ន្ធទឹកដែលប្រើប្រាស់ថាមពលព្រះអាទិត្យចំនួន១, សង់បន្ទប់កុំព្យូទ័រចំនួន១ នៅក្នុងខេត្តកំពង់ចាម។

ក្រសួងអប់រំ និងស្ថានទូតឥណ្ឌា អះអាងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាពិសេសក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្មវិធីសំណង់ឌីជីថលថ្លៃពិតមែន តែជាការវិនិយោគដើម្បីបញ្ចៀសបញ្ហាធំនៅថ្ងៃមុខ

កាលពីពេលថ្មីៗនេះ អ្នកជំនាញបានផ្តល់យោបល់ថា ឧស្សាហកម្មហេដ […]

ឆ្នាំ២០២៥៖ វិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ទទួលបានទុនវិនិយោគរហូត ៣,៨ប៊ីលានដុល្លារអាម៉េរិក

នៅឆ្នាំ២០២៥ កម្ពុជាមានទុនវិនិយោគសរុបប្រមាណ ១០ប៊ីលាន ដុល […]

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្តេជ្ញាគាំទ្រ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានប្តេជ្ញាគាំទ្រដល […]

តើឌីជីថលភ្លោះផ្ដល់ដំណោះស្រាយអ្វីខ្លះដល់គម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ?

កម្មវិធីឌីជីថលភ្លោះ ឬ iTwin កំពុងធ្វើបដិវត្តគម្រោងសាង់ស […]

គម្រោងប្រឡាយពង្វាងទឹកជំនន់រាជធានីភ្នំពេញ៖ ប្រឡាយរំដោះទឹករលាំងជ្រៃ-ស្លាគូនឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗ

ប្រឡាយថ្មីប្រវែង ៥៨ គីឡូម៉ែត្រនៅខេត្តកំពង់ស្ពឺ សម្រេចបា […]

ចំណាយក្នុងវិស័យសំណង់ទូទាំងពិភពនៅឆ្នាំ ២០២៥ នឹងមានដល់ទៅ ១០ ទ្រីលានដុល្លារ

ខណៈការប្រើប្រាស់ AI កំពុងរីកលូតលាស់លើគ្រប់វិស័យ ដូចគ្នា […]